Category: Covid-19

  • ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន បាននាំយកអំណោយរបស់ឯកឧត្តម សាយ សំអាល់ ដើម្បីចែកជូនដល់មន្រ្តីរាជការក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ

    ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន បាននាំយកអំណោយរបស់ឯកឧត្តម សាយ សំអាល់ ដើម្បីចែកជូនដល់មន្រ្តីរាជការក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ

    ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន នៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានសហការជាមួយក្រុមការងារលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ ព្រមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីចែកជូនដល់មន្រ្តីរាជការក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ ដែលកំពុងបាននិងជួបប្រទះការលំបាកក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះក្រុមការងារបានផ្សព្វផ្សាយឱ្យមន្រ្តីរាជការទាំងអស់បន្តរក្សាវិធានសុខាភិបាល ៣កុំ ៣ការពារ។ រួមគ្នាទាំងអស់គ្នា ដើម្បីយើងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា!

  • ប្រធានក្រុងការងារ ចុះជួយខណ្ឌដូនពេញ នំាយកអំណោយ របស់សម្តេចតេជោ ទៅចែកជូនពលរដ្ឋ១០០គ្រួសារ នៅសង្កាត់ផ្សារកណ្តាល១ ដែលត្រូវបានកំណត់ជាតំបន់ លឿងទុំ

    ប្រធានក្រុងការងារ ចុះជួយខណ្ឌដូនពេញ នំាយកអំណោយ របស់សម្តេចតេជោ ទៅចែកជូនពលរដ្ឋ១០០គ្រួសារ នៅសង្កាត់ផ្សារកណ្តាល១ ដែលត្រូវបានកំណត់ជាតំបន់ លឿងទុំ

    ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ក្នុងសង្កាត់ផ្សារកណ្តាល១ ដែលជាតំបន់ពណ៌លឿងទុំ ១០០គ្រួសារ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នំា២០២១ បានទទួលអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដូនពេញ ។ក្នុងដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនពលរដ្ឋ ទំាង១០០គ្រួសារ នេះដែរ ឯកឧត្តម សូ ម៉ារ៉ា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ពិសេសសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដោយមិនរើសអើង ពូជសាសន៍ ព័ណ៍សម្បុរ និន្នាការនយោបាយ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ឲ្យស្លាប់ដោយខ្វះស្បៀងអាហារនោះឡើយ ។ ឯកឧត្តម…

  • រដ្ឋបាលរាជធានី សម្រេចឱ្យបើកដំណើរការផ្សារទំនើបឡាក់គី នៅតំបន់លឿងឡើងវិញ នៅថ្ងៃ២៨ មេសានេះ

    រដ្ឋបាលរាជធានី សម្រេចឱ្យបើកដំណើរការផ្សារទំនើបឡាក់គី នៅតំបន់លឿងឡើងវិញ នៅថ្ងៃ២៨ មេសានេះ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មេសានេះ បានសម្រេចឱ្យផ្សារទំនើបឡាក់គី នៅតំបន់លឿងនៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញហើយ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្រោយពីបិទមួយរយៈ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។នេះបើតាមការបញ្ជាក់របស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈដែរលោក ជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីលោក Charlie Bettencourt អគ្គនាយកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីតនៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ ខែមេសានេះ ។ លោកកើត ឆែ បានមានប្រសាសន៍ថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គនាយក ដែលបានឧបត្ថម្ភ អង្ករ ៥តោន ស្មើរនឹង១០០០កញ្ចប់ និងត្រីខ ចំនួន ៦០០០កំប៉ុង ស្មើរនឹង១០០០កញ្ចប់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ (Covid-19)។ តាមរយៈកាយវិការដ៏ល្អប្រពៃ…

  • អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រើនរំលឹក ដល់អាជីវករ ពាណិជ្ជករលក់ទាំងអស់ កុំដំឡើងថ្លៃទំនិញ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រើនរំលឹក ដល់អាជីវករ ពាណិជ្ជករលក់ទាំងអស់ កុំដំឡើងថ្លៃទំនិញ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    អាជ្ញាធរខេត្តបន្ទាយមានជ័យ ណែនាំ និងក្រើនរំលឹក ដល់អាជីវករ ពាណិជ្ជករលក់ទាំងអស់ កុំដំឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងឱសថ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

  • រដ្ឋបាលខេត្តកណ្ដាល បន្តទទួលអំណោយពីសប្បុរសជននានា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

    រដ្ឋបាលខេត្តកណ្ដាល បន្តទទួលអំណោយពីសប្បុរសជននានា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

    ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងថវិកាមួយចំនួន ពីសុប្បុរសជននានា សម្រាប់ប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងថវិកាមួយចំនួន ត្រូវបានសប្បុរសជននានាបន្តជួយឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ អំណោយដែលសប្បុរសជនបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកណ្ដាលរួមមាន៖១. លោកជំទាវឧកញ៉ា ស៊ុយ សុផាន និងឯកឧត្តម តាំង គីមថុន ព្រមទាំងបុត្រា បុត្រី បានឧបត្ថម្ភនូវ អង្ករចំនួន ១០ តោន ទឹកក្រូច ២០០ កេស ទឹកបរិសុទ្ធ ២០០ កេស និងថវិកា ២ពាន់ដុល្លារ។២. លោកស្រី ប៉ិច សុគន្ធារី ស្ថាបនិកក្រុមហ៊ុន ស៊ី អ៊ី អូ យូរា បានឧបត្ថម្ភនូវ អង្ករចំនួន ២ តោន…

  • អ្នកជំងឺកូវីដម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 នៅខេត្តត្បូងឃ្មុំ

    អ្នកជំងឺកូវីដម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 នៅខេត្តត្បូងឃ្មុំ

    អ្នកជំងឺកូវីដម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 នៅខេត្តត្បូងឃ្មុំ៖

  • ខេត្តព្រៃវែង បានសម្រេចបិទការចេញចូលភូមិចំនួន២ ក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដចំនូន ៦នាក់

    ខេត្តព្រៃវែង បានសម្រេចបិទការចេញចូលភូមិចំនួន២ ក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដចំនូន ៦នាក់

    អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការ ផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ក្នុងភូមិសាស្ដ្រភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ក្រោយតំបន់នោះរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩។ការផ្អាកបណ្ដោះអាសន្ននេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ នៅគោលដៅចំនួន២រួមមាន គោលដៅទី១៖ សម្រាប់ភូមិសាស្ដ្រភូមិត្រពាំងធំ ចំណុចផ្លូវបំបែកជាបួន ភូមិកូនពោធិ៍ ផ្ទះលោក ប៉ូ ពេញ និងចំណុចក្លោងទ្វារវត្តរកា ភូមិត្រពាំងធំ ឃុំពានរោង។គោលដៅទី២៖ សម្រាប់ភូមិឆ្អឹងពស់ ចំណុចផ្លូវបំបែកជាបួន ភូមិកូនពោធិ៍ ផ្ទះលោក តឹក គុល និងចំណុចផ្ទះលោក ប៉ាន់ សុខ ព្រំប្រទល់ភូមិឆ្អឹងពស់ និងភូមិព្រៃនគរ ឃុំពានរោង។

  • គណៈបញ្ជាការឯកភាពរាជធានី ដាក់វិធានការដើម្បីកំណត់ការចេញ ចូល និងគ្រប់គ្រង នៅតំបន់ពណ៌ទាំង ៣ មានក្រហម លឿងនិងលឿងទុំ នៅក្នុងរាជធានី

    គណៈបញ្ជាការឯកភាពរាជធានី ដាក់វិធានការដើម្បីកំណត់ការចេញ ចូល និងគ្រប់គ្រង នៅតំបន់ពណ៌ទាំង ៣ មានក្រហម លឿងនិងលឿងទុំ នៅក្នុងរាជធានី

    ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់មួយ លើការកំណត់ការចេញ ចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។ ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ មេសានេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកកើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌និងជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃ គ ប ខ ព្រមទាំងមានការចូលរួមពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីសរាជធានីនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ។ ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈ video conferenceនេះឡើង គឺក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់ ពីតំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿង ងាយស្រួលគ្រប់គ្រងនិងអនុវត្តការងារទៅតាមសេចក្តីសម្រេចលេខ៥៤ ស ស រ…

  • ឯកឧត្តម ហេងសួរ ៖រកឃើញរោងចក្រចំ​នួន ២០៦មានវិជ្ជមានកូវីដ-១៩ និងកម្មករ ១៦៧៣នាក់ មានវិជ្ជមានជំងឺកូវីដ-១៩

    ឯកឧត្តម ហេងសួរ ៖រកឃើញរោងចក្រចំ​នួន ២០៦មានវិជ្ជមានកូវីដ-១៩ និងកម្មករ ១៦៧៣នាក់ មានវិជ្ជមានជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារ ឯកឧត្តម  ហេងសួរ បានឱ្យដឹង ថា គិតរហូតមដល់ពេលនេះមានរោងចក្រចំនួន២០៦រោងចក្រ បានមានវិជ្ជមានកូវីដ-១៩និងកម្មករ១៦៧៣នាក់ដែលមានវិជ្ជកូវីដ-១៩។ ថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន ស្តីពី ៖ ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា ក្នុងចំណោមរោងចក្រទាំង២០៦ដែលមានវិជ្ជមានកូវីដ១៩នេះគឺនៅរាជធានីភ្នំពេញមានចំនួន១៣៤រោងចក្រ ២៣រោងចក្រនៅខេត្តកណ្តាល  តាកែវ២៦រោងចក្រ ខេត្តព្រះសីហា១៦រោងចក្រ ស្វាយរៀង៤រោងចក្រ កំពង់ឆ្នាំង១រោងចក្រ និងកំពង់ចាម១រោងចក្រ។ក្នុងចំណោមនេះគឺមានកម្មករចំនួនសរុប១៦៧៣នាក់ដែលមានវិជ្ជកូវីដ-១៩ ហើយក្នុងនេះដែរនៅរាជធានីភ្នំពេញមានកម្មករនិយោជិត១៥៩៨នាក់មានវិជ្ជមានកូវីដ១៩។យ៉ាងណាក្តីចំនួននេះនឹងមានការប្រែប្រួលដោយសារពេលនេះគេកំពុងធ្វើតេស្តទៅលើកម្មករនិយោជិតនៅស្រុកអង្គស្នួល ខេត្តកណ្តាលដើម្បីរកវិជ្ជមានកូវីដ១៩នេះបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការងារបានបញ្ជាក់បន្ថែមថា នាពេលកន្លងមកមានកម្មករនិយោជិត ជាង១៧០០០នាក់ដែលបានជាប់ធ្វើចត្តាឡីស័ក៕ដោយ៖ ម៉ាដេប៉ូ

  • ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល

    ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល

    រយៈ៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមដូសទី២ ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពនៅតាមគោល ដៅចំណុះទាំង៤ របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល សម្រេចបានជិត៩០០នាក់រយៈ៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ ដូសទី ២ ប្រភេទស៊ីណូហ្វាម ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព នៅតាមគោលដៅចំណុះទាំង ៤ របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសំរេចបានជិត ៩០០នាក់ ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសទី ២) ជូនកងទ័ព និងក្រុមគ្រួសារកងទ័ព មានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅទាំង ០៤ នៅក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ការធ្វើដំណើរចេញចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបង្ការការចម្លងមេរោគកូវី១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ យោងទៅតាមផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ដែលស្ថិត នៅភូមិសាស្រ្ត ខេត្តកណ្តាល របស់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យោធភូមិ ភាគពិសេស ទាំង៤ គោលដៅ រួមមានដូចជា៖ – គោលដៅទី១នៅទីបញ្ជាការ…