Category: Covid-19

  • អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសេចក្តីសម្រេចស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល

    អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសេចក្តីសម្រេចស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល

    តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អញ្ជើញបើកកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈអភិបាលរងខេត្ត កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ អភិបាលក្រុងស្រុក នឹងមន្រ្តីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងសេចក្តីសម្រេចស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស និងសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានីខេត្ត នៅសាប្រជុំរដ្ឋបាលខេត្តតាកែវ ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំក៏ដូចជាក្រើនរំលឹកទៅដល់លោកអភិបាលក្រុងស្រុកទាំង១០ និងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះអ្នកមកពីតំបន់មានហានិភ័យខ្ពស់ ឬអ្នកដំណើរដែលចេញចូលនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវយកមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕ដោយ -រ៉ាវុធ

  • សមត្ថកិច្ចបានចាប់ឃាត់មនុស្ស ៥នាក់ ក្រោយជួបជុំផឹកស៊ី នៅខណ្ឌកំបូល ល្មើសនឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល

    សមត្ថកិច្ចបានចាប់ឃាត់មនុស្ស ៥នាក់ ក្រោយជួបជុំផឹកស៊ី នៅខណ្ឌកំបូល ល្មើសនឹងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល

    ការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃកុដ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា មនុស្សដែលបានឃាត់ខ្លួនទាំង៥នាក់នោះរួមមានឈ្មោះ កង វុទ្ធី អាយុ៦០ឆ្នាំ, ឈ្មោះ នុត សាវី អាយុ៤២ឆ្នាំ, ឈ្មោះ កាយ គ្រិះស្នា អាយុ២៩ឆ្នាំ, ឈ្មោះ ឆិល សាន់ អាយុ៤៣ឆ្នាំ និងឈ្មោះ ម៉ី រឿន អាយុ៤១ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ថា មនុស្សទាំង ៥នាក់នោះ ត្រូវបានពិន័យក្នុងម្នាក់ៗចំនួន ២លានរៀល ករណីល្មើសវិធានការបិទខ្ទប់ ដែលប្រមូលផ្តុំគ្នាផឹកស៊ី។បច្ចុប្បន្នអ្នកទាំង ៥នាក់នោះ ត្រូវបានប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីអនុវត្តន៍នីតិវិធីពិន័យអន្តរការណ៍ក្នុងម្នាក់ៗ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

  • បេសកកម្ម ៥១ថ្ងៃ ក្រុមការងារលោក ហ៊ុន ម៉ាណែត រៀបចំ ៥មន្ទីរពេទ្យ និងមណ្ឌលព្យាបាលកូវីដ-១៩ ដែលអាចដាក់អ្នកជំងឺបាន ៤ពាន់ ៣០០គ្រែ

    បេសកកម្ម ៥១ថ្ងៃ ក្រុមការងារលោក ហ៊ុន ម៉ាណែត រៀបចំ ៥មន្ទីរពេទ្យ និងមណ្ឌលព្យាបាលកូវីដ-១៩ ដែលអាចដាក់អ្នកជំងឺបាន ៤ពាន់ ៣០០គ្រែ

    យោងតាមទំព័រហ្វេសប៊ុក របស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ មេសា បានសរសេរថា ក្នុងរយៈពេល៥១ថ្ងៃ ក្រុមការងាររបស់លោកបានរួមគ្នារៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាល ចំនួន ៥ រួមាន the Great Duke, មន្ទីរពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីដ-១៩កោះពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីដ-១៩ ទួលពង្រ ដែលអាចរៀបគ្រែសរុបប្រមាណ ៤ពាន់៣០០គ្រែ ដើម្បីព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។ លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនោះ។ លោកបានបន្តថា បើគ្មានការចូលរួមយ៉ាងសកម្មរបស់សមាជិកទាំងអស់គ្នាទេ នោះក៏មិនអាចសម្រេចកិច្ចការដ៏ធំ ក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។

  • ៤ថ្ងៃ ក្រសួងពាណិជ្ជកម្មលក់ស្បៀង ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

    ៤ថ្ងៃ ក្រសួងពាណិជ្ជកម្មលក់ស្បៀង ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

    ៤ថ្ងៃ ក្រសួងពាណិជ្ជកម្មលក់ស្បៀង ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម បានអង្ករ ១១៥៨ប៉ាវ, មី ៣០២១កេស, ត្រីខ ២៣១៤យួរ និងគ្រឿងបរិភោគមួយចំនួនទៀត៕

  • កិច្ចប្រជុំស្ដីពី វិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែន

    កិច្ចប្រជុំស្ដីពី វិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែន

    សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែន ដោយខុសច្បាប់ និងការលួចលាក់ នាំជនបរទេស ចេញពីភូមិសាស្ត្របិទខ្ទប់ តាមរយៈប្រព័ន្ធវីដេអូ ៕

  • អង្គការសុខភាពពិភពលោក ថា ស្ថានការណ៍ នៅតែអាចបង្វែរ ឲ្យទៅល្អប្រសើរទ្បើងវិញបាន

    អង្គការសុខភាពពិភពលោក ថា ស្ថានការណ៍ នៅតែអាចបង្វែរ ឲ្យទៅល្អប្រសើរទ្បើងវិញបាន

    អង្គការសុខភាពពិភពលោក ថា ស្ថានការណ៍ នៅតែអាចបង្វែរ ឲ្យទៅល្អប្រសើរទ្បើងវិញបាន ដរាបណា កម្ពុជា ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ រួមគ្នា ក្នុងការប្តេជ្ញាចិត្ត ប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ ៕

  • មន្ទីរសុខាភិបាលខេត្តកែប មានប្រសាសន៍ថា បុរសម្នាក់បានស្លាប់បាត់បងជីវិត ដោយសារមានជំងឺកូវីដ-១៩

    មន្ទីរសុខាភិបាលខេត្តកែប មានប្រសាសន៍ថា បុរសម្នាក់បានស្លាប់បាត់បងជីវិត ដោយសារមានជំងឺកូវីដ-១៩

    កែប៖ លោក ម៉ែន សុធី ប្រធានមន្ទីរ សុខា ភិបាល ខេត្តកែប បានអោយដឹងថា មានករណីបុរសកើត ជំងឺកូវីដ១៩ ម្នាក់បានស្លាប់បាត់បង់ជីវិត ដោយថា ជំងឺទាចទឹក ប្រចាំកាយ អ្នកជំងឺខាងលើ បានស្លាប់បា ត់បង់ជីវិត នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០ ២១ ម៉ោង ៦:១០ នាទី យប់ ដោយជាករ ណីសង្ស័យ ក្រុមគ្រូពេទ្យ បានយកសំ ណាកគាត់ ទៅពិនិត្យវិភាគ ជាលទ្ធផលឃើញថា សាកសព មានវិជ្ជមានកូវីដ ១៩។ យោងតាមការផ្សព្វផ្សាយ ក្នុងទំព័រហ្វេសប៊ុកមន្ទីរពេទ្យខេត្តកែប បានអោយដឹងថា បុរស ជនជាតិខ្មែរ អាយុ៤១ ឆ្នាំ រស់ នៅស្រុក ដំណាក់ចង្អើរ ខេត្តកែប បានចូលសម្រាក នៅមន្ទីរពេទ្យ ខេត្តកែបកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១…

  • ប្រធាន ស.ស.យ.ក ខេត្តកែប ចុះសួរសុខទុក្ខ និង យកអំណោយមួយចំនួនជូនក្រុមយុវជន ក្រុង ស្រុក

    ប្រធាន ស.ស.យ.ក ខេត្តកែប ចុះសួរសុខទុក្ខ និង យកអំណោយមួយចំនួនជូនក្រុមយុវជន ក្រុង ស្រុក

    កែប៖ ប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកែប លោក ងួន ច័ន្ទសុជាតាបានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧប ភោគបរិភោគ ដែលជាអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់ជូនដល់ យុវជនសហភាព សហព័ន្ធយុវជកម្ពុជា ក្រុងស្រុ ក ដែលកន្លងទៅ ក្រុមយុវជន បានចុះជួ យសម្របសម្រួល ការងារត្រួតពិនិត្យ ការវ៉ាស់កំដៅ និងបាញ់អាលកុល ដល់អ្នក ធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តកែប ទាំ ង៣គោលដៅ ដើម្បី ចូលរួមជាចំណែកជា មួយ រដ្ឋបាលខេត្ត ក៏ ដូចជារាជរដ្ឋាភិបា ល ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងឱកាសនោះលោក ងួន ច័ន្ទសុជាតាលោក បានអោយដឹងថា សកម្មភាព នេះ ជា ការ ចូលរួម ចំណែក ជាមួយ រដ្ឋបាល ខេត្ត ក្នុងការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតយន្តការមួយដើម្បីទទួលព័ត៌មាន និងឆ្លើយតបប្រជាពលរដ្ឋ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតយន្តការមួយដើម្បីទទួលព័ត៌មាន និងឆ្លើយតបប្រជាពលរដ្ឋ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតយន្តការមួយដើម្បីទទួលព័ត៌មាន និងឆ្លើយតបប្រជាពលរដ្ឋក្នុងបរិបទបិទក្រុង ៕

  • រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍ទៀត

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍ទៀត

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត៕