-
ក្រុងប៉យប៉ែត សម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩នៅ

បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉យប៉ែត ខេត្តបន្ទាយមានជ័យបាន សម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ក្នុងភូមិក្បាសស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបន្ទាប់ពីរកឃើញមានការសង្ស័យលើជនឆ្លងជំងឺកូវីដ-១៩។ ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅពេលនេះ អាជ្ញាធរ និងមន្ត្រីជំនាញ ក្រុមគ្រូពេទ្យបានចុះមកពីនិត្យ និងបានសម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ទីតាំងត្រូវបិទួមមាន៖ ១.ទីតាំងសណ្ឋាគារកាស៊ីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។ ២.ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។ ៣.វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។ ៤.ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។ទីតាំងខាងលើជាទីកន្លែងដែលឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលក្នុងបូរីដួងច័ន្ទ ដែលបានធ្លាប់បានចេញចូល ដោយជននេះវិជ្ជមានជំងឺកូវីត១៩ ។ ឯកឧត្តម អ៊ុ រាត្រី ក៏សំណូមពរសូមពុកម៉ែបងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជាពិសេសសូមចូលរួមគោរពនូវវិធានការ បីការពារ បីកុំ និងពីចូលរួម របស់ប្រមុខរាជរដ្ឋាភិបាល…
-
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យស្តង់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ យោងតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលឱ្យក្រសួងពាណិជ្ជកម្ម រៀបចំសម្របសម្រួលផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ខណៈពេលនៃការបិទខ្ទប់នេះ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យស្តង់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបានរៀបចំស្តង់លក់ចំនួន ១១ស្តង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ (shop.moc.gov.kh) សម្រាប់លក់ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងៗ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញតែម្ដង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣កុំ និង ៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សូមជម្រាបថា បើគិតត្រឹមយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម លក់បានអង្ករ២១៨បាវ,…
-
ឯកឧត្តម ថង សាវុន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង នៅសាលមហោស្រពសម្តេចតេជោ និងវិទ្យាល័យស្រុកលំផាត់

រតនគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង ស្ថិតនៅទីតាំងសាលមហោស្រពសម្តេចតេជោ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅវិទ្យាល័យស្រុកលំផាត់ ព្រមទាំងមានការចូលរួមដោយ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន សសយក ក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបានធ្វើការកោតសរសើរ ដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងទាំងអស់ដែលខិតខំបំពេញការងារបានយ៉ាងល្អ ដែលធ្វើអោយដំណើរការនៃការចាក់វ៉ាក់សាំង នៅក្នុងខេត្តរបស់យើងទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ដែលជាការចូលរួមមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងប្រទេសអោយបានជោគជ័យ ។ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញមកទទួលយកការចាក់វ៉ាក់សាំងទាំងអស់គ្នាតាមការកំណត់របស់រាជរដ្ឋាភិបាល និងសូមចូលរួមបន្ដអនុវត្តវិធានការ៣ការពារ ៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារខ្លួនយើង គ្រួសារ ក៏ដូចជាសង្គមជាតិយើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញទៅត្រួតពិនិត្យទីតាំងបិទការឆ្លងកាត់ចេញចូលខេត្ត ត្រង់ចំណុចអូររវាក់នៅក្នុងស្រុកលំផាត់ ដែលជាព្រំប្រទល់រវាងខេត្តរតនគិរី និងមណ្ឌលគិរីផងដែរ។ ឯកឧត្តមសូមអោយកងកម្លាំងដែលឈរជើងនៅទីតាំងទាំងអស់ អនុវត្តអោយបានម៉ត់ចត់តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលក្នុងការបិទការចេញចូលខេត្តនេះ ដើម្បីចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩អោយមានប្រសិទ្ធភាព ៕
-
អភិបាលរាជធានីភ្នំពេញ ទទួលបានអំណោយពីក្រុមហ៊ុនJ T I ភ្លាម បន្តយកទៅចែកជូនដល់កងកម្លាំងដែលកំពុងឈរជើង នៅគោលដៅបិទខ្ទប់ភ្លាមៗដែរ

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៣ មេសានេះបានទទួលអំណោយ ជាគ្រឿងឧបភោគ បរិភោគនិងភេសជ្ជៈ ពីក្រុមហ៊ុនJ T I ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តយកទៅចែកចាយ ដល់កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរដែលបាននិងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញ ក្នុងខណៈដែលរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលបិទខ្ទប់ក្នុងរយៈពេល១៤ ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ក្រុមហ៊ុនJ T I កន្លងមកតែងបានជួយឧបត្ថមមករដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ។សម្រាប់អំណោយ ដែលទទួលបានពីក្រុមហ៊ុនខាងលើនៅពេលនេះរួមមាន ទឹកក្រូចចំនួន៥០០កេស ទឹកបរិសុទ្ធចំនួន៥០០ កេសនិងអាហារសម្រន់ចំនួន១០០០កញ្ចប់ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនJTIដែលបានជួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគនិងភេសជ្ជៈខាងលើនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញបានបន្តយកទៅចែកចាយ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរដែលបាននិងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល១៤ ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ក្រោយពីបានទទួលបានអំណោយខាងលើ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានចាត់តាំង ឲ្យលោក ហួត ហៃ និងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោកដោយមានការចូលរួមពីតំណាងក្រុមហ៊ុនJ T I ផងដែរនោះបានបន្តយកភេសជ្ជៈ និងអាហារសម្រន់ទាំងនេះ ទៅចែកជូនដល់កងកម្លាំងនៅតាមគោលដៅបិទខ្ទប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។នៅល្ងាចថ្ងៃដដែលនេះ ដោយក្នុងនោះលោកហួត ហៃ បាននាំយកអំណោយទាំងនេះទៅចែកងកម្លាំងដែលបាននិងកំពុងឈជើងនៅគោលដៅផ្លូវជាតិលេខ៦…
-
បើមិនចាំបាច់ សូមកុំចេញពីផ្ទះ (មានវីដេអូ)

-
នាយឧត្តមសេនីយ៍ នេត សាវឿន៖ ការជួយឧបត្ថម្ភគាំទ្ររបស់សម្តេច ក្រឡាហោម ដល់កងកម្លាំងនគរបាលជាតិ គឺជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការចាំបាច់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ការជួយឧបត្ថម្ភគាំទ្ររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់កងកម្លាំងនគរបាលជាតិ គឺជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការចាំបាច់ និងបានឆ្លុះ បញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ប្រកបដោយសន្តានចិត្តអាណិតស្រលាញ់របស់ សម្តេច ដែលតែងតែគិតគូរ ដល់សុខទុក្ខរបស់កងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមលិខិតរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សារឿន ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា កាយវិការ ដ៏ឧត្តុង្គឧត្តមនេះ បានក្លាយជាប្រភពលើកទឹកចិត្ត និងជាថាមពលជម្រុញឲ្យស្មារតីរបស់កងកម្លាំងនគរបាលជាតិ កាន់តែមុតស្រួចក្នុងការបំពេញកាតព្វកិច្ច ដើម្បីបុព្វហេតុ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេសបេសកកម្មអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនលោកផ្ទាល់មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី…
-
កម្លាំងអាវុធហត្ថឃាត់ខ្លួនបុរសម្នាក់ដែលរឹងទទឹងមិនព្រមអនុវត្តន៍វិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាល

ភ្នំពេញៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនអ្នករត់ម៉ូតូកង់បី មិនគោរពតាមវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដោយចេញក្រៅលំនៅដ្ឋាន និងធ្វើដំណើរលើដងផ្លូវគ្មានលិខិតអនុញ្ញាត។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តាយផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នៅពេលដែលកម្លាំង គ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានល្បាតក្នុងភូមិសាស្ត្រខណ្ឌចំការមន ដល់ចំណុចខាងលើ ក៏បានឃើញបុរសខាងលើកំពុងតែអង្គុយលើម៉ូតូរ៉ឺម៉កកង់បី ខណៈនោះកម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានណែនាំពីវិធានការរបស់រាជរដ្ឋាភិបាល ទៅកាន់បុរសនោះដើម្បីចូលរួមបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបុរសរូបនោះមិនត្រឹមតែមិនស្ដាប់នូវការណែនាំនោះទេ ថែមទាំងបានប្រើកាយវិការមិនសមរម្យឌឺដងមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ទៀតផង ឃើញដូច្នោះ កម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានសហការការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បុរសម្នាក់នោះ បញ្ជូនទៅ ទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ តាមការណែនាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមច្បាប់៕ដោយៈ ឫទ្ធិស័ក្តិ
-
ផ្សារច្បារអំពៅ និងផ្សារបន្លែ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ក្រោយមានអាជីវករឆ្លងជំងឺកូវីដ

-
អភិបាលខេត្តព្រៃវែង ចុះពិនិត្យកសិដ្ឋានមាគ៌ាជលសា ដែលមានការចឹញ្ចឹមកង្កែប ត្រី ខ្យង នៅភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ

ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្ដម អភិបាលរងខេត្ត ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលកសិដ្ឋានមាគ៌ាជលសា ដែលមានការចឹញ្ចឹមកង្កែប ត្រី ខ្យង របស់លោក រី វុទ្ធី រស់នៅភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ។ ក្នុងដំណើរជាមួយគ្នានេះផងដែរ ក៍បានបន្តទៅពិនិត្យសហគមន៍របស់ប្រជាកសិករ ដាំបន្លែសរីរាង្គសុវត្ថិភាពយ៉ាងស្រស់បំព្រងនៅទួលត្រពាំង ស្ថិតក្នុងភូមិត្រាពាំងស្រែលិច ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្ត បានលើកទឹកចិត្តប្រជាកសិករដាំបន្លែ ដោយជួយឧបត្ថមរោងដាក់បន្លែ (១០x២៥) សំរាប់លាង និងដើម្បីរក្សាគុណភាពរង់ចាំអតិថិជនមកប្រមូលទិញយកផងដែរ។ ក្នុងដំណើរជំនួបខាងលើនេះ ឯកឧត្ដម អភិបាលខេត្ត ក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋអោយបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព អនាម័យតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការអនុវត្តគោលការណ៍ ៣កុំ ៣ការពារ និង២ចូលរួមអោយបានគ្រប់គ្នា។ ក្រៅពីនេះ សូមប្រជាពលរដ្ឋខេត្តព្រៃវែងយើង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរាយការណ៍អំពីជនសង្ស័យមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍នាំពួកគាត់មកពិនិត្យព្យាបាល និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ និងទាន់ពេលវេលា៕ដោយ -រ៉ាវុធ
-
រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដចំនួន៨៥នាក់ ដែលទើបរកឃើញឆ្លងថ្មី

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៨៥នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះមានអាជីវករផ្សារលើ និងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ។ តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់ វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់សម្រាក ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ គួរជម្រាប ពាក់ព័ន្ធជាមួយស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាសន្នផងដែរ ហើយតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័ក៕