Category: Covid-19

  • ប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយ ពី ឯកឧត្តម ស សុខា និងលោកជំទាវ រួមទាំងអង្គការ One2One និងសប្បុរសជនរស់នៅប្រទេសសឹង្ហបូរី

    ប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយ ពី ឯកឧត្តម ស សុខា និងលោកជំទាវ រួមទាំងអង្គការ One2One និងសប្បុរសជនរស់នៅប្រទេសសឹង្ហបូរី

    ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាង ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី មានអង្គការ One2One និងសប្បុរសជនរស់នៅប្រទេសសឹង្ហបូរី បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តែងតែយកចិត្តទុកដាក់ផ្តល់ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដល់កងកំលាំងសមត្ថកិច្ចខណ្ឌ ក៏ដូចជាកំលាំងកងរាជអាវុធហត្ថខណ្ឌ និងប្រជាពលរដ្ឋ ដោយមើលឃើញអំពីការនឿយហត់របស់ពួកគាត់ផងដែរ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន សំណូមពរឲ្យប្រជាពលរដ្ឋកុំចាកចេញពីផ្ទះ និងឲ្យបងប្អូនប្រជាពលរដ្ឋយើងសហការចូលរួមជាមួយរាជរដ្ឋាភិបាល ស៊ូទ្រាំរយះពេលខ្លី យើងនឹងបានប្រកបការងារដូចដើម តែបើសិនជាយើងបន្តចាកចេញពីផ្ទះដដែលមិនដឹងថាជាពេលណាទេយើងនឹងបានរួចផុតពីការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះទេ។ ជាមួយគ្នានេះដែរ លោកបានថ្លែងសរសេីរដល់អាជ្ញាធរសង្កាត់ កងកម្លាំងប្រជាការពារ ដែលបានលះបង់កម្លាំកាយចិត្តអនុវត្តនូវសេចក្តីសម្រេចលេខ៥១ ៥១ ៥២ ៥៣ និង៥៤ និងសារទរផងដែរ ដែលប្រជាពលរដ្ឋបានសន្យាចំពោះរូបលោកថា និងមិនចេញក្រៅផ្ទះឡេីយ។…

  • ព្រឹត្តិការណ៍ថ្មីៗ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេចស្ដីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” (មានវីដេអូ)

    ព្រឹត្តិការណ៍ថ្មីៗ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេចស្ដីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” (មានវីដេអូ)

    សេចក្ដីសម្រេច ស្ដីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្ដីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  • សេចក្តីជូនដំណឹង និង សេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តបាត់ដំបង

    សេចក្តីជូនដំណឹង និង សេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តបាត់ដំបង

    អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីណែនាំ ដើម្បីបន្ត នូវវិធានការជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ បន្តចាប់ពីថ្ងៃទី២៩ខែមេសាដល់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១…ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរាលដាល ជម្ងឺកូវីដ-19 ដែលស្ថិតក្នុងភូមិសាស្ត្រ នៃ ខេត្តបាត់ដំបង របស់ខ្លួនដោយផ្អែកលើខ្លឹមសារណែនាំ ៩ចំណុចសំខាន់ៗក្នុងខ្លឹមសារនៃសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ.០២៦/២១សណន.ចុះថ្ងៃទី២៧ខែមេសាឆ្នាំ២០២១នេះ។       ដោយឡែក ក្នុងថ្ងៃនេះផងដែរ រដ្ឋបាលខេត្តបាត់ដំបងក៏បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យដំណើរការឡើងវិញជាបណ្តោះអាសន្ន នូវ ផ្នែកខ្លះខាងក្នុងផ្សារ(តួផ្សារ)នៃបណ្តាផ្សារក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល និងស្រុកមោងឫស្សី ចាប់ពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២១នេះតទៅ។ដោយយោងតាមសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តបាត់ដំបងលេខ.០៧៨/២១សសរ. ចុះថ្ងៃទី២៧ខែមេសាឆ្នាំ២០២១នេះ៖          ដោយភ្ជាប់នូវខ្លឹមសារលិខិតទាំងស្រុង

  • សម្រង់ខ្លឹមសារ និងការអនុវត្តក្នុងតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង (មានវីដេអូ)

    សម្រង់ខ្លឹមសារ និងការអនុវត្តក្នុងតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង (មានវីដេអូ)

    វីដេអូ៖ សម្រង់ខ្លឹមសារ និងការអនុវត្តក្នុងតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង

  • ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបែងចែកជា ៣តំបន់

    ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបែងចែកជា ៣តំបន់

    ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបែងចែកជា ៣តំបន់៖

  • ការចំណាយពេលប្រកបដោយគុណភាព គឺជាជម្រើសដ៏ល្អមួយក្នុងកំឡុងពេលបិទខ្ទប់

    ការចំណាយពេលប្រកបដោយគុណភាព គឺជាជម្រើសដ៏ល្អមួយក្នុងកំឡុងពេលបិទខ្ទប់

    រាជធានីភ្នំពេញ ៖ តាមរយៈទំព័រ ហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដោយបញ្ជាក់ថា ការចំណាយពេលប្រកបដោយគុណភាព គឺជាជម្រើសដ៏ល្អមួយក្នុងកំឡុងពេលបិទខ្ទប់នៃការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩នេះ។ ជាមួយគ្នានេះក្រសួងប្រៃសណីយ៍ក៏បានលើកឡើងសម្រាប់ដាស់តឿនដល់ឪពុកម្តាយឱ្យដឹងដែរថា “ អ្នកអាចជ្រើសយកវិធី កម្សាន្តសមរម្យសម្រាប់គ្រួសារ ដើម្បីកាត់បន្ថយស្ត្រេស និងបង្កើនភាពកក់ក្ដៅ”។ ក្រសួងមួយនេះបានបន្ថែមឱ្យដឹងថា ជម្រើសមួយចំនួន ដែលអ្នកអាចពិចារណាបាននោះ គឺដោយបង្ហាញតាមរយៈរូបភាពស្តីពីការជួយសម្អាតផ្ទះសម្បែង ការរៀបចំគេហដ្ឋានឱ្យមានសណ្តាប់ធ្នាប់ល្អ ការចេះតាំងសមាធិផ្លូវចិត្តឱ្យអារម្មណ៍ស្ងប់ និងក្រៅពីនេះរួមទាំងការការបង្រៀន ការរៀន ហើយនិងការទទួលចំណេះដឹងផ្សេងៗពីក្រុមគ្រួសារផង៕ដោយ៖ម៉ាដេប៉ូ

  • អំណោយឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីកិច្ចគាំពារដល់សមាជិក សមាជិកា គ្រួសារស.ស.យ.ក

    អំណោយឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីកិច្ចគាំពារដល់សមាជិក សមាជិកា គ្រួសារស.ស.យ.ក

    ភ្នំពេញ ៖ លោកសន ប៊ុន មាន បានដឹកនាំក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក ហេង ពិសិដ្ឋ ប្រធាន ស.ស.យ.ក. ខណ្ឌបឹងកេងកង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ទៅចែកជូនសមាជិក សមាជិកា គ្រួសារស.ស.យ.ក. ខណ្ឌបឹងកេងកង ដែលមានជីវភាពខ្វះខាត សរុបចំនួន ៤៩គ្រួសារ ដោយសមាជិកម្នាក់ៗទទួលបានអង្ករចំនួន២០គីឡូ មី០១កេសតូច ទឹកស៊ីអ៉ីវ០១យួរ និងត្រីខ០១យួរ ដើម្បីជួយសម្រួលការលំបាកនៅក្នុងកាលៈទេសៈដែលរាជធានីភ្នំពេញ កំពុងបន្តបិទខ្ទប់ នៅរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។ សូមប្រជាពលរដ្ធទាំងអស់នាំគ្នាអត់ធ្មត់នៅក្នុងដំណាក់កាលនេះ និងចូលរួមក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ានី ក្នុងជីវភាពការរស់នៅប្រចាំថ្ងៃនិងសកម្មភាពយ៉ាងសកម្មរបស់យុវជន ក្នុងការជួយអ្នកមានជីវភាពលំបាកខ្វះខាត និងកាយវិការសប្បុរសធម៌ ៕ ដោយ / គ្រី សម្បត្តិ

  • សមាជិក សមាជិកា ស.ស.យ.ក ខណ្ឌចំការមនមានជីវភាពខ្វះខាត ទទួលអំណោយពីឯកឧត្តម ហ៊ុន ម៉ានី

    សមាជិក សមាជិកា ស.ស.យ.ក ខណ្ឌចំការមនមានជីវភាពខ្វះខាត ទទួលអំណោយពីឯកឧត្តម ហ៊ុន ម៉ានី

    ភ្នំពេញ ៖ លោកសន ប៊ុន មាន បានដឹកនាំក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក សុភក្រ័ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ទៅចែកជូនសមាជិក សមាជិកា គ្រួសារស.ស.យ.ក ខណ្ឌចំការមន ដែលមានជីវភាពខ្វះខាត សរុបចំនួន ៨៨គ្រួសារ ដោយសមាជិកម្នាក់ៗទទួលបានអង្ករចំនួន២០គីឡូ មី០១កេសតូច ទឹកស៊ីអ៉ីវ០១យួរ និងត្រីខ០១យួរ ដើម្បីជួយសម្រួលការលំបាកនៅក្នុងកាលៈទេសៈដែលរាជធានីភ្នំពេញ កំពុងបន្តបិទខ្ទប់ នៅរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តន៍វិធានការណ៍ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំង ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ ដោយ / គ្រី សម្បត្តិ

  • ចំណាប់អារម្មរណ៍ របស់បងប្អូនកម្មករនិយោជិត ដែលបានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២

    ចំណាប់អារម្មរណ៍ របស់បងប្អូនកម្មករនិយោជិត ដែលបានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២

    ចំណាប់អារម្មរណ៍ របស់បងប្អូនកម្មករនិយោជិត ដែលបានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២៖

  • អ្នកឆ្លងថ្មី ៥០៨នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ១២៧នាក់

    អ្នកឆ្លងថ្មី ៥០៨នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ១២៧នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៧មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី២៦មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៥០៨នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន១២៧នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី២៧មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ម៉ឺន១ពាន់៦៣នាក់ នោះបានព្យាបាលជាសះស្បើយចំនួន៣ពាន់៧០៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៧ពាន់២៧០នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៨២នាក់ហើយ។