Category: Covid-19

  • ខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨៧នាក់ និងអំពាវនាវឲ្យអ្នកពាក់ពន្ធ័ប្រញាប់ទៅធ្វើតេស្ដ

    ខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨៧នាក់ និងអំពាវនាវឲ្យអ្នកពាក់ពន្ធ័ប្រញាប់ទៅធ្វើតេស្ដ

    ខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨៧នាក់ និងអំពាវនាវឲ្យអ្នកពាក់ពន្ធ័ប្រញាប់ទៅធ្វើតេស្ដ។

  • សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់១០០លានដុល្លារទៅឥណ្ឌា

    សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់១០០លានដុល្លារទៅឥណ្ឌា

    អាមេរិក៖ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃ ពុធ នេះថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់ជាង ១០០ លានដុល្លារដល់ឥណ្ឌា សំដៅជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងគំហុក នៃវីរុសកូវីដ១៩ ។បើតាមសេតវិមាននោះ សហរដ្ឋអាមេរិកក៏បានយល់ព្រមបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា ដែលខ្លួនស្ដុកទុកឱ្យឥណ្ឌាផងដែរ ដោយឥណ្ឌាអាចនឹងទទួលបានជាង២០លានដូស ។បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវទៅដល់ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងបន្តមកដល់ជាបន្តបន្ទាប់នៅសប្ដាហ៍ក្រោយ ។ ជំនួយទំាងនេះ ក្នុងនោះរួមមានអុកស៊ីសែន១ពាន់បំពង់ ម៉ាសN95ចំនួន១៥លានម៉ាស និងឧបករណ៍ធ្វើតេស្ដរហ័សមួយលានគ្រឿង ៕ ប្រភព៖ CNA

  • តំបន់ក្រហម ជាតំបន់ដែលអាជ្ញាធររាជធានី បិទខ្ទប់១០០ភាគរយ អភិបាលរាជធានី ចុះពិនិត្យតាមមូលដ្ឋាន ពង្រឹងការអនុវត្តនៃការបិទខ្ទប់ឱ្យមានប្រសិទ្ធភាព

    តំបន់ក្រហម ជាតំបន់ដែលអាជ្ញាធររាជធានី បិទខ្ទប់១០០ភាគរយ អភិបាលរាជធានី ចុះពិនិត្យតាមមូលដ្ឋាន ពង្រឹងការអនុវត្តនៃការបិទខ្ទប់ឱ្យមានប្រសិទ្ធភាព

    ភ្នំពេញ៖ តំបន់ក្រហម គឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទខ្ទប់១០០ភាគរយ ហើយតំបន់រឿងទុំ ក៏ជាតំបន់មួយ ដែលអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ អោយមានប្រសិទ្ធភាព ។ ដើម្បីពង្រឹងការបិទខ្ទប់នេះឲ្យមានប្រសិទ្ធភាព ដែលអាចឈានទៅដល់កាត់ផ្ដាច់បាន នូវការរីករាលដាលនៃជំងឺកូវី-១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធានគណះបញ្ជាការឯាកភាពរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំអនុវត្តវិធានបិទខ្ទប់ នៅវេលាថ្ងៃត្រង់នាថ្ងៃទី២៩ ខែមេសានេះ បានចុះពិនិត្យគោលដៅទីបញ្ជាស្រាល នៅច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានកងកម្លាំងមានសមត្ថកិច្ចរាប់រយនាក់ឈរជើងនៅទីនោះ ។ ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំអោយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលដាក់ឈរជើង នៅទីបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ត្រូវពង្រឹងការបិទខ្ទប់តំបន់ក្រហម តំបន់លឿងទុំ ឲ្យមានប្រសិទ្ធភាព ។ ក្រោយពីធ្វើការណែនាំហើយ ឯឧ ឃួង ស្រេងបានបន្តដំណើរ ចុះទៅពិនិត្យស្ថានភាព ជាក់ស្ដែងនៅទីតាំងបិទខ្ទប់នានា នៅតំបន់ក្រហម បន្តទៀត ដូចជា នៅតាមបណ្តោយផ្លូវវេង ស្រេង ក្នុងខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ បន្តទៅខណ្ឌពោធិសែនជ័យសង្កាត់ចោមចៅទី១ និងខណ្ឌដង្កោតាមបណ្ដោយផ្លូវទួលពង្រ,ផ្លូវព្រៃស រហូតទៅដល់មូលដ្ឋានមួយចំនួនទៀត នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាជំរុញការងារអនុវត្តវិធាននៃការបិទខ្ទប់ តំបន់លឿងទុំនិងតំបន់ក្រហមនេះ…

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវានៅបន្ទប់ពិគ្រោះជំងឺកោះនរា ច្បារអំពៅ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវានៅបន្ទប់ពិគ្រោះជំងឺកោះនរា ច្បារអំពៅ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅបន្ទប់ពិគ្រោះជំងឺ កោះនរា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦៥, ផ្លូវ ៣៤៩, ភូមិកោះនរា, សង្កាត់និរោធ, ខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវានៅបន្ទប់ពិគ្រោះជំងឺនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យតទៅ។

  • អាជ្ញាធរខេត្តព្រះសីហនុ បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃ បន្ថែមទៀត

    អាជ្ញាធរខេត្តព្រះសីហនុ បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃ បន្ថែមទៀត

    អាជ្ញាធរខេត្តព្រះសីហនុ បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃ បន្ថែមទៀតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

  • ក្រុមហ៊ុនចិនផ្តល់សម្ភារ និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំង COVID-19 ដល់កម្ពុជា តាមរយៈស្ថានកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ

    ក្រុមហ៊ុនចិនផ្តល់សម្ភារ និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំង COVID-19 ដល់កម្ពុជា តាមរយៈស្ថានកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ

    គុនមីញ-ចិន ៖ ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានផ្ទុះឡើងខ្លាំងជាថ្មី ដោយតម្រូវឱ្យប្រទេសជាច្រើន ពង្រឹងវិធានការបង្ការនានាសារជាថ្មី។ កម្ពុជាដែលជា «មិត្តដែកថែប» របស់ចិន ក៏កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ បន្ទាប់ពីផ្ទុះឡើង នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សម្លៀកបំពាក់ការពារ, វែនតាការពារ និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺជាតម្រូវការចាំសម្រាប់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ដោយមើលឃើញពីតម្រូវការចាំបាច់នេះ ក្រុមហ៊ុន Shoukang Medical Science and Technology ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយក្នុងខេត្តសានដុង (Shandong) មានមូលដ្ឋានក្នុងទីក្រុង ជីណាន (Jinan) បានធ្វើការឆ្លើយតបភ្លាមៗ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះតាមរយៈស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុង Kunming ប្រទេសចិន ផ្តល់ជំនួយដូចជារបាំងមុខការពារ វ៉ែនតាការពារ ស្រោមដៃការពារ សម្លៀកបំពាក់ការពារ និងបរិក្ខាពេទ្យមួយចំនួនទៀត។ អំណោយនេះត្រូវបានស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុង Kunming ទាក់ទងជាបន្ទាន់ជាមួយជើងហោះហើរដើម្បីដឹកជញ្ជូនពីទីក្រុង Kunming ទៅកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីធានាឱ្យបានថា សម្ភារ ឬបរិក្ខាប្រយុទ្ធប្រឆាំង COVID-19 នានា នឹងអាចទៅដល់ដៃបុគ្គលិកសុខាភិបាលជួរមុខ…

  • រកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ នៅមន្ទីរពេទ្យខេត្តសៀមរាប អាជ្ញាធរសម្រេចបិទអគារខ្លះបណ្ដោះអាសន្ន ដើម្បីពិនិត្យអ្នកពាក់ព័ន្ធ

    រកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ នៅមន្ទីរពេទ្យខេត្តសៀមរាប អាជ្ញាធរសម្រេចបិទអគារខ្លះបណ្ដោះអាសន្ន ដើម្បីពិនិត្យអ្នកពាក់ព័ន្ធ

    រដ្ឋបាលខេត្តសៀមរាប បានរកឃើញជំងឺកូវីដ១៩ម្នាក់ទៀត ដែលជាអ្នកខេត្តកំពង់ធំ ទៅចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១បានថ្លែងប្រាប់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ អាយុ ៤៧ឆ្នាំ មានជំងឺខូចតម្រងនោម មានអាសយដ្ឋាននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ គាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស ហើយរកឃើញវិជ្ជមានតែម្ដង។ លោកប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងទៀតថា អ្នកជំងឺរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យខេត្ត តាំងពីយប់ថ្ងៃទី២៦ ខែមេសា។ លុះថ្ងៃទី២៧ ទើបធ្វើការលាងឈាម ប៉ុន្ដែពេលនោះដោយមានការសង្ស័យ ទើបនៅថ្ងៃទី២៨ ខែមេសា ក្រុមគ្រូពេទ្យធ្វើតេស្ដរហ័សតែម្ដង។លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា ក្រោយឃើញលទ្ធផលវិជ្ជមានបែបនេះ មន្ដ្រីសុខាភិបាលបានធ្វើតេស្ដភ្លាមៗបន្ដទៀត ទៅលើអ្នកពាក់ព័ន្ធជាង២០០នាក់ នៅក្នុងមន្ទីរពេទ្យ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។ជាមួយគ្នានេះ មន្ដ្រីជំនាញក៏បានស្រាវជ្រាវ និងបិទទីតាំងផ្សេងមួយចំនួនទៀត ដែលក្រុមគ្រួសាររបស់អ្នកវិជ្ជមានជំងឺកូវីដ១៩នេះបានទៅដល់ នៅក្នុងមូលដ្ឋានខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩ សរុប…

  • អាជ្ញាធរខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់បន្ថែមទៀត ក្នុងចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស ១០៤នាក់ នៅស្រុកស្ទោង

    អាជ្ញាធរខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់បន្ថែមទៀត ក្នុងចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស ១០៤នាក់ នៅស្រុកស្ទោង

    រដ្ឋបាលខេត្តកំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់បន្ថែមទៀត ក្នុងចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស(Rapid Test) ចំនួន ១០៤នាក់ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ក្នុងស្រុកស្ទោង ហើយនៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅក្នុងស្រុកស្ទោង ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន និងអ្នកចូលរួមបុណ្យស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ មេសា នៅភូមិលាភទង ឃុំកំពង់ចិនត្បូង សូមអញ្ជើញមកធ្វើតេស្តយកសំណាក នៅសាលាបឋមសិក្សា ព្រះនាងដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិលាបទង…

  • ទិដ្ឋភាពរាជធានីភ្នំពេញក្នុងពេលបិទខ្ទប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២១

    ទិដ្ឋភាពរាជធានីភ្នំពេញក្នុងពេលបិទខ្ទប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២១

    ទិដ្ឋភាពរាជធានីភ្នំពេញក្នុងពេលបិទខ្ទប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២១

  • បេសកកម្មចម្បងរបស់ ស.ស.យ.ក គឺរួមចំណែកនាំនាវាកម្ពុជាឆ្ពោះទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩

    បេសកកម្មចម្បងរបស់ ស.ស.យ.ក គឺរួមចំណែកនាំនាវាកម្ពុជាឆ្ពោះទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩

    សកម្មភាពនៃការបន្តចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ និងបុគ្គលិកវិស័យឯកជននានា របស់ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងនានាទូទាំងរាជធានីភ្នំពេញ និងបច្ចុប្បន្នភាពនៃលទ្ធផលនៃការងារចាក់វ៉ាក់សាំងសម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ សកម្មភាពទាំងអស់នេះ បានបង្ហាញពីគុណតម្លៃរបស់យុវជនក្រោមដំបូលនៃសុខសន្តិភាព ! ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំជាយុវជនជាច្រើននាក់ទៀត ដែលជាចលនាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយសង្គមជាតិកម្ពុជា ។ សូមប្រជាពលរដ្ធទាំងអស់នាំគ្នាអត់ធ្មត់នៅក្នុងដំណាក់កាលនេះ និងចូលរួមក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕ ដោយ / គ្រី សម្បត្តិ