-
អភិបាលរាជធានីបន្តចែកអំណោយជូនពលរដ្ឋទាំងថ្ងៃទាំង យប់រាល់ថ្ងៃ ដើម្បីកាត់បន្ថយការលំបាក ខណៈរួមគ្នាផ្ដាច់ជម្ងឺកូវីដ-១៩

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួន ១.០០០គ្រួសារមកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ មេសានេះនៅលើផ្លូវលេខ៣៦៩ ជាប់ផ្សារបន្លែច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ២៥០ នាក់ប៉ុណ្ណោះ ជាមួយនិងការរក្សាគម្លាតសុវត្ថិភាព ល្អប្រសើរ ។ ចំពោះប្រជាពលរដ្ឋជាង៧០០គ្រួសារទៀត អាជ្ញាធរច្បារអំពៅជាអ្នកចែកបន្ត ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ៖ការបិទខ្ទប់ភូមិដ្ឋានរបស់បងប្អូនជាការសម្រេចចិត្តដ៏លំបាកបំផុតរបស់រាជរដ្ឋាភិបាល ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ពិសេសត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។ លោក ឃួង ស្រេង បន្តទៀតថា បើបងប្អូនមានអត់ធ្មត់ ចូលរួមជាមួយរាជរដ្ឋាភិបាលអោយបានល្អប្រសើរជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ-១៩ បាន នោះរដ្ឋាភិបាលនិងបើកក្រុងឡើងវិញ ហើយនៅពេលបើកឡើងវិញ មិនមានប្រឈមនិងជម្ងឺកូវីដ-១៩…
-
លោកបណ្ឌិត អាំង សិរីពិដ្ឋ អភិបាលរងខណ្ឌចំការមន បានផ្តល់អំណោយគ្រឿងឧបភោគបរិភោគដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន

ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ដោយមានការដឹកនាំដោយលោកបណ្ឌិត អាំង សិរីពិដ្ឋ អភិបាលរងខណ្ឌចំការមន បានផ្តល់អំណោយជូនកងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន ដែលខិតខំតាមគោលដៅប៉ារ៉ាស ក្នុងមូលដ្ឋានការពារចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។ ពិធីប្រគល់ទទួលអំណោយនេះ គឺធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដោយមានការចូលរួមពីលោកបណ្ឌិត អាំង សិរីពិដ្ឋ អភិបាលរងខណ្ឌចំការមន ខណ្ឌចំការមន តំណាងលោកជំទាវ កែ សួនសុភី ស សុខា និងលោក អៀង ធារិទ្ធ មេបញ្ជាការរងខណ្ឌចំការមន។ លោកបណ្ឌិត អាំង សិរីពិដ្ឋ អភិបាលរងខណ្ឌចំការមននាំយកអំណោយដែលផ្តល់ជូនរួមមានគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីបន្តចែកជូនដល់កងរាជអាវុធហត្ថចំនួន៤៩នាក់ និងបន្ថែមធុងហ្គាសចំនួន១ធុងធំ និងធុងសំរាប់បាញ់អាកុលពេលចុះបំពេញភារកិច្ចផង។ ថ្មីៗលោកបណ្ឌិអភិបាលរង ក៏បានផ្ដល់អំណោយទាំងនេះដល់នគរបាលប៉ុស្តិ៍ទាំង៥ចំណុះអធិការដ្ឋាននគរបាលអធិការខណ្ឌចំការមនសរុប ១១៥នាក់ និងគណ:បញ្ជាការពារសាលាសង្កាត់ និងជួយសង្រ្គោះស្រ្តីមានផ្ទៃពោះជិតគ្រប់ខែខ្វះខាតលុយកាក់បង់ថ្លៃជួលផ្ទះក៏បានរៀបចំផ្ដល់ថវិការ និងរកបន្ទប់ជួលថ្មីអោយទៅគាត់ដែរ។ ក្នុងនោះផងដែរ លោកបណ្ឌិត អភិបាលរងបានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាពការពារអោយបានល្អដឹងថាកងកម្លាំងត្រូវថ្ងៃត្រង់ភ្លៀងគ្មានពេលសំរាកគ្រប់គ្រាន់ទេតែដើម្បីការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋទោះមានការនឿយហត់យ៉ាងណាក៏មិនឆ្លើយថាហត់ដែរ។…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖បងប្អូនកំពុងរស់នៅ”តំបន់ក្រហម”អាចចេញពីផ្ទះបានមានតែមូលហេតុចំនួន៣ប៉ុណ្ណោះ

ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌បានធ្វើការក្រើនរំលឹក ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ក្រហម ដោយបានបញ្ជាក់ជាថ្មីថាពួកគាត់អាចចេញពីផ្ទះមានមានតែមូលហេតុចំនួន៣ប៉ុណ្ណោះ។ បើតាម ឯកឧត្តម គឹម សន្តិភាព ឱ្យដឹងឱ្យដឹងនៅថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២១នេះគឺមូលហេតុចំនួន៣ ដែលអាចឱ្យបងប្អូនកំពុងរស់នៅតំបន់ក្រហមអាចចេញពីផ្ទះបាននេះរួមមានដូចជា៖ ១.មូលហេតុសុខភាពបន្ទាន់២.មូលហេតុទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ និង៣.មូលហេតុទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២។ ដោយ៖ម៉ាដេប៉ូ
-
សង្គ្រាមចិត្តសាស្ត្រជុំវិញបញ្ហាវ៉ាក់សាំង គឺជាឧបាយកលទុច្ចរឹត និងថោកទាបពួកប្រឆាំងងប់ងុលដែលមានជនឧទ្ទាមក្បត់ជាតិជាមេក្លោង តែងតែបង្កសកម្មភាពមិនឈប់ឈរក្នុងការប៉ុនប៉ងបំផ្លិចបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា

នៅពេលប្រទេសជាតិប្រឈមនឹងការលំបាក ពួកនេះមិនដែលចេះខ្វល់ខ្វាយម្តងណាឡើយ ក្រៅតែពីបង្កើតឧបាយកលសព្វបែបសព្វយ៉ាង ដើម្បីរុញសភាពការណ៍ឲ្យកាន់តែលំបាក ធ្វើយ៉ាងណាឲ្យតែបានសម្រេចគោលបំណងរបស់ខ្លួនតាមមហិច្ឆតាដ៏ងងឹតងងុលបំផុត។ជាក់ស្តែងនៅក្នុងពេលប្រទេសជាតិ និងប្រជាជនកម្ពុជាកំពុងតែប្រឈមនឹងឧបសគ្គនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជនពួកប្រឆាំង បានខិតខំឃោសនាសង្គ្រាមចិត្តសាស្ត្រដោយផ្សព្វផ្សាយព័ត៌មានបំពុលធ្វើឲ្យច្របូកច្របល់នៅក្នុងសង្គមជាតិ។ពួកនេះបានធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល ដែលបាននឹងកំពុងខិតខំយ៉ាងខ្លាំង ក្នុងការដោះស្រាយរាល់បញ្ហាលំបាកដែលបណ្តាលមកពីជំងឺកូវីដ១៩។ ជាក់ស្តែងថ្មីៗនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនទៅតាមដំណាក់កាលនិងគោលដៅនិមួយៗតាមស្ថានភាពជាក់ស្តែង បែរជាមេឧទ្ទាមក្បត់ជាតិបានស្រែកជំទាលពីក្រៅប្រទេសឲ្យប្រជាជនសំរុកនាំគ្នាទៅចាក់វ៉ាក់សាំង នៅពេលដែលជននេះក៏ដឹងដែរថា លទ្ធភាពនៃការផ្គត់ផ្គង់វ៉ាក់សាំងនៅមិនទាន់បានគ្រប់គ្រាន់នៅឡើយ។ ពិនិត្យមើលមួយភ្លែតឃើញថា ការជំរុញនេះជាគោលបំណងល្អ ប៉ុន្តែលើភាពជាក់ស្តែងវាជាឧបាយកលដ៏ពិសពុលប្រកបដោយគ្រោះថ្នាក់ និងមានចរិតថោកទាបបំផុត។ យើងគប្បីរំលឹកអំពីព្រឹត្តិការណ៍ទាំងឡាយជាបន្តបន្ទាប់ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា មេឧទ្ទាមក្បត់ជាតិមិនដែលលះបង់ចោលនូវសារជាតិដ៏ថោកទាប ក្នុងការបំផ្លិចបំផ្លាញសង្គមជាតិកម្ពុជាម្តងណាឡើយ។ ក្នុងពេលដែលកម្ពុជាជួបប្រទះនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ភ្លាម ហើយក្នុងពេលដែលប្រទេសមួយចំនួន ក្នុងពិភពលោកទើបតែធ្វើការសាកល្បងវ៉ាក់សាំងដែលទើបតែផលិតបានថ្មីៗនៅឡើយ ជនឧទ្ទាមក្បត់ជាតិនិងពួកប្រឆាំងងប់ងុលបានឃោសនាថា រាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ទិញវ៉ាក់សាំងមកចាក់ជូនប្រជាជន។ បន្ទាប់មកនៅពេលវ៉ាក់សាំងមួយចំនួន ជាពិសេសវ៉ាក់សាំងដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ហើយដែលបណ្តាប្រទេសជាច្រើនក្នុងពិភពលោក បានសម្រេចអនុម័តប្រើប្រាស់ជាផ្លូវការហើយនោះ រាជ រដ្ឋាភិបាលកម្ពុជាក៏បានទទួលវ៉ាក់សាំងទាំងនេះដែលជាអំណោយផង និងជាការទិញពីសាធារណរដ្ឋប្រមានិតចិនផង រួមជាមួយវ៉ាក់សាំងដែលទិញពីក្រុមហ៊ុននៃប្រទេសផ្សេងទៀតយកមកប្រើប្រាស់ ចាក់ជូនប្រជាជនកម្ពុជា។ ក្នុងពេលនោះពួកគេបានធ្វើជាជ្រួលច្រាល់ ស្លឈាម ក្រហល់ក្រហាយក្នុងខ្លួន ធ្វើការចោទប្រកាន់ថា រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់វ៉ាក់សាំងរបស់ចិន ដោយយកអាយុជីវិតប្រជាជន ទៅធ្វើការសាកល្បងជាមួយវ៉ាក់សាំងទាំងនោះទៅវិញ។ ជាមួយគ្នានេះ ពួកគេក៏បានឆ្លៀតញុះញង់បំផុសបំផុលប្រជាជនមិនឲ្យទៅចាក់វ៉ាក់សាំង ហើយជាក់ស្តែងណាស់ដែលថា នេះជាគោលបំណងឧក្រិដ្ឋដើម្បីសម្លាប់ប្រជាជនតែម្តង ដោយពួកគេដឹងច្បាស់ណាស់ថា ប្រសិនណាបើប្រជាជនបានទៅចាក់វ៉ាក់សាំងនោះប្រជាជននឹងកាត់បន្ថយបានយ៉ាងច្រើននូវលទ្ធភាពនៃការឆ្លង និងការស្លាប់ ដែលបណ្តាលមកពីជំងឺកូវីដ១៩…
-
វិចារណកថា៖ វីរភាពកងទ័ពអាវសនៅលើសមរភូមិប្រយុទ្ធជាមួយជំងឺកូវីដ១៩

ពិភពលោកបានឆ្លងកាត់នូវគ្រោះមហន្តរាយនៃជំងឺរាតត្បាតសកលកូវីដ១៩ដ៏គ្រោះថ្នាក់បំផុតអស់រយៈពេលជាងមួយឆ្នាំហើយ ហើយដែលក្នុងដំណាក់កាលនេះ គ្រប់វិស័យទាំងអស់ គ្រប់ស្ថានភាពទាំងអស់ សុទ្ធតែស្ថិតក្នុងសភាពមិនប្រាកដប្រជា មិនអាចព្យាករណ៍ និងមិនអាចវាយតម្លៃសន្និដ្ឋានជាមុនបានទាំងអស់។ ប៉ុន្តែអ្វីដែលប្រាកដ និងជាក់លាក់បំផុតនោះ គឺថា ជំងឺកូវីដ១៩បាននឹងកំពុងបំផ្លិចបំផ្លាញមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្កផលប៉ះពាល់សម្រាប់រយៈពេលយូរទៀតផង។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងជំងឺរាតត្បាតនេះ ក៏បានញាំញី និងបង្កជាឧបសគ្គដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជនជាមួយនឹងការខិតខំប្រឹងប្រែងទប់ទល់ និងការទ្រទ្រង់នូវប្រព័ន្ធសុខមាលភាពសាធារណៈឲ្យមាននិរន្តរភាព។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្តូរផ្តាច់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពដោយបានធ្វើឲ្យសម្រេចជោគជ័យព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា និងព្រឹត្តិការណ៍ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២០ ដោយទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិទៀតផង។ ប៉ុន្តែចុងក្រោយនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើតឡើង និងកំពុងបង្កឲ្យមានផលវិបាកយ៉ាងច្រើនដល់កម្ពុជា ដែលរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាច្រើនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយដែលតម្រូវឲ្យប្រជាជនគ្រប់ៗរូបត្រូវតែគោរពច្បាប់ សេចក្តីសម្រេច សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការសុខាភិបាល ឲ្យបានម៉ឹងម៉ាត់ជាទីបំផុតដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ការពារសុខមាលភាពរបស់ក្រុមគ្រួសារ របស់សហគមន៍ និងរបស់សង្គមជាតិយើងទាំងមូលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្តូរផ្តាច់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពដោយបានធ្វើឲ្យសម្រេចជោគជ័យព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា និងព្រឹត្តិការណ៍ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២០ ដោយទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិទៀតផង។ ប៉ុន្តែចុងក្រោយនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើតឡើង និងកំពុងបង្កឲ្យមានផលវិបាកយ៉ាងច្រើនដល់កម្ពុជា ដែលរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាច្រើនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយដែលតម្រូវឲ្យប្រជាជនគ្រប់ៗរូបត្រូវតែគោរពច្បាប់ សេចក្តីសម្រេច…
-
អាជ្ញាធរអាមេរិកអនុញ្ញាតអោយបន្តការប្រើប្រាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ឡើងវិញនាពេលឆាប់ៗនេះ ប៉ុន្តែអមជាមួយការព្រមាន

អាមេរិក៖ និយ័តករសុខាភិបាលកំពូលនៅថ្ងៃសុក្រនេះបញ្ជាក់ថា សហរដ្ឋអាមេរិកអាចបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ឡើងវិញបានភ្លាមៗ ដែលនេះជាការបិទបញ្ចប់ការស៊ើបអង្កេតរយៈពេល១០ថ្ងៃមកនេះ ជុំវិញបញ្ហាកំណកឈាមដ៏កម្រ ក្រោយពេលចាក់វ៉ាក់សាំងនេះរួច ។មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ការសម្រេចឲ្យប្រើវ៉ាក់សាំងរបស់ Johnson & Johnson អាចនឹងត្រូវធ្វើឡើងភ្លាមៗ ប៉ុន្តែវានឹងត្រូវអមជាមួយការព្រមានទៅជាមួយគ្នាផងដែរ ។ដោយឡែកនៅក្នុងថ្ងៃសុក្រដដែលនេះ គណៈវិនិច្ឆ័យរបស់មជ្ឈមណ្ឌល CDC ក៏បានធ្វើការបោះឆ្នោតផងដែរ ក្នុងសំឡេងគាំទ្រ១០លើ៤ឲ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson អាចប្រើប្រាស់លើមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលវាជាការណែនាំដូចខ្លួនបានដាក់ឲ្យអនុវត្តកន្លងមកនេះដែរ ។ យ៉ាងណាក៏ដោយ សេចក្តីសម្រេចចុងក្រោយ អាចនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ៕ ប្រភព៖ Reuters
-
អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ និងបែងចែកភារកិច្ចជូនអភិបាលរងរាជធានី ត្រួតពិនិត្យទីតាំងការងារយកសំណាក ក្នុងតំបន់ក្រហម

នាវេលាថ្ងៃត្រង់ថ្ងៃសៅរ៍នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះពិនិត្យគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ និងបែងចែកភារកិច្ចជូនអភិបាលរងរាជធានីត្រួតពិនិត្យទីតាំងការងារយកសំណាកក្នុងតំបន់ក្រហម ក្នុងភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សរុបទាំងអស់មាន ៣២ភូមិ ( ទីតាំងយកសំណាក ) ដើម្បីជំរុញការងារយកសំណាកឱ្យទាន់សភាពការណ៍ និងមានប្រសិទ្ធភាព សុវត្ថិភាព ហើយឈានទៅរកការកាត់ផ្ដាចការរីករាលដាលនៃមេរោគកូវីដ១៩៕ ប្រភពហ្វេសប៊ុក ឯកឧត្តម ឃួង ស្រេង ហ្វេសប៊ុក ឯកឧត្តម ឃួង ស្រេង៖
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៦លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩ម៉ឺននាក់ និងជាសះស្បើយ១២៤លាន៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៦លាន២៥ម៉ឺន៣ពាន់២៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩ម៉ឺន៩ពាន់៦២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៤លាន៥ម៉ឺន៤២៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៧៣ម៉ឺន៥ពាន់៧០៤នាក់ ស្លាប់ចំនួន៥៨ម៉ឺន៥ពាន់៧៥នាក់ និងជាសះស្បើយចំនួន២៥លាន២៩ម៉ឺន៦ពាន់៤៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៦លាន៦១ម៉ឺន៤៨១នាក់ ស្លាប់១៨ម៉ឺន៩ពាន់៥៤៩នាក់ និងជាសះស្បើយ១៣លាន៨៦ម៉ឺន៧ពាន់៩៩៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន២៣ម៉ឺន៨ពាន់១១០នាក់ ស្លាប់ចំនួន៣៨ម៉ឺន៦ពាន់៦២៣នាក់ និងជាសះស្បើយ១២លាន៧១ម៉ឺន១ពាន់១០៣នាក់ ៕ ប្រភព៖ worldometers
-
អភិបាលខណ្ឌចំការមន ថ្លែងថា ដើម្បីបិទបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ ឱ្យបានឆាប់ គឺទាមទារ ឱ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំមន្រ្តីរាជការនៃរដ្ឋបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកស្រីអភិបាលរង ខណ្ឌ និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូន ពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាកក្នុងគ្រា នៃការបិទខ្ទប់ ចំនួន ៤៨គ្រួសារ មានមនុស្ស រស់នៅសរុប១៩០នាក់ដែលស្ថិតនៅភូមិ៦, ភូមិ៧ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានលើក ឡើងថា ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ក្រោម ការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់ បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមក រកស្ថានភាពធម្មតាវិញ ។ ក្នុងឱកាសនេះ លោក ថេង សុថុល…
-
សមត្ថកិច្ចនៅតាមគោលដៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
