Category: Covid-19

  • ការចូលទស្សនាប្រាសាទនានា និងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានបើកដំណើរសារឡើងវិញហើយ

    ការចូលទស្សនាប្រាសាទនានា និងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានបើកដំណើរសារឡើងវិញហើយ

    យោងតាមសេចក្តីដំណឹងរួមរបស់អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នៅថ្ងៃទី២៥ ខែមេសានេះ ស្តីពីការបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើងវិញ។

  • ថ្ងៃនេះ! ឡាវបន្តឆ្លងកូវីដ១៩ ខ្លាំងក្លា ៣ថ្ងៃជាប់គ្នាហើយ

    ថ្ងៃនេះ! ឡាវបន្តឆ្លងកូវីដ១៩ ខ្លាំងក្លា ៣ថ្ងៃជាប់គ្នាហើយ

    អាជ្ញាធរឡាវ នាថ្ងៃទី២៥ មេសា ២០២១នេះ បានប្រកាសពីការឆ្លងកូវីដ១៩ ចំនួន៧៦នាក់ទៀត កើនដល់ ៣២៣នាក់ហើយ។ ជាការឆ្លងច្រើនខ្លាំងក្លា ៣ថ្ងៃជាប់ៗគ្នា ក្នុងប្រទេសឡាវ បន្ទាប់ពីស្ងប់ស្ងាត់ ជាយូរមកហើយនោះ។ ម្សិលមិញ ឡាវប្រកាសពីការឆ្លង៨៨នាក់ កាលពីថ្ងៃទី២៣ ប្រកាសឆ្លងជាង៦០នាក់។ យ៉ាណាក៏ដោយ ឡាវពុំទាន់មនុស្សស្លាប់ដោយសារកូវីដ១៩នៅឡើយទេ។ ប្រភពបញ្ជាក់ថា ករណីឆ្លងថ្មីៗ ភាគច្រើនក្នុងរដ្ឋធានីវៀងចន្ទ ដោយរបាយការណ៍ថ្ងៃនេះបញ្ជាក់ថា ក្នងចំណោម៧៦នាក់ វៀងចន្ទមាន៦០ករណីហើយ៕

  • លោក ថេង សុថុល ស្នើរសុំដល់ពលរដ្ឋឱ្យមានការអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់នូវជំងឺកូវីដ១៩

    លោក ថេង សុថុល ស្នើរសុំដល់ពលរដ្ឋឱ្យមានការអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់នូវជំងឺកូវីដ១៩

    ភ្នំពេញ៖ ក្នុងឱកាសដឹកនាំក្រុមការងារសង្កាត់-ខណ្ឌចំការមន ចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ និងមានជីវភាពខ្វះខាត ចំនួន ០២សង្កាត់ រួមមាន៖ -សង្កាត់ទន្លេបាសាក់ ចំនួន ៨១គ្រួសារ និងសង្កាត់ផ្សារដើមថ្កូវ ចំនួន ៣២៣គ្រួសារ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូនប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យក្រុមការងារ រួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិត ។ លោកអភិបាលខណ្ឌ បានបន្តថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល…

  • មនុស្សចំនួន៣នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩

    មនុស្សចំនួន៣នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩

    ក្រសួងសុខាភិបាល៖ មនុស្សចំនួន៣នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលនាំការស្លាប់សារុបដោយវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ចំនួន ៧៤នាក់។

  • អំណោយឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានប្រគល់ជូនអ្នកប្រកបរបររត់រម៉កកង់បី និងអាជីវកម្មក្រៅប្រព័ន្ធ ដែលកំពុងរស់នៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ

    អំណោយឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានប្រគល់ជូនអ្នកប្រកបរបររត់រម៉កកង់បី និងអាជីវកម្មក្រៅប្រព័ន្ធ ដែលកំពុងរស់នៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ

    ភ្នំពេញ៖ ក្រុមការងារលេខាធិការដ្ឋាន សហការជាមួយសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា និងស.ស.យ.កខណ្ឌឫស្សីកែវ និងស.ស.យ.កខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានរៀបចំសម្របសម្រួលនាំយកគ្រឿង ឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ផ្តល់ជូនដល់បងប្អូនប្រកបរបររត់រម៉កកង់បី និងអាជីវកម្មក្រៅប្រព័ន្ធដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារចំនួន៤៩គ្រួសារ និងមូលដ្ឋានខណ្ឌឫស្សីកែវចំនួន៥៤គ្រួសារ។ អំណោយដែលទទួលបានដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ ត្រីខកំប៉ុង១យួរ មី១កេស ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅក្នុងកំឡុងពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ។ ដោយ/គ្រីសម្បត្តិ

  • កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៦១៦នាក់

    កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៦១៦នាក់

    ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦១៦នាក់ថែមទៀត ដែលសុទ្ធតែករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ។ ជាមួយគ្នានេះក្រសួងបានបញ្ជាក់ដែរដាអ្នកជំងឺកូវីដ-១៩ ចំនួន១៩០នាក់ជាសះស្បើយ។ តទៅនេះសូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅខាងក្រោម៖

  • ឯកឧត្តម ឃួង ស្រេង៖ រាជធានីភ្នំពេញនៅតែបន្តបិទខ្ទប់ដដែល

    ឯកឧត្តម ឃួង ស្រេង៖ រាជធានីភ្នំពេញនៅតែបន្តបិទខ្ទប់ដដែល

    ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថាភូមិសាស្រ្តរាជធានីភ្នំពេញ នៅបន្តបិទខ្ទប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅធ្វើចរាចរណ៍ឡើយ។ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម បានបញ្ជាឱ្យកងកម្លាំងមូលដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តវិធានការបិទខ្ទប់បន្តទៀត។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះដែរ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ សេចក្តីសម្រេចនេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕

  • ក្រសួងសុខាភិបាល អនុញ្ញាតឲ្យសេវាព្យាបាលឯកជន និងសម្ភព ក្នុងរាជធានីភ្នំពេញ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យសេវាព្យាបាលឯកជន និងសម្ភព ក្នុងរាជធានីភ្នំពេញ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ ២០២១ បានអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភព ស្របច្បាប់ ក្នុងរាជធានីភ្នំពេញ ទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩បាន។ យោងតាមសេចក្តីជូនព័ត៌មាន មន្ទីរពេទ្យឯកជនទាំងអស់ត្រូវស្នើសុំច្បាប់អនុញ្ញាតជាមុនពីក្រសួងសុខាភិបាល និងមានលក្ខខណ្ឌវេជ្ជសាស្រ្តសមស្របមួយចំនួនទៀត ក្នុងការបើកសេវាពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩៕

  • ការធ្វើដំណើរឆ្លងកាត់ពី ខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត ប៉ុន្តែ ភ្នំពេញ-ក្រុងតាខ្មៅ និងតំបន់បិទខ្ទប់ផ្សេងទៀតដែលសម្រេចដោយរដ្ឋបាលខេត្តនានា ត្រូវបានហាមឃាត់ដដែល

    ការធ្វើដំណើរឆ្លងកាត់ពី ខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត ប៉ុន្តែ ភ្នំពេញ-ក្រុងតាខ្មៅ និងតំបន់បិទខ្ទប់ផ្សេងទៀតដែលសម្រេចដោយរដ្ឋបាលខេត្តនានា ត្រូវបានហាមឃាត់ដដែល

    ភ្នំពេញ៖ ឯកឧត្តមគឹមសន្តិភាព រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាបើទោះបីរាជរដ្ឋាភិបាលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសក្តី ប៉ុន្តែនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនិង តំបន់បិទខ្ទប់ផ្សេងទៀតដែលសម្រេចដោយរដ្ឋបាលខេត្តនានា ត្រូវបានហាមឃាត់ដដែលទេ។ ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម គឹម សន្តិភាពបានធ្វើការពន្យល់ថាសូមជម្រាបជូនថា ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត តាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល! ប៉ុន្តែការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ រួមទាំងតំបន់បិទខ្ទប់ផ្សេងទៀតដែលសម្រេចដោយរដ្ឋបាលខេត្តនានា ត្រូវបានហាមឃាត់ដដែល លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល៕ដោយ៖ម៉ាដេប៉ូ

  • ព្រឹកនេះ! ថៃមានស្លាប់អ្នកជំងឺកូវីដ ១១នាក់ទៀត មានទាំងស្ត្រីមានផ្ទៃពោះ

    ព្រឹកនេះ! ថៃមានស្លាប់អ្នកជំងឺកូវីដ ១១នាក់ទៀត មានទាំងស្ត្រីមានផ្ទៃពោះ

    The Nation បានចេញផ្សាយថា មានអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ទៀតបានស្លាប់ នៅប្រទេសថៃ រួមមានទាំងស្ត្រីមានផ្ទៃពោះម្នាក់ដែរ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ ហៅកាត់ថា CCSA នាថ្ងៃទី២៥ មេសា ២០២១។ ថៃក៏ប្រកាសពីការឆ្លងថ្មី ចំនួន២៤៣៨នាក់ទៀតដែរ នៅថ្ងៃនេះ។ ស្ត្រីមានផ្ទៃពោះ២៥សប្តាហ៍ វ័យ៣២ឆ្នាំ ដែលបានស្លាប់ គឺជាពលរដ្ឋនៅបាងកក បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ មេសា តែមូលហេតុនៃការស្លាប់នៅតែបន្តស្រាវជ្រាវ៕