-
អំណោយរបស់ឯកឧត្តម ជា វ៉ាន់ដេត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាឃុំនៃស្រុកបាទី

នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់អំណោយជាស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅភូមិត្រកៀត និងភូមិម្កាក់ នៃឃុំចំប៉ី ចំនួន ៣១៥ គ្រួសារ និងគ្រួសារចត្តាឡីស័កនៅតាមបណ្តាឃុំផ្សេងៗក្នុងស្រុកបាទី ចំនួន ៧៥គ្រួសារ តាមរយៈ ឯកឧត្តម យក់ ចំរើនឬទ្ធិ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចំប៉ី ស្រុកបាទី និងលោក ភួន ឈីម អភិបាលស្រុកបាទី ព្រមទាំងសហការី ។ ក្នុងឱកាសនោះ ក្រុមការងារ ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ឱ្យអនុវត្តការធ្វើចត្តាឡីស័កនេះឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ រក្សាអនាម័យ និងសុខភាពឱ្យបានល្អ។សូមបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈនេះ ឯកឧត្តម ជា វ៉ាន់ដេត និងក្រុមការងារចុះមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ផ្គត់ផ្គង់ស្បៀងអាហារ ជូនប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃជាបន្តបន្ទាប់ទៀត។
-
ស.ស.យ.ក ចូលរួមចែករំលែកភាពលំបាករបស់បងប្អូនសមាជិក សមាជិកា ដែលមានជីវភាពខ្វះខាត ចំនួន ២៦៧នាក់ ក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ

រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារដឹកនាំដោយ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានពាំនាំអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនបងប្អូនសមាជិក សមាជិកា ស.ស.យ.ក ដែលមានជីវភាពខ្វះខាត ចំនួន ២៦៧នាក់ នៅមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុងមួយនាក់ ទទួលបាន អង្ករ១ប៉ាវ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ និង មីកំប៉ុងចំនួន៣យួរ ។ លោកជំទាវបានថ្លែងអំណរគុណដល់ សមាជិក សមាជិកា ទាំងអស់ដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តនៅក្នុងបេសកកម្ម នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវិដ-១៩ និងជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំងការពារនាពេលថ្មីៗនេះ។ លោកជំទាវក៏បាន ពាំនាំការសួរសុខទុក្ខរបស់ ឯកឧត្តមប្រធាន ស.ស.យ.ក ជូនដល់បងប្អូន សមាជិក សមាជិកា និងសូមជូនពរអោយជួបប្រទះតែនឹងសេចក្តីសុខ ជៀសផុតឆ្ងាយពីជំងឺ កូវីដ-19 ទាំងអស់គ្នា។ សហភាពសហព័ន្ធយុវជនកម្ពុជា ជានិច្ចកាល តែងតែ នៅជាមួយប្រជាជន និងចូល…
-
អភិបាលខណ្ឌចំការមន ថ្លែងថា ក្នុងដំណាក់កាល នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ រាជរដ្ឋាភិបាល មិនឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខនិងការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ ។ ជាក់ស្ដែងនៅថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល ខណ្ឌ និងលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ និងលោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីខណ្ឌ-សង្កាត់ មួយចំនួនទៀត បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…
-
លោកជំទាវ ម៉ែន សំអ៉ីន បាននាំយកអំណោយ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនមន្ទីរពេទ្យចំនួន ០៥ នៅរាជធានីភ្នំពេញ

លោកជំទាវ ម៉ែន សំអ៉ីន ទីប្រឹក្សា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំក្រុមការងារ បាននាំយកអំណោយជាទឹកដោះគោ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនមន្ទីរពេទ្យចំនួន ០៥នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអ៉ីន ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់លោកគ្រូ អ្នកគ្រូពេទ្យ នូវក្តីនឹករលឹក និងការថ្លែងអំណរគុណ ចំពោះក្រុមគ្រួពេទ្យទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ រយៈកាលកន្លងមក ។ មន្ទីរពេទ្យដែលបានទទួលអំណោយនោះរួមមាន ៖ ទី១. មន្ទីរពេទ្យហ្លួងម៉ែ ទី២. មន្ទីរពេទ្យគន្ធបុប្ផា ទី៣. មន្ទីរពេទ្យកុមារជាតិ ទី៤. មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និង ទី៥.…
-
សប្បុរសជន បន្តផ្ដល់ជំនួនស្បៀងជូនពលរដ្ឋមានជីវភាពខ្វះខាត ២៧២គ្រួសារ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ តាមរយៈ អធិការនគរបាលខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ឯកឧត្តម ហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច បាននាំយកអំណោយសប្បុរសធម៌ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៧២គ្រួសារ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫ្សីកែវ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងគ្រាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដូចជាជួយរំលែកបន្ទុករបស់រាជរដ្ឋាភិបាល ។ អំណោយដែលចែកជូនពលរដ្ឋខ្វះខាតទាំង ២៧២គ្រួសារនេះ បានផ្ដល់តាមរយៈលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដោយក្នុងម្នាក់ៗ ទទួលបាន៖-អង្ករ ១០គីឡូក្រាម-ត្រីខ ១០កំប៉ុង-សាច់ក្រក ០១គីឡូក្រាម-មី ០១កេស ៕ ដោយប៊ុនធី និងវណ្ណលុក
-
ថ្ងៃនេះ! ឡាវបំបែកកំណត់ត្រាឆ្លងកូវីដ ប្រចាំថ្ងៃច្រើនបំផុតពុំធ្លាប់មាន

ប្រទេសឡាវបានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុសCovid-19 ចំនួន១១២នាក់ នៅថ្ងៃអាទិត្យនេះ ជាហេតុនាំឲ្យឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់៩៣៣នាក់។ ខេត្តបូកែវច្រើនជាងគេ មាន៦០ករណី ខណៈរដ្ឋធានីវៀងចន្ទ មាន៣៤ករណី។ ឡាវផ្តើមឆ្លងខ្លាំង កាលពីថ្ងៃទី២១ មេសា ដោយប្រកាសថា រកឃើញ២៨ករណី ពោលគឺ១ថ្ងៃបន្ទាប់ពីមាន២ករណី ហើយថ្ងៃទី២០ មេសា មានសរុបត្រឹម៦០ករណីប៉ុណ្ណោះ។ ក្រោយមក ចេះតែបន្តរកឃើញករណីថ្មីៗ រហូតដល់ថ្ងៃទី២៣ មេសា រកឃើញ៦៥នាក់ បន្ទាប់មកទៀត រាប់សិបនាក់ប្រចាំថ្ងៃ រហូតដល់បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ ឡាវពុំទាន់មានករណីស្លាប់ទេ៕
-
ក្នុងពេល ២ថ្ងៃជាប់គ្នា សៅរ៌ និងថ្ងៃអាទិត្យអាជ្ញាធររាជធានី សម្រុកដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ចំនួន ៤ម៉ឺនគ្រួសារ

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថា នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ២ថ្ងៃជាប់គ្នានេះអាជ្ញាធររាជធានីសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត នៅតាមខណ្ឌចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖នៅថ្ងៃទី០១ និងថ្ងៃទី០២ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀតក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន១២០០០គ្រួសារ នៅពោធិសែនជ័យចំនួន១៤៧៥០គ្រួសារ ខណ្ឌសែន សុខ១៥០០ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣០០០គ្រួសារខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៩០០គ្រួសារ ខណ្ឌ៧មករា ១៣០០គ្រួសារ ខណ្ឌទួលគោក ៨០០គ្រួសារ ខណ្ឌចំការមន ៦០០គ្រួសារ ខណ្ឌបឹងកេងកង ៦៥០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១០០០គ្រួសារ និងខណ្ឌកំបូលចំនួន១៥០០គ្រួសារ។ គួរបញ្ជាក់ថា ៖កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ជាង២០០នាក់ និងរថយន្តជាង៦០គ្រឿង…
-
គ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចែកជូនសមាជិក សមាជិកា ស.ស.យ.ក ខណ្ឌមានជ័យ ចំនួន ៤២១ គ្រួសារ

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យ ចំនួន ៤២១គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ដោយក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ២០គីឡូក្រាម មី០១កេសតូច, ទឹកស៊ីអ៉ីវ០១យួរ , និងត្រីខកំប៉ុង០១យួរ។ ក្នុងរយៈពេលដែលរាជធានីភ្នំពេញមានការឆ្លងរីករាលដាល និងដាក់ឱ្យស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ទ័ពអាវខៀវរបស់យើងបានចូលរួមនៅក្នុងសមូរភូមិជួរមុខនៅគ្រប់មូលដ្ឋាន ដោយបានដើរតួនាទីជាអ្នកផ្សព្វផ្សាយ អ្នកសម្របសម្រួលការងារចាក់វ៉ាក់សាំង ការចែកគ្រឿងឧបភោគបរិភោគដែលប្រជាពលរដ្ឋ និងការងារជាច្រើនទៀត ដែលជាគុណតម្លៃរបស់យុវជនក្នុងការធ្វើពលិកម្មសម្រាប់បុព្វហេតុការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងការលៈទេសៈនេះ ឯកឧត្តមប្រធាន តែងតែនៅជាមួយយុវជន និងជាមួយប្រជាជនដើម្បីធ្វើយ៉ាងណារំដោះប្រជាជន និងសង្គមជាតិឆ្ពោះទៅការបញ្ចប់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
-
ក្រុមហ៊ុន វីរះប៊ុនថាំ ឧបត្ថម្ភទឹកបរិសុទ្ធ ១,០០០កេស ដើម្បីជួយឧបត្ថម្ភជូនពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូន វីរះប៊ុនថាំ បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន១,០០០កេស ដើម្បីយកទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង កាលពីព្រឹក ថ្ងៃទី០២ឧសភា នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ។ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថមទឹកបរិសុទ្ធ ចំនួន ១,០០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ…
-
ថៃស្លាប់អ្នកជំងឺកូវីដ ៤២នាក់ សៅរ៍ អាទិត្យនេះ!
