Category: Covid-19

  • សាលាដំបូងរាជធានីភ្នំពេញ ៖ រាល់កម្មវិធីសវនាការ នីតិវិធីសាកសួរ និងកិច្ចនីតិវិធីផ្សេងទៀត ត្រូវបានលើកពេល លើកលែងតែសំណុំរឿងមួយចំនួន ដែលត្រូវការចាំបាច់ធ្វើកិច្ចនីតិវិធី

    សាលាដំបូងរាជធានីភ្នំពេញ ៖ រាល់កម្មវិធីសវនាការ នីតិវិធីសាកសួរ និងកិច្ចនីតិវិធីផ្សេងទៀត ត្រូវបានលើកពេល លើកលែងតែសំណុំរឿងមួយចំនួន ដែលត្រូវការចាំបាច់ធ្វើកិច្ចនីតិវិធី

    សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងថា រាល់កម្មវិធីសវនាការ នីតិវិធីសាកសួរ និងកិច្ចនីតិវិធីផ្សេងទៀត ត្រូវបានលើកពេល លើកលែងតែសំណុំរឿងមួយចំនួន ដែលត្រូវការចាំបាច់ធ្វើកិច្ចនីតិវិធី តាមការពិនិត្យជាក់ស្ដែងដោយចៅក្រម។

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវា នៅធនាគារ FTB ត្រូវធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវា នៅធនាគារ FTB ត្រូវធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅទទួលសេវាកម្មនៅខាងក្នុងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ដែលមានទីតាំងសិ្ថតនៅ អាគារលេខ33C-D វិថីឆេកូស្លូវ៉ាគី(១៦៩) សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីចាប់ពីម៉ោង១២និង៥១នាទី ដល់ម៉ោង១និង១៤នាទី និងចាប់ពីម៉ោង១និង៥៨នាទី ដល់ម៉ោង២និង២០នាទីរសៀលថ្ងៃទី២០មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ ដែលធ្លាប់ទៅទទួលសេវានៅធនាគារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • រដ្ឋមន្ត្រីពាណិជ្ជកម្មបញ្ជាក់ថា ការលក់គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម គឺធ្វើឡើងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល

    រដ្ឋមន្ត្រីពាណិជ្ជកម្មបញ្ជាក់ថា ការលក់គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម គឺធ្វើឡើងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល

    ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានលើកឡើង នៅព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកចុះពិនិត្យការលក់ស្បឿងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគរបស់ក្រសួងពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់តំបន់ក្រហម នៅភូមិសាស្ត្ររាជធានីភ្នំពេញ គឺធ្វើឡើងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល និងក្រោមការតាមដានត្រួតពិនិត្យ គុណភាព និងសន្ទស្សន៍ថ្លៃទំនិញជាប្រចាំ ដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដែលជាស្ថាប័នជំនាញ។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន ១១ទីតាំង ដែលមាន២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត ដែលត្រូវបានត្រួតពិនិត្យគុណភាព និងតម្លៃ យ៉ាងយកចិត្តទុកដាក់ដោយ អគ្គនាយកដ្ឋាន ក.ប.ប. ដោយក្រសួងបានចាត់មន្ត្រីជំនាញរបស់ខ្លួនឱ្យបន្តចុះត្រួតពិនិត្យ…

  • ព្រះសង្ឃគង់នៅវត្តបារាយណ៍មហានទីរតនារាម ខេត្តសៀមរាប ដាំបន្លែក្នុងវត្តធានាជីវភាពព្រះសង្ឃ

    ព្រះសង្ឃគង់នៅវត្តបារាយណ៍មហានទីរតនារាម ខេត្តសៀមរាប ដាំបន្លែក្នុងវត្តធានាជីវភាពព្រះសង្ឃ

    ព្រះសង្ឃវត្តគង់នៅវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានចូលរួមក្នុងចលនាមេត្រីបរិស្ថាន ដោយបង្កើតជាសួនជីវៈចម្រុះដាំបន្លែ និងដើមឈើក្នុងបរិវេណវត្ត ដើម្បីបង្កើនភាពបៃតង និងធានាដល់ការផ្គត់ផ្គង់ជីវភាពរបស់ព្រះសង្ឃ ប្រចាំថ្ងៃ។ ចលនានេះ កើតឡើងដោយព្រះទ័យរបស់ ព្រះសច្ចានុបាលភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណកិត្តិយស នឹងជាព្រះគ្រូចៅអធិការវត្ត។ ព្រះសង្ឃគ្រប់អង្គ បានឆ្លៀតពេលពីគង់រៀនធម៌វិន័យព្រះពុទ្ធសាសនា បានចូលរួមធ្វើឱ្យវត្តមានបរិស្ថានស្អាត និងបង្កើតជាសួនបន្លែចម្រុះក្នុងបរិវេណវត្ត ក្នុងគោលបំណង ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ សម្រាប់ចង្ហាន់ព្រះសង្ឃ ក៏ដូចជាចែកជូនប្រជាពលរដ្ឋបរិភោគ ជាពិសេក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ បច្ចុប្បន្ន ព្រះសង្ឃកំពុងដាំបន្លែក្នុងវត្តរួមមាន៖ ត្រកួន ត្រសក់ ននោង សណ្ដែកគួរ សាឡាត់ ស្លឹកគ្រៃ និងស្ពៃជាដើម ដោយប្រើប្រាស់ជីកំប៉ុស្តធ្វើពីកាកសំណល់សុទ្ធសាធ។ ក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ ការដាំបន្លែនៅក្នុងវត្តជួយកាត់បន្ថយការចំណាយរបស់វត្ត ព្រោះព្រះសង្ឃមិនអាចនិមន្តចេញបិណ្ឌបាតខាងក្រៅវត្តបាន។ ជាមួយគ្នានេះ ព្រះសង្ឃមានព្រះទ័យយកចិត្តទុកដាក់ដាំដើមឈើជុំវិញព្រះវិហារ ដើម្បីបង្កើនសោភណ្ឌភាព និងទាក់ទាញអ្នកទេសចរណ៏ ពីព្រោះវត្តនេះនៅជាប់តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តបារាយទឹកថ្លានៃទីក្រុងអង្គរខេត្តសៀមរាបតែម្តង។ សូមបញ្ជាក់ថា វត្តស្វាយរមៀត មានព្រះសង្ឃគង់ក្នុងវត្តចំនួន៥០អង្គ និងតាជី យាយជី រួមជាមួយកូនសិស្សលោកជាច្រើន នាក់ថែមទៀតផងដែរ៕

  • កូវីដ​​៖​ ​ថៃ​ប្រកាស​ពី​ការ​ស្លាប់​១​៥​នាក់​ទៀត​ ​និង​ឆ្លង​ថ្មី​ជាង​២​ពាន់​ករណី​ ​នៅ​ថ្ងៃនេះ​

    កូវីដ​​៖​ ​ថៃ​ប្រកាស​ពី​ការ​ស្លាប់​១​៥​នាក់​ទៀត​ ​និង​ឆ្លង​ថ្មី​ជាង​២​ពាន់​ករណី​ ​នៅ​ថ្ងៃនេះ​

    អ្នកជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​ ​២​០​១​២​ករណី​បន្ថែម​ទៀត​ ​ត្រូវ​បាន​រក​ឃើញ​ ​និង​អ្នកជំងឺ​ចំនួន​ ​១​៥​នាក់​បន្ថែម​ទៀត​ ​បាន​បាត់បង់​ជា​ជីវិត​ ​នៅ​ប្រទេស​ថៃ​ ​នេះ​បើ​តាម​អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍​ ​CO​V​I​D​-19 (CCS​A​)​។​ CCS​A​ ​បាន​គូស​បញ្ជាក់​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មាន​ ​២​,​០​០​១​ករណី​ជា​ករណី​ឆ្លង​ក្នុងស្រុក​ ​ក្នុង​នោះ​រួម​មាន​ ​៨​៣​០​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ទីក្រុង​បាងកក​, ​១​៦​១​ករណី​នៅ​ខេត្ត​សា​មុត​ ​ប្រា​កា​ន​, ​១​០​៨​ករណី​នៅ​ខេត្ត​ ​ឈុន​បុរី​, ​និង​ជាច្រើន​ករណី​ទៀត​ ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​។​ ​ចំណែក​ឯ​ ​១​១​ករណី​ផ្សេងទៀត​ ​ជា​ករណី​នាំចូល​មក​ពីក្រៅ​ប្រទេស​វិញ​។​ ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ថៃ​កើន​ឡើង​ដល់​ ​៦​១​,​៦​៩​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​១​៧​៨​នាក់​ ​និង​អ្នក​ជាសះស្បើយ​ ​៣​៤​,​៤​០​២​នាក់​៕​

  • កាណាដារាយការណ៍ពីករណីឆ្លងស្លាប់ដំបូងបង្អស់ដែលជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំង AstraZeneca (មានវីដេអូ)

    កាណាដារាយការណ៍ពីករណីឆ្លងស្លាប់ដំបូងបង្អស់ដែលជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំង AstraZeneca (មានវីដេអូ)
  • អង្គការ WHO បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មីមានប្រភពដើមនៅឥណ្ឌាត្រូវបានរកឃើញយ៉ាងតិចចំនួន១៧ប្រទេស (មានវីដេអូ)

    អង្គការ WHO បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មីមានប្រភពដើមនៅឥណ្ឌាត្រូវបានរកឃើញយ៉ាងតិចចំនួន១៧ប្រទេស (មានវីដេអូ)
  • សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល

    សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល

    ខេត្តកណ្ដាល៖ សមាជិសមគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល និងក្រុមគ្រួសារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១ ប្រភេទស៊ីណូវ៉ាក់ ដូសទី២នៅ ទីបញ្ជារតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកនេះ ក៏មានការចូលរួម ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង ស.អ.ក និងទទួលត្រួតពិនិត្យការចាក់វាក់សាំង ទឹសភូមិភាគពិ​សេស តំណងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជ​ន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល  ប្រធាន អនុប្រធាន មាន (ស្នងការខេត្ត មេបញ្ជាការកងអាវុធហត្ថខេត្ត ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត) ។ សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល និងក្រុមគ្រួសារ ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២…

  • លោក ចូ បៃដិន សាទរវិធានការណ៍បន្ធូរបន្ថយច្បាប់ពាក់ម៉ាស ខណៈអាជ្ញាធរអនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំងបានពេញលេញមិនចាំបាច់ពាក់ម៉ាសពេលចេញក្រៅ (មានវីដេអូ)

    លោក ចូ បៃដិន សាទរវិធានការណ៍បន្ធូរបន្ថយច្បាប់ពាក់ម៉ាស ខណៈអាជ្ញាធរអនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំងបានពេញលេញមិនចាំបាច់ពាក់ម៉ាសពេលចេញក្រៅ (មានវីដេអូ)
  • ប្រជាពលរដ្ឋដែលធ្លាប់ទៅហាងកាហ្វេរុក្ខា២ ត្រូវធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋដែលធ្លាប់ទៅហាងកាហ្វេរុក្ខា២ ត្រូវធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅហូបកាហ្វេ លេងអុកនៅរុក្ខា២ (ជិតស្ដុបដេអិន) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៩៣ ផ្លូវលេខ ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ១៨ដល់ថ្ងៃ២៥មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ ដែលធ្លាប់ទៅហាងកាហ្វេនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។