Category: Covid-19

  • កញ្ចប់ជំនួយបន្ទាន់ដំបូងរបស់សហរដ្ឋអាមេរិកដឹកទៅដល់ឥណ្ឌាហើយ ខណៈអាមេរិកក៏កំពុងស្វះស្វែងជួយឥណ្ឌាបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន

    កញ្ចប់ជំនួយបន្ទាន់ដំបូងរបស់សហរដ្ឋអាមេរិកដឹកទៅដល់ឥណ្ឌាហើយ ខណៈអាមេរិកក៏កំពុងស្វះស្វែងជួយឥណ្ឌាបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន

    ឥណ្ឌា៖ កញ្ចប់ជំនួយបន្ទាន់ដំបូងរបស់សហរដ្ឋអាមេរិកបានដឹកទៅដល់ប្រទេសឥណ្ឌាហើយ ស្របពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងកើនឡើងយ៉ាងគំហុក ស្ទើរពេញមន្ទីរពេទ្យ និងកន្លែងបូជាសព ។យន្ដហោះយោធាដំបូងគេរបស់អាមេរិក Super Galaxy បានដឹកជញ្ជូនជំនួយបន្ទាន់ ក្នុងនោះរួមមានទាំងអុកស៊ីសែន ម៉ាស N95 និងឧបករណ៍ធ្វើតេស្ដរហ័សជាដើម ទៅដល់ប្រទេសឥណ្ឌា ហើយជំនួយទាំងនេះដែលគិតជាទឹកប្រាក់សរុបច្រើនជាង១០០លានដុល្លារនឹងបន្តមកដល់ឥណ្ឌាជាបន្តបន្ទាប់ទៀត ។ទន្ទឹមគ្នា នាយកប្រតិបត្តិអង្គភាពប្រយុទ្ធប្រឆាំង COVID-19 នៃទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោក ជេរេមី ខូនីនឌីគ បានប្រាប់ទីភ្នាក់ ងារព័ត៌មាន AFP ថា ខ្ញុំគិតថា យើងចាំបាច់ត្រូវតែជួយពួកគេ (ឥណ្ឌា) ដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការបង្កើនការផ្ដល់ជំនួយឱ្យបានឆាប់រហ័ស និងបង្កើនការខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន ឬបរិក្ខាដែលអាចជួយឱ្យពួកគេផលិតអុកស៊ីសែន ៕ ប្រភព៖ CNA

  • Breaking News! ថៃប្រកាសស្លាប់អ្នកជំងឺកូវីដ ១៥នាក់ ឆ្លង១៥៨៣នាក់ ថ្ងៃនេះ

    Breaking News! ថៃប្រកាសស្លាប់អ្នកជំងឺកូវីដ ១៥នាក់ ឆ្លង១៥៨៣នាក់ ថ្ងៃនេះ

    នេះបើតាមការចេញផ្សាយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ នៃប្រទេសថៃ ហៅកាត់ថា CCSA ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Nation មុននេះបន្តិច៕

  • រដ្ឋបាលស្រុកកំពង់ត្របែក បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់

    រដ្ឋបាលស្រុកកំពង់ត្របែក បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់

    រដ្ឋបាលស្រុកកំពង់ត្របែក បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវា នៅមន្ទីរពហុព្យាបាលអ៊ីសាប៊ែល ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវា នៅមន្ទីរពហុព្យាបាលអ៊ីសាប៊ែល ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ មេសា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅមន្ទីពហុព្យាបាល និងសម្ភពអ៊ីសាប៊ែល (Isabel Poly Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមនចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវានៅមន្ទីរពហុព្យាបាលនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យតទៅ៕

  • រដ្ឋបាលខេត្តសៀមរាប បិទខ្ទប់ការចេញ ចូល ផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក ក្រុងសៀមរាប ក្រោយរកឃើញ ការឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់​ថែមទៀត

    រដ្ឋបាលខេត្តសៀមរាប បិទខ្ទប់ការចេញ ចូល ផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក ក្រុងសៀមរាប ក្រោយរកឃើញ ការឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់​ថែមទៀត

    រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ មេសានេះ បានជូនដំណឹងថា នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៥នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥នាក់នោះ មានអ្នកជំងឺម្នាក់ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់បានចេញ ចូលផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅចន្លោះថ្ងៃទី២៥ ទៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ចំពោះករណីនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ការចេញ ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាមុខសញ្ញាពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលបានបិទខ្ទប់ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។…

  • កម្មវិធីចាក់វ៉ាក់សាំង CoviShield (AstraZeneca) ដូសទី២

    កម្មវិធីចាក់វ៉ាក់សាំង CoviShield (AstraZeneca) ដូសទី២

    កម្មវិធីចាក់វ៉ាក់សាំង CoviShield (AstraZeneca) ដូសទី២៖

  • រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យមណ្ឌលឃ្លាំងរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាទីតាំងស្តុកស្បៀងបម្រុងរដ្ឋរបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម

    រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យមណ្ឌលឃ្លាំងរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាទីតាំងស្តុកស្បៀងបម្រុងរដ្ឋរបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលឃ្លាំងរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាទីតាំងស្តុកស្បៀងបម្រុងរដ្ឋរបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋជាពិសេសក្នុងតំបន់បិទខ្ទប់តំបន់ក្រហម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែ សហការគ្នាល្អ របស់មន្រ្តីក្រុមហ៊ុនហ្គ្រីនត្រេដ និង មន្រ្ដីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដែលបានលះបង់ទាំងកម្លាំងកាយចិត្តបំពេញតួនាទី និងភារៈកិច្ចរបស់ខ្លួនបានយ៉ាងល្អ ក្នុងការផ្គត់ផ្គង់ស្បៀងជូនប្រជាពលរដ្ឋ ដោយធានាបានទាំងគុណភាព និងបរិមាណនៃការផ្គត់ផ្គង់។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្រ្តីរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ និងអគ្គនាយកដ្ឋាន ក.ប.ប. ឱ្យបន្តប្រឹងប្រែងបំពេញតួនាទី ភារៈកិច្ចរបស់ខ្លួន និងបន្តអនុវត្តនូវជំនាញបច្ចេកទេសដែលខ្លួនមាន ក្នុងការថែរក្សាស្តុកស្បៀង និងត្រួតពិនិត្យគុណភាពទំនិញ ដើម្បីធានាបាននូវស្ដង់ដាអនាម័យ គុណភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា គ្រប់ផលិតផលស្បៀងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកន្លងមក សុទ្ធតែត្រូវបានតាមដានត្រួតពិនិត្យ គុណភាព យ៉ាងយកចិត្តទុកដាក់ដោយអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាស្ថាប័នជំនាញ ព្រមទាំងការតាមដានសន្ទស្សន៍ថ្លៃទំនិញជាប្រចាំផងដែរ។ សូមជម្រាបជូនថា ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ…

  • ទិដ្ឋភាពនៅ«តំបន់ក្រហម» ដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការរាលដាលជំងឺកូវីដ-១៩ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (មានវីដេអូ)

    ទិដ្ឋភាពនៅ«តំបន់ក្រហម» ដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការរាលដាលជំងឺកូវីដ-១៩ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (មានវីដេអូ)

    ទិដ្ឋភាពនៅ«តំបន់ក្រហម» ដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការរាលដាលជំងឺកូវីដ-១៩ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (មានវីដេអូ)៖

  • ចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 នៅប្រេស៊ីល កើនឡើងដល់លើស៤សែននាក់ហើយ

    ចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 នៅប្រេស៊ីល កើនឡើងដល់លើស៤សែននាក់ហើយ

    ប្រេស៊ីល៖ ចំនួនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវ Covid-19 នៅទូទាំងប្រទេសប្រេស៊ីល បានកើនឡើងលើស៤០ម៉ឺននាក់ ដែលនេះជាចំនួនខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ។ក្រសួងសុខាភិបាលប្រេស៊ីលបានអោយដឹងថា មានអ្នកស្លាប់ចំនួន៣ពាន់១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បន្ទាប់ពីកម្រិតខ្ពស់បំផុតឈានដល់ទៅជាង ៤ពាន់នាក់កាលពីដើមខែមេសានេះ ។ វិទ្យាស្ថានសុខភាពប្រេស៊ីល ហ្វីអូគ្រូស (Fiocruz ) បានបញ្ជាក់ថា អត្រានៃអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ គឺនៅតែមាន ឬលើស៩០ភាគរយនៅក្នុងរដ្ឋជាងមួយភាគបី ។ប្រទេសប្រេស៊ីលបានកត់ត្រាការស្លាប់ចំនួន១០ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ៣៧ថ្ងៃ ចន្លោះពីខែមីនា ដល់ខែមេសានេះ ដែលជាខែដ៏អាក្រក់បំផុតនៅក្នុងប្រទេសប្រេស៊ីល ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងជាង១៤.៥លានករណីហើយ ៕ ប្រភព៖ AFP

  • រដ្ឋបាលខណ្ឌបឹងកេងកង បន្តរៀបចំចុះចែកអំណោយរបស់សម្តេចតេជោ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់អូឡាំពិក

    រដ្ឋបាលខណ្ឌបឹងកេងកង បន្តរៀបចំចុះចែកអំណោយរបស់សម្តេចតេជោ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់អូឡាំពិក

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានបន្តរៀបចំចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រក្នុង សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានការអញ្ជើញចូលរួមពី លោកស្រី ស៊ុយ សែនសករាជ ភរិយាលោកអភិបាលខណ្ឌ និងជាប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ លោកចៅសង្កាត់ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។ រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន ៕ ដោយ / គ្រី សម្បត្តិ