-
ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យជប៉ុននៅថ្ងៃ១៧មេសាត្រូវធ្វើចត្ដាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩បានទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យស្រឡាញ់ទារក ឬ ពេទ្យជប៉ុន ខាងជើអវត្តភ្នំពេញនៅថ្ងៃទី១៧មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់មន្ទីរពេទ្យនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់

-
ប្រជាពលរដ្ឋដែលធ្លាប់ទៅក្រុមហ៊ុនវីរៈប៊ុនថាំ ផ្សារចាស់រត្រូវធ្វើចត្ដាឡីស័ក

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ជាបុគ្គិលធ្វើការនៅក្រុមហ៊ុនវីរៈប៊ុនថាំ សាខាផ្សាររាត្រី (ផ្សារចាស់) ផ្នែកបញ្ញើឥវ៉ាន់ ចាប់ពីថ្ងៃទី១០ និងថ្ងៃទី ១៩ មេសា ឆ្នាំ២០២១។ ។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
សម្តេច ក្រឡាហោម ផ្តល់ថវិកាជាង៣៤៨លានរៀល លើកទឹកចិត្ត កងកម្លាំងនគរបាល

-
រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីសម្រេចបិទខ្ទប់ ភូមិមួយចំនួន ជាតំបន់ក្រហម

-
វត្តចំនួន១៤២នៅទូទាំងរាជធានីភ្នំពេញ ទទួលបានអំណោយពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

-
ខេត្តមណ្ឌលគីរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង

-
ក្រុមអ្នកជំនាញវ៉ាក់សាំង WHO និយាយថា ខ្លួននៅតែបន្តគាំទ្រការសន្និដ្ឋានដែលថា វ៉ាក់សាំងរបស់ AstraZeneca មានគុណសម្បត្តិច្រើនជាងហានិភ័យ

ស្វីស៖ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក WHO ហៅកាត់ថា SAGE បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អង្គការ WHO នៅតែបន្តគាំទ្រការសន្និ ដ្ឋានដែលថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca មានគុណសម្បត្តិច្រើនជាងហានិភ័យ ។ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញវ៉ាក់សាំងរបស់អង្គការ WHO ក៏បានស្នើសុំទិន្នន័យបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហាកំណកឈាមលើមនុស្សមួយចំនួន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca នៅខាងក្រៅទ្វីបអឺរ៉ុបផងដែរ ។ក្រៅតែពីស្នើសុំទិន្នន័យបន្ថែមនោះ ក្រុមអ្នកជំនាញទាំងនេះក៏បានណែនាំដែរថាអ្នកដែលមានបញ្ហាកំណកឈាមបន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca ដូសទី១ មិនគួរចាក់វ៉ាក់សាំងនេះដូសទី២នោះទេ ខណៈដែលបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសមួយចំនួនទៀតតម្រូវឱ្យចាក់វ៉ាក់សាំងនេះលើមនុស្សមានវ័យ៦០ឆ្នាំឡើងទៅតែប៉ុណ្ណោះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៥លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨ម៉ឺននាក់ និងជាសះស្បើយ១២៣លាន៣១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៥លាន៣៣ម៉ឺន២ពាន់៧៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨ម៉ឺន៥ពាន់២៣៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៣លាន៣១ម៉ឺន៧ពាន់៩១០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៦៦ម៉ឺន៩ពាន់១២១នាក់ ស្លាប់ចំនួន៥៨ម៉ឺន៤ពាន់២២៦នាក់ និងជាសះស្បើយចំនួន២៥លាន២៣ម៉ឺន៦ពាន់៦៥៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៦លាន២៥ម៉ឺន៧ពាន់៣០៩នាក់ ស្លាប់១៨ម៉ឺន៦ពាន់៩២៨នាក់ និងជាសះស្បើយ១៣លាន៦៤ម៉ឺន១ពាន់៦០៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន១៧ម៉ឺន២ពាន់១៣៩នាក់ ស្លាប់ចំនួន៣៨ម៉ឺន៣ពាន់៧៥៧នាក់ និងជាសះស្បើយ១២លាន៦៧ម៉ឺន៣ពាន់៧៨៥នាក់ ៕ ប្រភព៖ worldometers
-
ធ្ងន់ធ្ងរហើយ! ថ្ងៃនេះ ថៃឆ្លងកូវីដជាង២ពាន់នាក់

នេះបើតាមការចេញផ្សាយរបស់ The Nation នៅមុននេះបន្តិច ហើយចំនួនឆ្លងប្រចាំថ្ងៃសុក្រនេះជាចំនួនច្រើនបំផុត ពុំធ្លាប់មាននៅថៃទេ។ ប្រភពបានរាយការណ៍ នៅថ្ងៃសុក្រ ទី២៣ មេសា ២០២១នេះថា មានវិជ្ជមានកូវីដ១៩ ចំនួន២០៧០នាក់ទៀត និងស្លាប់៤នាក់ទៀត។ គិតត្រឹមព្រឹកនេះ ថៃមានអ្នកកើតកូវីដ១៩សរុបចំនួនជាង៥ម៉ឺននាក់ហើយ ខណៈដែលអ្នកស្លាប់កើនដល់១២១នាក់ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ ហៅកាត់ថា CCSA៕