Category: Covid-19

  • រដ្ឋបាលខេត្តតាកែវ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត និងរតនាគារខេត្ត ដើម្បីចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តតាកែវ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត និងរតនាគារខេត្ត ដើម្បីចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត និងរតនាគារខេត្ត សម្រាប់ចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ-១៩នៅមូលដ្ឋានខេត្ត។ ក្នុងឱកាសទទួលអំណោយនេះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមាន ប្រសាសន៍ដោយថ្លែងអំណរគុណចំពោះលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី និងលោកប្រធានរតនាគារខេត្ត និងសហការី ដែលបាននាំយកអំណោយ មកផ្តល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីខេត្តបានចាត់ចែងចែកបន្តទៅដល់បងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងតែធ្វើចត្តាឡីស័កតាមមណ្ឌលចត្តាឡីស័ក នៅក្នុងអំឡុងកូវីដ១៩នេះ ហើយតាមរយៈសកម្មភាពនេះ គឺជាការចែករំលែកនឹងចេះជួយ គ្នាក្នុងគ្រាលំបាក។ ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានជូនពរទៅដល់លោកប្រធាន និងសហការីទាំងអស់ សូមទទួលបាននូវសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងជៀសផុតពីជំងឺឆ្លងចង្រៃ។ សូមបញ្ជាក់ដែរថាអំណោយទទួលបានមាន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មីចំនួន ៥០កេស ទឹកបរិសុទ្ធ ៥០កេស ទឹកស៊ីអ៊ីវ ២៥យួរ ទឹកត្រី…

  • អង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន៦០លានដូសបន្ថែមទៀត ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន

    អង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន៦០លានដូសបន្ថែមទៀត ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន

    អង់គ្លេស៖ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក ម៉ាត់ ហាន់ខុក (Matt Hancock) បញ្ជាក់ថា ប្រទេសរបស់លោកនឹងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន៦០លានដូសបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដែលនឹងជួយបង្កើនការផ្គត់ផ្គង់ទ្វេដងសម្រាប់ប្រទេសអឺរ៉ុបមួយនេះ ដើម្បីឆ្ពោះទៅលើកម្ពស់កម្មវិធីចាក់វ៉ាក់សាំងជូនប្រជាជននៅចុងឆ្នាំនេះ ។លោក ហាន់ខុក បាននិយាយថា កិច្ចព្រមព្រៀងខាងលើត្រូវបានធានាដល់ការផ្គត់ផ្គង់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលកំពុងចាប់ផ្តើមពីរដូវស្លឹកឈើជ្រុះ ហើយថា ហានិភ័យធំបំផុតនោះចំពោះដំណើរការចាក់វ៉ាក់សាំងរបស់អង់គ្លេសនោះ ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទថ្មី ។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសរូបនេះបាននិយាយដូច្នេះថា យើងបាននិងកំពុងធ្វើការទៅលើផែនការបង្កើនការចាក់វ៉ាក់សាំង ។ វ៉ាក់សាំង៦០លានដូសបន្ថែមទៀត នឹងត្រូវបានប្រើប្រាស់ជាមួយថ្នាំដទៃទៀត ដែលជាផ្នែកមួយនៃកម្មវិធីបង្កើនការចាក់វ៉ាក់សាំងរបស់យើងចាប់ពីចុងឆ្នាំនេះ ដូច្នេះយើងអាចការពារវឌ្ឍនភាពដែលយើងបានធ្វើ ។គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech សរុបចំនួន១០០លានដូស ហើយ១ភាគ៣នៃវ៉ាក់សាំងទាំងអស់បានចាប់ផ្តើមចាក់ជូនដល់ប្រជាជនខ្លួននៅក្នុងប្រទេស ៕ ប្រភព៖ Reuters

  • សហស្ថាបនិកក្រុមហ៊ុន BioNTech ជឿជាក់ថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពអាចប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌា

    សហស្ថាបនិកក្រុមហ៊ុន BioNTech ជឿជាក់ថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពអាចប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌា

    អាល្លឺម៉ង់៖ សហស្ថាបនិកក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់ BioNTech លោក អ៊ូហ្គ័រ សាហ៊ីន (Ugur Sahin) នៅថ្ងៃពុធនេះបានបង្ហាញការជឿជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនលោក ដែលបានចូលរួមសហការផលិតជាមួយក្រុមហ៊ុនអាមេរិក Pfizer ពិតជាអាចប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌាបាន ។បច្ចុប្បន្នឥណ្ឌាកំពុងប្រឈមមុខនូវការកើនឡើងយ៉ាងគំហុក ចំពោះករណីឆ្លងថ្មីៗ និងស្លាប់ដោយសារវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានឈ្មោះថា B.1.617 នៅក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ ដោយសារតែករណីឆ្លងបានលោតដល់លើស ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ និងអ្នកជំងឺរាប់ពាន់នាក់បានស្លាប់ ។ជុំវិញបញ្ហានេះដែរ សហស្ថាបនិកក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់ BioNTech បានអះអាងថា យើងនៅតែកំពុងធ្វើពិសោធន៍ទៅលើវីរុសបំប្លែងថ្មីនៅឥណ្ឌានៅឡើយ ប៉ុន្តែវីរុសបំប្លែងថ្មីនៅឥណ្ឌានោះ គឺមានការវិវឌ្ឍដូចទៅនឹងអ្វី ដែលយើងបានពិសោធន៍កន្លងមករួចទៅហើយ ដោយលក្ខណៈនៃវីរុសបែបនេះ គឺវ៉ាក់សាំងរបស់យើងអាចប្រឆាំងវាបាន ដូច្នេះខ្ញុំមានទំនុកចិត្ត ៕ ប្រភព៖ Reuters

  • ប្រជាជនឥណ្ឌាកំពុងប្រញាប់ប្រញាល់ចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ ខណៈរលកទី២នៃវីរុសកូវីដ១៩ ឆក់យកជីវិតមនុស្សកើនលើស២សែននាក់ក្នុងប្រទេសឥណ្ឌា

    ប្រជាជនឥណ្ឌាកំពុងប្រញាប់ប្រញាល់ចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ ខណៈរលកទី២នៃវីរុសកូវីដ១៩ ឆក់យកជីវិតមនុស្សកើនលើស២សែននាក់ក្នុងប្រទេសឥណ្ឌា

    ឥណ្ឌា៖ ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩នៅទូទាំងប្រទេសខ្លួនកើនលើស២សែននាក់នោះ ប្រជាជនឥណ្ឌាបាននិងកំពុងរួសរាន់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ ដែលនឹងត្រូវធ្វើឡើងនៅចុងសប្ដាហ៍នេះ ។នៅក្នុងរលកទី២នៃវីរុសកូវីដ១៩ ឥណា្ឌបានរាយការណ៍ពីអ្នកឆ្លងលើស៣សែននាក់ក្នុងមួយថ្ងៃ ដែលនេះបានធ្វើឱ្យប្រព័ន្ធសុខាភិបាល និងមន្ទីរពេទ្យខ្វះខាតបរក្ខាពេទ្យ ជាពិសេសអុកស៊ីសែន និងគ្រែដើម្បីសង្រ្គោះជីវិតអ្នកជំងឺ ។ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណ៣៨ភាគរយ នៃអ្នកឆ្លង៥.៧លាននាក់ ដែលត្រូវបានរាយការណ៍នៅជុំវិញពិភពលោកកាលពីសប្ដាហ៍មុន ។ស្របពេលជាមួយគ្នានោះដែរ វីរុសបំប្លែងខ្លួនថ្មីមានឈ្មោះ B.1.617 ដែលត្រូវបានរកឃើញនៅឥណ្ឌា ហើយអ្នកជំនាញជឿថា មានសមត្ថភាពចម្លងលឿនរហ័ស និងកាចសាហាវជាងវីរុសដើមនោះ អាចជាមូលហេតុមួយនៅពីក្រោយរលកទី២នាពេលបច្ចុប្បន្ន ៕ ប្រភព៖ AFP

  • រដ្ឋាភិបាលថៃកំពុងស្វែងរកកម្មសិទ្ធិបញ្ញាពីជប៉ុន ដើម្បីផលិតថ្នាំប្រឆាំងនឹងជំងឺកូវីដ១៩ Favipiravir ដោយខ្លួនឯង

    រដ្ឋាភិបាលថៃកំពុងស្វែងរកកម្មសិទ្ធិបញ្ញាពីជប៉ុន ដើម្បីផលិតថ្នាំប្រឆាំងនឹងជំងឺកូវីដ១៩ Favipiravir ដោយខ្លួនឯង

    ថៃ៖ រដ្ឋាភិបាលថៃបាននិងកំពុងពិភាក្សាជាមួយប្រទេសជប៉ុន ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសម្រាប់ឱសថ ហ្វាវីភីរ៉ាវៀរ (Favipiravir) ដែលជាប្រភេទថ្នាំប្រឆាំងនឹងវីរុសកូវីដ១៩ ដើម្បីទទួលបានសិទ្ធិផលិតថ្នាំនេះនៅប្រទេសរបស់ខ្លួន ។រដ្ឋមន្ត្រីសុខាភិបាលថៃលោក Anutin Chanvirakul បានរាយការណ៍ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីថា ការបញ្ជាទិញត្រូវបានដាក់ហើយ ដើម្បីទិញថ្នាំ Favipiravir ពីក្រុមហ៊ុនជប៉ុន សម្រាប់ការចែកចាយដល់អ្នកជំងឺនៅមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនទូទាំងប្រទេស ។ លោករដ្ឋមន្រ្តីបន្ថែមថា អង្គការឱសថរដ្ឋាភិបាល (GPO) ត្រូវបានណែនាំឲ្យស្វែងរកសិទ្ធិអនុញ្ញាតពីប្រទេសជប៉ុន ដើម្បីផលិតថ្នាំ Favipiravir នៅប្រទេសថៃ ។ជាមួយគ្នានេះ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ កញ្ញា Traisuree Taisaranakul បញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានតាមដានយ៉ាងយកចិត្តទុកដាក់ពីការព្យាបាលអ្នកជំងឺកូវីដ១៩ ដូច្នេះលោកអាចបញ្ជាទិញយ៉ាងឆាប់រហ័ស ជុំវិញសិទ្ធិប៉ាតង់ និងឧបករណ៍ផលិតឱសថ ហើយថា មន្ទីរពេទ្យឯកជនក៏អាចនាំចូលថ្នាំនេះផងដែរ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥០លាន២១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៦ម៉ឺននាក់ និងជាសះស្បើយ១២៧លាន៧៣ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥០លាន២១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៦ម៉ឺននាក់ និងជាសះស្បើយ១២៧លាន៧៣ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥០លាន២១ម៉ឺន៦ពាន់៥៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៦ម៉ឺន៣ពាន់៨៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៧លាន៧៣ម៉ឺន៦ពាន់២០៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៩៨ម៉ឺន៣ពាន់៦៩៥នាក់ ស្លាប់ចំនួន៥៨ម៉ឺន៨ពាន់៣៣៧នាក់ និងជាសះស្បើយចំនួន២៥លាន៥៨ម៉ឺន៥ពាន់៧៤៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៨លាន៣៦ម៉ឺន៨ពាន់៩៦នាក់ ស្លាប់២០ម៉ឺន៤ពាន់៨១២នាក់ និងជាសះស្បើយ១៥លាន៧ម៉ឺន៨ពាន់២៧៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៥២ម៉ឺន៣ពាន់៨០៧នាក់ ស្លាប់ចំនួន៣៩ម៉ឺន៨ពាន់៣៤៣នាក់ និងជាសះស្បើយ១៣លាន៩ម៉ឺន១ពាន់៧១៤នាក់ ៕ ប្រភព៖ worldometers

  • អ្នកឧកញ៉ា គិត ម៉េង ប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ឱ្យរដ្ឋបាលរាជធានី ដើម្បីចាត់ចែង ក្នុងការងារ បង្ការ និងទប់ស្កាត់ជម្ងឺកូវីដ-១៩

    អ្នកឧកញ៉ា គិត ម៉េង ប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ឱ្យរដ្ឋបាលរាជធានី ដើម្បីចាត់ចែង ក្នុងការងារ បង្ការ និងទប់ស្កាត់ជម្ងឺកូវីដ-១៩

    ភ្នំពេញ៖ ថវិកាចំនួន ៥ម៉ឺនដុល្លារ ដែលជាថវិការបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និង ជា ប្រធានក្រុមប្រឹក្សាធនាគារ Wing បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចាត់ចែង ក្នុងការងារ បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ស្របពេលដែលសប្បុរសជននានាបានជួយឧបត្ថមមកសាលារាជធានីភ្នំពេញជាបន្តបន្ទាប់ ទាំងសម្ភារៈនិងស្បៀងអាហារនោះ។ ពិធីប្រគល់និងទទួលថវិកាខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ មេសា នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងអ្នកឧកញ៉ា គិត ម៉េង ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លៃងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលតែងបានជួយមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ពិសេសតំណាក់កាលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងជម្ងឺរាតត្បាតកូវីដ-១៩ ដែលត្រូវការជួយសង្គ្រោះ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងកម្មករ កម្មការិនីរោងចក្រ នៅក្នុងតំបន់បិទខ្ទប់ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសហការជាមួយកងទ័ពជើងគោក បាននិងកំពុងដឹកជញ្ជូនស្បៀងអាហារ និងចែកអំណោយជូនប្រជាពលរដ្ឋជាប្រចាំ ដោយគិតមកដល់ពេលនេះ មានចំនួនរាប់ម៉ឺនគ្រួសារហើយ ដែលអំណោយទាំងនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

  • កម្ពុជាមានសន្ទស្សន៍ សម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋខ្លួនបាន ១២,៤% ដែលឈរនៅលំដាប់លេខរៀងទី២ នៃប្រទេសអាស៊ានទាំង១០ បន្ទាប់ពីប្រទេសសឹង្ហបុរី ដែលមានសន្ទស្សន៍ ៣៧,៤៨%

    កម្ពុជាមានសន្ទស្សន៍ សម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋខ្លួនបាន ១២,៤% ដែលឈរនៅលំដាប់លេខរៀងទី២ នៃប្រទេសអាស៊ានទាំង១០ បន្ទាប់ពីប្រទេសសឹង្ហបុរី ដែលមានសន្ទស្សន៍ ៣៧,៤៨%

    កម្ពុជាមានសន្ទស្សន៍សម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋខ្លួន ១២,៤% ដែលឈរនៅលំដាប់លេខរៀងទី២ នៃប្រទេសអាស៊ានទាំង១០ បន្ទាប់ពីប្រទេសសឹង្ហបុរី ដែលមានសន្ទស្សន៍ ៣៧,៤៨%។ COVID-19 Vaccine doses administered per 100 people In ASEAN (per Apr 26, 2021). 🇸🇬 37.48 (per Apr 18, 2021)🇰🇭 12.40🇮🇩 6.89🇲🇾 4.03 (per Apr 25, 2021)🇱🇦 2.53🇲🇲 1.91 (per Mar 31, 2021)🇹🇭 1.65 (per Apr 25, 2021)🇵🇭 1.61🇧🇳 0.53 (per Apr 6, 2021)🇻🇳 0.27ប្រភព ផេក ក្រសួទេសរចណ៍

  • បងស្រី ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួមុខ

    បងស្រី ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួមុខ

    បងស្រី ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួមុខទោះបីជាបងស្រីរវល់យ៉ាងណាក៏នៅឆ្លៀតពេលចុះមកសួរសុខទុក្ខ និងនាំយកចំណីអាហារជូនដល់ក្រុមគ្រូពេទ្យជូមុខរបស់យើងដែរ។

  • វ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៤០ម៉ឺនដូសទៀត

    វ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៤០ម៉ឺនដូសទៀត

    វ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៤០ម៉ឺនដូសទៀត បានមកដល់កម្ពុជា ៕