Category: Covid-19

  • រដ្ឋបាលរាជធានីភ្នំពេញ កំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជា ៣ គឺ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (កម្រងរូបភាពៈ លោក ថេត វិចិត្រ)

    រដ្ឋបាលរាជធានីភ្នំពេញ កំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជា ៣ គឺ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (កម្រងរូបភាពៈ លោក ថេត វិចិត្រ)

    “តំបន់ក្រហម” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។“តំបន់លឿងទុំ” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។“តំបន់លឿង” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បិទខ្ទប់ ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង” ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្តាល។ការកំណត់ភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង” ព្រមទាំងវិធានដែលត្រូវអនុវត្តចំពោះតំបន់នីមួយៗស្របតាមសេចក្តីសម្រេចនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ៕

  • ក្រសួងការងារជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង “តំបន់លឿង”

    ក្រសួងការងារជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង “តំបន់លឿង”

    ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២១នេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម និង អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង “តំបន់លឿង ” នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តា ឱ្យធ្វើការស្នើសុំ “ប័ណ្ណអនុញ្ញាតដឹក ជញ្ជូនកម្មករនិយោជិត”របស់ខ្លួន។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាបន្ទាប់ពីសេចក្តីសម្រេចឱ្យមានការបន្តការ បិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម និង អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង “តំបន់លឿង ” នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ថា លោក លោកស្រី អាចស្នើសុំ “ប័ណ្ណអនុញ្ញាតដឹក ជញ្ជូនកម្មករនិយោជិត” (ដូចមានក្នុងឧបសម្ព័ន្ធ ) តាមកម្មវិធី https://transportationpass.mlvt.gov.kh។ ក្រសួងបានបន្តឱ្យដឹងថាលោក លោកស្រី នឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថល ក្នុងរយៈពេល…

  • សេចក្តីសង្ខេប នៃវិធានការពាក់ព័ន្ធនឹងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ «តំបន់ក្រហម» «តំបន់លឿងទំ» និង «តំបន់លឿង» នៃតំបន់បិទខ្ទប់។

    សេចក្តីសង្ខេប នៃវិធានការពាក់ព័ន្ធនឹងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ «តំបន់ក្រហម» «តំបន់លឿងទំ» និង «តំបន់លឿង»  នៃតំបន់បិទខ្ទប់។

    សេចក្តីសង្ខេបនៃវិធានការពាក់ព័ន្ធនឹងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ «តំបន់ក្រហម» «តំបន់លឿងទំ» និង «តំបន់លឿង» នៃតំបន់បិទខ្ទប់។

  • រូបភាពមួយចំនួន នៅរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    រូបភាពមួយចំនួន នៅរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    រូបភាពមួយចំនួនថតបាននៅរាជធានីភ្នំពេញ ដោយ លោក ថេត វិចិត្រ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល១សប្តាហ៍បន្តទៀត គឺចាប់ពីម៉ោង០០:០០ នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។រដ្ឋបានរាជធានីភ្នំពេញ និងខេត្តកណ្តាល បានកំណត់តំបន់សម្រាប់អនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរបស់ខ្លួនដោយមានចែកជាតំបន់រួមមាន«តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង»។ “តំបន់ក្រហម” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។“តំបន់លឿងទុំ” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។“តំបន់លឿង” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

  • ផ្សាយបន្តផ្ទាល់​ សន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

    ផ្សាយបន្តផ្ទាល់​ សន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

    ផ្សាយបន្តផ្ទាល់​ សន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលរៀបចំដោយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់“គ.ប.ខ.”

  • កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត ១ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២

    កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត ១ម៉ឺននាក់ហើយ  បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២

    យោងតាមក្រសួងការងារ បានឲ្យដឹងថា ចាប់ថ្ងៃទី២៥ ដល់ថ្ងៃ២៧ មេសា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្ម ករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ដូសទី២ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន៩ពាន់៩១១នាក់ ក្នុងនោះមានជនបរទេសចំនួន៤៧៥នាក់។

  • ក្រសួងការងារ ជូនដំណឹងស្ដីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត សម្រាប់រោងចក្រស្ថិតក្នុង តំបន់លឿង

    ក្រសួងការងារ ជូនដំណឹងស្ដីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត សម្រាប់រោងចក្រស្ថិតក្នុង តំបន់លឿង

    ក្រសួងការងារ ជូនដំណឹងស្ដីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត សម្រាប់រោងចក្រស្ថិតក្នុង តំបន់លឿង៖

  • ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ទួលទំពូងទី២ ចំនួន ១៤៥គ្រួសារ ទទួលបានអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលខណ្ឌចំការមន

    ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ទួលទំពូងទី២ ចំនួន ១៤៥គ្រួសារ ទទួលបានអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលខណ្ឌចំការមន

    ភ្នំពេញ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ ចំនួន ១៤៥គ្រួសារ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងដឹកនាំចែកជូនដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន, លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត កាលពីរសៀលថ្ងៃទី២៧ មេសា ឆ្នាំ២០២១ ។ ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូន ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ។…

  • អ្នកជំងឺកូវីដ-១៩ ជាង៨០០នាក់ ត្រូវបានព្យាបាលជាសះស្បើយ

    អ្នកជំងឺកូវីដ-១៩ ជាង៨០០នាក់ ត្រូវបានព្យាបាលជាសះស្បើយ

    យោងតាមទំព័រហ្វេសប៊ុករបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រួពេទ្យយុវជនស្មគ្រចិត្តសម្ដេចតេជោ TYDA នៅយប់ថ្ងៃទី២៧ មេសា ឆ្នាំ២០២១ បានសរសេរថា ថ្ងៃនេះព្រះច័ន្ទរះពេញវង់ល្អណាស់ ហើយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលកូវីដ កោះពេជ្រចំនួន ៨៣៤នាក់ បានជាសះស្បើយ និងត្រូវធ្វើចត្តាលីស័កបន្តនៅផ្ទះចំនួន ១៤ថ្ងៃបន្តទៀត។ ជាមួយគ្នានោះ លោកស្រី បានសរសេរ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid -19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនោះ។ លោកស្រី ពេជ ចន្ទមុន្នី ក៏បានអបអរដល់អ្នកដែលបានជាសះស្បើយ និងលោកស្រីបានជូនពរអ្នកដែលនៅបន្តការព្យាបាលឲ្យឆាប់ជានឹងអាចត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗ។ លោកស្រី ក៏បាន ផ្ដាំផ្ញើដល់អ្នកដែលបានជាសះស្បើយហើយ ត្រលប់ទៅផ្ទះវិញនោះ ត្រូវបន្តធ្វើត្តាលីស័កនៅផ្ទះបន្ត និងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣។ កម្ពុជាគិតត្រឹមថ្ងៃទី២៧មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ម៉ឺន១ពាន់៦៣នាក់ នោះបានព្យាបាលជាសះស្បើយចំនួន៣ពាន់៧០៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៧ពាន់២៧០នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៨២នាក់ហើយ។

  • ចំនួននៃការចាក់វ៉ាក់សាំងកូវីដ-១៩ បាន ១លាន ២៩ម៉ឺន ៨ពាន់ ៨៥១នាក់ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

    ចំនួននៃការចាក់វ៉ាក់សាំងកូវីដ-១៩ បាន ១លាន ២៩ម៉ឺន ៨ពាន់ ៨៥១នាក់ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

    ចំនួននៃការចាក់វ៉ាក់សាំងកូវីដ-១៩ បាន ១លាន ២៩ម៉ឺន ៨ពាន់ ៨៥១នាក់ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដែលបានចាក់ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស។ ក្នុងនោះ ក្រសួងសុខាភិបាល ចាក់បានចំនួន១លាន៤ពាន់៣០៨នាក់និងក្រសួងការពារជាតិ ចាក់បានចំនួន ២៩ម៉ឺន ៤ពាន់ ៥៤៣នាក់។