Category: Covid-19

  • អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩

    អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩

    ខេត្តកណ្តាល៖នៅព្រឹកថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភដល់មន្ត្រី ដែលប្រចាំការ នៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដែលមានចំនួន ០៧មណ្ឌលក្នុងចំណោមមណ្ឌលទាំង ១៥៨មណ្ឌល នៅទូទាំងក្រុងតាខ្មៅ ដែលបានត្រួតពិនិត្យ ក្នុងនោះមានមណ្ឌលភូមិថ្មី ភូមិថ្មី១ ភូមិថ្មី២ ភូមិតាខ្មៅ១ ភូមិតាខ្មៅ២ និងភូមិតាខ្មៅ៣។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានសំដែងការកោតសរសើរលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរយៈពេលកន្លងមកតែងបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ដោយទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវណែនាំជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ឲ្យបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មម៉ឺងម៉ាត់បំផុត តាមរយៈវិធានការសុខាភិបាលគឺ ៣ការពារ ៣កុំ រួមនិងចំណាត់ការព្រមទាំងបទបញ្ជាផ្សេងៗក៏ដូចជាការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយើងទាំងអស់រួមគ្នាប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឲ្យឆ្លងរាលដាលបន្តទៀតដល់សហគមន៍។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ…

  • មេបញ្ជាការកងទ័ពជើងគោកបញ្ជូនកម្លាំងចូលប្រតិបត្តិការបិទខ្ទប់នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

    មេបញ្ជាការកងទ័ពជើងគោកបញ្ជូនកម្លាំងចូលប្រតិបត្តិការបិទខ្ទប់នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ចេញកម្លាំងទ័ព តាមការស្នើសុំរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រាដែលខេត្តត្រូវធ្វើការបិទខ្ទប់ រយៈពេល១៤ថ្ងៃចាប់ពីម៉ោងសូន្យថ្ងៃទី២៣មេសា ឆ្នាំ២០២១តទៅ។ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា កម្លាំងរបស់កងទ័ពជើងគោកដែលត្រូវចូលរួម រួមមាន កម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះស៊ីហនុ និងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ចំណុះយោធភូមិភាគទី៣។ សូមបញ្ជាក់ជូនថា អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់( Lockdown) ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ថ្ងៃ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធិភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តបិទខ្ទប់ និងមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត។ នៅក្នុងការអនុវត្តវិធានការបិទខ្ទប់ គណៈបញ្ជាការខេត្តត្រូវបានប្រើប្រាស់កម្លំាង រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ មូលដ្ឋានសមុទ្រ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងកងពលតូថ្មើរជើងលេខ៣១ នៃយោធភូមិភាគទី៣ ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់ សម្រាប់ទទួលបន្ទុក និងសម្របសម្រួលលើការងារចាំបាច់រួមមាន ការងារផ្នែកសន្តិសុខ…

  • ថ្នាក់ដឹកនាំក្រសួងអប់រំថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានឧបត្ថម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី២

    ថ្នាក់ដឹកនាំក្រសួងអប់រំថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានឧបត្ថម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី២

    រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលអូស្ត្រាលី សំរាប់ ការ បណ្ដុះបណ្ដាល ដែលបាន ចូលរួមឧបត្ថម្ភនូវអាហារ និងភេសជ្ជៈ ដល់ក្រុមការងារ ដែលកំពុងបំពេញការងារក្នុងការចាក់វ៉ាក់សាំងនៅមណ្ឌលវិទ្យាល័យជាស៊ីមជ្រោយចង្វារ វិទ្យាល័យជាស៊ីមសន្ធរម៉ុក និង មណ្ឌលវិទ្យាល័យចាក់អង្រែ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដូសទី២ នៅរាជធានីភ្នំពេញ។ ការផ្ដល់ជូននេះជាទឹកចិត្តដ៏សប្បុរស និងជាការផ្ដល់កម្លាំងចិត្តជូនដល់ទ័ពជួរមុខ ដែលកំពុងបំពេញការងារយ៉ាងអស់ពីកម្លាំងកាយចិត្ត ក្នុងការងារផ្ដល់វ៉ាក់សាំងការពារជូនដល់បុគ្គលិកអប់រំ រួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ-១៩៕ ដោយ -រ៉ាវុធ

  • អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់កម្មករ កម្មការិនីនិងប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឆាប់បានបើកទីក្រុងភ្នំពេញឡើងវិញ

    អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់កម្មករ កម្មការិនីនិងប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឆាប់បានបើកទីក្រុងភ្នំពេញឡើងវិញ

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវដល់បងប្អូនកម្មករបកម្មការិនីក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ខណៈដែររាជរដ្ឋាភិបាលបានបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃនេះ និងដើម្បីយើងឆាប់បានបើកក្រុងភ្នំពេញមកប្រក្រតីភាពឡើងវិញ។ការអំពាវនាវនិងការលើកឡើងបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង នៅវេលាថ្ងៃត្រង់ថ្ងៃសុក្រនេះ ខណៈដែល លោកចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២.១៦៣គ្រួសារដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ទួលសង្កែទី១ ចំនួន ១.៦៦៣គ្រួសារ និងសង្កាត់ទួលសង្កែទី២ចំនួន ៥០០គ្រួសារ ខណ្ឌឫស្សីកែវ ។ក្នុងឱកាសនោះឯឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចូលរួមរបស់បងប្អូនកម្មករកម្មការិនីនិងប្រជាពលរដ្ឋទាំងអស់ ពិតជាមានតម្លៃខ្លាំងណាស់ ធ្វើឱ្យការបិទខ្ទប់រាជធានីភ្នំពេញ ប្រើប្រាស់រយៈពេលខ្លី ។ដូច្នេះសូមបងប្អូនទាំងអស់ចូលរួមសហការ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺកូវី-១៩ និងឆាប់បានបើកក្រុងភ្នំពេញមកប្រក្រតីភាពឡើងវិញ។ឯឧបញ្ជាក់ផងដែរថា៖ ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនមិនឲ្យធ្វើការចល័តពីផ្ទះមួយទៅផ្ទះមួយពីភូមិមួយទៅភូមិមួយពីរខណ្ឌមួយទៅខណ្ឌនេះ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការឈឺចាប់និងលំបាកហើយ ។ ប៉ុន្តែយើងធ្វើនេះគឺដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ឱ្យបានរស់រានមានជីវិតសិន ។ ក្រោយព្រឹត្តិការណ៍កូវីដ-១៩ យើងនឹងដំណើរការបើករាជធានីភ្នំពេញឡើងវិញ នៅពេលបើករាជធានីភ្នំពេញឡើងវិញនោះ នោះការបើកអាជីវកម្ម ផ្សារនិងរោងចក្រនានាក៏ត្រូវតែបើកដំណើរការព្រមៗគ្នាផងដែរ។ឯកឧត្តម…

  • សូមទស្សនា ទិដ្ឋភាពថ្ងៃ ២៣ មេសា ២០២១ នៅរាជធានីភ្នំពេញ

    សូមទស្សនា ទិដ្ឋភាពថ្ងៃ ២៣ មេសា ២០២១ នៅរាជធានីភ្នំពេញ

    សូមទស្សនា ទិដ្ឋភាពថ្ងៃ ២៣ មេសា ២០២១ នៅរាជធានីភ្នំពេញ

  • អ្នកឆ្លងថ្មី៦៥៥នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ២២៤នាក់

    អ្នកឆ្លងថ្មី៦៥៥នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ២២៤នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៣មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី២១មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៦៥៥នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦៥៤នាក់ និងម្នាក់មកពីបរទេស។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន២២៤នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី២៣មេសា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៨ពាន់៨៤៨នាក់ នោះបានព្យាបាលជាសះស្បើយចំនួន៣ពាន់១៤៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៥ពាន់៦៣៣នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៦១នាក់ហើយ។

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវារោគស្ត្រីនៅពេទ្យរុស្ស៊ីត្រូវធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវារោគស្ត្រីនៅពេទ្យរុស្ស៊ីត្រូវធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ជាអ្នកធ្វើការផ្នែករោគស្ត្រី នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ឬមន្ទីរពេទ្យរុស្ស៊ីចាប់ពីថ្ងៃទី១៦ដល់ ថ្ងៃទី១៩មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់មន្ទីរពេទ្យនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌៖អ្នកនៅក្នុងតំបន់ក្រហម មិនអនុញ្ញាតឱ្យទៅផ្សារទេ

    មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌៖អ្នកនៅក្នុងតំបន់ក្រហម មិនអនុញ្ញាតឱ្យទៅផ្សារទេ

    រាជធានីភ្នំពេញ៖ “សូមជម្រាបជូនថាសម្រាប់ពលរដ្ឋដែលរស់នៅ ក្នុងតំបន់ក្រហមគឺ មិនអនុញ្ញាតឱ្យទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ”។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គឹមសន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌។           ពាក់ព័ន្ធទៅនឹងការចេញចូលរបស់ពលរដ្ឋដែលរស់នៅតំបន់ក្រហមនេះដែរ ឯកឧត្តម គឹមសន្តិភាពបានឱ្យដឹងដែរថា ចំពោះការអនុញ្ញាតឱ្យអ្នករស់នៅតាមតំបន់ក្រហមអាចចេញចូលផ្នែកខាងក្រៅបានមានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឱ្យចេញពីផ្ទះបាន សម្រាប់តំបន់ក្រហមនេះបាន។ មន្រ្តីរូបនេះបានបន្តឱ្យដឹងថា”ការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននីមួយៗ”៕

  • អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅតែបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ដែលត្រូវយកទៅដាក់លក់ជូនប្រជាពលរដ្ឋដោយក្រសួងពាណិជ្ជកម្ម និងទំនិញសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

    អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅតែបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ដែលត្រូវយកទៅដាក់លក់ជូនប្រជាពលរដ្ឋដោយក្រសួងពាណិជ្ជកម្ម និងទំនិញសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

    នៅថ្ងៃទី២៣ មេសា ឆ្នាំ២០២១ មន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់ខ្លួន ចុះត្រួតពិនិត្យគុណភាពផលិតផលទំនិញ នៅទីតាំងឃ្លាំងស្តុកគីឡូមែត្រលេខ៦ របស់ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងបណ្តាឃ្លាំងរបស់ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ទំនិញជូនក្រសួងពាណិជ្ជកម្មសម្រាប់ដាក់លក់ និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់គឺ “តំបន់ក្រហម” ដែលរាជរដ្ឋាភិបាលបានដាក់បំរាមបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋចេញ-ចូល។ ការត្រួតពិនិត្យនោះ គឺដើម្បីធានាថា ទំនិញដែលនឹងត្រូវនាំយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ មានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

  • រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ចំនួនភូមិ៣ នៅស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកបាធាយ

    រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ចំនួនភូមិ៣ នៅស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកបាធាយ

    រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ចំនួនភូមិ៣ នៅស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកបាធាយ។