Category: Covid-19

  • មនុស្សចំនួន១២៦នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយយកសំណាកតាម Rapid Test

    មនុស្សចំនួន១២៦នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយយកសំណាកតាម Rapid Test

    អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានធ្វើយកសំណាកពីមនុស្សចំនួន៤៧០នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់ ដោយធ្វើសំណាកលើកទី១លើមនុស្សចំនួន១២៧ រកឃើញវិជ្ជមាន៦៣នាក់ និងលើកទី២ ធ្វើសំណាកលើមនុស្សចំនួន៣៤៣ រកឃើញវិជ្ជមាន៦៣នាក់។ សម្រាប់អ្នកវិជ្ជមានទាំង១២៦នាក់ នេះ គឺភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី។

  • ចំនួននៃការចាក់វ៉ាក់សាំងកូវីដ១៩ សរុបបានចំនួន ១ចំនួន២៩ម៉ឺន៣ពាន៩៧៤នាក់ គិតត្រឹមថ្ងៃទី២៤ ខែមេសា

    ចំនួននៃការចាក់វ៉ាក់សាំងកូវីដ១៩ សរុបបានចំនួន ១ចំនួន២៩ម៉ឺន៣ពាន៩៧៤នាក់ គិតត្រឹមថ្ងៃទី២៤ ខែមេសា

    ចំនួននៃការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១ចំនួន២៩ម៉ឺន៣ពាន៩៧៤នាក់គិតត្រឹមថ្ងៃទី២៤ ខែមេសា ដែលបានចាក់ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស។ ក្នុងនោះក្រសួងសុខាភិបាល ចាក់បានចំនួន ៩៩ម៉ឺន៩ពាន់៤៣១នាក់, និងក្រសួងការពារជាតិ ចាក់បានចំនួន២៩ម៉ឺន៤ពាន់៥៤៣នាក់។

  • យកសំណាក បឹងស្នោ (មានវីដេអូ)

    យកសំណាក បឹងស្នោ (មានវីដេអូ)

    ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ បឹងស្នោ ខណ្ឌច្បារអំពៅ បងប្អូនដែលពាក់ព័ន្ធជាអាជីវករផ្សារច្បាអំពៅ។

  • មណ្ឌលគិរី រកឃើញវិជ្ជមានកូវីដ២នាក់ទៀត ដែលឆ្លងពីស្ត្រីមកពីមន្ទីរពេទ្យលោកសង្ឃ

    មណ្ឌលគិរី រកឃើញវិជ្ជមានកូវីដ២នាក់ទៀត ដែលឆ្លងពីស្ត្រីមកពីមន្ទីរពេទ្យលោកសង្ឃ

    មណ្ឌលគិរីៈយ៉ាងហោចណាស់សមាជិកគ្រួសារនៃស្ត្រីដែលបានវិលត្រឡប់ពីមន្ទីរពេទ្យលោកសង្ឃហើយបានឆ្លងជំងឺកូវីដ១៩នោះ គឺបានបន្តឆ្លង២នាក់ទៀតហើយ ដោយសរុបខេត្តមណ្ឌលគិរីមានអ្នកជំងឺ៣នាក់គិតត្រឹមថ្ងៃទី២៤មេសា។ រដ្ឋបាលខេត្តមណ្ឌលគិរីនៅវេលាអាធ្រាតុថ្ងៃទី២៤មេសា បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ដោយៈសាតចាន់បុត្រ

  • ឯកឧត្តម សាយ សំអាល់ នាំយកអំណោយឧបត្ថម្ភជូនដល់កងទ័ពជើងទឹក ដែលកំពុងបោះទីតាំងនៅក្នុងបរិវេណស្ថានីយរថភ្លើង ដើម្បីត្រៀមចុះជួយសម្រួលនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

    ឯកឧត្តម សាយ សំអាល់ នាំយកអំណោយឧបត្ថម្ភជូនដល់កងទ័ពជើងទឹក ដែលកំពុងបោះទីតាំងនៅក្នុងបរិវេណស្ថានីយរថភ្លើង ដើម្បីត្រៀមចុះជួយសម្រួលនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

    ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយឧបត្ថម្ភជូនដល់កងទ័ពជើងទឹក ដែលកំពុងបោះទីតាំងនៅក្នុងបរិវេណស្ថានីយរថភ្លើង ដើម្បីត្រៀមចុះជួយសម្រួលនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ក្នុងការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ ។ ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងជើងទឹក ព្រមទាំងបានថ្លែងអំណរគុណចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្រដែលបានចូលរូមសហការជាមួយរដ្ឋបាលខេត្ត ត្រៀម និងបន្តចុះតាមគោលដៅតំបន់បិទខ្ទប់មួយចំនួនក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ទន្ទឹមនោះត្រូវរក្សាគម្លាតសុវត្ថិភាព និងចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគោលការ ៣.ការពារ និង ៣. កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩…

  • គោលដៅសំខាន់ៗ 🦠

    គោលដៅសំខាន់ៗ 🦠

    ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ 📍សខាន់ៗដែលមានអ្នកពាក់ព័ន្ធផ្ទាល់ 🦠🤒 កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់បងប្រុស ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងបងស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ #TYDA

  • ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ និងខណ្ឌទាំង១៤ នាំយកអំណោយឯកឧត្ដម ហ៊ុន ម៉ានី ជូនបងប្អូនប្រជាពលរដ្ឋដែលប្រកបរបររត់រ៉ឺម៉កកង់បី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាត

    ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ និងខណ្ឌទាំង១៤ នាំយកអំណោយឯកឧត្ដម ហ៊ុន ម៉ានី ជូនបងប្អូនប្រជាពលរដ្ឋដែលប្រកបរបររត់រ៉ឺម៉កកង់បី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាត

    ភ្នំពេញ ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងខណ្ឌ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបន្តនាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលប្រកបរបររត់រ៉ឺម៉កកង់បី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាត នៃសមាគមន៍រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្ត្រនានាទូទាំងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលជីវភាពក្នុងដំណាក់កាលដ៏លំបាកនេះ ។ សូមប្រជាពលរដ្ធទាំងអស់នាំគ្នាអត់ធ្មត់នៅក្នុងដំណាក់កាលនេះ និងចូលរួមក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ានី ក្នុងជីវភាពការរស់នៅប្រចាំថ្ងៃនិងសកម្មភាពយ៉ាងសកម្មរបស់យុវជន ក្នុងការជួយអ្នកមានជីវភាពលំបាកខ្វះខាត និងកាយវិការសប្បុរសធម៌ ៕ ដោយ / គ្រី សម្បត្តិ

  • ឯកឧត្តម សាយសំអាល់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូន ដល់កងទ័ពជើងទឹក ដែលឈរជើងដើម្បីចូលរួមអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ នៅខេត្តព្រះសីហនុ

    ឯកឧត្តម សាយសំអាល់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូន ដល់កងទ័ពជើងទឹក ដែលឈរជើងដើម្បីចូលរួមអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ នៅខេត្តព្រះសីហនុ

    -អរគុណ សន្តិភាព-អរគុណ នយោបាយ ឈ្នះ ឈ្នះ-ដឹងគុណ ស្ថាបនិកមគ្គុទ្ទេសឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូន ដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលឈរជើងតាមគោលដៅនានា ដើម្បីចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ នៅខេត្តព្រះសីហនុ។ អំណោយទាំងនោះរួមមាន÷-ទឹកសុទ្ធ ៥០កេស-ទឹកអូអីឈិ ២០ កេស-ទឹកគោជល់ ២០ កេស-មី ១០ កេសធំ-ម៉ាស់ ១ កេសធំ-អាកុល ៦០ លីត្រ-អាកុលដបតូច ២២០ ដប-ដបបាញ់អាកុល ២០ ដបនិងថវិកាចំនួន ១០,០០០,០០០,៛ (ដប់លានរៀល)៕

  • ឆន្ទះយុវជន ដើម្បីប្រជាជនឆ្ពោះទៅបញ្ចប់កូវីដ-១៩!

    ឆន្ទះយុវជន ដើម្បីប្រជាជនឆ្ពោះទៅបញ្ចប់កូវីដ-១៩!

    ស.ស.យ.ក រាជធានីភ្នំពេញ បានបំពេញសកម្មភាព បន្តចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ និងបុគ្គលិកវិស័យឯកជននានា របស់ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងនានាទូទាំងរាជធានីភ្នំពេញថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ តាមខណ្ឌនីមួយៗ នៅរាជធានីភ្នំពេញ។

  • ឯកឧត្តម សោម ពិសិដ្ឋ បានចុះសួរសុខទុក្ខ និងផ្ដល់សម្ភារ គ្រឿងឧបភោគបរិភោគជូនដល់កម្លាំងប្រចាំការតាមប៉ុស្តិ៍គោលដៅត្រួតពិនិត្យទូទាំងខេត្តកែប

    ឯកឧត្តម សោម ពិសិដ្ឋ បានចុះសួរសុខទុក្ខ និងផ្ដល់សម្ភារ គ្រឿងឧបភោគបរិភោគជូនដល់កម្លាំងប្រចាំការតាមប៉ុស្តិ៍គោលដៅត្រួតពិនិត្យទូទាំងខេត្តកែប

    ខេត្តកែប៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក ងិន ងិនដា លោក វ៉ៅ សុខា អភិបាលរងខេត្ត បានចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់សម្ភារ គ្រឿងឧបភោគបរិភោគជូនដល់កម្លាំងប្រចាំការតាមប៉ុស្តិ៍គោលដៅត្រួតពិនិត្យទូទាំងខេត្តកែប។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង ៣កុំ កុំបីខាន៕