-
ឆន្ទ:យុវជនដើម្បីប្រជាជន ឆ្ពោះទៅបញ្ចប់កូវីដ-19

-
ប្រជាពលរដ្ឋ និងអាជីវករផ្សារបន្លែ ផ្សារច្បារអំពៅ ចំនួន១០០០គ្រួសារ បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន

ផ្សាយផ្ទាល់ ៖ ប្រជាពលរដ្ឋ និងអាជីវករផ្សារបន្លែ ផ្សារច្បារអំពៅ ចំនួន១០០០គ្រួសារ បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលអមដំណេីរដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ព្រមទាំងមន្ត្រីជាច្រេីននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ។ លោក ជីម ភារ៉ា អ្នករាយការណ៍
-
ខេត្តព្រៃវែង ពិន័យមនុស្ស៤នាក់ ក្នុងម្នាក់ៗ ២លានរៀល ក្រោយល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានចាត់វិធានការរដ្ឋបាលវិន័យអន្តរកាល ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងម្នាក់ៗត្រូវពិន័យប្រាក់២លានរៀល។ ការពិន័យទៅមនុស្សទាំង៤នាក់នោះ ដោយអនុវត្តទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនានា នៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែមានការឆ្លង ក៏ដូចជាការបង្កើតគណៈកម្មការត្រួតពិនិត្យ និងតាមដានការងារពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ អភិបាលស្រុកកំពង់ត្របែក លោក យ៉ាវ សានិន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋានស្រុកកំពង់ត្របែក បានចាត់វិធានការរដ្ឋបាលវិន័យអន្តរកាល ល្មើសចំនួន៤នាក់ ដែល៣នាក់មកពីឃុំចាម និងម្នាក់ទៀតមកពីឃុំកន្សោមអក។ អភិបាលស្រុកកំពង់ត្របែក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បុគ្គលទាំង៤នាក់ បានល្មើសនឹងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៥ គឺការរឹតបន្តឹង ឬការហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។ អ្នកទាំង៤នាក់ បានស្ម័គ្រចិត្តមកបង់វិន័យនៅការិយាល័យច្រកចេញចូលតែមួយនៅស្រុកកំពង់ត្របែក។ បន្ទាប់មកមន្ត្រីនគរបាល បានដឹកពួកគាត់ទៅធ្វេីចត្តាឡីស័ក នៅតាមឃុំនីមួយៗវិញផងដែរ។ ចំពោះការផាកពិន័យនេះដោយក្នុងម្នាក់ៗ ទឹកប្រាក់២លានរៀល»។ លោកអភិបាលស្រុក បានលើកឡើងថា ចំពោះការអនុវត្តនូវអនុក្រឹត្យនេះមិនមែនធ្វើឡើងដោយមិនបានជម្រាបជូនដល់ប្រជាពលរដ្ឋមុននោះទេ គឺអាជ្ញាធរបានជម្រាបជូនដល់ប្រជាពលរដ្ឋជាច្រើនមកហើយ និងមានសេចក្តីជូនដំណឹងរបស់រដ្ឋបាល ខេត្តព្រៃវែងផងដែរ…
-
អភិបាលខេត្តតាកែវ អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនកងកម្លាំងឈរជើងតាមគោលដៅសំខាន់ៗ ក្នុងការហាមឃាត់ការធ្វើដំណើរ ជាបណ្ដោះអាសន្ន

តាកែវ៖ រយៈពេលមួយថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្ត អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្ត ភូមិសាស្រ្តស្រុកត្រាំកក់ ជាប់ព្រំប្រទល់ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ភូមិសាស្រ្តស្រុកបាទី ជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល និងភូមិស្រុកព្រៃកប្បាស ដែលមានព្រំប្រទល់ជាប់ខេត្តកណ្ដាល ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្ត ស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាល ក្នុងការបិទរមណីយដ្ឋានទេសចរណ៍ និងហាមឃាត់ការធ្វើ ដំណើរពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅឈរ ជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះពង្រឹងបន្ថែមក្នុងការទទួល ខុសត្រូវខ្ពស់ ចំពោះការអនុវត្តវិធានការឲ្យមានប្រសិទ្ធភាព ព្រមទាំងសួរសុខទុក្ខ និងនាំ យកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថ…
-
ខេត្តមណ្ឌលគិរី រៀបចំទីតាំងសម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព សម្រាប់អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩

អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២១ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នៅពីរទីតាំងផ្សេងគ្នា។ ទីតាំងទី១ មានទំហំផ្ទៃដីជិត ១០ហិកតា ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងទីតាំងទី២ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សូមចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕
-
ក្រសួងពាណិជ្ជកម្ម លក់អង្ករបានចំនួន១ពាន់២៤១បាវ មី៤ពាន់៦២០កេស និងគ្រឿងបរិភោគមួយចំនួនទៀត ជូនប្រជាពលរដ្ឋជាមួយតម្លៃទាបជាងទីផ្សារ

ក្នុងរយៈពេល៩ថ្ងៃ គឺរវាងពីថ្ងៃទី១៥-២៣ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័ត និងស្ដង់របស់ក្រសួងពាណិជ្ជកម្ម លក់អង្ករ មីជាតិ និងគ្រឿងបរិភោគ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ក្រៅពីអង្ករ និងមី រយៈពេល៩ថ្ងៃនេះ ក្រសួងក៏បានលក់ទឹកត្រី បានសរុបចំនួន១,១៥៣យួរ, ទឹកស៊ីអ៊ីវ ចំនួន៧៨៥យួរ, ត្រីខ ចំនួន១,៦២៧យួរ, ទឹកសុទ្ធ ចំនួន១៤០យួរ, បន្លែ១១៥គីឡូក្រាម, ឆៃពៅ៣៥៦ថង់ និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋផងដែរ។
-
ព្រឹកនេះ! ថៃប្រកាសឆ្លងកូវីដ ជិត៣ពាន់នាក់ទៀត ស្លាប់ថែម៨នាក់

-
គ្រូពេទ្យស្មគ្រចិត្ត ចុះយកសំណាក ប្រជាពលរដ្ឋ និងអាជីវកផ្សារច្បារអំពៅ

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ 📍 #បឹងស្នោ_ខណ្ឌច្បារអំពៅ សរុបបានចំនួន ២៦៥នាក់ / វិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់។កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់បងប្រុស ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ #TYDA
-
អាជ្ញាធរខេត្តបាត់ដំបង ពិនិត្យ និងពង្រឹងភូមិសាស្ត្រការបិទខ្ចប់ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរង ខេត្ត តំណាងឯកឧត្តម អភិបាលខេត្តបាត់ដំបងអញ្ជើញចុះពិនិត្យ និងពង្រឹងភូមិសាស្ត្រការបិទខ្ចប់ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តបាត់ដំបង នីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ឯកឧត្តម អភិបាលរងខេត្ត បានចុះត្រួតពិនិត្យព្រំប្រទល់នៅចំណុចស្រុកបវេល ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ, ព្រំប្រទល់ស្រុកបវេល ខេត្តបាត់ដំបង និងខេត្តប៉ៃលិន, ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន, ព្រំប្រទល់ស្រុកសំពៅលូន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ណុប ដារ៉ា បានឱ្យដឹងថា ការចុះត្រួតពិនិត្យតាមគោលដៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនាពេលនេះ សំដៅពង្រឹងការបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ខេត្តបាត់ដំបងជាខេត្តជាប់ព្រំប្រទល់ជាបណ្តោះអាសន្នដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំយកនូវអំណោយជាម៉ាស់, ម៉ាសុីវាស់កំដៅ, មី, ទឹកសុទ្ធនឹងថវិកា ជូនកម្លាំងដែលឈរជើងតាមបណ្ដាគោលដៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងផងដែរ ៕ ដោយវណ្ណលុក
-
លោកជំទាវ ម៉ែន សំអន ៖ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចែកជានិមិត្តរូប ៣០០គ្រួសារ លើចំនួន ៣.១៧៣គ្រួសារដែលរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំក្នុងថ្ងៃនេះ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។ ឆ្លៀតក្នុងឪកាសនោះលោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធម្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។ លោកជំទាវបានបន្តទៀតថា នៅក្នុងដំណាក់កាលដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។ លោកជំទាវក៏បានថ្លែងអំណរគុណ…