Category: Covid-19

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៨៨នាក់ទៀត

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៨៨នាក់ទៀត

    ក្រសួងសុខាភិបាលនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៨៨នាក់ទៀតនៅក្នុងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កាលពីម្សិលមិញ។ ជាមួយគ្នានេះ ក៏មានអ្នជាសះស្បើយចំនួន ៤៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសករណីស្លាប់ និងស្លាប់ថ្មីចំនួន ៣នាក់។

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មី 388នាក់ទៀត ជាសះស្បើយ 48នាក់ និងស្លាប់ 03នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មី 388នាក់ទៀត ជាសះស្បើយ 48នាក់ និងស្លាប់ 03នាក់

    ព្រឹត្តិការណ៍ថ្មីៗ 01-05-2021 ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មី 388នាក់ទៀត ជាសះស្បើយ 48នាក់ និងស្លាប់ 03នាក់ – ករណីឆ្លងសហគមន៍ 387 នាក់ – អ្នកដំណើរពីបរទេស 01 នាក់ភ្នំពេញ (331) បន្ទាយមានជ័យ (35) ព្រៃវែង (កណ្ដាល (4) កំពង់ស្ពឺ (3) តាកែវ (2) កំពង់ចាម (2) សៀមរាប (1) ស្វាយរៀង (1) គិតត្រឹមព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ – អ្នកឆ្លងសរុប= 13790 នាក់ – អ្នកជាសះស្បើយ= 5200 នាក់ – អ្នកកំពុងព្យាបាល= 8487 នាក់ – អ្នកស្លាប់= 96 នាក់

  • លោក ចូ បៃដិន ចេញបំរាមហាមឃាត់លើការធ្វើដំណើរពីឥណ្ឌាចូលមកកាន់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19

    លោក ចូ បៃដិន ចេញបំរាមហាមឃាត់លើការធ្វើដំណើរពីឥណ្ឌាចូលមកកាន់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់ចេញនូវការរឹតបន្តឹងថ្មីលើការធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក ដែលអនុវត្តតលើប្រជាជន មិនទាន់មានសញ្ជាតិអាមេរិកភាគច្រើន ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានចុះហត្ថលេខាលើសេចក្តីប្រកាសអនុវត្តការរឹតត្បិត ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌ មានរ៉យទ័រ ។ សេចក្តីប្រកាសនេះបញ្ជាក់ថា ឥណ្ឌាបានកត់ត្រានូវករណីឆ្លងថ្មីៗប្រហែលជាងមួយភាគបី នៃករណីឆ្លងថ្មីៗនៅទូទាំងពិភពលោក ហើយថា ការរឹតត្បឹតថ្មីនេះត្រូវតែដាក់ចេញ ដើម្បីការពារសុខភាពសាធារណៈរបស់ប្រទេសជាតិ ចំពោះអ្នកដែលបានធ្វើដំណើរមកពីឥណ្ឌា ចូលមកកាន់សហរដ្ឋអាមេរិក ។ស្របពេលជាមួយគ្នានេះដែរ សេតវិមានបានបញ្ជាក់ថា ការរឹតត្បិតខាងលើនឹងចូលជាធរមាននៅវេលាម៉ោង១២៖០១នាទីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី០៤ ខែឧសភាខាងមុខនេះ ដោយយោងតាមដំបូន្មានរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) ហើយវាត្រូវបានដាក់ចេញដោយសារតែទំហំ និងវិសាលភាពនៃជំងឺកូវីដ១៩នៅឥណ្ឌា ដែលមានការកើនឡើងយ៉ាងខ្លាំង ៕ ប្រភព៖ Reuters

  • អូស្រ្តាលីបិទខ្ទប់ការធ្វើដំណើរពីឥណ្ឌា ហើយព្រមានថា អ្នកល្មើសនឹងត្រូវរងការផាកពិន័យជាប្រាក់ និងជាប់ពន្ធធនាគារ

    អូស្រ្តាលីបិទខ្ទប់ការធ្វើដំណើរពីឥណ្ឌា ហើយព្រមានថា អ្នកល្មើសនឹងត្រូវរងការផាកពិន័យជាប្រាក់ និងជាប់ពន្ធធនាគារ

    អូស្រ្តាលី៖ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីនិយាយថា ពលរដ្ឋអូស្ត្រាលី និងអ្នកដែលធ្លាប់ស្នាក់នៅប្រទេសឥណ្ឌា ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ ដែលមានគម្រោងត្រឡប់មកផ្ទះវិញនោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងទឹកដីអូស្ត្រាលីឡើយ គិតចាប់ពីថ្ងៃទី០៣ ខែឧសភានេះ ហើយអ្នកដែលបំពានបំរាមនេះ នឹងត្រូវរងការពិន័យជាប្រាក់ និងជាប់ពន្ធនាគារ ។ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg hunt) បាននិយាយថា បម្រាមខាងលើនេះនឹងចាប់អនុវត្តពីថ្ងៃចន្ទ ទី០៣ ខែឧសភាតទៅ ហើយអ្នកដែលល្មើសបម្រាមនេះ នឹងត្រូវរងការពិន័យធ្ងន់ធ្ងរ និងអាចជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ ។ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីរូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងពិចារណាឡើងវិញម្តងទៀត ចំពោះវិធានការរឹតបន្តឹងខាងលើនេះ នៅថ្ងៃទី១៥ ខែឧសភាខាងមុខ ។គួរបញ្ជាក់ផងដែរថា ការដាក់ចេញបម្រាមបន្ទាន់នេះ បានកើតមានឡើងកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ គឺជាផ្នែកមួយនៃវិធានការយ៉ាងតឹងរ៉ឹង ដែលអូស្ត្រាលីបានដាក់ចំពោះអ្នកធ្វើដំណើរទៅកាន់ឥណ្ឌា ពីព្រោះនៅទីនោះ ទាំងករណីឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩កំពុងកើនឡើងយ៉ាងគំហុក ៕ ប្រភព៖ CNA

  • វ៉ាក់សាំង Moderna បានទទួលការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីបន្ទាន់ពីអង្គការសុខភាពពិភពលោក (WHO)

    វ៉ាក់សាំង Moderna បានទទួលការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីបន្ទាន់ពីអង្គការសុខភាពពិភពលោក (WHO)

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបញ្ជាក់ថា ខ្លួនបានចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna ហើយសម្រាប់ករណីបន្ទាន់ ។ការអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ Moderna នៅក្នុងករណីបន្ទាន់នេះ បានកើតមានឡើងបន្ទាប់ពីក្រុមជំនាញផ្តល់ប្រឹក្សាយុទ្ធសាស្ត្រទៅលើប្រព័ន្ធភាពសុំា (SAGE) របស់ WHO បានពិនិត្យឃើញថា វ៉ាក់សាំងអាមេរិកមួយនេះមានប្រសិទ្ធភាពអាចប្រឆាំងនឹងការឆ្លងវីរុសកូវីដ១៩រហូតដល់ទៅ៩៤.១ភាគរយ ។សូមជម្រាបថា បច្ចប្បន្នអង្គការសុខភាពពិភពលោក (WHO) បានអនុម័តឲ្យប្រើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ក្នុងករណីបន្ទាន់មានចំនួន៥រួចហើយ ក្នុងនោះរួមមាន Pfizer-BioNTEch របស់អាមេរិក-អាល្លឺម៉ង់ AstraZeneca របស់អង់គ្លេស វ៉ាក់សាំងរបស់វិទ្យាស្ថាន Serum របស់ឥណ្ឌា និងវ៉ាក់សាំង Janssen របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ៕ ប្រភព៖ CNA

  • ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន២១នាក់ និងឆ្លងថ្មីៗចំនួន១,៨៩១ករណីបន្ថែមទៀតនៅក្នុងថ្ងៃសៅរ៍នេះ

    ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន២១នាក់ និងឆ្លងថ្មីៗចំនួន១,៨៩១ករណីបន្ថែមទៀតនៅក្នុងថ្ងៃសៅរ៍នេះ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃសៅរ៍នេះ អំពីអ្នកជំងឺបាត់បង់ជីវិតបន្ថែមទៀតដោយសារជំងឺ COVID-19 ចំនួន២១នាក់ និងអ្នកឆ្លងថ្មីៗចំនួន១,៨៩១នាក់ផងដែរ ។ថៃបាននិងកំពុងទទួលការឆ្លងរាតត្បាតរលកទី៣ នៃជំងឺដ៏កាចសាហាវមួយនេះ ក្រោយទទួលបានជោគជ័យរយៈពេល១ឆ្នាំក្នុងការគ្រប់គ្រងវា ។ ការផ្ទុះឡើងនៃការឆ្លងរាលដាល COVID-19 មួយរយៈចុងក្រោយនេះនៅថៃ ដែលរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមមកពីអង់គ្លេស មានឈ្មោះថា B.1.1.7 បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងចំនួន៣ម៉ឺន៦ពាន់២៩០នាក់ និងអ្នកស្លាប់ចំនួន១០៩នាក់នៅក្នុងខែមេសាតែមួយប៉ុណ្ណោះ ។សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែឧសភានេះ នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុប៦ម៉ឺន៧ពាន់៤៤នាក់ និងអ្នកស្លាប់សរុបកើនឡើងដល់២២៤នាក់ ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥២លាន២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៩ម៉ឺននាក់ និងជាសះស្បើយ១២៩លាន២៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥២លាន២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៩ម៉ឺននាក់ និងជាសះស្បើយ១២៩លាន២៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥២លាន២ម៉ឺន៥ពាន់២៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៩ម៉ឺន៣ពាន់៩៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៩លាន២៩ម៉ឺន៣ពាន់៣២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន១០ម៉ឺន៣ពាន់៩៧៤នាក់ ស្លាប់ចំនួន៥៩ម៉ឺន៥៥នាក់ និងជាសះស្បើយចំនួន២៥លាន៧១ម៉ឺន១៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៩លាន១៦ម៉ឺន៤ពាន់៩៦៩នាក់ ស្លាប់២១ម៉ឺន១ពាន់៨៥៣នាក់ និងជាសះស្បើយ១៥លាន៦៨ម៉ឺន៤ពាន់៤០៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៦៦ម៉ឺន៥ពាន់៩៦២នាក់ ស្លាប់ចំនួន៤០ម៉ឺន៤ពាន់២៨៧នាក់ និងជាសះស្បើយ១៣លាន១៩ម៉ឺន៤ពាន់៥៣៨នាក់ ៕ ប្រភព៖ worldometers

  • សត្វចាបព្រៃវែង ជាសត្វជិតផុតពូជក្នុងលោក គេប្រទះឃើញមានចំនួនកាន់តែច្រើននៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ

    សត្វចាបព្រៃវែង ជាសត្វជិតផុតពូជក្នុងលោក គេប្រទះឃើញមានចំនួនកាន់តែច្រើននៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ

    រាជធានីភ្នំពេញ៖ប្រភេទសត្វព្រៃដ៏កម្រនិងជិតផុតពូជបំផុតក្នុងលោកគឺចាបព្រៃវែង ត្រូវបានគេប្រទះឃើញមានវត្តមានកាន់តែច្រើនឡើងក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៃភូមិសាស្រ្តខេត្តតាកែវ។ បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា សត្វចាបព្រៃកាលពីមុនមកនេះគេបានប្រទះឃើញនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានប្រមាណតែ១០ក្បាលប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្នចំនួនចាបព្រៃវែងមានការកើនឡើងរហូតដល់រាប់រយក្បាល។ គួរបញ្ជាក់ថាសត្វចាបព្រៃវែង ជាសត្វរស់នៅជាហ្វូង កម្ពស់១៥សង់ទីម៉ែត្រ។សត្វប្រភេទនេះបើជាឈ្មោលក្នុងរដូវបន្តពូជមានមុខនិងបំពង់កពណ៌ខ្មៅ ផ្នែកពោះពណ៍លឿង វ័ណ្ឌទ្រូងត្នោតនិងមានឆ្នូតស្លាបសនៅដើមស្លាប។ចំណែកសត្វឈ្មោលរដូវមិនបន្តពូជវិញ មានបំពង់កនិងផ្នែកពោះពណ៍លឿងទុំ និងមានវ័ណ្ឌទ្រូងពណ៍ត្នោតមានឆ្នូតស្លាបស។ដោយឡែក ញីមានលក្ខណៈស្រដៀងឈ្មោលគឺនៅរដូវមិនបន្តពូជ ប៉ុន្តែគ្មានវ័ណ្ឌទ្រូងត្នោតទេ ផ្នែកពោះពណ៍លឿងខ្ចី និងផ្នែកខ្នងព៌ណត្នោតខ្ចី។ សម្រាប់ទីជម្រករបស់សត្វប្រភេទនេះគឺច្រើនរស់នៅ វាលស្មៅ គម្ពោតព្រៃ(ដើមត្រែង) តំបន់វាលលំហរ តំបន់កសិកម្ម និងជាទូទៅវាច្រើនរស់នៅក្បែរមាត់ទឹក។សត្វចាបព្រៃវែងជាប្រភេទសត្វហើរឆ្លងកាត់ និងបន្លាស់ទីកន្លែងស្នាក់នៅនារដូវមិនបន្តពូជ។ សូមបញ្ជាក់ថាចាបព្រៃវែងមិនមែនជាចាបធម្មតានោះទេគឺគេចាត់ទុកជាសត្វស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ(IUCN)ជិតផុតពូជបំផុតនៅលើពិភពលោក បានហោះហើរយ៉ាងវែងឆ្ងាយពីតំបន់ស៊ីប៊ីរីក្នុងប្រទេសរុស្សីមកកាន់ប្រទេសមួយចំនួននៅអាស៊ីដូចជាប្រទេសកម្ពុជា ថៃ មីយ៉ាន់មា ជាដើម ហើយរដូវបន្តពូជពួកវាមួយចំនួនបានហើរត្រឡប់ទៅសេប៊ីរីវិញជារៀងរាល់ឆ្នាំ។បើគិតមកដល់ពេលបច្ចុប្បន្នគេរកឃើញថាសត្វប្រភេទនេះបានថយ ចំនួនចុះប្រមាណជា៩០ភាគរយ៕ ដោយ៖ ម៉ាដេប៉ូ

  • កិច្ចសន្ទនា ២០២១ ៖ ក្រសួងពាណិជ្ជកម្មធានាផ្គត់ផ្គង់ស្បៀងអាហារជូនពលរដ្ឋ ក្នុងពេលបិទខ្ទប់ ជាពិសេស នៅតំបន់ក្រហម (មានវីដេអូ)

    កិច្ចសន្ទនា ២០២១ ៖ ក្រសួងពាណិជ្ជកម្មធានាផ្គត់ផ្គង់ស្បៀងអាហារជូនពលរដ្ឋ ក្នុងពេលបិទខ្ទប់ ជាពិសេស នៅតំបន់ក្រហម (មានវីដេអូ)

    កិច្ចសន្ទនា ២០២១ ៖ ក្រសួងពាណិជ្ជកម្មធានាផ្គត់ផ្គង់ស្បៀងអាហារជូនពលរដ្ឋ ក្នុងពេលបិទខ្ទប់ ជាពិសេស នៅតំបន់ក្រហម

  • ថ្ងៃទី១ កងកម្លាំងយោធភូមិភាគពិសេស សហការជាមួយលោកចៅសង្កាត់បឹងទំពុនទី២ រៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ (មានវីដេអូ)

    ថ្ងៃទី១ កងកម្លាំងយោធភូមិភាគពិសេស សហការជាមួយលោកចៅសង្កាត់បឹងទំពុនទី២ រៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ (មានវីដេអូ)

    ផ្សាយផ្ទាល់ ៖ ថ្ងៃទី១ កងកម្លាំងយោធភូមិភាគពិសេស សហការជាមួយលោកចៅសង្កាត់បឹងទំពុនទី២ រៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ។