Category: Covid-19

  • ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក តែងតែគិតគូពីសុខទុក្ខប្រជាជន និងយុវជនក្នុងគ្រប់កាលៈទេសៈ

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក តែងតែគិតគូពីសុខទុក្ខប្រជាជន និងយុវជនក្នុងគ្រប់កាលៈទេសៈ

    ភ្នំពេញ ៖ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ទៅចែកជូនសមាជិក សមាជិកា គ្រួសារស.ស.យ.ក ខណ្ឌជ្រោយចង្វារ សរុបចំនួន ១៤៥ គ្រួសារ មកពី៥សង្កាត់ ដែល កំពុង ជួប ការ ខ្វះខាត ស្បៀង អាហារ ក្នុង កំឡុងពេល ដែល រាជធានីភ្នំពេញ ត្រូវ បាន អនុវត្ត វិធានការ បិទខ្ទប់ ដេីម្បី ទប់ស្កាត់ ការ បន្ត រីក រាលដាល នៃ ជំងឺ កូវីដ -១៩ សំដៅ បិទបញ្ចប់ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ក្នុង សមាជិកម្នាក់ៗទទួលបានអង្ករចំនួន២០គីឡូ…

  • បុគ្គល ៣នាក់ មិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស នៅខេត្តព្រះសីហនុបានរងនូវការពិន័យ

    បុគ្គល ៣នាក់ មិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស នៅខេត្តព្រះសីហនុបានរងនូវការពិន័យ

    ថ្ងៃទី២៩ មេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការពិន័យអន្តរការណ៍ចំពោះបុគ្គលចំនួន ៣នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។ យោងតាមអនុក្រឹត្យលេខ ៣៧ ស្តីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២សសែន រៀល ទៅ ១លានរៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈ ត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕

  • បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលអំណោយពីសំណាក់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា

    បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលអំណោយពីសំណាក់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា

    ភ្នំពេញ ៖ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា បានចាត់អោយឯកឧត្តម ឆារស៍ វ៉ាន់, ឯកឧត្តម សៅ ភិរុណ និង លោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារជាតំណាង នាំយកអំណោយមានជាអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខ និងថ្នាំពេទ្យមួយចំនួនយកទៅចែកជូនបងប្អូនកំលាំងប្រចាំការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល ។ ក្នុងពិធីនេះដែរ ឯកឧត្តម ឆារស៏ វ៉ាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ ហ៊ុន ម៉ាណានិងឯកឧត្តម ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក៏ដូចជាបងប្អូនកងកំលាំង ។ លោកជំទាវ និង ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះបងប្អូនកងកំលាំងដែលបានចំណាយទាំងកំលាំងកាយចិត្ត មិនគិតពីការនឿយហត់ ឈរជើងតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលអោយខាងតែបាននូវការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយអោយបាននូវការរីករាលដាលនូវមេរោគកូវីដ-១៩ដ៏កាចសាហាវនេះចូលក្នុងសហគមន៍តទៅទៀត ។ ស្ថិតក្នុងបរិយាកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍គោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ប្រពៃរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម…

  • កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ តំបន់ក្រហម ទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ

    កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ តំបន់ក្រហម ទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ

    យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រើប្រាស់កម្លាំងចំនួនរួម៤៤០នាក់ និងរថយន្ត៥១គ្រឿង នៅរាជធានីភ្នំពេញ ក្នុងការរៀបចំដឹកជញ្ជូនអង្ករចំនួន ១៩២.៥តោន មី៧.៧០០កេសតូច ត្រីខចំនួន ៧៧០កេសធំ ទឹកស៊ីអីវចំនួន ៧.៧០០យួរ និងទឹកត្រីចំនួន ៧.៧០០ យួរ ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហមទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ។ ជាមួយគ្នានេះឯកឧត្តម នាយឧត្តមសេនីយ៍កិត្តបណ្ឌិត ក៏បានបញ្ជាឲ្យកម្លាំងបញ្ជាការដ្ឋានអង្គរក្សមួយផ្នែកទៀត ដឹកជញ្ជូនលើកអង្គរចំនួន ៥០តោន ទៅស្រុកឧតុង្គ យកទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ នៅក្នុងតំបន់បិទខ្ទប់ធ្វើចត្តាឡីស័កផងដែរ។ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀង និងលើកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពាញ ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។ កម្លាំងរបស់បញ្ជាការដ្ឋានមួយចំនួនទៀត ក៏បានជួយរៀបចំ គ្រែ…

  • ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ២០គ្រួសារ តាមលំនៅឋាន ស្ថិតនៅ២ឃុំ ស្រុកបាទី ខេត្តតាកែវទទួលអំណោយ ពីលោកឧកញ៉ា គង់ ចាន់ដេត និងលោកជំទាវ

    ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ២០គ្រួសារ តាមលំនៅឋាន ស្ថិតនៅ២ឃុំ ស្រុកបាទី ខេត្តតាកែវទទួលអំណោយ ពីលោកឧកញ៉ា គង់ ចាន់ដេត និងលោកជំទាវ

    តាកែវ៖ លោកឧកញ៉ា គង់ ចាន់ដេត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមានការចូលរួមពី ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ស្រុកបាទី អាជ្ញាធរមូលដ្ឋាន បានចែកជូនគ្រឿង ឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក មានចំនួន ២០គ្រួសារ តាមលំនៅឋាន ស្ថិតនៅឃុំកណ្តឹង និងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដើម្បីចូលរួមជាមួយសម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាលការលំបាកបងប្អូនប្រជាពលរដ្ឋពុងចត្តាឡីស័ក ។ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា គង់ ចាន់ដេត បានមាន ប្រសាសន៍សុំសូមសំណូមចំពោះបងប្អូនគ្រប់ៗគ្នាដែលបានកំពុង ធ្វើចត្តាឡីស័ក គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។ ដូច្នេះសូមប្រជាពលរដ្ឋមេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ពិសេស ការអនុវត្តវិធានការ…

  • អ្នកជំងឺកូវីដ-១៩ ចំនួន ០៣នាក់ទៀត ទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

    អ្នកជំងឺកូវីដ-១៩ ចំនួន ០៣នាក់ទៀត ទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

    ចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីទី ៨៩ ៩០ និងទី៩១ នៃមរណៈភាពជនជាតិខ្មែរចំនួន ០៣នាក់ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៨៨០នាក់ ដែលជាចំនួនច្រើនមិនធ្លាប់មាន

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៨៨០នាក់ ដែលជាចំនួនច្រើនមិនធ្លាប់មាន

    យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៨ មេសា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៨០នាក់ ដែលអ្នកទាំងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ២៨៨នាក់ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៩ មេសា​ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន ២ពាន់៦៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤ពាន់៩៨៦នាក់ និងនៅសល់ ចំនួន៨ពាន់១១៩នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៩១នាក់ហើយ។

  • រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងពីការព្យាលអ្នកជំងឺកូវីដ-19ម្នាក់ បានជាសះស្បើយ ឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ

    រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងពីការព្យាលអ្នកជំងឺកូវីដ-19ម្នាក់ បានជាសះស្បើយ ឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ

    រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងពីការព្យាលអ្នកជំងឺកូវីដ-19ម្នាក់ បានជាសះស្បើយ ឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ៖

  • អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិនម្នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត

    អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិនម្នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត

    ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិនម្នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិនរូបនេះផ្គើននឹងបំរាមណែនាំ និងមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។

  • អង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន៦០លានដូសបន្ថែមទៀត ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន (មានវីដេអូ)

    អង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន៦០លានដូសបន្ថែមទៀត ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន (មានវីដេអូ)