-
សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុករៀបចំក្របខណ្ឌ យុទ្ធសាស្រ្ត និងវិធានការគោនយោបាយ ស្តីពីអន្តរាគមន៍ជំនួយសង្គម

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(គ.ស.ហ) នៅថ្ងៃទី២៤ ខែមេសា បានប្រកាសដាក់ចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ច ទទួលបន្ទុករៀបចំក្របខណ្ឌយុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ស្តីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។ សេចក្តីសម្រេច បានបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចចំនួន៤ ដើម្បីធ្វើជាសេនាធិការរបស់គណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(គ.ស.ហ) សម្រាប់ជួយសម្រួលនិងជាមូលដ្ឋានដល់ការរៀបចំក្របខណ្ឌយុទ្ធសាស្រ្ត វិធានការគោលនយោបាយ និងស្ថាប័នីយកម្មវិធានការ ស្តីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។ ក្រុមការងារបច្ចេកទេសទាំង៤រួមមានៈ ក្រុមការងារបច្ចេកទេសទទួលបន្ទុកកំណត់ និងបែងចែកទីតាំងភូមិសាស្រ្តនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល; ក្រុមការងារបច្ចេកទេសទទួលបន្ទុកកំណត់ និងធ្វើអត្តសញ្ញាណកម្មក្រុមប្រជាពលរដ្ឋគោលដៅ;ក្រុមការងារបច្ចេកទេសទទួលបន្ទុកកំណត់របបនិងទំហំនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល; ក្រុមការងារបច្ចេកទេសទទួលបន្ទុកកំណត់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃចំពោះយន្តការនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
-
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣១៧នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជូនដំណឹង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
-
សូមរួមគ្នាអនុវត្តន៍ ៣កុំ និង៣ការពារ ដើម្បីយើងទាំងអស់គ្នាយកឈ្នះកូវីដ-១៩

-
កម្ពុជារកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩កើនឡើង១០នាក់ក្នុងមួយថ្ងៃ

-
ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមុននេះ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ក្នុងទំព័រហ្វេសប៊ុកផ្លូវការ បានសំដែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារដោយសារជំងឺកូវីដ-១៩។ ការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់មានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះផងដែរ ដែលបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនជាងគេបំផុត រហូតដល់១០នាក់ក្នុងតែមួយថ្ងៃ បន្ទាប់ពី អ្នកស្លាប់ដំបូងត្រូវបានប្រកាសរកឃើញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថាជំងឺកូវីដ ១៩ ជាជំងឺឆ្លងរាលដាលដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត និងសុខភាពរបស់យើងពិតប្រាកដណាស់។ ឯកឧត្តមហ៊ុន ម៉ានី បានសំណូមពរឱ្យប្រជាពលរដ្ឋ មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ ។ «ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមបងប្អូនប្រជាពលរដ្ឋអត់ធ្មត់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់…
-
សម្ដេច ស ខេង បានឧត្ថម្ភថវិកាចំនួន២០០លានរៀលជូនរដ្ឋបាលខេត្តបាត់ដំបង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានឧត្ថម្ភថវិកាចំនួន២០០លានរៀលជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងការរីករាលដាលជំងឺកូវីដ-១៩៕ដោយ -រ៉ាវុធ
-
ក្រសួងសុខាភិបាលចុះពិនិត្យការរៀបចំទីតាំង ពហុកីឡាដ្ឋានជាតិអូឡាំពិក និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ធ្វើជាកន្លែងសម្រាកព្យាបាលកូវីដបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ,រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលរាជធានីភ្នំពេញ បានសម្រេចយកស្តាតអូឡាំពិក និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬសាលាកូរ៉េ នៅមហាវិថីឈ្នះឈ្នះ ក្នុងតំបន់ទំនប់កប់ស្រូវ ធ្វើជាការកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩បន្ថែមទៀតកាលពីរសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ ។ ការចុះពិនិត្យការរៀបចំទីតាំង ត្រៀមដាក់អ្នកជំងឺកូវីដ១៩ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងពហុកីឡដ្ឋានជាតិអូឡាំពិកនេះគឺ សម្រាប់ធ្វើជាកន្លែងសម្រាកព្យាបាលកំរិតស្រាលអ្នកផ្ទុកមេរោគកូវីដ១៩។ ឯកឧត្តមទាំង ៣រូប ក៏បានអញ្ជើញទៅពិនិត្យនៅកន្លែងជប់លៀងពិធីមង្គលការ ឌឺ ព្រឹមមែរ សេនធ័រ សែនសុខ ទល់មុខផ្សារទំនើប អេអន ២ ដែលត្រូវបានរៀបចំគ្រែពេទ្យរួចរាល់ សម្រាប់ទទួលអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលផងដែរ។ កាលពីសប្តាហ៍មុន ឌឺ ព្រឹមមែរ សេនធ័រ សែនសុខ និងវិមានពិភពថ្មី សែនសុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំដាក់គ្រែពេទ្យ សម្រាប់ទទួលអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាល។ រហូតមកដល់ថ្ងៃទី២៤មេសា នៅកន្លែងជប់លៀងពិធីមង្គលការ ឌឺ ព្រឹមមែរ សេនធ័រ សែនសុខ បានបំពាក់ឧបករណ៍សម្ភារៈ និងគ្រែពេទ្យ រួចរាល់ហើយ។ សូមជម្រាបថា មកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១…
-
អ្នកជំងឺកូវីដ-១៩ ១០នាក់ទៀត បានស្លាប់បាត់បង់ជីវិត

-
សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ដែលដឹកជញ្ជូនជនជាតិថៃ៥នាក់ ចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ នៅស្រុកអូរជ្រៅ

ការឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥៨ ត្រង់ប៉ុស្តិ៍ត្រួតពិនិត្យភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ លោក សូ ចាន់ណារី បានអោយដឹងថាម្ចាស់រថយន្តមានឈ្មោះ សោភ័ណ្ឌ សវត្ស ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ។ ចំណែកជនជាតិថៃទាំង៥នាក់ មាន៖ឈ្មោះ អាំថាក់ ឆៃ ភេទប្រុស អាយុ២១ឆ្នាំ, ឈ្មោះ វិផា ផន ភេទ ស្រី អាយុ ២២ឆ្នាំ, ឈ្មោះ អ៊ឹម អាំម៉ាលីម ភេទ ប្រុស អាយុ២១ឆ្នាំ, ឈ្មោះ ម៉ា លុត ភេទប្រុស អាយុ២១ឆ្នាំនិង ឈ្មោះចឹក ទូឡុង ភេទប្រុស អាយុ២២ឆ្នាំ នៅប្រទេសថៃ។ លោកមេបញ្ជាការបានបញ្ជាក់ថា មានរថយន្ត១គ្រឿងម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង…
-
រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍២០កុម្ភៈ កើនដល់ទៅ៩៤០នាក់និងព្យាបាលអ្នកជម្ងឺកូវីដ-19ក្នុងខេត្ត ជាសះស្បើយចំនួន០១នាក់ ផងដែរ ក្នុងចំណោមអ្នកជម្ងឺកូវីដ០២នាក់ ដែលកំពុងតែសម្រាកព្យាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

អាជ្ញាធរ នៃ រដ្ខបាលបាត់ដំបង បានរកឃើញអ្នកជាប់ពាក់ព័ន្ធទៅព្រឹត្តិការណ៍២០កុម្ភៈ បានកើនឡើងដល់ទៅជាង ៩០០នាក់។ ហើយក្នុងនោះ ក៏មានមនុស្សចំនួន០២នាក់ វិជ្ជមានកូវីដ-19 ដែលកំពុងតែសម្រាកធ្វើការព្យាបាល។ ក្នុងនោះក៏មានអ្នកជម្ងឺម្នាក់ បានជាសះស្បើយ។ ហើយម្នាក់ទៀតកំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពទ្យបង្អែក ខេត្តបាត់ដំបង នៅឡើយ។ នេះបើយោងតាមរបាយការណ៍គូសបញ្ជាក់ពីលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលបានឲ្យដឹងនៅល្ងាច ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១នេះក្នុងចំណោមអ្នកពាក់ព័ន្ធ ទាំង៩៤០នាក់ និងមានចំនួន១០៦នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ជាមួយនិងបុរសម្នាក់”វិជ្ជមាន”កូវីដ-19 ដែលមានទីលំនៅ នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងជាអ្នកប្រកបមុខរបរ យកម្នាស់ទៅលក់ នៅផ្សារនាគមាស រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ19។ តាមការគូសបញ្ជាក់ ក៏បានឲ្យដឹងបន្ថែមទៀតអ្នកដែលប៉ះពាល់ទាំងអស់នេះ គឺ៖បានយកវត្ថុសំណាកលើកទី១រួចហើយ ជាលទ្ធផល “អវិជ្ជមាន”ទាំងអស់ ហើយអ្នកទាំងនោះបាននិងកំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល និងនៅតាមផ្ទះរៀងៗខ្លួន ដោយមានការយាមកាមពិនិត្យមើលយ៉ាងម៉ត់ចត់ របសអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានផ្ទាល់ ហើយតំបន់ទីតាំងភូមិខាងលើនេះក៏ត្រូវបានបិទខ្ទប់ចាប់តាំងពីយប់ថ្ងៃទី២១ ខែមេសាមកម្លេះ។ ជាមួយគ្នានេះ ក្នុងគោលបំណងកុំឲ្យមានការឆ្លងរាលដាលខ្លាំងក្នុងសហគមន៍…