-
តំបន់អាស៊ាន មានអ្នកឆ្លងជំងឺ Covid-19 ជាង៣លាន៣៨ម៉ឺននាក់ និងស្លាប់ជាង៦ម៉ឺន៧ពាន់នាក់

កម្ពុជា៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៣៨ម៉ឺន៤៦៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន៦ម៉ឺន៧ពាន់៥២៧នាក់ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ។ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី ។ ខាងក្រោមនេះជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៦៦ម៉ឺន២ពាន់៨៦៨នាក់ (ស្លាប់ ៤ម៉ឺន៥ពាន់៣៣៤នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន២ម៉ឺន៨ពាន់៧៣៨នាក់ (ស្លាប់ ១ម៉ឺន៧ពាន់១៤៥នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤០ម៉ឺន៤ពាន់៩២៥នាក់ (ស្លាប់ ១ពាន់៤៩២នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៨រយនាក់ (ស្លាប់ ៣ពាន់២០៩នាក់) ថៃ ឆ្លងចំនួន ៦ម៉ឺន៣ពាន់៥៧០នាក់ (ស្លាប់ ១៨៨នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់១២១នាក់ (ស្លាប់…
-
វីរភាព និងការលះបង់របស់កងកម្លាំងលើសមរភូមិប្រយុទ្ធប្រឆាំងកូវីដ-១៩

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥១លាន១១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៧ម៉ឺននាក់ និងជាសះស្បើយ១២៨លាន៥១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥១លាន១១ម៉ឺន៧ពាន់៦៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៧ម៉ឺន៩ពាន់១៨៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៨លាន៥១ម៉ឺន៧៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៤ម៉ឺន៤ពាន់៦៨នាក់ ស្លាប់ចំនួន៥៨ម៉ឺន៩ពាន់២០៧នាក់ និងជាសះស្បើយចំនួន២៥លាន៦៤ម៉ឺន១ពាន់៥៧៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៨លាន៧៥ម៉ឺន៤ពាន់៩៨៤នាក់ ស្លាប់២០ម៉ឺន៨ពាន់៣១៣នាក់ និងជាសះស្បើយ១៥លាន៣៧ម៉ឺន៣ពាន់៧៦៥នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៥៩ម៉ឺន២ពាន់៣៩០នាក់ ស្លាប់ចំនួន៤០ម៉ឺន១ពាន់៤១៧នាក់ និងជាសះស្បើយ១៣លាន១៥ម៉ឺន២ពាន់១១៨នាក់ ៕ ប្រភព៖ worldometers
-
រដ្ឋបាលស្រុកគីរីវង់ ខេត្តតាកែវ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

-
តារាកម្លែងល្បីម្នាក់នៅថៃ ស្លាប់ដោយសារជំងឺកូវីដ១៩

លោក Na Khom ដែលជាតារាកំប្លែង និងជាពិធីករល្បីល្បាញនៅប្រទេសថៃបានទទួលមរណៈភាព ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២១។ តារាកំប្លែងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃរូបនេះ ហើយក៏អាចមានអ្នកគាំទ្រនៅកម្ពុជាច្រើនផងដែរនោះ បានស្លាប់ក្នុងវ័យ៦៤ឆ្នាំ។ ផេកហ្វេសប៊ុកមួយបានបង្ហោះសារយ៉ាងដូច្នេះថា «តារាកំប្លែងរបស់ប្រទេសថៃ “Na Khom” បានទទូមរណភាពហើយ ដោយសារ Covid 19 កាលពីព្រឹកមិញនេះ Idol របស់អ្នកទាំងអស់គ្នា៕»
-
ទិដ្ឋភាពនៅតំបន់ក្រហម ដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានការអនុវត្តវិធានការរបស់រាជរដ្ឋភិបាលក្នុងការបិទ្ខ្ទប់ភូមិសាស្រ្តរបស់ខ្លួន ដោយកំណត់ជា«តំបន់ក្រហម» តំបន់លឿងទុំ» និង«តំបន់លឿង» ដែលមានការាលដាលជំងឺកូវីដ-១៩ ។ កំណើន នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនទាន់ថមថយនៅឡើយ។ របាយការណ៍របស់ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹង គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១,៧៦១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១១,៧១៣នាក់, អ្នកជាសះស្បើយចំនួន ៤,៦៩៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦,៩៦៨នាក់ និងមានអ្នកស្លាប់កើនដល់ចំនួន ៨៨នាក់ និងស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់។ ដូច្នេះអត្រានៃការឆ្លងរាលដាលកាន់តែកើនឡើងៗជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវឲ្យយើងទាំងអស់គ្នា ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងគោរពវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្រ្តដែលមានការរាលដាលជំងឺកូវីដ-១៩ ទើបកម្ពុជាអាចទប់ស្កាត់ និងលុបបំបាត់ជំងឺដ៏កាចសាហាវនេះឲ្យអស់ពីប្រទេស៕
-
វៀតណាមមានឆ្លងកូវីដ១៩ក្នុងសហគមជាថ្មី បន្ទាប់ពីស្ងប់ជាង១ខែ

វៀតណាមបានប្រកាសពីការរកឃើញការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមចំនួន៣ករណីថ្មីទៀត នៅហាណូយ និងខេត្ត Hung Yen នាព្រឹកថ្ងៃទី៣០ មេសា ២០២១នេះ ធ្វើឲ្យកើនដល់៩នាក់ហើយសម្រាប់ការឆ្លងក្នុងសហគមន៍នេះ រាប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ម្សិលមិញមក នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNExpress។ ករណីឆ្លងក្នុងសហគមន៍ថ្មី លើកដំបូងបានកើតឡើងនៅហាណូយ ដោយគេដឹងថា អ្នកជំងឺបានរស់នៅក្នុងឃុំ Viet Hung សង្កាត់ Dong Anh ៧៣ថ្ងៃមកហើយនោះ ពោលគឺបន្ទាប់ពីធ្វើដំណើរពីប្រទេសជប៉ុន។ អ្នកជំងឺគឺជាអ្នកបើកបររថយន្តដឹកទំនិញ ដែលបានទៅកាន់ទីកន្លែងជាច្រើន ក្នុងអំឡុងស្នាក់នៅវៀតណាម។ សូមបញ្ជាក់ដែរថា ក្នុងពេល២៤ម៉ោងចុងក្រោយ វៀតណាមបានរកឃើញពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន៩ករណី ក្រោយពេលជាង១ខែហើយដែលវៀតណាមគ្មានករណីឆ្លងក្នុងសហគមន៍នោះ។ វៀតណាមមានអ្នកឆ្លងកូវីដ១៩ សរុបកើនដល់២៩១៤នាក់ ជាសះស្បើយចំនួន២៥១៦នាក់ និងស្លាប់៣៥នាក់៕
-
អំណោយឯកឧត្តម ហ៊ុន ម៉ានី បន្តផ្តល់ជូនប្រជាពលរដ្ធមានជីវភាពខ្វះខាតទាំងយប់

ភ្នំពេញ ៖ ក្រុម ការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នាយប់ ថ្ងៃ ទី ២៩ ខែមេសា ឆ្នាំ ២០២១ បាន ចាំ យក អំណោយ ដ៏ ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា ជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈ ប្រេីប្រាស់ ចម្រុះ ចំនួន ១៥០កញ្ចប់ ។ដែល សំភារៈក្នុងនោះ រួម មាន ៖ សម្រាប់ស្រ្តី ៥០ កញ្ចប់ ក្នុងមួយកញ្ចប់ៗមាន មីគោក០១កញ្ចប់ធំ ត្រីខកំប៉ុង ០១យួរ សាប៊ូដុសខ្លួន០១ដប ច្រាសនិងថ្នាំដុសធ្មេញ០១ឈុត និងសំឡីអនាម័យ០១ដុំ ។ សម្រាប់បុរស ១០០ កញ្ចប់…
-
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បាននាំយកអំណោយឧបត្ថម្ភ ជូនកងកម្លាំងមានសមត្ថកិច្ច កំពុងឈរជើងប្រចាំការអនុវត្តវិធានការបិទខ្ទប់ក្នុងរាជធានីភ្នំពេញ

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារ ផលិតឯកសារក្រសួងចុះថតសកម្មភាព និងរូបភាពផ្សេងៗ របស់ កម្លាំងសមត្ថកិច្ចកំពុង អនុវត្តច្បាប់បំម្រាមគោរចតាមសេចក្តីសម្រចរបស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីរក្សាទុកឯកសារសម្រាប់ប្រើប្រាស់និងរក្សាទុកក្នុងក្រសួងព័ត៌មានរសៀលថ្ងៃទី២៩មេសា ឆ្នាំ ២០២១។ឆ្លៀតក្នុងឱកាស ចុះបំពេញភារកិច្ច ឯកឧត្តមបណ្ឌិតសុខ ប្រសិទ្ធិ បាន អញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្ដមបណ្ឌិត ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានប្រគល់ជូនដល់មន្រ្តីកងកម្លាំងមានសមត្ថកិច្ចប្រចាំគោលដៅចំនួនពីរកន្លែង៖ ១. គោលដៅខណ្ឌមានជ័យ សង្កាត់ចាក់អង្រែ ក្រោម ទឹកបរិសុទ្ធ ០៥កេស, ទឹកក្រូច ០៣កេស, បាកាស ០២ កេស មីកំប៉ុង៥យួរនិងថវិកាចំនួន ៤.០០០ .០០០រៀល ២. គោលដៅច្រមុះជ្រូកស្ពានក្បាលថ្នាល់ នូវថវិកាចំនួន ១.០០០.០០០ រៀល។ សរុបថវិកាទាំងអស់៖ ៥.០០០.០០០ រៀល ។ ឯកឧត្តម សុខ ប្រសិទ្ធិ បានការនែនាំ ដល់កងកម្លាំងកំពុងឈរជើងបំពេញការងារក្នុងអំឡុងពេលអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ តែត្រូវម៉ឺងម៉ាត់ ច្បាស់លាស់…
-
ខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៥នាក់ថែមទៀត ធ្វើឲ្យកើនឡើងដល់ ៣៦នាក់ហើយ

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩មេសាឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៥នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រួមមាន នៅក្នុងឃុំរើល ស្រុកពួក ចំនួន៧ នាក់ , សង្កាត់សាលាកំរើក ក្រុងសៀមរាប ចំនួន២នាក់ , សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន២នាក់ , សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ម្នាក់ , សង្កាត់ស្រង៉ែ ក្រុងសៀមរាបម្នាក់, ឃុំស្វាយចេក ស្រុកអង្គរធំម្នាក់ និង ស្រុងមេសាង ខេត្តព្រៃវែង ធ្វើដំណើរមកកាន់ខេត្តសៀមរាប ម្នាក់ ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតត្រឹមព្រឹកថ្ងៃទី២៩មេសា ឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២នាក់ និង ចំនួន២៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕