Category: Covid-19

  • ប្រជាពលរដ្ឋ​ និងអាជីវករផ្សារបន្លែ​ ផ្សារច្បារអំពៅ​ ចំនួន១០០០គ្រួសារ​ បានទទួលអំណោយរបស់សម្ដេចតេជោ​ ហ៊ុន​ សែន

    ប្រជាពលរដ្ឋ​ និងអាជីវករផ្សារបន្លែ​ ផ្សារច្បារអំពៅ​ ចំនួន១០០០គ្រួសារ​ បានទទួលអំណោយរបស់សម្ដេចតេជោ​ ហ៊ុន​ សែន

    ផ្សាយផ្ទាល់​ ៖​ ប្រជាពលរដ្ឋ​ និងអាជីវករផ្សារបន្លែ​ ផ្សារច្បារអំពៅ​ ចំនួន១០០០គ្រួសារ​ បានទទួលអំណោយរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ តាមរយៈឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ ដែលអមដំណេីរដោយលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ ព្រមទាំងមន្ត្រីជាច្រេីននៅព្រឹក​ថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ​២០២១នេះ​ ។ ​ លោក​ ជីម​ ភារ៉ា​ អ្នករាយការណ៍

  • កូវី​ដ​១​៩​៖​ ​ថៃ​ទទួល​បាន​វ៉ាក់សាំង​ចិន​ ​ជា​លើក​ទី​៤​ ​ព្រឹកនេះ​

    កូវី​ដ​១​៩​៖​ ​ថៃ​ទទួល​បាន​វ៉ាក់សាំង​ចិន​ ​ជា​លើក​ទី​៤​ ​ព្រឹកនេះ​

    វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​របស់​ចិន​ ​នូវ​បាច់​ទី​៤​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៤​ ​មេសា​ ​២​០​២​១​នេះ​។​ ​បាច់​ទី​៤​ដែល​ទើប​បញ្ជូន​មកនេះ​ ​មាន​ចំនួន​៥​០​ម៉ឺន​ដូ​ស​ ​នេះ​បើ​តាម​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ថៃ​។​ ​ស្ថានទូត​ថា​ ​«​ចាប់តាំង​ពីដើម​ឆ្នាំ​២​០​២​១​មក​ ​ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​២​លាន​៥​សែន​ដូ​ស​ហើយ​មកដល់​ប្រទេស​ថៃ​ ​បើ​ទោះបីជា​ការ​ផលិត​វ៉ាក់សាំង​នៅ​ប្រទេស​ចិន​មិន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ក៏ដោយ​។​ ​ដោយសារតែ​ទំនាក់ទំនង​ជិត​ស្និត​រវាង​ប្រជាជន​ចិន​និង​ថៃ​ ​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​ថៃ​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​៕​»​ ​

  • «មណ្ឌល បុរីទារក និង កុមារជាតិ» ក្នុងតំបន់បិទខ្ទប់ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ទទួលអំណោយបន្ទាន់ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    «មណ្ឌល បុរីទារក និង កុមារជាតិ» ក្នុងតំបន់បិទខ្ទប់ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ទទួលអំណោយបន្ទាន់ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ជាស្បៀង គ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនបុរីទារក និង កុមារជាតិ ស្ថិតនៅផ្លូវឌួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ ។ នាឱកាសនោះដែរ លោកប្រធាន អនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់…

  • អ្នករត់រ៉ឺម៉កកង់បី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាត នៃសមាគមន៍រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ទទួលអំណោយឯកឧត្តម ហ៊ុន ម៉ានី

    អ្នករត់រ៉ឺម៉កកង់បី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាត នៃសមាគមន៍រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ទទួលអំណោយឯកឧត្តម ហ៊ុន ម៉ានី

    ភ្នំពេញ ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលប្រកបរបររត់រ៉ឺម៉កកង់បី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាត នៃសមាគមន៍រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ៧មករា ចំការមន បឹងកេងកង ច្បារអំពៅ មានជ័យ ដង្កោ កំបូល និងខណ្ឌព្រែកព្នៅ ដើម្បីជួយសម្រួលជីវភាពក្នុងដំណាក់កាលដ៏លំបាកនេះ។

  • គិតគិតត្រឹមថ្ងៃទី២៣ ខែមេសា ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសរុបចំនួន ១លាន២៨ម៉ឺន២ពាន់១៩៦នាក់ហើយ

    គិតគិតត្រឹមថ្ងៃទី២៣ ខែមេសា ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសរុបចំនួន ១លាន២៨ម៉ឺន២ពាន់១៩៦នាក់ហើយ

    ចំនួននៃការចាក់វ៉ាក់សាំងសរុបបានចំនួន ១លាន២៨ម៉ឺន២ពាន់១៩៦នាក់ គិតត្រឹមថ្ងៃទី២៣ ខែមេសា ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស។ ក្នុងនោះក្រសួងសុខាភិបាល ចាក់បានចំនួន ៩៨ម៉ឺន៧ពាន់៦៥៣ នាក់, និងក្រសួងការពារជាតិ ចាក់បានចំនួន ២៩ម៉ឺន៤ពាន់៥៤៣នាក់។

  • ពេលវេលាដែលយើងទាំងអស់គ្នារួមគ្មាចែករម្លែក!

    ពេលវេលាដែលយើងទាំងអស់គ្នារួមគ្មាចែករម្លែក!

    នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ តាមរយៈលោកជំទាវ សុខា គងពិសី បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ៣០០ កញ្ចប់ ដោយក្នុងមួយកញ្ចប់រួមមាន៖ ទឹកសុទ្ធអារុណា ម៉ាស មី ត្រីខ ទឹកស៊ីអ៊ីវ អាល់កុល ទឹកតែបៃតង ទឹកដោះគោខាប់ នំបុ័ង្គ ប្រេងកូឡា និងអាវយឺត ទៅចែកជូនបងប្អូនជនអានាថាគ្មានទីពឹងដែលកំពុងស្នាក់នៅតាមសំយាបផ្ទះ អារាមសាសនា តាមចំណីផ្លូវ និង បងប្អូន ដែល កំពុង ជួប ការ ខ្វះខាត ស្បៀង អាហារ ស្ថិត ក្នុង ភូមិ សាស្ត្រ ខណ្ឌ ចំការមន និងខណ្ឌ ៧មករា ដើម្បីរួមចំណែកសម្រួលជីវភាពរស់នៅក្នុងកាលៈទេសៈដែលរាជធានីភ្នំពេញកំពុងបិទខ្ទប់ដោយសារជំងឺកូវីដ-១៩។ ឆន្ទៈ និងទឹកចិត្តដ៏ប្រពៃដែលយុវជនបានរួមចំណែកក្នុងកាលៈទេសៈនេះ ធ្វើឱ្យបងប្អូនដែលខ្វះទីពឹងបង្ហាញពីអារម្មណ៍ រំភើបរីករាយដែលបានទទួលស្បៀងអាហារសម្រាប់ជាក្តីសង្ឃឹម និងទ្រទ្រង់ការរស់នៅរបស់ក្រុមគ្រួសារទោះបីអាចផ្គត់ផ្គង់បានតែក្នុងរយៈពេលខ្លី…

  • អាជ្ញាធររាជធានីគ្រោងបិទផ្សារមួយចំនួនធំទៀត នៅក្នុងក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

    អាជ្ញាធររាជធានីគ្រោងបិទផ្សារមួយចំនួនធំទៀត នៅក្នុងក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិនិត្យឱ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយយើងនឹងត្រូវបិទផ្សារមួយចំនួនធំទៀតនៅក្រុងភ្នំពេញដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ ការណែនាំបែបនេះរបស់ឯឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានធ្វើឡើងនារាត្រីថ្ងៃទី២៣មេសានេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជាការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ការរៀបចំវិធានការលើការបិទផ្សារនានា និងការងាររៀបចំកន្លែងយកសំណាកពីអ្នកសង្ស័យកូវីដ-១៩ ផងដែរ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការងារនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវតែរៀបចំដោយការយកចិត្តទុកដាក់និងម៉ត់ចត់ ពិសេស រក្សាគម្លាតសុវត្ថិភាពចំពោះប្រជាពលរដ្ឋមកចាក់ ។ ឯ.ឧឃួង ស្រេង បានបន្តទៀតថា កន្លងមកនេះយើងបានឃើញហើយនៅតាមផ្សារនានា បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ពេលពួកគាត់ទៅផ្សារហាក់មិនខ្លាចឆ្លងកូវីដ-១៩សោះឡើយ ។ ទង្វើទាំងនេះ បានធ្វើអោយចំនួនអ្នកឆ្លងនៅតាមផ្សារនានានៅក្នុុងក្រុងភ្នំពេញបានកើនឡើងយ៉ាងលឿន គួរឱ្យព្រួយបារម្ភ ។ដោយឃើញពីបញ្ហាប្រឈមខ្លាំងនេះ រដ្ឋបាលរាជធានីរបស់យើងបានធ្វើការបិទផ្សារជាបន្តបន្ទាប់ ហើយជាគម្រោងយើងនឹងបិទផ្សារមួយចំនួនធំទៀត នៅក្នុងក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។ចំពោះផ្សារដែលយើងត្រូវបិទបន្តទៀតនេះ មានផ្សារគីឡូម៉ែត្រ៦ ផ្សារគីឡូម៉ែត្រលេខ៧…

  • សេចក្ដីណែនាំ ស្ដីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត “តំបន់ក្រហម“

    សេចក្ដីណែនាំ ស្ដីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត “តំបន់ក្រហម“

    សេចក្ដីណែនាំ ស្ដីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត “តំបន់ក្រហម“ នៅរាជធានីភ្នំពេញ។

  • កម្រងរូបភាពប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៤ មេសា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ

    កម្រងរូបភាពប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៤ មេសា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ

    រូបភាពនៅតាមដងផ្លូវមួយចំនួន នាព្រឹកថ្ងៃទី២៤ មេសា ឆ្នាំ២០២១ ក្នុងកំឡុងពេលអនុវត្តន៍វិធានការបិតខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ (ថតដោយ៖ ថេត វិចិត្រ)

  • ពលរដ្ឋទាំងអស់ក្នុងតំបន់ក្រហមនៅភ្នំពេញ តម្រូវឲ្យធ្វើតេស្តកូវីដ១៩

    ពលរដ្ឋទាំងអស់ក្នុងតំបន់ក្រហមនៅភ្នំពេញ តម្រូវឲ្យធ្វើតេស្តកូវីដ១៩

    នេះបើតាមសេចក្ដីណែនាំ ស្ដីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត “តំបន់ក្រហម“ នៅរាជធានីភ្នំពេញ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាពសូមជម្រាបជូនថា សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម! ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ! បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ!