-
អាជ្ញាធរខេត្តស្ទឹងត្រែង ផ្អាកជាបណ្ដោះអាសន្ន សកម្មភាពអាជីវកម្មមួយចំនួន និងផ្អាកការធ្វើចរាចរណ៍ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ

អាជ្ញាធរខេត្តស្ទឹងត្រែង ចេញសេចក្ដីសម្រេចស្ដីពីការ ផ្អាកជាបណ្ដោះអាសន្ន សកម្មភាពអាជីវកម្មលក់ដូរអាហារ-ភេសជ្ជៈ គ្រឿងស្រវឹង អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរទំនិញ ក្លឹប-សេវាកម្សាន្ដសប្បាយ ក្លឹប-ទីតាំងលេងកីឡា និងផ្អាកការធ្វើចរាចរណ៍ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។
-
អជ្ញាធររាជធានី បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០៤នាក់

-
អភិបាលខេត្តកណ្ដាល ទទួលការឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ជូនដល់រដ្ឋបាលស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះរៀបចំនូវសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល នៅស្រុកអង្គស្នួល។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៤៥ តោន មី ៣០០០ កេសតូច ទឹកស៊ីអ៊ីវ ៣០០០ យួរ និងត្រីខ ៣០០០ កេស ប្រគល់ជូនដល់រដ្ឋបាលស្រុកអង្គស្នួល ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ស្ថិតក្នុងស្រុកអង្គស្នួល។ មានប្រសាសន៍ឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកអង្គស្នួល…
-
ឧត្តមនាវីឯក ទៀ សុខា បានអញ្ជើញចុះពិនិត្យក្រុមការងារ រៀបចំម្ហូបអាហារ ដើម្បីយកជូនក្រុមគ្រូពេទ្យជួរមុខ ដែលឈរជើងប្រចាំការ ចាក់វ៉ាក់សាំងកូវីដ-១៩

រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចុះពិនិត្យក្រុមការងារ រៀបចំម្ហូបអាហារ ដើម្បីយកជូនក្រុមគ្រូពេទ្យជួរមុខ របស់កងទ័ពជើងទឹក ដែលឈរជើងប្រចាំការ ចាក់វ៉ាក់សាំងកូវីដ-១៩(Covid-19) ជូនដល់ប្រជាពលរដ្ឋ នៅតំបន់ក្រហម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ សូមពុកម៉ែ បងប្អូន ទាំងអស់គ្នា អនុវត្តនូវវិធានការចាំបាច់ ៣ការពារ និង៣កុំ អោយបានជាប់ខ្លួន ដែលជាប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដើម្បីជៀសឆ្ងាយពីមេរោគចង្រៃនេះ ៕
-
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកែប បានចុះផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានការដ្ឋបាល និងវិធានការសុខាភិបាលតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍

-
រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីក្រុមហ៊ុនឯកជន សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញទទួលអំណោយ អង្ករ ចំនួន៥តោន ក្រុមហ៊ុន លីនវែនជី សាន់បូ អេនធើប្រាយ ខូ អិលធី ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ ក្រុមហ៊ុន លីនវែនជី សាន់បូ អេនធើប្រាយ ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។ លោកជំទាវ អភិបាលរងខេត្តកណ្ដាល បានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល៕ដោយ -រ៉ាវុធ
-
រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំទីតាំងលក់ដូរដល់អាជីវករបណ្តោះអាសន្ន នៅវត្តនិរោធ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២១នេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំទីតាំងលក់ដូរបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋនៅលើទីតាំងមួយកន្លែង ស្ថិតនៅលើផ្លូវព្រែកបារាំង ភូមិបឹងឈូក សង្កាត់និរោធ គឺនៅផ្លូវក្រោយជាប់របងវត្តនិរោធ ដើម្បីជួយសម្រួលលើកស្ទួយដល់ជីវភាពរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ ដែលប្រកបរបររកទទួលទាន ផ្នែកលក់ដូរបន្លែ ត្រី សាច់ និងដើម្បីប្រជាពលរដ្ឋងាយរកទិញម្ហូបអាហារ មិនមានការព្រួយបារម្ភ និងបង្ការ ការរីករាលដាលនៃជំងឺកូវីដ១៩ ។ លោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់ក្រុមការងារ ចុះរៀបចំទីតាំងលក់ដូរ បណ្តោះអាសន្ននេះឡើង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត លក់ដូរបន្លែ ត្រី សាច់។ ក្នុងនោះដែរ រដ្ឋបាលខណ្ឌច្បារអំពៅ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ ត្រូវអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣កុំ និង៣ការពារ»។ អ្នកលក់ និងអ្នកទិញគឺត្រូវពាក់ម៉ាស់ទាំងអស់គ្នា និងរក្សាគំលាតសុវត្ថិភាព៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ នាំយកអំណោយជាសម្ភារៈការពារជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយជាសម្ភារៈការពារជំងឺកូវីដ១៩ គ្រឿងឧបភោគ បរិភោគ មានៈ ម៉ាស អាល់កុល ជែល ទឹកបរិសុទ្ធ ទឹកក្រូច ផ្លែក្រូចខ្វិចក្រហម នំធុងធំ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ និងនាយនគរបាលខណ្ឌជាតំណាង សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏លំបាកនាពេលបច្ចុប្បន្ន ៕
-
ស.ស.យ.ក ជួយដល់អ្នកប្រកបអាជីវកម្ម ក្រៅប្រព័ន្ធក្នុង ភូមិសាស្ត្រខណ្ឌ ឫស្សីកែវ

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសម្របសម្រួល ជាមួយ អាជ្ញាធរ មូលដ្ឋាន ខណ្ឌ ឫស្សីកែវ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់បងប្អូនប្រកបរបបរត់ កង់បី និងអាជីវកម្ម ក្រៅប្រពន័្ធ ចំនួន ១៧៤ គ្រួសារ ក្នុង ភូមិ សាស្ត្រ ខណ្ឌ ខណ្ឌ ឫស្សីកែវ ដែលកំពុង ជូប បញ្ហា ខ្វះ ខាត ស្បៀង អាហារ កំឡុង ពេល ដែល រាជធានីភ្នំពេញ ត្រូវ បាន អនុវត្ត វិធានការ បិទខ្ទប់ ដេីម្បី ទប់ស្កាត់ ការ បន្ត រីក រាលដាល នៃ ជំងឺកូវីដ-១៩ ដោយក្នុង…
-
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៣៤ គ្រួសារ បានទទួកអំណោយ ពីសប្បុរសជននៅ សហរដ្ឋអាមេរិក

កំពង់ចាម៖ លោក ខ្លូត ចិន្ដា អភិបាលស្រុកចំការលើ និងព្រះយស ចាន់ សុជន ចៅអធិការវត្តចំការអណ្ដូង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បាននាំយក អំណោយរបស់សប្បុរសជននៅសហរដ្ធអាមេរិក ដែលបានមកពី ឧបាសិកា ប៉ែន ណុតឌី និងអំណោយលោក យឹម ម៉េងស្រ៊ីម សមាជិកក្រុមប្រឹក្សាស្រុក ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្រីក្រក្នុងរដូវកូវីដ19 ចំនួន 34គ្រួសារ។ ព្រះយស ចាន់ សុជន និងលោក ខ្លូត ចិន្ដា មានសង្ឃដីការ និងមតិសំណេះសំណាលដោយបានជំរាបពីការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើ ដែលតែងតែក្រើនរំលឹកអោយអជ្ញាធរមូលដ្ឋានពិនិត្យមើលពីការខ្វះខាតរបស់ ប្រជាពលរដ្ឋហើយបន្តជួយឧបត្ថម្ភក្នុងរដូវកាលកូវីដនេះហើយសូមបងប្អូនចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាតាមការ អំពាវនាវរបស់ រាជរដ្ឋាភិបាល និងត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធាន ការបីកុំ បីការពារ របស់សម្ដេចតេជោ ហ៊ុន សែន នោះយើងនឹងជៀសផុតពីការចំលងមេរោគដ៏កាចសាហាវមួយនេះ។ ក្នុងមួយគ្រួសារទទួលបាន អង្ករមួយការ៉ុង ត្រីខកំប៉ុងមួយយួរ មីដប់កញ្ចប់ ទឹកត្រីមួយយួរ…