Category: Covid-19

  • អភិបាលខេត្តកែប បានជួប សំណេះសំណាលសួរសុខទុក្ខ និង ផ្សព្វផ្សាយ ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំង ផ្ដល់សម្ភារជូនបងប្អូនខ្មែរឥស្លាមចំនួន ៨០គ្រួសារ

    អភិបាលខេត្តកែប បានជួប សំណេះសំណាលសួរសុខទុក្ខ និង ផ្សព្វផ្សាយ ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំង ផ្ដល់សម្ភារជូនបងប្អូនខ្មែរឥស្លាមចំនួន ៨០គ្រួសារ

    ខេត្តកែប: នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប រួម ជាមួយ លោក វ៉ៅ សុខា អភិបាលរងខេត្ត លោកស្រី អភិបាល ក្រុង កែប បាន ជួប សំណេះសំណាលសួរសុខទុក្ខ និង ផ្សព្វផ្សាយ ការ បង្ការ ទប់ស្កាត់ ជំងឺ កូវីដ -១៩ ព្រមទាំង ផ្ដល់សម្ភារជូនបងប្អូនខ្មែរឥស្លាមចំនួន ៨០គ្រួសារ ដែលតំណាង ត្រឹម ១៥គ្រួសារ ដោយសារបរិបទ នៃការឆ្លងរាលដាលជំងឺ កូវីដ -១៩ ស្ថិតក្នុងឱកាសពិធីបុណ្យរ៉ម៉ាឌន នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ។ សូមបងប្អូនបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ បំផុត នូវវិធានការ ៣ការពារ និង ៣កុំ ទាំងអស់គ្នា ៕

  • រដ្ឋបាលខេត្តសៀមរាប បិទជាបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ និង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១

    រដ្ឋបាលខេត្តសៀមរាប បិទជាបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ និង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១

    រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ ១- ឈ្មោះ ឈួន សុជាតា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ២- ឈ្មោះ យី រ៉ង ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុក កញ្ចៀច ខេត្តព្រៃវែង បានធ្វើដំណើរមកពីខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងមានទំនាក់ទំនងនឹង ឈ្មោះ អូន…

  • ឯកឧត្តបណ្ឌិត ថោង ខុន ឧបត្ថម្ភថវិកា៥ពាន់ដុល្លារដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ឯកឧត្តបណ្ឌិត ថោង ខុន ឧបត្ថម្ភថវិកា៥ពាន់ដុល្លារដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ភ្នំពេញ៖ ដើម្បីជួយសម្រួលការលំបាក និងគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅដើមឧសភា ឆ្នាំ២០២១នេះ ឯកឧត្តបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន ៥ ពាន់ដុល្លារ ដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ជាជំនួយបន្ថែមក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅទូទាំងក្រុង-ស្រុកទាំង ៩ នៃខេត្តកំពង់ធំ។ សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៤,៥២០ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥,៣៦៩ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,០៤០ នាក់ និងអ្នកស្លាប់ចំនួន ១០៣ នាក់។ សម្រាប់ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៦ នាក់៕

  • រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសហគ្រាសឯកជន សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

    រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសហគ្រាសឯកជន សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

    ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយ អង្ករ ចំនួន១តោន មីម៉ាម៉ា ១០ កេសធំ ត្រីខ ៥ កេសធំ ត្រីងៀត ៥០គីឡូក្រាម និងថវិកា ២លានរៀល ពីសហគ្រាស ជេអិល ប៊ិហ្សនេសអេន អីនធើ ណេសិនណល សឺវីស ឯ.ក ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ សហគ្រាស ជេអិល ប៊ិហ្សនេសអេន អីនធើ ណេសិនណល សឺវីស ឯ.ក ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។ ឯកឧត្តម…

  • នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៥៤នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

    នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៥៤នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

    នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៥៤នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

  • អភិបាលរាជធានី ចុះពិនិត្យទីតាំងស្ដុកស្បៀង ដើម្បីចែកជូនបន្ត អាជ្ញាធររាជធានី ផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់បានជិត ១៥ម៉ឺន គ្រួសារហើយ

    អភិបាលរាជធានី ចុះពិនិត្យទីតាំងស្ដុកស្បៀង ដើម្បីចែកជូនបន្ត អាជ្ញាធររាជធានី ផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់បានជិត ១៥ម៉ឺន គ្រួសារហើយ

    ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងខណ្ឌមានជ័យ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមបន្តទៀត។ មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួនជិត១៥ម៉ឺនគ្រួសាររួចហើយ ។ ដើម្បីបន្តនិរន្ធភាពនៃផ្តល់អំណោយនេះ ជូនប្រជាពលរដ្ឋបន្តទៀត ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលទទួលបន្ទុកនៃការបែងចែកស្បៀងទាំងនេះបានឱ្យដឹងនៅល្ងាចថ្ងៃទី០២ ឧសភានេះថា ៖គិតចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០២ខែ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួន១៤១៦០០គ្រួសារហើយ ហើយការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចែកជូនបន្ថែមទៀត ពោលគឺចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងតំបន់ក្រហម។ លោកឃួង ស្រេង បានមានប្រសាសន៍ថា ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត…

  • ខណៈកីឡាករបាល់ទាត់លំដាប់កំពូលពិភពលោក Messi និង Neymar នឹងចាក់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនោះ សម្តេចតេជោ បានលើកជាសំនួរថា តើកំពូលកីឡាករបាល់ទាត់ទាំង២ អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន?

    ខណៈកីឡាករបាល់ទាត់លំដាប់កំពូលពិភពលោក Messi និង Neymar នឹងចាក់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនោះ សម្តេចតេជោ បានលើកជាសំនួរថា តើកំពូលកីឡាករបាល់ទាត់ទាំង២ អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន?

    ភ្នំពេញ៖ តាមរយៈបណ្តាញ Facebook នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានសរសេរថា សារព័ត៌មានស៊ិនហួររបស់ចិន បានចេញផ្សាយថា កីឡាករបាល់ទាត់លំដាប់កំពូលពិភព លោក Messi និង Neymar នឹងចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់ របស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនោះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ ។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញ Facebook ថា៖ តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាម សារព័ត៌មានចិន ស៊ិនហួរ បានចេញផ្សាយ ។ តើបងប្អូន ជាពិសេសយុវជនកម្ពុជា…

  • អ្នកជំងឺចំនួន ២៣១នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីរសៀលម្សិលមិញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១

    អ្នកជំងឺចំនួន ២៣១នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីរសៀលម្សិលមិញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១

    មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ២៣១នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីរសៀលម្សិលមិញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ #ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។TYDA ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩

  • បទ៖ ហត់ តែមិនឈប់

    បទ៖ ហត់ តែមិនឈប់

    បទ៖ ហត់ តែមិនឈប់ និពន្ធទំនុកច្រៀង ៖ ឯកឧត្តម សុខ ជំនោរ / និពន្ធបទភ្លេងថ្មី ៖ លោក រិន ធីរិទ្ធ ដឹកនាំផលិត ៖ ឯកឧត្តម អេង កេងឈុនចៀងដោយ ៖ អ្នកនាង ជា ស្រីលីស អ្នកថត ៖ លោក វណ្ណ សុរ័ត្ន / លោក ឈឹម ចាន់រិទ្ធកាត់ត និងតម្លើងម៉ាស្ទើរ ៖ លោក វង្ស សុមុន្នីដារិទ្ធិ

  • ឯកឧត្តម ជា វ៉ាន់ដេត ផ្តល់អំណោយជាស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់

    ឯកឧត្តម ជា វ៉ាន់ដេត ផ្តល់អំណោយជាស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់

    ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានចុះចែកអំណោយជាស្បៀងអាហារ ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅភូមិត្រកៀត និងភូមិម្កាក់ នៃឃុំចំប៉ី ចំនួន ៣១៥ គ្រួសារ និងគ្រួសារចត្តាឡីស័កនៅតាមបណ្តាឃុំផ្សេងៗ ក្នុងស្រុកបាទី ចំនួន ៧៥គ្រួសារ ឯកឧត្តម យក់ ចំរើនឬទ្ធិ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចំប៉ី ស្រុកបាទី និងលោក ភួន ឈីម អភិបាលស្រុកបាទី ព្រមទាំងសហការី ។ ក្រុមការងារ ផ្ដាំផ្ញើដល់បងប្អូនទាំងអស់ឱ្យអនុវត្តការធ្វើចត្តាឡីស័កនេះឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ រក្សាអនាម័យ  និងសុខភាពឱ្យបានល្អ។