-
សម្ដេចតេជោ សូមអំពាវនាវ ដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំង លើសតម្រូវការរបស់ខ្លួន

-
រដ្ឋបាលរាជធានីភ្នំពេញ៖ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៣៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៣៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងរាជធានីភ្នំពេញ អជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
-
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តការបិទខ្ទប់រាជធានីភ្នំពេញ និងតាខ្មៅ ៧ថ្ងៃទៀត រហូតដល់ថ្ងៃទី៥ ឧសភា ២០២១

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។ សេចក្តីសម្រេចនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង ០០៖០០ ចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ ប្រការ១- បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ប្រការ២- ភូមិសាស្រ្តដែលត្រូវបានបិទ ត្រូវបានបែងចែកជា «តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ «តំបន់លឿង» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលក្នុងសហគមន៍ ៕
-
រដ្ឋបាលខណ្ឌចំការមន បន្តចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត សរុបចំនួន ២២៣គ្រួសារ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែល រស់នៅក្នុងសង្កាត់ទួលទំពូងទី១ ចំនួន ១៥៣គ្រួសារ និងសង្កាត់បឹងត្របែក ចំនួន ៧០គ្រួសារ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។ ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូន ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ។ លោកអភិបាលខណ្ឌ…
-
គិតមកដល់ថ្ងៃនេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនកម្មករនិយោជិត បានសរុបចំនួន ៨០៧១នាក់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្មករនិយោជិត បានសរុបចំនួន ៨០៧១នាក់។ យោងតាមសេចក្តីជូនដំណឹងក្រសួងការងារបានឱ្យដឹងថា៖អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដូចខាងក្រោម៖ ក)លទ្ធផលក្នុងថ្ងៃទី២៦ ខែមេសា-ចាក់បានចំនួន ៣ ៥០០នាក់ (បរទេសចំនួន ២៩៣នាក់) ខ) លទ្ធផលគិតត្រឹមថ្ងៃនេះ-ចាក់បានចំនួន ៨ ០៧១នាក់ (បរទេសចំនួន ៤៤៣នាក់)ក្រសួងការងារបានបន្តឱ្យដឹងថាអនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕ ដោយ៖ ម៉ាដេប៉ូ
-
ព្រឹត្តិការណ៍ថ្មីៗ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបន្តការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ (មានវីដេអូ)

-
ក្រសួងណែនាំឱ្យមូលដ្ឋានសេវាកម្មទេសចរណ៍ ៣ប្រភេទ ពង្រឹងការអនុវត្តវិធានការខ្លាំងជាងមុន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ មូលដ្ឋានសេវាកម្មទេសចរណ៍សំខាន់ៗ ៣ប្រភេទមាន៖ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវបានក្រសួងទេសចរណ៍ ដាក់ការណែនាំឱ្យពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាងមុននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។ តាមសារាចរណែនាំថ្មីរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទន្ទឹមនឹងការសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានសម្រេចនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រួចហើយនោះ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដែលជាសេវាកម្មគាំទ្រសំខាន់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅនោះ នឹងមានតម្រូវការក្នុងប្រតិបត្តិការឡើងវិញ។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុចំពោះមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍បានណែនាំនូវចំណុចសំខាន់ ៣ចំណុច រួមមាន៖ ទី១៖ ចំពោះគោលដៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៖ ១.១៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍ខេត្តកណ្តាល ត្រូវសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន ពិនិត្យនិងពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងរាល់វិធានការជាធរមាន ចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ដែលកំពុងធ្វើប្រតិបត្តិការលក់អាហារវេចខ្ចប់។…
-
កម្ពុជារួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

-
នាយករដ្ឋមន្ត្រីថៃក្លាយជាមនុស្សដំបូងក្នុងប្រទេសត្រូវបានពិន័យព្រោះមិនពាក់ម៉ាស់

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃបានក្លាយជាមនុស្សដំបូងគេនៅថៃ ដែលត្រូវបានពិន័យ ដោយសារបំពានច្បាប់ពាក់ម៉ាស់ នៅថ្ងៃចន្ទ ទី២៦ មេសា ២០២១នេះ។ បើតាមអភិបាលក្រុងបាងកក Aswin Kwanmuang ថា លោកប្រាយុទ្ធ ត្រូវបានពិន័យជាប្រាក់ ៦ពាន់បាតឬប្រមាណ១៩០ដុល្លារអាមេរិក ដោយសារប្រជុំអត់ពាក់ម៉ាស់។ សូមបញ្ជាក់ថា ថៃរឹតបន្តឹងខ្លាំងលើការពាក់ម៉ាស់ នៅតានទីសាធារណៈ ខណៈផ្ទុះខ្លាំងរលកទី៣៕
-
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំកន្លែងយកសំណាក និងធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធ បន្ទាប់រកឃើញអ្នកឆ្លងកូវីដ-១៩កើនឡើង

ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំងកន្លែងយកសំណាកនិងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធនៅទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បន្ទាប់ភូមិសាស្រ្តនោះរកឃើញអ្នកឆ្លងកូវីដ-១៩កើនឡើង ហើយបានប្រកាសជាតំបន់ក្រហមនៃការីករាលដាលជំងឺកូវីដ-១៩ កើនឡើងជាលំដាប់។ តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថាករណីវិជ្ជមានកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យមានចំនួនសរុប ៩១នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន២០នាក់ ក្នុងស្រ្តីចំនួន១៧នាក់ ស្រ្តីជនជាតិចិនចំនួន២នាក់ ជនជាតិឥណ្ឌូណេស៊ីចំនួន៦៩នាក់ ក្នុងមានស្រ្តី១៣នាក់។ បច្ចុប្បន្នអ្នកជំងឺកំពុកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលព្យាបាលខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន គឹម ប៊ុនអ៊ី ហៅ តាឡាក់ បានផ្តល់ទីតាំងភោជនីយដ្ឋានទាំងមូល ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩។ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ លោក គឹម ប៊ុនអ៊ី និងក្រុមគ្រួសារ ដែលមានទឹកចិត្តដ៏ល្អប្រពៃចូលរួមជាមួយសងញកមជាតិ ដើម្បីកិច្ចការងារជួយសង្គមជាតិ ពិសេសសំរាប់បងប្អូនរស់នៅក្រុងប៉ោយប៉ែត។