Category: Covid-19

  • រដ្ឋបាលខេត្តកណ្តាល បានបង្ហាញផែនទីភូមិសាស្រ្ត «តំបន់លឿងទុំ» និង «តំបន់លឿង» នៃក្រុងតាខ្មៅ ខេត្តកណ្តាល

    រដ្ឋបាលខេត្តកណ្តាល បានបង្ហាញផែនទីភូមិសាស្រ្ត «តំបន់លឿងទុំ» និង «តំបន់លឿង» នៃក្រុងតាខ្មៅ ខេត្តកណ្តាល

    រដ្ឋបាលខេត្តកណ្តាល បានបង្ហាញផែនទីភូមិសាស្រ្ត «តំបន់លឿងទុំ» និង «តំបន់លឿង» នៃក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងអំឡុពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរាលជំងឺកូវី-១៩។

  • ៤ថ្ងៃ ក្រុមការងារ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ប្រភេទស៊ីណូហ្វាមដូសទី២ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ពនៅតាមគោលដៅចំណុះទាំង៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសំរេចបានជិត៩០០នាក់

    ៤ថ្ងៃ ក្រុមការងារ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ប្រភេទស៊ីណូហ្វាមដូសទី២ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ពនៅតាមគោលដៅចំណុះទាំង៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសំរេចបានជិត៩០០នាក់

    ខេត្តកណ្តាល៖ រយះ៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ព នៅតាមគោលដៅចំណុះទាំង៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសំរេចបានជិត៩០០នាក់ ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនកងទ័ព និងក្រុមគ្រួសារកងទ័ព មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅទាំង ០៤ នៅក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ការធ្វើដំណើរចេញចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបង្ការការចម្លងមេរោគកូវី១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។ យោងទៅតាមផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ដែលស្ថិននៅភូមិសាស្រ្តខេត្តកណ្តាល របស់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យោធភូមិភាគពិសេស ទាំង៤គោលដៅ រួមមានដូចជា៖ – គោលដៅទី១ នៅទីបញ្ជាការតំបន់ប្រិតបត្តិការសឹករងកណ្តាល ត្រូវមកចាក់នៅគោលដៅនេះ មាន៣ស្រុក ក្រុង (ក្រុងតាខ្មៅ, ស្រុកកោះធំ, ស្រុកស្អាត)និង វរៈសេនាតូចលេខ១ កង៦០១ ចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ – គោលដៅទី២ នៅផ្នែកសឹករងអង្គស្នូល មកចាក់នៅគោលដៅនេះ មាន៣ស្រុក…

  • សម្ដេចតេជោបញ្ជាឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ក្រហម

    សម្ដេចតេជោបញ្ជាឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ក្រហម
  • ឡាវប្រកាសបន្តឆ្លងកូវីដ១៩ ខ្លាំងក្លា ថ្ងៃនេះ!

    ឡាវប្រកាសបន្តឆ្លងកូវីដ១៩ ខ្លាំងក្លា ថ្ងៃនេះ!

    ក្រសួងសុខាភិបាលឡាវបានប្រកាស កាលពីល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះថា ករណីឆ្លងជំងឺ COVID-19 លើមនុស្ស ៧៥នាក់ទៀត ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៥១១នាក់។ ក្រសួងសុខាភិបាលឡាវថា ករណីឆ្លងថ្មីៗខាងលើនេះ ៥៩នាក់ត្រូវបានរកឃើញនៅទីក្រុងវៀងច័ន្ទ។ ឡាវដែលពុំទាន់មានករណីស្លាប់ដោយសារជំងឺ COVID-19នោះ កំពុងកើនឡើងខ្លាំង នាប៉ុន្មានថ្ងៃចុងក្រោយនេះ៕

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវី-១៩ ចំនួន២៤៧រូប ដែលជាករណីឆ្លងក្នុងសហគមន៍

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវី-១៩ ចំនួន២៤៧រូប ដែលជាករណីឆ្លងក្នុងសហគមន៍

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវី-១៩ ចំនួន២៤៧រូប ដែលជាករណីឆ្លងក្នុងសហគមន៍។

  • អ្នកនាំពាក្យ៖ ការអនុវត្ត តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងចាប់ពីម៉ោងសូន្យថ្ងៃទី២៩ ខែមេសា តទៅ

    អ្នកនាំពាក្យ៖ ការអនុវត្ត តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងចាប់ពីម៉ោងសូន្យថ្ងៃទី២៩ ខែមេសា តទៅ

    រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ថាការអនុវត្តតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងចាប់ពីម៉ោងសូន្យថ្ងៃទី២៩ខែមេសាតទៅហើយ។ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ឯកឧត្តម គឹមសន្តិ ភាពបានលើកមកបញ្ជាក់ថា”សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល មេត្តាជ្រាបថា៖ បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញបានកំណត់អំពីភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួចហើយក៏ដោយ ក៏វិធានការដែលត្រូវយកមកអនុវត្តសម្រាប់តំបន់នីមួយៗទាំងនោះ មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ”។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា “ហេតុនេះ ក្នុងពេលនេះរហូតដល់មុនម៉ោងសូន្យថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមបន្តអនុវត្តនូវរាល់វិធានការដែលបានដាក់ចេញកន្លងមកដដែល គឺវិធានការសម្រាប់តំបន់ក្រហម និងវិធានការសម្រាប់តំបន់មិនក្រហម”៕ដោយ៖ម៉ាដេប៉ូ

  • ថ្នាក់ដឹកនាំខេត្តកណ្ដាល ចុះសួរសុខទុក្ខមន្ត្រីកំពុងប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

    ថ្នាក់ដឹកនាំខេត្តកណ្ដាល ចុះសួរសុខទុក្ខមន្ត្រីកំពុងប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

    ខេត្តកណ្ដាក៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ណែនាំដល់ មន្ត្រីកំពុងប្រចាំការនៅមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបន្តណែនាំ ផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីរាលដាលនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ណែនាំបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញចុះ សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភជូនមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តមបន្តថា មន្ត្រីប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន សូមមានការអត់ធ្មត់ សូមកុំចេញពីផ្ទះបើមិនមានការចាំបាច់ មិនត្រូវចេញពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយឡើយ ក្នុងករណីមានការចាំបាច់ត្រូវចេញមកខាងក្រៅ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សានូវគម្លាតសុវត្ថិភាព លាងដៃជាមួយអាកុល ឬជែល នៅពេលដែលបងប្អូនបានចាប់ឬកាន់នូវរបស់អ្វីមួយ ដើម្បីបញ្ចៀសនូវការចម្លងមេរោគពីអ្នកដទៃ មកលើខ្លួនយើង ពិសេសជាងនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល រួមមាន៣ការពារ ៣កុំ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩…

  • រដ្ឋបាលរាជធានី បង្ហាញផ្លូវការតំបន់កំណត់ជាតំបន់ «ក្រហម», «លឿងទុំ» និង«លឿង» ចំនួន១៤ទំព័រ

    រដ្ឋបាលរាជធានី បង្ហាញផ្លូវការតំបន់កំណត់ជាតំបន់ «ក្រហម», «លឿងទុំ» និង«លឿង» ចំនួន១៤ទំព័រ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការហើយនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។ តំបន់ក្រហម រួមមាន៖១៖ ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧)២៖ ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ)៣៖ ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១៤៖ ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១៥៖ ខណ្ឌពោធិសែនជ័យ៖ សង្កាត់ចោមចៅទី១៕

  • ក្រសួងការងារ៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនកម្មករនិយោជិតនៅថ្ងៃទី២៧ ខែមេសា បានចំនួនសរុប ១៨៤០នាក់

    ក្រសួងការងារ៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនកម្មករនិយោជិតនៅថ្ងៃទី២៧ ខែមេសា បានចំនួនសរុប ១៨៤០នាក់

    រាជធានីភ្នំពេញ៖នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១នេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្មករនិយោជិតនិងថា្នក់ដឹកនាំអង្គការវិជ្ជាជីវៈបានសរុបចំនួន១ ៨៤០នាក់។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដួសទី២ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដូចខាងក្រោម៖ ក-លទ្ធផលក្នុងថ្ងៃទី២៧ ខែមេសា -ចាក់បានចំនួន ១ ៨៤០នាក់ (បរទេសចំនួន ៣២នាក់) ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ -ចាក់បានចំនួន ៩ ៩១១នាក់ (បរទេសចំនួន ៤៧៥នាក់) ជាមួយគ្នាក្រសួងការងារបានឱ្យដឹងបន្ថែមថា អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕ដោយ៖ម៉ាដេប៉ូ

  • កម្ពុជាសម្រេចហាមឃាត់ មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលធ្វើដំណើរមកពីឥណ្ឌា ចូលក្នុងប្រទេសនោះឡើយ

    កម្ពុជាសម្រេចហាមឃាត់ មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលធ្វើដំណើរមកពីឥណ្ឌា ចូលក្នុងប្រទេសនោះឡើយ

    កម្ពុជាសម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលធ្វើដំណើរមកពីឥណ្ឌា ឬឆ្លងកាត់ឥណ្ឌា ចូលក្នុងប្រទេសនោះឡើយ៖