-
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល សម្ដែងការព្រួយបារម្ភ ចំពោះការកើនឡើង នៃអ្នកជំងឺកូវីដ១៩

-
សម្តេចតេជោ បញ្ជាឱ្យបញ្ជាការដ្ឋានអង្គរក្ស បញ្ជូនកម្លាំងជួយរៀបចំ និងតម្លើងគ្រែ នៅកន្លែងធ្វើចត្តឡីស័ក

-
រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

-
ចំនួននៃការចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន១លាន ២៩ម៉ឺន ៥ពាន់ ៦៦០នាក់ គិតត្រឹមថ្ងៃទី២៥ ខែមេសា ២០២១

ចំនួននៃការចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន១លាន២៩ម៉ឺន៥ពាន់៦៦០នាក់ គិតត្រឹមថ្ងៃទី២៥ ខែមេសា ដែលបានចាក់ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស។ ក្នុងនោះក្រសួងសុខាភិបាល ចាក់បានចំនួន ១លាន១ពាន់១១៧នាក់, និងក្រសួងការពារជាតិ ចាក់បានចំនួន២៩ម៉ឺន៤ពាន់៥៤៣នាក់។ វ៉ាក់សាំងដែលកម្ពុជា បានទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់ សាំង AstraZeneca សារុបទាំងអស់ចំនួន៣លាន៦២ម៉ឹន៤ពាន់ដូស។ ការចាក់វ៉ា់ក់សាំងក្នុងប្រទេសកម្ពុជាបាន ចាប់ផ្តើមតាំងពីថ្ងៃទី១០កុម្ភៈ ដែលការចាក់វ៉ាក់សាំងនោះបានធ្វើទៅលើជនស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ៕
-
សមត្ថកិច្ចបានឃាត់មនុស្ស២នាក់ ពេលកំពុងជួបជុំផឹកស៊ីល្មើសបំរាមវិធានការទប់ស្កាត់កូវីដ១៩ នៅខណ្ឌកំបូល

ការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌកំបូល នៃរាជធានីភ្នំពេញ។ នាយករដ្ឋបាលខណ្ឌ លោក លឹម ចាន់ដាវុធ បានបញ្ជាក់អោយដឹងថា ជនដែលល្មើសវិធានការទាំង២នាក់នេះរួមមានឈ្មោះ ឈឹម សុខហេង ភេទប្រុស អាយុ២៩ឆ្នាំនិង ឈ្មោះ ហ៊ូ សាមីន ភេទស្រី អាយុ៤០ឆ្នាំ។ ពួកគេទាំង២នាក់ ត្រូវបានពិន័យក្នុងម្នាក់ៗចំនួន១លានរៀល។ បន្ទាប់ពីពិន័យ និងបានអប់រំណែនាំរួចមក ពួកគេត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។ លោក លឹម ចាន់ដាវុធ បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋ កម្មករកម្មការិនី ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូលទាំងអស់ សូមចូលរួមអនុវត្តន៍វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ បំផុត ដើម្បីឈានទៅកាត់ផ្តាច់ឬសគល់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» និងអាចស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គម ជាពិសេសប្រក្រតីកម្មការងារមុខរបរវិញ៕
-
នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តីព្រាងថ្មីនៃសេចក្តីសម្រចស្តីពីការបន្តបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

រាជធានីភ្នំពេញ ៖ នារសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តីព្រាងថ្មី នៃសេចក្តីសម្រេច ស្តីពី ការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមរយៈវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ដោយ -រ៉ាវុធ
-
មន្ត្រីរាជការសាធារណៈ (នៅក្រៅតំបន់ក្រហម) អាចចេញទៅធ្វើការនៅតាមស្ថាប័នរបស់ខ្លួនបាន ប្រសិនបើចាំបាច់ ដោយត្រូវមាន៖

-
ចិនផ្តល់អំណោយវ៉ាក់សាំងស៊ីណូហ្វាមដល់ស៊ីរី កញ្ចប់ដំបូងទៅដល់ហើយ

កាលពីថ្ងៃសៅរ៍ទី២៤ មេសា ២០២១ ម្សិលមិញ ប្រទេសស៊ីរីទទួលបានវ៉ាក់សាំងកូវីដ បាច់ដំបូងពីប្រទេសចិន ផ្តល់អំណោយជូន។ រដ្ឋមន្ត្រីសុខាភិបាលស៊ីរី Bashar al-Jaafari និង ឯកអគ្គរដ្ឋទូតចិនប្រចាំស៊ីរី Syria Feng Biao បានទៅទទួលវ៉ាក់សាំងស៊ីណូហ្វានេះ នៅចំណតអាកាសយានដ្ឋាន នៅទីក្រុងដាម៉ាស់។ នេះបើតាមប្រភពពីស៊ីនហួរ តែមិនបានបញ្ជាក់ពីចំនួនវ៉ាក់សាំងទេ៕
-
កងទ័ពជើងគោក សហការជាមួយអាជ្ញាធររាជធានីបន្តការដឹកស្បៀងអាហារចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញ

ភ្នំពេញ៖ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ជាមួយគ្នានោះអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួួយកងទ័ពជើងគោក នៃបញ្ជាការកងទ័ពជើងគោកដើម្បីចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។ សកម្មភាពនេះ គេបានឃើញអភិបាលខណ្ឌនីមួយៗចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងល្អប្រសើរ ជាមួយនឹងកងកម្លាំងទ័ពជើងគោក ក្នុងការនាំស្បៀងអាហារទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។ ជាក់ស្តែងសម្រាប់ថ្ងៃទី ២៥ មេសានេះគេបានឃើញ កងកម្លាំងទាហានជើងគោក នៃបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ឆ័ត្រយោង៩១១បានបញ្ជូនកម្លាំងចំនួន២០៦នាក់រថយន្តប្រមាណជាង២០០គ្រឿង បានបន្តការដឹកជញ្ជូនស្បៀងអាហារទាំងនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋនៅខណ្ឌចំនួន៤ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌចំការមននិងខណ្ឌបឹងកេងកង ហើយស្បៀងអាហារទាំងនេះ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ បានដឹកស្បៀងចែកជូនប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ និងខណ្ឌមានជ័យចំនួន២៥០០គ្រួសារ ខណ្ឌបឹងកេងកង ចំនួន ៤៣០គ្រួសារ. ខណ្ឌចំការមនចំនួន ៤០៤គ្រួសារនិងខណ្ឌដង្កោចំនួន១៤៤គ្រួសារផងដែរ។ គួរបញ្ជាក់ថា កងទ័ពជើងគោកខបានប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាលទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះធ្វើឡើងទៅតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក…
-
យុទ្ធនាការនៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម ជូនដល់ក្រុមគ្រួសារកងទ័ពនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅថ្ងៃទី១បានជាង៥០០នាក់

ខេត្តកណ្តាល៖ យុទ្ធនាការនៃចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម នៅថ្ងៃទី១ជូនដល់ក្រុមគ្រួសារកងទ័ព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានជាង៥០០នាក់។ នេះបើតាមការបញ្ជាក់ ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងឱកាសអញ្ជើញត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំងនៅទីបញ្ជាការនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។ ក្រុមគ្រួសារកងទ័ព ដែលបានទទួលបានការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ដូសទី២នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែនានាយករដ្ឋមន្រ្តី ដែលបានខិតខំស្វែងរកវ៉ាក់ការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានក្រើនរំលឹកក្រុមការងារទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសវិធានការសុខាភិបាល រក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យ ពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង។ យោងតាមផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ដែលស្ថិននៅភូមិសាស្រ្តខេត្តកណ្តាល របស់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ យោធភូមិភាគពិសេស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ មាន៤គោលដៅ រួមមានដូចជា៖ – គោលដៅទី១ នៅទីបញ្ជាការតំបន់ប្រិតបត្តិការសឹករងកណ្តាល ត្រូវមកចាក់នៅគោលដៅនេះ មាន៣ស្រុក ក្រុង (ក្រុងតាខ្មៅ, ស្រុកកោះធំ, ស្រុកស្អាត)និង…