-
អ្នកនាំពាក្យក្រសួងយុត្តិធម៌ពន្យល់អំពីអ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្ត ដទៃដែលត្រូវតែអនុវត្ត

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែ មេសាឆ្នាំ ២០២១នេះឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនិង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការពន្យល់ណែនាំដល់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃទៀតដែលត្រូវអនុវត្តខ្លួនឱ្យបានត្រឹមត្រូវ។ ការលើកឡើងរបស់ មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះធ្វើឡើងដើម្បីពន្យល់បន្ថែមពីសេចក្តីណែនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ បើយោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅកាន់ខេត្តដទៃ ត្រូវ៖ -យកសំណាក និងធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែង(រយៈពេលចាប់ពី១សប្តាហ៍ឡើងទៅ) -យកសំណាក និងត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកធ្វើដំណើរបំពេញការងារ អ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍) ចំពោះលទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្រ្តនៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្រ្តនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ៕
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅធានគារភំ្នពេញ ពាណិជ្ជ សាខាផ្លូវនរោត្តមត្រូវធ្វើចត្ដាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅធនាគារភ្នំពេញពាណិជ្ជ សាខាផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ហើយបុគ្គលិកនោះបានធ្វើការចាប់ពីថ្ងៃទី១៧មេសាដល់ថ្ងៃទី២៤មេសា ឆ្នាំ២០២១។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់ធានាគារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារទំនើប AEON Maxvalu ExPress នៅបឹងកេងកងត្រូវធ្វើចត្ដាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ បានទៅផ្សារ ទំនើប AEON Maxvalu ExPress មានទីតាំងនៅ ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ចាប់ពីម៉ោង៥និង២៩នាទី ដល់ម៉ោង៥និង៣៤នាទីល្ងាចថ្ងៃទី២០មេសាឆ្នាំ២០២១។ សេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ទាំងពីនាក់នោះ បានបានទៅកាន់ទីតាំងផ្សារទំនើបនោះ ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែងក្នុងផ្សារ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង២ពាន់នាក់ និងស្លាប់៨នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានកត់ត្រាពីអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,០៤៨ករណី និងស្លាប់ចំនួន៨នាក់បន្ថែមទៀត ដោយនាំអោយតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់៥ម៉ឺន៧ពាន់៥០៨ករណី ខណៈដែលអ្នកជំងឺបាត់បង់ជីវិតកើនឡើងដល់១៤៨នាក់ហើយ ។បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ Covid-19 របស់ប្រទេសថៃ (CCSA) បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង២,០៤៨ករណីខាងលើនេះ ភាគច្រើនជាករណីឆ្លងក្នុងស្រុក ហើយមានតែ១០ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងនាំចូលពីក្រៅប្រទេស ។ ចំនែកឯតួលេខអ្នកស្លាប់ទាំង៨នាក់វិញ គឺពាក់កណ្តាលត្រូវបានចុះបញ្ជីនៅក្នុងទីក្រុងបាងកក ។សូមបញ្ជាក់ថា បាងកកនៅតែជាទីក្រុងមានអ្នកឆ្លងជំងឺ Covid-19 ច្រើនជាងគេនៅក្នុងប្រទេសថៃ ដោយថ្ងៃចន្ទនេះ បានរកឃើញរហូតដល់៩០១ករណី តាមពីក្រោយដោយខេត្ត សាមុតប្រាកាន ចំនួន១១០ករណី ឈន់បុរីចំនួន១០៤ករណី ណុនថៈបុរីចំនួន៩៧ករណី និងឈៀងម៉ៃចំនួន៨៤ករណី ៕ ប្រភព៖ Bangkok Post
-
ហុងកុង និង សិង្ហបុរី គ្រោងអនុវត្តគោលការណ៍ធ្វើដំណើររវាងគ្នាដោយពុំចាំបាច់ធ្វើចត្តាឡីស័កនៅថ្ងៃទី២៦ ខែឧសភាខាងមុខ

សិង្ហបុរី៖ សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃចន្ទនេះថា សិង្ហបុរី និងហុងកុងបានយល់ព្រមយកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ជាកាលបរិច្ឆេទចាប់ផ្ដើមអនុវត្តគោលការណ៍ធ្វើដំណើរដោយពុំចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក (Travel Bubble) រវាងភាគីទាំងពីរ ។ប្រភពបានអោយដឹងថា ការសម្រេចចិត្តខាងលើនេះបានកើតមានឡើងស្របពេលដែលករណីឆ្លងក្នុងទីក្រុងហុងកុង និងសិង្ហបុរីមានការថយចុះគួរអោយកត់សម្គាល់ ខណៈដែលពួកគេកំពុងបង្កើនល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 ។បើតាមក្រសួងដឹកជញ្ជូនសិង្ហបុរីនោះ ទីក្រុងហុងកុង និងសិង្ហបុរីបានត្រួតពិនិត្យឡើងវិញលើការរៀបចំទាំងឡាយ និងធ្វើបច្ចុប្បន្នភាពបន្ថែមលើកិច្ចព្រមព្រៀង ក្នុងនោះរួមមានទាំងលក្ខខណ្ឌតឹងរ៉ឹង សម្រាប់អនុវត្តគោលការណ៍ធ្វើដំណើរ Travel Bubble ឡើងវិញ និងតម្រូវឱ្យផ្អាកគោលការណ៍នេះ នៅក្នុងករណីដែលការឆ្លង COVID-19 ជាសហគមន៍ផ្ទុះឡើងជាថ្មី ៕ ប្រភព៖ CNA
-
កិច្ចសម្ភាសន៍៖ ឯ.ឧ ផៃ ស៊ីផាន ប្រធានក្រុមអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា

កិច្ចសម្ភាសន៍៖ ឯ.ឧ ផៃ ស៊ីផាន ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាប្រធានបទទី១ស្តីពី (រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចលេខ៥៣សសរ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស លើកលែងតែតំបន់បិទខ្ទប់ដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្តាល និងក្រុងព្រះសីហនុ)៕ ប្រធានបទទី២ ស្តីពី ៖ ទណ្ឌិតរត់ចោលស្រុក ស្រែកញុះញង់ប្រជាពលរដ្ឋនៅកម្ពុជាមិនឱ្យ គោរពនិងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយញុះញង់ឱ្យពលរដ្ឋចេញពីលំនៅដ្ឋានធ្វើសកម្មភាពធម្មតាដោយមិនគិតគូរពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការស្លាប់របស់ពលរដ្ឋ៕
-
ខណ្ឌព្រែកព្នៅរផ្អាកដំណេីរការជាបណ្តោះអាសន្ន នៅទីតាំងចែកចាយផលនេសាទ(យឿត្រី) ស្ថិតនៅភូមិពោធិ៍មង្គល ខណ្ឌព្រែកព្នៅ

-
អំណោយឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានតំណាងបន្តនាំយកចែកជូនយុវជនដែលមានជីវភាពខ្វះខាតក្នុងសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ លោក សន ប៊ុនមាន សសយក រាជធានីភ្នំពេញ និងលោក រស់ សុភ័ក្ត ប្រធាន សសយក ខណ្ឌច្បារអំពៅ រួមនឹងសហការី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានសំណេះសំណាលជាមួយយុវជន និងនាំយកអំណោយឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា បានចែកជូនយុវជនដែលមានជីវភាពខ្វះខាតក្នុងសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ចំនួន២០៥នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សាក្តីតាកុយ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដោយយុវជនម្នាក់ទទួលបាននូវ៖-អង្ករចំនួន២០គីឡូ-មី ១កេះតូច-ទឹកស៊ីអ៊ីវ ១យួរ-ត្រីខ ១យួរ ។ ដោយ / គ្រី សម្បត្តិ
-
ក្រសួងពាណិជ្ជកម្មបន្តដាក់លក់គ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋក្នុងកំឡុងពេលអនុវត្តន៍វិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ

ទំនិញដែលជាគ្រឿងឧបភោគ បរិភោគមានដូចជា អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ សាច់ជ្រូក សាច់គោ ត្រីងៀត និងបន្លែស្រស់មួយចំនួន ត្រូវបានក្រសួងពាណិជ្ជកម្មណែនាំឱ្យក្រុមហ៊ុនហ្រ្គីនត្រេដ អគ្គនាយកដ្ឋានក.ប.ប. និងបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម នាំយកទៅដាក់តាំងលក់ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងបម្រាមបិទខ្ទប់ដោយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត ១៩។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋអាចរកទិញគ្រឿងឧបភោគ បរិភោគខាងលើ នៅតាមបណ្តាស្តង់ចំនួន១១ ដែលមានទីតាំងដូចខាងក្រោម ខណ្ឌមានជ័យមាន៣ ទីតាំង៖ ១. ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១, ២. ទល់មុខសាលា CUS ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១, ៣. ទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣។ ក្នុងខណ្ឌពោធិសែនជ័យមាន ៤ ទីតាំង គឺ១. ទល់មុខ K-Mall ភូមិត្រំពាំងថ្លឹង២ សង្កាត់ចោមចៅ១, ២. ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង២…
-
លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់កញ្ចប់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ប្រទេសឥណ្ឌា ដែលកំពុងរងការរាតត្បាតពីជំងឺ Covid-19 យ៉ាងគំហុក

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា ប្រទេសរបស់លោកនឹងធ្វើការបញ្ជូនវត្ថុធាតុដើមជាបន្ទាន់សម្រាប់វ៉ាក់សាំងបង្ការជំងឺ Covid-19 , ឧបករណ៍វេជ្ជសាស្រ្ត និងឧបករណ៍ការពារជាដើម ដើម្បីជួយដល់ប្រទេសឥណ្ឌា ក្នុងការឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងវីរុសនេះដ៏ច្រើនលើសលុប ។លោក បៃដិន បានបង្ហោះសារនៅលើ Twitter បន្ទាប់ពីបានប្រកាសពីបញ្ជីវិធានការណ៍នៅឯសេតវិមានថា ដូចដែលប្រទេសឥណ្ឌាបានបញ្ជូនជំនួយទៅអោយសហរដ្ឋអាមេរិក នៅពេលមន្ទីរពេទ្យរបស់យើងមានភាពតានតឹងនៅដំណាក់កាលដំបូងដោយសារជំងឺរាតត្បាតនោះ ពួកយើងបានប្តេជ្ញាចិត្តជួយដល់ឥណ្ឌាវិញក្នុងពេលមានតម្រូវការចាំបាច់ ។ហើយក្រៅពីសហរដ្ឋអាមេរិកនោះ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើមក៏បានសន្យាផ្តល់ជំនួយដល់ប្រទេសឥណ្ឌាផងដែរកាលពីថ្ងៃចុងសប្តាហ៍មុន ។ ឆ្លើយតបនឹងការកើនឡើងករណីឆ្លង Covid-19 យ៉ាងគំហុកនេះដែរ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានធ្វើការជំរុញអោយប្រជាជនរបស់ខ្លួនទាំងអស់ទៅទទួលការចាក់វ៉ាក់សាំង និងបង្កើនការប្រុងប្រយ័ត្នខ្លាំងឡើង នៅពេលដែលប្រទេសខ្លួនបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ករណីឆ្លងថ្មីៗក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ៕ ប្រភព៖ Reuters