-
មន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំងរបស់ក្រុមប្រទេស Quad សម្រាប់អាស៊ីនៅតែដំណើរការ បើទោះបីជាករណីឆ្លង Covid-19 នៅឥណ្ឌាកើនឡើងខ្លាំង (មានវីដេអូ)

អាមេរិក៖ កិច្ចព្រមព្រៀងមួយរវាងអាមេរិក និងប្រទេសចំនួន៣ទៀតដែលជាដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការផលិតវ៉ាក់សាំងចំនួន១ពាន់លានដូសនៅឥណ្ឌា នៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ី នៅតែបន្តដំណើរការទៅមុខយ៉ាងរលូន បើទោះជាករណីឆ្លង COVID-19 នៅឥណ្ឌាកើនឡើងខ្លាំង នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃចន្ទម្សិលមិញ ។ប្រភពបានអោយដឹងថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំង COVID-19 ចំនួន១ពាន់លានដូសខាងលើនេះ ត្រូវបានធ្វើឡើងកាលពីខែមីនាកន្លងទៅ នៅក្នុងកិច្ចប្រជុំសន្តិសុខចតុភាគី ដែលគេស្គាល់ថា ក្វាដ (Quad) ដែលមានប្រទេសជាសមាជិកដូចជាសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកព្រមព្រៀងថា នឹងផ្ដល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនផលិតឱសថឥណ្ឌា បាយអូឡូជីខល អ៊ី (Biological E) សម្រាប់ការផលិតវ៉ាក់សាំង១ពាន់លានដូសនៅមុនដំណាច់ឆ្នាំ២០២២ ។ដោយឡែកជប៉ុនក៏បានយល់ព្រមថា នឹងផ្ដល់ប្រាក់កម្ចីជាទឹកប្រាក់ដល់ឥណ្ឌា ដើម្បីពង្រីកសមត្ថភាពផលិតវ៉ាក់សាំងផងដែរ ស្របពេលដែលរដ្ឋបាលរបស់លោក ចូ បៃដិន ធ្លាប់បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក ៕ ប្រភព៖ CNA
-
ការធ្វើដំណើរចេញក្រៅ ឬចូលក្នុងតំបន់បិទខ្ទប់ ដោយសារមូលហេតុសុខភាពបន្ទាន់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងមិនត្រូវធ្វើដំណើរលើសពី ៤នាក់នោះទេ

ការធ្វើដំណើរចេញក្រៅ ឬចូលក្នុងតំបន់បិទខ្ទប់ ដោយសារមូលហេតុសុខភាពបន្ទាន់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងមិនត្រូវធ្វើដំណើរលើសពី ៤ នាក់នោះទេ។ ក្នុងករណីធ្វើដំណើរខាងលើនេះ លោក-អ្នក ត្រូវមានភ្ជាប់នូវឯកសារដូចតទៅ ៖ក) ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់ខ្លួន)ខ) លិខិតបញ្ជាក់ ឬលិខិតណាត់ជួប ដែលចេញដោយមន្ទីរពេទ្យ ឬកន្លែងព្យាបាលនោះ ប្រសិនបើមាន។
-
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩

-
លោកវរសេនីយ៍ឯក ជឹម ស៉ីថា ចុះសួរសុខទុក្ខដល់សមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោចំនួន ៥០គ្រួសារ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានចុះសំណេះសំណាលសួរសុខទុក្ខដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោចំនួន ៥០គ្រួសារ មកពី០៣សង្កាត់ មានសង្កាត់គងនយ សង្កាត់ទៀន និងសង្កាត់រលួស នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។ ក្នុងឱកាស នោះ លោកអធិការបានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះទឹកចិត្តរបស់អតីយុទ្ធជន ក៏ដូចជាគ្រួសារពលីមរណៈ ក្នុងបុព្វហេតុជាតិមាតិភូមិ រហូតដល់មានសុខសន្តិភាពដូចសព្វថ្ងៃនេះ។លោកអធិការ បន្តថា ក្នងនាមជាយុវជនជំនាន់ក្រោយ នឹងមិនភ្លេចពីគុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជនបានលៈបង់នោះទេ គឺនឹងធ្វើការចងចាំទុក ជាប្រវត្តិសាស្រ្ត ទៅលើគុណបំណាច់ទាំងអស់នេះ ហើយនឹងរៀនសូត្រតាមនូវគំរូវីរៈដ៏អង់អាចក្លាហាននេះបន្តទៀត ។ បន្ថែម លើនេះ លោកអធិការ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ជូនដល់អតីតយុទ្ធជនដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ត្រូវចេះប្រុងប្រយត្ន័ ការពារខ្លួនពីជម្ងឺដកូវីដ-១៩ និងខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ដើម្បីជួយជីវភាពគ្រួសារ…
-
ប្រជាពលរដ្ឋដែលធ្លាប់មាន ទំនាក់ទំនងញឹកញាប់ ជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុន តាដា ត្រូវធ្វើចត្ដាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុន អិមវីអិល តាដា (TADA) មានទីតាំងស្ថិតនៅផ្ទះលេខ៩៧ផ្លូ វលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃ១៧ដល់ថ្ងៃ២៤មេសាឆ្នាំ២០២១។ សេចក្ដីរាយការណ៍បានឲ្យដឹងថា បុគ្គលិកដែលឆ្លងជំងឺកូវីដ-១៩នោះ បានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកផ្សេងៗទៀតជាច្រើននាក់នៅក្រុមហ៊ុននោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ ដែលដែលមានទំនាក់ទំនងញឹកញាប់ជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុននោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវា នៅបន្ទប់ពិគ្រោះសុខភាពស្ត្រី របស់វេជ្ជបណ្ឌិត ឈុន សមសោភា ត្រូវធ្វើចត្ដាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ មេសា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅរកសេវានៅបន្ទប់ពិគ្រោះសុខភាពស្ត្រី របស់វេជ្ជបណ្ឌិត ឈុន សមសោភា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៤៥ ផ្លូវ ២៩២ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃ២៣ដល់ថ្ងៃ២៦មេសាឆ្នាំ២០២១ ដើម្បីទទួលសេវាពិនិត្យផ្ទៃពោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់បន្ទប់ពិគ្រោះនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
រដ្ឋបាលខេត្តកណ្តាល បន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន

-
ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវបានបែងចែកជា ៣តំបន់

ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវបានចែកចេញជា ៣តំបន់៖ ១ “តំបន់ក្រហម” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ២ “តំបន់លឿងទុំ” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ៣ “តំបន់លឿង” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
-
ថៃបន្តរកឃើញអ្នកស្លាប់ដោយសារ Covid-19 រហូតដល់១៥នាក់ជាចំនួនច្រើនបំផុតមិនធ្លាប់មាន និងអ្នកឆ្លងថ្មីៗចំនួន២,១៧៩ករណីទៀតនៅថ្ងៃអង្គារនេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះបានរាយការណ៍ពីអ្នកស្លាប់ដោយ សារជំងឺ COVID-19 រហូតដល់១៥នាក់ទៀត ដែលជាកំណត់ត្រាប្រចាំថ្ងៃមួយទៀតនៅក្នុងរលកទី៣ ដែលមានការកើនឡើងយ៉ាងលឿន ដោយកំពុងជំរុញអោយមានការបិទខ្ទប់ជាថ្មីនៅទីក្រុងបាងកក និងតំបន់ផ្សេងទៀតរបស់ប្រទេសថៃ ។អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានអោយដឹងដែរថា នៅក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកឆ្លងជំងឺ COVID-19 សរុប ២ពាន់១៧៩នាក់ទៀតក៏ត្រូវបានរកឃើញផងដែរ ក្នុងនោះ២ពាន់១៤៩នាក់ជាករណីឆ្លងក្នុងស្រុក និង២៥នាក់ទៀតជាករណីនាំចូលមកពីក្រៅប្រទេស ។បន្ទាប់ពីការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសថៃកើនដល់ជិត៦ម៉ឺនករណី ក្នុងនោះមានអ្នកស្លាប់សរុប១៦៣នាក់ និងជះស្បើយឡើងវិញជិត៣ម៉ឺន២ពាន់នាក់ ៕ ប្រភព៖ CNA
-
មន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំងរបស់ក្រុមប្រទេស Quad សម្រាប់អាស៊ីនៅតែដំណើរការ បើទោះបីជាករណីឆ្លង Covid-19 នៅឥណ្ឌាកើនឡើងខ្លាំង

អាមេរិក៖ កិច្ចព្រមព្រៀងមួយរវាងអាមេរិក និងប្រទេសចំនួន៣ទៀតដែលជាដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការផលិតវ៉ាក់សាំងចំនួន១ពាន់លានដូសនៅឥណ្ឌា នៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ី នៅតែបន្តដំណើរការទៅមុខយ៉ាងរលូន បើទោះជាករណីឆ្លង COVID-19 នៅឥណ្ឌាកើនឡើងខ្លាំង នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃចន្ទម្សិលមិញ ។ប្រភពបានអោយដឹងថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំង COVID-19 ចំនួន១ពាន់លានដូសខាងលើនេះ ត្រូវបានធ្វើឡើងកាលពីខែមីនាកន្លងទៅ នៅក្នុងកិច្ចប្រជុំសន្តិសុខចតុភាគី ដែលគេស្គាល់ថា ក្វាដ (Quad) ដែលមានប្រទេសជាសមាជិកដូចជាសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកព្រមព្រៀងថា នឹងផ្ដល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនផលិតឱសថឥណ្ឌា បាយអូឡូជីខល អ៊ី (Biological E) សម្រាប់ការផលិតវ៉ាក់សាំង១ពាន់លានដូសនៅមុនដំណាច់ឆ្នាំ២០២២ ។ដោយឡែកជប៉ុនក៏បានយល់ព្រមថា នឹងផ្ដល់ប្រាក់កម្ចីជាទឹកប្រាក់ដល់ឥណ្ឌា ដើម្បីពង្រីកសមត្ថភាពផលិតវ៉ាក់សាំងផងដែរ ស្របពេលដែលរដ្ឋបាលរបស់លោក ចូ បៃដិន ធ្លាប់បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក ៕ ប្រភព៖ CNA