-
កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅតែបន្តឈរជើងសហការទៅតាមគោលដៅរៀងៗខ្លួនបើទោះបីជាមេឃភ្លៀងឡាយឡំជាមួយខ្យល់យ៉ាងណាក្តីដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាលនិងធានីភ្នំពេញទៅតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត

ខេត្តកណ្តាល៖ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នៅតែចុះប្រចាំការនិងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន បើទោះបីចាមេឃនៅរសៀលនេះមានភ្លៀងលាយឡំជាមួយនិងខ្យល់យ៉ាងខ្លាំង ដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាលនិងការធ្វើដំណើរទៅរាជាធានីភ្នំពេញ ទៅតាមការណែនាំរបស់គណៈបញ្ជាការ ឯកភាពខេត្ត ក៏ដូចជាអនុវត្តន៍ ទៅតាមបទបញ្ជាររបស់ ឯកឧត្តម នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ។ ក្នុងបេសកកម្មសហការយាមល្បាត់ការពារតំបន់បិទខ្ទប់នៅក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃនេះ ឯកឧត្តម នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានដាក់បញ្ជាផ្ទាល់ ទៅដល់បងប្អូនកងកម្លាំងទាំងអស់ នៅតាមគោលដៅ ត្រូវត្រៀមសម្ភារៈគ្រប់ប្រភេទបំរើឱ្យការបំពេញបេសកកម្មមិនមានបញ្ហានៅតាមគោលដៅដែលខ្លួនឈរជើងពិសេសអាវភ្លៀង នៅក្នុងរដូវភ្លៀង ហើយត្រូវរាយការណ៍នូវចំណុចអសកម្ម ឬបញ្ហាណាមួយជាបន្ទាន់ដើម្បីបានដោះស្រាយទាន់ពេលវេលា។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលគឹនៅតែបំពេញបេសកកម្មភារកិច្ចនៅតាមគោលដៅគ្របចំនួនដែលបានកំណត់ ការបែងចែករបស់ឯកឧត្តម មេបញ្ចាការ ខណៈដែលការអនុវត្ត បទបញ្ជានសៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅតែបន្តរហូតដល់ពេលនេះ និងទៅពេលខាងមុខទៀត រហូតដល់មានបញ្ជាបញ្ចប់បេសកកម្មនេះ ។ ក្រៅអំពីការ ឈរជើងនៅតាមតំបន់ខ្ទប់ទាំង៥ទីតាំងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅពេលយប់ គឹនៅតែបន្តចុះល្បាតតាមតំបន់គោលដៅ ដើម្បីពិនិត្យមើលការចល័តរបស់បងប្អូនប្រជាពលរដ្ឋចេញមកខាងក្រៅតំបន់បិទខ្ទប់នេះ ទៅតាមការណែនាំរបស់ គណៈបញ្ជាការឯកភាពខេត្តផងដែរ៕
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានបញ្ជូនកម្លាំងកងទ័ពចូលរួម បិទខ្ទប់ នៅក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ

ភ្នំពេញ៖ អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានបញ្ចេញកម្លាំងទ័ព ទៅចូលរួមបិទខ្ទប់ ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ។ គួរបញ្ជាក់ថាការបញ្ជូនកម្លាំងទ័ព ទៅចូលរួមបិទខ្ទប់ ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះឆ្លើយតបទៅនឹងការស្នើសុំរបស់ រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រាដែលខេត្ត ត្រូវធ្វើការបិទខ្ទប់ រួចមក។ គួរបញ្ជាក់ថា អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ( Lockdown) ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លង រាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ថ្ងៃ យប់ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩…
-
ប្រជាពលរដ្ឋ ចំនួន៣៨នាក់ រស់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានឲ្យត្រឡប់ទៅលំនៅដ្ឋានវិញហើយបន្ទាប់ពីឃាត់ឱ្យធ្វើចត្តាឡីស័ករយៈពេលចំនួន ១៤ថ្ងៃ

-
បុរសជនជាតិខ្មែរ២នាក់ទៀតហើយ ឣាយុ ៤០ឆ្នាំ និងឣាយុ ៥៦ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩

-
ជាធម្មតា វីរុសតែងតែវិវត្ត ឬប្រែប្រួល ដូចអ្វីដែលកំពុងកើតឡើងចំពោះវីរុសកូវីដ-១៩ អ៊ីចឹង

-
សមត្ថកិច្ចនៅតាមគោលដៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

-
រដ្ឋបាលខណ្ឌឫស្សីកែវ ៖ ផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារចំនួន៣ទីតាំងបន្ថែមទៀត

រដ្ឋបាលខណ្ឌឫស្សីកែវជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារចំនួន៣ទីតាំងបន្ថែមទៀត ក្នុងខណ្ឌឫស្សីកែវដូចខាងក្រោម៖១-ផ្សារគីឡូម៉ែត្រលេខ៦(ផ្សារឆេកូ)ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦២-ផ្សារតូចទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១៣-ផ្សារច្រាំងចំរេះក្នុងសង្កាត់ច្រាំងចំរេះទី២គិតចាប់ពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩៕
-
នៅរាជធានីភ្នំពេញ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥១៦នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

សេចក្ដីជូនដំណឹង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥១៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
-
អង្គការសុខភាពពិភពលោកអាចឲ្យប្រើវ៉ាក់សាំងចិន ផ្លូវការ ដើមសប្តាហ៍ក្រោយ

-
មណ្ឌលចត្តាឡីស័កបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
