Category: Covid-19

  • ឯកឧត្តម អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេច សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១ពាន់គ្រួសារ

    ឯកឧត្តម អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេច សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១ពាន់គ្រួសារ

    ដោយមានមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាក របស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សម្រាប់ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កចំនួន ១ពាន់គ្រួសារ នៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនបងប្អូនរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ប្រកបដោយក្តីនឹករលឹក និងបានសំណូមពរដល់អាជ្ញាធរឲ្យអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ។ អំណោយទាំងអស់នោះរួមាន៖ អង្ករចំនួន២០តោន ទឹកសុទ្ធ១.០០០កេស និងឃីតចំនួន ១.០០០ឃីន ដោយក្នុង០១ឃីតមាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកផ្លែឈើ១២កំប៉ុង ស្ករស០១គីឡូក្រាម ទឹកត្រី ០១ដប…

  • ប្រជាជនឥណ្ឌាកំពុងប្រញាប់ប្រញាល់ចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ ខណៈរលកទី២ នៃវីរុសកូវីដ១៩ឆក់យកជីវិតមនុស្សកើនលើស២សែននាក់ក្នុងប្រទេសឥណ្ឌា (មានវីដេអូ)

    ប្រជាជនឥណ្ឌាកំពុងប្រញាប់ប្រញាល់ចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ ខណៈរលកទី២ នៃវីរុសកូវីដ១៩ឆក់យកជីវិតមនុស្សកើនលើស២សែននាក់ក្នុងប្រទេសឥណ្ឌា (មានវីដេអូ)
  • សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់១០០លានដុល្លារទៅឥណ្ឌា (មានវីដេអូ)

    សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់១០០លានដុល្លារទៅឥណ្ឌា (មានវីដេអូ)
  • លោក ចូ បៃដិន ស្នើសុំកញ្ចប់ថវិកាខ្ទង់ទ្រីលានដុល្លារពីសភា ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងជាមួយចិន (មានវីដេអូ)

    លោក ចូ បៃដិន ស្នើសុំកញ្ចប់ថវិកាខ្ទង់ទ្រីលានដុល្លារពីសភា ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងជាមួយចិន (មានវីដេអូ)
  • យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងចាប់ផ្ដើមពីថ្ងៃទី៣០ មេសា តទៅ

    យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងចាប់ផ្ដើមពីថ្ងៃទី៣០ មេសា តទៅ

    យោងតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ រួមដំណើរដោយមន្ត្រីយោធាជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅថ្ងៃទី២៩មេសា ក្នុងឱកាស ចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំពិធីបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងកូវីតដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រស់នៅក្នុងតំបន់ក្រហម។ ទីតាំងដែលត្រូវរៀបចំធ្វើពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងនោះរៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចថ្មើរជើងលេខ ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ ហើយពិធីបើកយុទ្ធនាការជាផ្លូវការនៅព្រឹកថ្ងៃទី ៣០មេសា ឆ្នាំ ២០២១ ក្រោមវត្តមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា យោងតាមបញ្ជាផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិ និងបទបញ្ជារបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយពីធ្វើពីធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការ ក្រសួងការពារជាតិគ្រោងនឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញជាក្រុមៗ ចូលទៅកាន់តំបន់គោលដៅ ដែលមានហានិភ័យខ្ពស់ ការចម្លង ជំងឺកូវីដ១៩…

  • លោកជំទាវ ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នាអនុវត្តន៍ឲ្យបាន នូវវិធានការរបស់រដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ

    លោកជំទាវ ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នាអនុវត្តន៍ឲ្យបាន នូវវិធានការរបស់រដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកមិនទាន់ចាក់វ៉ាក់សាំងក្តីត្រូវតែ រួមគ្នា អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំ ៣ការពារ គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីឲ្យស្ថានភាពបិទខ្ទប់វិលមករកស្ថានភាពធម្មតាវិញ ។ លោកជំទាវបានថ្លែងបែបនេះ ក្នុងខណៈពេលដែលលោកជំទាវបានអញ្ជើញចាក់វ៉ាក់សាំងដូសទី ២ នៅមន្ទីរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរយ៉ាងយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខុមាលភាព និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងការស្វែងរក និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត អភិបាលខណ្ឌ កងកម្លាំងទាំងបីប្រភេទ ក្រុមគ្រូពេទ្យគ្រូពេទ្យព្យាបាល ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ជាពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល…

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវា នៅមន្ទីរពេទ្យសង់ត្រាល់ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវា នៅមន្ទីរពេទ្យសង់ត្រាល់ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យសង់ត្រាល់ (CENTRAL Hospital) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៨២ A, ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវានៅមន្ទីរពេទ្យនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យតទៅ។

  • ក្រុមហ៊ុន NagaWorld ប្រគល់គ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពពលរដ្ឋរងគ្រោះដោយជំងឺកូវីដ-១៩

    ក្រុមហ៊ុន NagaWorld ប្រគល់គ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពពលរដ្ឋរងគ្រោះដោយជំងឺកូវីដ-១៩

    ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលមានដូចជា អង្ករ មី ត្រីខ ទឹកស៊ីអុីវ ជាច្រើនតោន កេសនិងយួរ ត្រូវបានក្រុមហ៊ុន NagaWorld យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩។ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩មេសា នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងតំណាងក្រុមហ៊ុន។ លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានី ភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា តាន់ ស្រី (Tan Sri Dr. CHEN LIP KEONG) ស្ថាបនិក និង ជាអគ្គនាយកក្រុមហ៊ុន NagaWorldដែលបានឧបត្ថម្ភរ អង្ករ ចំនួន ៨៧,៥ តោន ត្រីខ ចំនួន៣,៥០០យួរ មី៣,៥០០ កេសតូច ទឹកត្រី៣,៥០០ យួរ ទឹកស៊ីរីវ ចំនួន ៣,៥០០ យួរ…

  • ផ្សារចំនួន១១ នៅតាមបណ្តាក្រុង-ស្រុក ចំនួន៣ ក្នុងខេត្តបាត់ដំបង ត្រូវបានបើកលក់ផ្នែកខាងក្នុងតួផ្សារ ជាបណ្តោះអាសន្នឡើងវិញហើយ នៅថ្ងៃទី២៩ខែមេសានេះ

    ផ្សារចំនួន១១ នៅតាមបណ្តាក្រុង-ស្រុក ចំនួន៣ ក្នុងខេត្តបាត់ដំបង ត្រូវបានបើកលក់ផ្នែកខាងក្នុងតួផ្សារ ជាបណ្តោះអាសន្នឡើងវិញហើយ នៅថ្ងៃទី២៩ខែមេសានេះ

         អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានបើកឲ្យលក់ដូរនូវផ្នែកខាងក្នុងតួផ្សារ ជាបណ្តោះអាសន្នធម្មតាឡើងវិញហើយនៅថ្ងៃទី២៩ខែមេសា២០២១នេះនូវផ្សារចំនួន១១ ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល និង ស្រុកមោងឫស្សី ដែលត្រូវបានបិទនូវផ្នែកខ្លះមួយរយៈកន្លងមក ដើម្បីជាវិធានការក្នុងការទប់ស្កាត់ពីការឆ្លងរាលដាលជំងឺកូវីដ-19 ដែលបាននិងកំពុងឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងសហគមន៍កន្លងមក…។ ហើយដែលតម្រូវឲ្យអាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង កំណត់ដាក់ចេញនូវសេចក្តីណែនាំដល់រដ្ឋបាលក្រុងស្រុកមួយចំនួនដើម្បីជាវិធានរដ្ឋបាលក្នុងការទប់ស្កាត់ពីការឆ្លងងរាលដាលនៃជំងឺកូវីដ-19ក្នុងសហគមន៍ខេត្តរបស់ខ្លួនកន្លងមក។ដោយបានបិទការលក់ដូរផ្នែកខ្លះនៅខាងក្នុងតួផ្សារ ស្ថិតនៅក្នុង ក្រុងបាត់ដំបង ចំនួន៨ផ្សារ រួមមានៈផ្សារបឹងឈូក, ផ្សារធំបាត់ដំបង(ផ្សារណាត់), ផ្សារអប្សរា(ផ្សារលើ), ផ្សារផ្សាររោងល្ខោន (អូរតាគាំ២), ផ្សារវត្តលៀប, ផ្សារពោធិ៍វង្ស, ផ្សារ១៣មករា (ផ្សារថ្មី)និងផ្សារទំនើបភួពុយ។ ជាមួយគ្នានេះនៅស្រុកថ្មគោល ផ្សារចំនួន២ គឺ៖ ផ្សារថ្មគោលនិងផ្សារឃុំជ្រៃ។ ដោយឡែកនៅស្រុកមោងឫស្សី គឺ៖ (ផ្សារមោង)។ក្នុងនោះអាជ្ញាធរខេត្តបានកំណត់និងតម្រូវឲ្យផ្សារទាំងអស់ខាងលើនេះ អនុញ្ញាតិឲ្យលក់បានតែផ្នែកខាងក្រៅដូចជា៖បន្លែ ត្រី សាច់ ផ្លែឈើនិងរបស់ចាំបាច់មួយចំនួនដែលជាតម្រូវការចាំបាច់នៃជីវភាពប្រចាំថ្ងៃ។      នៅក្នុងពេលចុះពិនិត្យមើលពីការបើកលក់ ជាធម្មតានៅតាមផ្សារនានាក្នុងក្រុងបាត់ដំបង នៅថ្ងៃទី២៩ខែមេសានេះលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងថា៖ផ្សារទាំងអស់ដែលបិទកន្លងមកនេះ ត្រូវបានបើកឲ្យលក់ដូរឡើងវិញហើយ។ នៅក្នុងនេះគឺ៖ក្រុងបាត់ដំបងមានផ្សារចំនួន៨ ហើយនៅក្នុងស្រុកថ្មគោល មានផ្សារចំនួន២ និងនៅស្រុកមោងឫស្សី មានផ្សារចំនួន១ផងដែរ។ លោកអភិបាលក្រុងបាត់ដំបង បានគូសបញ្ជាក់ទៀតថា៖ការបើកលក់ធម្មតាឡើងវិញនេះ គឺអាជ្ញាធរក្រុងបានចុះធ្វើការណែនាំផ្ទាល់…

  • រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី២២ និងលេីកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

    រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី២២ និងលេីកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

    ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ និងលេីកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក(រង)រដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបី ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈ online zoom meeting នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ កិច្ចប្រជុំនាព្រឹកនេះ ដើម្បីពិនិត្យ និងអនុម័តលើ៖១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ និងលើកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត២- ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និងខែមេសា និងសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត៣- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាការនានារបស់ក្រុមប្រឹក្សាខេត្ត:…