-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ 28-04-2021 (មានវីដេអូ)

-
អ្នកជំងឺកូវីដ-១៩ ០៦នាក់ទៀត បានស្លាប់បាត់បង់ជីវិត

-
អ្នកជំងឺកូវីដ ០៦នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19

-
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីគោលការណ៍អនុវត្តន៍ចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង” ក្នុងរាជធានីភ្នំពេញ

-
រដ្ឋបាលខណ្ឌបឹងកេងកង បន្តរៀបចំចុះចែកបន្លែស្រស់ៗ មី ស៊ុត និងសាច់ មួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នារសៀលថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានបន្តរៀបចំចុះចែកសាច់មាន់ និងបន្លែស្រស់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានការអញ្ជើញចូលរួមពី លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។ រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន ៕ ដោយ / គ្រី សម្បត្តិ
-
ជំងឺកូវីដ-១៩ ជាជំងឺឆ្លងរីករាលដាលដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស

-
តំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម សូម្បីតែលក់ឥវ៉ាន់ចាប់ហួយ និងមិនអនុញ្ញាតឱ្យចេញ ចូលដាច់ខាត

ភ្នំពេញ៖ រាជធានីភ្នំពេញត្រូវបាន ចែកចេញជា ៣តំបន់ គឺ តំបន់លឿង លឿងទុំ និងតំបន់ក្រហម ។តែក្នុងតំបន់ទាំង៣នេះ តំបន់ក្រហមជាតំបន់ដែលមិនអនុញ្ញាតអោយធ្វើអាជីវកម្មដាច់ខាត សូម្បីតែការលក់ ដូរឥវ៉ាន់ចាប់ហួយ ហើយការធ្វើដំណើរចេញ ចូល ក៏ត្រូវបានហាមដាច់ខាតផងដែរ ទោះជាដើរពីផ្ទះមួយទៅផ្ទះមួយក៏ដោយ ដោយត្រូវ អនុវត្តអោយបានម៉ឺងម៉ាត់បំផុតចាប់ពីថ្ងៃទី២៩ មេសានេះតទៅ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ខណៈដែលឯឧបានអញ្ជើញជាអធិបតីក្នុងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ មេសានេះ ដើម្បីមានវិធានការផ្សេង ចំពោះតំបន់ពណ៌លឿង លឿងទុំ និង តំបន់ក្រហម ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអនុវត្តនូវវិធានការបិទខ្ទប់តំបន់ដែលត្រូវបិទខ្ទប់ ពិសេសតំបន់ពណ៌លឿងទុំ និងតំបន់ក្រហម ។ ក្នុងតំបន់ទាំង២នេះ អាជ្ញាធរខណ្ឌត្រូវចុះល្បាតក្នុងមូលដ្ឋាននេះជាប្រចាំ ដើម្បីទទួលបានព័ត៌មាន…
-
រដ្ឋបាលខេត្តព្រៃវែង ទទួលបានការឧបត្ថម្ភជាអាល់កុល សម្រាប់ចែកជូនទៅ ក្រុង ស្រុក ទាំង១៣ ដែលកំពុងត្រូវការចាំបាច់ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ជើញទទួលអំណោយអាល់កុលចំនួន ៩៥កេស ស្មើនឹង ៥០៣៥ដបតូច ដែលជាការឧបត្ថម្ភពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈក្រុមក្រឡាហោមមនុស្សធម៌ និងក្រុមអ្នកម្តាយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ចែកជូនទៅក្រុង ស្រុកទាំង១៣ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបម្រើអោយការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។ នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។ ឯកឧត្ដម អភិបាលខេត្តព្រៃវែង សូមគោរពជូនពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ (ក្រុមក្រឡាហោមមនុស្សធម៌ និងក្រុមអ្នកម្តាយមនុស្សធម៌) ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ៕ ដោយ -រ៉ាវុធ
-
ក្រសួងមហាផ្ទៃ ចេញេចក្ដីណែនាំស្ដីពីការទប់ស្កាត់ និងបង្គ្រាបការលួចលាក់នាំជនបរទេសចេញពីតំបន់ Lockdown

