-
អ៊ីស្រាអែលដែលថាជោគជ័យនោះ ស្រាប់តែឆ្លងវីរុសកូវីដ បម្លែងថ្មីពីឥណ្ឌា៤១ករណី មានកុមារដែរ

បន្ទាប់ពីប្រកាសពីជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩នោះ អ៊ីស្រាអែលបានប្រកាសពីការឆ្លងជំងឺកូវីដ១៩បម្លែងថ្មីមានប្រភពពីឥណ្ឌា ៤១ករណី រួមមានទំាងកុមារ៥នាក់ផងដែរ នេះបើតាមក្រសួងសុខាភិបាលប្រកាសឲ្យដឹង កាលពីពេលថ្មីៗនេះ។ ករណីថ្មីទាំង៤១នេះមិនរួមបញ្ជូលទាំងករណីនាំចូលពីក្រៅប្រទេសទេ ហើយក្នុងចំណោម៤១នាក់ មាន៤នាក់បានចាក់វ៉ាក់សាំងគ្រប់២ដូសរួចរាល់ហើយ។ កុមារទាំង៥នាក់ដែលបានឆ្លងវីរុសបម្លែងថ្មីពីឥណ្ឌានោះ មិនអាចចាក់វ៉ាក់សាំងបានទេ ខណៈដែលការឆ្លងថ្មីៗនេះបានកើតឡើង ក្រោយពេលដែលអ៊ីស្រាអែលធ្លាក់ចុះការឆ្លងច្រើន ប៉ុន្មានខែមកនេះ ពោលគឺបន្ទាប់ពីអ៊ីស្រាអែលចាក់វ៉ាក់សាំងជូនពលរដ្ឋយ៉ាងឆាប់រហ័ស។ ដោយសារតែជោគជ័យនេះហើយបានអ៊ីស្រាលអែល ថ្មីៗនេះ បានអនុញ្ញាតឲ្យមានមនុស្សជួបជុំសាសនាមនុស្សរាប់ម៉ឺននាក់ ហើយក៏មានហេតុការណ៍រត់ជាន់គ្នាស្លាប់មនុស្សរាប់សិបនាក់ទៀតផង៕
-
អភិបាលរាជធានី និងប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង ចុះពិនិត្យស្ថានភាព តាមទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែង ក្នុងខណ្ឌ៤ នៃតំបន់ក្រហម

ភ្នំពេញ៖ ដើម្បីពង្រឹងនៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១ ខែឧសភានេះបានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ។ លោកឃួង ស្រេងនិងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ មាននៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនៅក្នុងតំបន់នានានៃ៤ខណ្ឌនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវិ-១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយក ការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ដែលប្រឈមមុខនិងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ៖យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមទាំងនេះ គឺជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនៃការឆ្លងជំងឺខ្លាំងនេះ…
-
រដ្ឋបាលស្រុកគីរីវង់ បានប្រកាសករណីមនុស្សចំនួនពីរនាក់មានវិជ្ជវីរុសកូវីដ-១៩ នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់នៃខេត្តតាកែវ

-
ថៃបំបែកកំណត់ត្រាមានអ្នកជំងឺកូវីដស្លាប់ប្រចាំថ្ងៃច្រើនបំផុត ថ្ងៃទី១ ឧសភានេះ

នៅថ្ងៃសៅរ៍ ទី១ ឧសភា ២០២១នេះ ថៃបានប្រកាសពីការស្លាប់អ្នកជំងឺកូវីដ១៩ ប្រចាំថ្ងៃដ៏ច្រើនបំផុតពុំធ្លាប់មាន កន្លងមក ក្នុងនោះ មានស្លាប់ដល់ទៅ២១នាក់ នេះបើតាមក្រសួងសុខាភិបាលថៃ។ ប្រភពថា ក្រៅពីស្លាប់២១នាក់ ក៏មានការឆ្លងថ្មី១៨៩១នាក់ផងដែរ ក្នុងពេលដែលថៃកំពុងផ្ទុះរលកទីបីនោះ ជាការផ្ទុះឡើងវិញ ក្រោយពេលជោគជ័យគួរសមក្នុងការគ្រប់គ្រងជំងឺកូវីដ រយៈពេល១ឆ្នាំមកនោះ។ ថៃមានអ្នកឆ្លងសរុបកើនដល់ ៦៧០៤៤នាក់ ចាប់តាំងពីជំងឺនេះបានចាប់ផ្តើមកើតឡើង កាលពីឆ្នាំមុន ខណៈដែលអ្នកស្លាប់កើនដល់២២៤នាក់៕ ប្រភពពី CAN
-
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះផ្សព្វផ្សាយវិធានការនានារបស់ក្រសួងសុខាភិបាល ជូនម្ចាស់រមណីយដ្ឋាន ក្រោយរាជរដ្ឋាភិបាលសម្រេចឱ្យបើកដំណើរការឡើងវិញ

បាត់ដំបង៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ លោក នួន ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំមន្ត្រីនៃមន្ទីរទេសចរណ៍ ចុះផ្សព្វផ្សាយច្បាប់ និងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ រួមជាមួយនឹងវិធានការនានា របស់ក្រសួងសុខាភិបាល ក្រោយរាជរដ្ឋាភិបាលបានសម្រេចបើករមណីយដ្ឋាននានា និងបើកការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញនាពេលថ្មីៗនេះ។ វគ្គផ្សព្វផ្សាយនេះ បានរៀបចំឡើងនៅ ក្នុងបរិវេណរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ដែលមានការចូលរួមពីសំណាក់ មន្រ្តីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត ម្ចាស់ និងអ្នកគ្រប់គ្រងតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូតយ៉ាងច្រើនផងដែរ។ ខ្លឹមសារនៃវគ្គផ្សព្វផ្សាយនេះ គឺតម្រូវឱ្យម្ចាស់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តវិធាន “៣ការពារ និង៣កុំ” ការវាស់កម្តៅ ការបាញ់អាល់កុល ការពាក់ម៉ាស់ការពារមុខ ការស្រង់ព័ត៌មានភ្ញៀវទេសចរចូលកម្សាន្ត ការរក្សាគម្លាតសង្គមមិនអោយមានការប្រមូលផ្តុំជាក្រុមធំ ការរក្សាអនាម័យជាប្រចាំតាមទីតាំងសំខាន់ៗ ការបញ្រ្ជាបការយល់ដឹងដល់ភ្ញៀវទេសចរ និងសាធារណៈជន ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ការសហការជាមួយអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ និងនីតិវិធីច្បាប់នានាពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ សូមបញ្ជាក់ថា រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង អាចអនុញ្ញាតបើកដំណើរការវិញបានលុះត្រាតែបានអនុវត្តន៍តាមវិធានសុវត្ថិភាពទេសចរណ៍ និងវិធានពាក់ព័ន្ធនានាបានត្រឹមត្រូវ និងត្រូវធ្វើកិច្ចសន្យាអនុវត្ត ១៣ចំណុច ជាមួយមន្ទីរទេសចរណ៍៕
-
យុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១ ខែឧសភានេះ

ក្រុមគ្រូពេទ្យរបស់កងទ័ព នៅព្រឹក នេះ ចាប់ផ្តើមនូវយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្នុងក្រហម ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនជិត ៥០ម៉ឺននាក់។ ការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនាព្រឹកថ្ងៃនេះ មានការចុះពិនិត្យដំណើរការចាក់ដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផងដែរ។
-
ចំនួននៃការចាក់វ៉ាក់សាំងកូវីដ-១៩ បាន ១លាន ៣៣ម៉ឺន ៩ពាន់ ៥៦៦នាក់ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

-
នាយឧត្តមសេនីយ៍ អុី ឈាន បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខអាជីវករនៅផ្សារសាមគ្គី ក្រុងប៉ៃលិន

ដោយមានការព្រួយបារម្ភពីបញ្ហាឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រ សួងកាពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលលក់ដូរនៅតាមបរិវេណផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងប៉ៃលិន ។ ក្នុងការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនេះដែរ ឯកឧត្ដម អ៊ី ឈាន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅជុំវិញផ្សារ ជាពិសេសអាជីវករ ដែលលក់ដូរនៅតាមតូបក្នុងផ្សារទាំងអស់ ត្រូវចូលរួមពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាត លាងដៃនឹងទឹកអាល់កុល ឬជែល ព្រោះទីផ្សារមានមនុស្សច្រើនដូចនេះ យើងត្រូវតែចូលរួមការពារទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលនៅតាម បណ្តាខេត្តនានា និងរាជធានីភ្នំពេញជាដើម ។ ជាមួយគ្នានោះដែរ ក្នុងនាមឯកឧត្ដម ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ក៏មានសំណូមពរដល់ក្រុមការងារថ្នាក់មូលដ្ឋាន ពិសេសមន្រ្តីនៅតាមភូមិទាំងអស់ក្នុងខេត្ត ត្រូវចុះមើលប្រជាពលរដ្ឋ បើមានការខ្វះខាតស្បៀងអាហារ សូមរាយការណ៍ជាបន្ទាន់ ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល មិនឲ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងដោយមិនបានដឹងនោះឡើយ…
-
រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីមន្ទីរសុខាភិបាលខេត្ត បាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅទីប្រជុំជនផ្សារ ទូទាំងខេត្តប៉ៃលិន

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារមន្ទីរសុខាភិបាលខេត្ត ធ្វើការបាញ់ថ្នាំ កំចាត់មេរោគកូវីដ-១៩ នៅក្នុងបរិវេណផ្សារសាមគ្គី ហៅប៉ាហ៊ី ក៏ដូចជាទូទាំងខេត្តប៉ៃលិន ដើម្បីកុំឱ្យមេរោគដ៏កាចសាហាវមួយនេះ ឆ្លងចូលទៅក្នុងសហគមន៍ខេត្តប៉ៃលិន ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បានលើកឡើងថា មេរោគនៃជំងឺកូវីដ-១៩ គឺជាសត្រូវដ៏កាចសាហាវរបស់យើងរាល់គ្នា ដែលមើលមិនឃើញ ហើយមានគ្រោះថ្នាក់ ដូច្នេះ បើសិនជាយើងធ្វេសប្រហែសតែបន្តិច អាចនឹងបង្កឱ្យកើតមានហានីភ័យ ឆ្លងរាលដាលពីអ្នកកើតជំងឺនេះ មកខ្លួនឯង ឆ្លងទៅក្រុមគ្រួសារ រួចចូលក្នុងសហគមន៍ នាំឱ្យមានការលំបាកផងដែរ ។ លោកជំទាវអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជីវករនៅក្នុងផ្សារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវពាក់ម៉ាស លាងដៃនឹងទឹកអាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពឱ្យបាន១.៥ ទៅ២ម៉ែត្រ និង ត្រូវអនុវត្តតាមវិធានរបស់ប្រមុខរាជរដ្ឋាភិបាល (៣ការ ពារ ៣កុំ) ព្រមទាំងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ម្យ៉ាងវិញទៀត សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រធានផ្សារ ត្រូវបន្តរឹតបណ្តឹង ដោយណែនាំដល់ប្រជាពលរដ្ឋ ដែលចូលទិញម្ហូបអាហារក្នុងផ្សារ…
-
ស.ស.យ.ក ស្រុកពារាំង និង ស.ស.យ.ក ឃុំព្រៃស្នៀត ចុះផ្សព្វផ្សាយស្តីពីការហាមឃាត់ការវិលត្រឡប់មកស្រុកកំណើត របស់ប្រជាពលរដ្ឋដែលបានទៅធ្វើការនៅឆ្ងាយ

ព្រៃវែង៖ ក្រោមការណែនាំពី ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស.ស.យ.ក ស្រុកពារាំង រួមជាមួយ ស.ស.យ.ក ឃុំព្រៃស្នៀត បានចុះចែកម៉ាស់ និងចាក់មេក្រូផ្សព្វផ្សាយស្តីពីការហាមឃាត់ការវិលត្រឡប់មកស្រុកកំណើត របស់បងប្អូនប្រជាពលរដ្ឋដែលបានទៅធ្វើការនៅឆ្ងាយ ហើយបើមានករណីវិលចូលស្រុកត្រូវតែដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ក្រុមការងារស.ស.យ.ក បានផ្សព្វផ្សាយនិងចែកម៉ាសគ្រប់ភូមិ ក្នុងឃុំព្រៃស្នៀត និងនៅតាមទីប្រជុំជន ម៉ាសចែកអស់១០ប្រអប់ ស្មើ៥០០ម៉ាស។ បន្ទាប់មកក្រុមការងារស ស.យ.កស្រុក បន្តផ្សព្វផ្សាយនៅភូមិរកា និងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ៕