-
រាជរដ្ឋាភិបាលដែលបានបន្ថែម បិទខ្ទប់រាជធានីភ្នំេពញ ក្រុងតាខ្មៅ ខេត្តកណ្តាល១សប្តាហ៍ទៀត

-
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ចែកជូនប្រជាពលរដ្ឋ ជួបការលំបាកនៅតំបន់ដែលបិទខ្ទប់

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី២៦មេសាឆ្នាំ២០២១ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងជូនមករដ្ឋបាលខេត្តកណ្ដាល ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ក្នុងក្រុងតាខ្មៅ នៅខេត្តកណ្តាល ។ ក្នុងពិធីទទយលព្រះរាជអំណោយនោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ ដល់រដ្ឋបាលខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលកំពុងជួបការលំបាក ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បន្តថា ព្រះរាជអំណោយដ៏ថ្លៃថ្លាខាងលើនោះ ពិតជាបានរួមចំណែកដល់ការទំនុកបម្រុងជាស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១នៅក្នុងខេត្តកណ្ដាល និងបានបង្ហាញឱ្យឃើញពីទឹកព្រះទ័យមនុស្សធម៌ របស់សម្ដេចព្រះមហាក្សត្រី ដែលជានិច្ចជាកាល…
-
សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca ចំនួន៦០លានដូសទៅក្រៅប្រទេស

អាមេរិក៖ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក អេនឌី ស្លាវីត (Andy Slavitt) បានបង្ហោះសារនៅលើ Twitter នៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងនាំចេញវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) ចំនួន៦០លានដូសទៅក្រៅប្រទេស ក្រោយរងការរិះគន់ជាច្រើនថា រដ្ឋបាលលោក ចូ បៃដិន ប្រមូលទិញវ៉ាក់សាំងស្ដុកទុក ខណៈបណ្ដាប្រទេសដទៃកំពុងខ្វះខាតវ៉ាក់សាំង ។ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាជាន់ខ្ពស់សេតវិមានរូបនេះមិនបានបញ្ជាក់លម្អិតថាតើមានវ៉ាក់សាំងចំនួនប៉ុន្មានត្រៀមរួចរាល់សម្រាប់ការនាំចេញ ឬក៏ថាតើវ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅទីណានោះទេ ដោយគ្រាន់តែលោកឱ្យដឹងថាក្នុងពេលបច្ចុប្បន្នវ៉ាក់សាំងនៅមានចំនួនតិចតួចនៅឡើយ ។ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយនៅក្នុងកិច្ចសន្ទនានោះ លោក បៃដិន បានសន្យាថា នឹងផ្ដល់ជំនួយសម្រាប់ប្រជាជនឥណ្ឌាដែលកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏អាក្រក់នៃជំងឺ COVID-19 ៕ ប្រភព៖ CNA
-
សហភាពអឺរ៉ុបដាក់ពាក្យប្តឹងក្រុមហ៊ុន AstraZeneca ជុំវិញបញ្ហាកង្វះការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ Covid-19

ប៊ែលហ្ស៊ិក៖ សហភាពអ៊ឺរ៉ុបនៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនបានចាត់វិធានការតាមច្បាប់ប្រឆាំងនឹងក្រុមហ៊ុនផលិតឱសថ អាស្រ្តាហ្សេណេកា (AstraZeneca) ជុំវិញបញ្ហាកង្វះការផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងនៅទូទាំងប្លុកមួយនេះ ។អ្នកនាំពាក្យសហភាពអឺរ៉ុបលោក Stefan De Keersmaecker បានបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន គណៈកម្មការចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុន អាស្រ្តាហ្សេណេកា ដោយឈរលើមូលដ្ឋាននៃការរំលោភលើកិច្ចព្រមព្រៀងទិញកម្រិតខ្ពស់ ។ ជាការឆ្លើយតបវិញនោះ ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត អាស្រ្តាហ្សេណេកា បានច្រានចោលចំពោះវិធានការច្បាប់នេះ ដោយបានពិពណ៌នាថា «គ្មានមូលដ្ឋាន» ។ បន្ថែមលើនេះ ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមហ៊ុនខ្លួនបានអនុវត្តយ៉ាងពេញលេញជាមួយនឹងកិច្ចព្រមព្រៀងស្តីពីការទិញទុកជាមុនជាមួយគណៈកម្មការអឺរ៉ុប ហើយយើងនឹងការពារខ្លួនយ៉ាងរឹងមាំនៅក្នុងតុលាការ ។សូមបញ្ជាក់ផងដែរថា គណៈកម្មការអឺរ៉ុប និងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត អាស្រ្តាហ្សេណេកា បានឈានដល់ជម្លោះមួយ ពាក់ព័ន្ធនឹងកង្វះខាតការផ្គត់ផ្គង់ដ៏ច្រើន ដែលរារាំងដល់កិច្ចប្រឹងប្រែងនៅដំណាក់កាលដំបូងនៃប្លុកនេះ ក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួន ៕ ប្រភព៖ CNA
-
ប្រមុខ WHO និយាយថា ស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេសឥណ្ឌាកើនឡើងហួសពីសោកនាដកម្មទៅទៀត

ស្វីស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសអាសន្នពីរលកនៃការបំបែកកំណត់ត្រាលើករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ដោយបញ្ជាក់ថា អង្គការ WHO បាននិងកំពុងដុតដៃដុតជើង ដើម្បីជួយដោះស្រាយវិបត្តិនេះហើយ ។ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យក្រុមគ្រួសារអ្នកជំងឺជាច្រើន ប្រើប្រាស់បណ្តាញសង្គមនានា ដើម្បីសុំជំនួយដូចជាការផ្គត់ផ្គង់អុកស៊ីសែន និងទីតាំងដែលមានគ្រែពេទ្យ ព្រមទាំងបានបង្ខំអោយរដ្ឋធានីញូដេលីបន្តការបិទខ្ទប់រយៈពេល១សប្តាហ៍ទៀត ។ ជុំវិញបញ្ហានេះដែរ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពនៅក្នុងប្រទេសឥណ្ឌា គឺលើសពីសោកនាដកម្មទៅទៀត ។លោក ថេដ្រូស បន្ថែមថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ក៏ស្ថិតក្នុងចំណោមទីភ្នាក់ងារជាច្រើនទៀត ដែលកំពុងបញ្ជូនអុកស៊ីសែនរាប់ពាន់បំពង់ មន្ទីរពេទ្យចល័តដែលបានរៀបចំទុកជាមុន និងការផ្គត់ផ្គង់មន្ទីរពិសោធន៍ជាដើម ។ រីឯអង្គការ WHO ក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនជាង២ពាន់៦រយនាក់ ដើម្បីធ្វើការជាមួយអាជ្ញាធរសុខាភិបាលឥណ្ឌា ក្នុងការជួយឆ្លើយតបនឹងវីរុស Covid-19 ផងដែរ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៨លាន៤៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៣ម៉ឺននាក់ និងជាសះស្បើយ១២៦លាន៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៨លាន៤៨ម៉ឺន៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៣ម៉ឺន៣ពាន់៦៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៦លាន៩ម៉ឺន៩ពាន់៨៥៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៨៧ម៉ឺន៥ពាន់៤៥នាក់ ស្លាប់ចំនួន៥៨ម៉ឺន៦ពាន់៦១១នាក់ និងជាសះស្បើយចំនួន២៥លាន៤៧ម៉ឺន៥ពាន់៧៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៧លាន៦២ម៉ឺន៥ពាន់៧៣៥នាក់ ស្លាប់១៩ម៉ឺន៧ពាន់៨៨០នាក់ និងជាសះស្បើយ១៤លាន៥៤ម៉ឺន៥ពាន់៣៤២នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៣៧ម៉ឺន៤៥៦នាក់ ស្លាប់ចំនួន៣៩ម៉ឺន២ពាន់២០៤នាក់ និងជាសះស្បើយ១២លាន៨៧ម៉ឺន៩ពាន់៥១នាក់ ៕ ប្រភព៖ worldometers
-
សាលារាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្ត្ររាជធានីភ្នំពេញ

-
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មលក់ដូរ នៅផ្សារយាយទូច ញូវ ស្តារ ដែលមានទីតាំងស្ថិតផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ

-
ទិដ្ឋភាពលក់ដូរចល័ត បន្លែ ត្រីសាច់ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

នៅទីនេះ ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ពាក់ម៉ាស ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពង្រឹងការអនុវត្តវិធានការការពារ ធានាសុខភាពសាធារណៈ និងអាយុជីវិតរបស់ពលរដ្ឋគ្រប់រូប នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែក អាជ្ញាធមូលដ្ឋានបានបន្តអប់រំផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ហើយ ប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយរាជរដ្ឋាភិបាលទើបការទប់ស្កាត់ការរាលជំងឺកូវីដ-១៩ ឈានទៅបញ្ចប់«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ» ។
-
អាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំសេវាផ្គត់ផ្គង់សេវាកម្មចំណីអាហារក្នុងតំបន់ក្រហម

អាជ្ញាធរខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៧ ខែមេសានេះ បានបង្កើតសេវាលក់ដូរម្ហូបអាហារ ដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដែលត្រូវបិទខ្ទប់មិនឱ្យមានចរាចរណ៍ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ មធ្យោបាយសេវាកម្ម មានអង្ករ ត្រីសាច់ គ្រឿងឧបភោគ និងបរិភោគ បានដាក់លក់ចល័តតាមស្តង់ តាម ម៉ូតូកង់បី តាមរថយន្តក្រុង ជាដើម។ ការដាក់លក់សេវាម្ហូបអាហារចល័ត រៀបចំឡើងនៅក្បែរមូលដ្ឋានផ្ទះប្រជាពលរដ្ឋ និងមិនមានការតម្លើងថ្លៃទំនិញ នៅតាមតំបន់ដែលអាជ្ញាធរបានកំណត់ជាតំបន់ក្រហម ដែលមានការផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ ខ្ពស់។ អាជ្ញាធរនៅតែបង្កើនការផ្សព្វផ្សាយជាមួយការដាក់លក់ចល័តនេះ ឱ្យប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនឹងសាប៊ូ អាល់កុល និងត្រូវពាក់ម៉ាស បើមិនចាំបាច់កុំចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នា ជាពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន និយាយជារួមសូមប្រជាពលរដ្ឋ ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងតែកើតមានឡើងនៅប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។