-
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញ អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ នៅថ្ងៃទី៣០ មេសានេះ

-
ថៃបើកភ្លើងខៀវអោយវិស័យឯកជនអាចនាំចូលវ៉ាក់សាំង Covid-19 បាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល (មានវីដេអូ)

ថៃ៖ រដ្ឋាភិបាលថៃបានផ្តល់ការអនុញ្ញាតឲ្យវិស័យឯកជន អាចនាំចូលវ៉ាក់សាំង COVID-19 ពីបរទេសបាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល ។ស្របពេលជាមួយគ្នានេះ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ស៊ូផាន់ មង្គលស៊ូធី បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើនការបញ្ជាទិញវ៉ាក់សាំង ដើម្បីធានាឲ្យបាននូវវ៉ាក់សាំងចំនួន១០០លានដូសក្នុងឆ្នាំ២០២១នេះ ជាមួយនឹងម៉ាកវ៉ាក់សាំងបន្ថែមទៀត ដែលនឹងត្រូវដាក់បន្ថែមនៅក្នុងខែឧសភាខាងមុខ ។សូមរំលឹកថា រដ្ឋាភិបាលថៃ កន្លងមក បានបញ្ជាទិញវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca ប្រមាណ៦១លានដូស និងវ៉ាក់សាំងចិន Sinovac ចំនួន២.៥លានដូសរួចមកហើយ ហើយខ្លួនក៏កំពុងចរចា ដើម្បីធ្វើការទិញវ៉ាក់សាំងរុស្ស៊ី Sputnik ចំនួនចាប់ពី៥ទៅ១០លានដូសទៀតផងដែរ ៕ ប្រភព៖ The Nation
-
អាជ្ញាធរក្រុងហាណូយ របស់វៀតណាមស្នើអោយបិទបារ ហាងខារ៉ាអូខេ និងសាលហាត់ប្រាណ ដើម្បីទប់ស្កាត់ការចម្លងវីរុស Covid-19 រលកថ្មី (មានវីដេអូ)

វៀតណាម៖ អាជ្ញាធរក្រុងហាណូយ បានអំពាវនាវអោយបិទបារ ហាងខារ៉ាអូខេ ឌីស្កូតែក និងបន្ទប់ហាត់ប្រាណ ដោយគិតចាប់ពីពាក់កណ្តាលយប់ថ្ងៃទី៣០ ខែមេសានេះតទៅ ស្របពេលមានការព្រួយបារម្ភពីការចម្លងវីរុសកូវីដ១៩រលកថ្មី ។អាជ្ញាធរវៀតណាមបានអះអាងអំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន៣នាក់នៅទីក្រុងហាណូយ និងខេត្ត ហ៊ុង យេន ភាគខាងជើងកាលពីព្រឹកថ្ងៃសុក្រ ដោយបង្កើនករណីឆ្លងដល់៩ករណីចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ។ ប្រជាជនក្នុងតំបន់បានតំរូវអោយបន្តការពាក់ម៉ាស់នៅតាមទីសាធារណៈ ខណៈដែលបណ្តាទីភ្នាក់ងារពាក់ព័ន្ធត្រូវបានស្នើអោយបង្កើនការត្រួតពិនិត្យ ហើយដាក់ទោសអ្នកចូលខុសច្បាប់ ។គួរបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានអនុវត្តវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩នៅរលកថ្មី ស្របពេលរកឃើញអ្នកឆ្លងវីរុសនេះថ្មីៗ បន្ទាប់ពីស្ងប់ស្ងាត់អស់៧២ថ្ងៃ ដោយគ្មានការឆ្លងក្នុងសហគមន៍ ។ ហើយគិតត្រឹមថ្ងៃសុក្រនេះ នៅទូទាំងប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២ពាន់៩១៤ករណី ក្នុងនោះមានអ្នកស្លាប់៣៥នាក់ និងអ្នកជំងឺជាសះស្បើយឡើងវិញ២ពាន់៥១៦នាក់ ៕ ប្រភព៖ VNExpress
-
កញ្ចប់ជំនួយបន្ទាន់ដំបូងរបស់សហរដ្ឋអាមេរិកដឹកទៅដល់ឥណ្ឌាហើយ ខណៈអាមេរិកក៏កំពុងស្វះស្វែងជួយឥណ្ឌាបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន (មានវីដេអូ)

-
ការយល់ដឹងអំពីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវី-១៩

-
អភិបាលខេត្តព្រះសីហនុ កំពុងស្នើសុំបណ្ដេញចេញជនជាតិចិន២នាក់ និងមិនអនុញ្ញាតឱ្យចូលកម្ពុជា ក្រោយរកឃើញ គេចចេញពីតំបន់ចត្តាឡីស័ក

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ២០២១ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូ។ ការស្នើនោះ បន្ទាប់ពីជនជាតិចិទាំង២នាក់នោះ ត្រូវគេរកឃើញថា បានផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ។ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង២នាក់ ត្រូវសមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង៕
-
យុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី២ នឹងត្រូវដល់ពេលចាក់ ជាបន្តបន្ទាប់នៅដើម ខែឧសភា ឆ្នាំ២០២១នេះ

-
អភិបាលខណ្ឌចំការមន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានសុខាភិបាល ដើម្បីបញ្ជៀសការឆ្លង ជំងឺកូវីដ-១៩ និងសូមឱ្យប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យផងដែរ

ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តវិធានសុខាភិបាល, គោរពវិធានការបិទ ខ្ទប់មួយរយៈពេលខ្លី ដើម្បីឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ក្នុងប្រទេសរបស់យើងបានឆាប់ហើយ នោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ដល់បងប្អូនឱ្យប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ផងដែរ។ ការលើកឡើងដូច្នេះ ក្នុងឱកាសលោកអភិបាលខណ្ឌ និងលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម អភិបាលរាជធានីភ្នំពេញ ចែកជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ចំនួន២ រួមមាន៖ សង្កាត់ផ្សារដើមថ្កូវ ចំនួន ៣០៩ គ្រួសារ និងសង្កាត់ទួលទំពូងទី១ ចំនួន៧៨គ្រួសារសរុបចំនួន៣៨៧គ្រួសារ ដោយមានការចូលរួមពីលោកស្រី អភិបាលខណ្ឌ, លោក នាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត នៅព្រឹក ទី៣០ ខែមេសា ឆ្នាំ ២០២១ ។ នៅក្នុងឱកាសនេះ…
-
ថៃបើកភ្លើងខៀវអោយវិស័យឯកជនអាចនាំចូលវ៉ាក់សាំង Covid-19 បាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល

ថៃ៖ រដ្ឋាភិបាលថៃបានផ្តល់ការអនុញ្ញាតឲ្យវិស័យឯកជន អាចនាំចូលវ៉ាក់សាំង COVID-19 ពីបរទេសបាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល ។ស្របពេលជាមួយគ្នានេះ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ស៊ូផាន់ មង្គលស៊ូធី បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើនការបញ្ជាទិញវ៉ាក់សាំង ដើម្បីធានាឲ្យបាននូវវ៉ាក់សាំងចំនួន១០០លានដូសក្នុងឆ្នាំ២០២១នេះ ជាមួយនឹងម៉ាកវ៉ាក់សាំងបន្ថែមទៀត ដែលនឹងត្រូវដាក់បន្ថែមនៅក្នុងខែឧសភាខាងមុខ ។សូមរំលឹកថា រដ្ឋាភិបាលថៃ កន្លងមក បានបញ្ជាទិញវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca ប្រមាណ៦១លានដូស និងវ៉ាក់សាំងចិន Sinovac ចំនួន២.៥លានដូសរួចមកហើយ ហើយខ្លួនក៏កំពុងចរចា ដើម្បីធ្វើការទិញវ៉ាក់សាំងរុស្ស៊ី Sputnik ចំនួនចាប់ពី៥ទៅ១០លានដូសទៀតផងដែរ ៕ ប្រភព៖ The Nation
-
អាជ្ញាធរក្រុងហាណូយ របស់វៀតណាមស្នើអោយបិទបារ ហាងខារ៉ាអូខេ និងសាលហាត់ប្រាណ ដើម្បីទប់ស្កាត់ការចម្លងវីរុស Covid-19 រលកថ្មី