-
ក្រសួងយុត្តិធម៌បង្ហាញពីសកម្មភាព មុខរបរ អាជីវកម្ម ដែលអនុញ្ញាតឱ្យមាននៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម

រាជធានីភ្នំពេញ៖ក្រោយការផ្ទុះជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈហើយត្រូវបានរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការនានា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលវិធានការនេះ រួមមានការ បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងក្នុងនេះបានដាក់ទីកន្លែងមួយចំនួន ជាតំបន់ក្រហមដែលជាតំបន់គ្រោះថ្នាក់ផងដែរ។ ពាក់ព័ន្ធក្នុងរឿងនេះក្រសួងយុត្តិធម៌បានចេញសេចក្តីសង្ខេបអំពីការធ្វើដំណើរ សកម្មភាព មុខរបរ អាជីវកម្ម ដែលអនុញ្ញាតអោយមាននៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហមដែលមានដូចជា៖ (សូមអានខ្លឹមសារខាងក្រោម) ដោយ៖ម៉ាដេប៉ូ
-
ខេត្តសៀមរាប មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ខណៈនៅសល់បន្តព្យាបាលចំនួន ១០នាក់ ទៀត

ខេត្តសៀមរាប៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកជំងឺកូវីដឥ១៩ ចំនួន ២ នាក់ បានព្យាបាលជាសះស្បើយ ហើយក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាប បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្តទៀត មានដូចខាងក្រោម៖ ១-លោក ស សុវណ្ណារិទ្ធ អាយុ៥០ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប និង ២-លោក អ៊ឹង ខៃលី អាយុ២២ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០នាក់ និងបានព្យាបាល ជាសះស្បើយចំនួន១០នាក់ នៅសល់១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រដ្ឋបាលខេត្ត ក៏នៅតែបន្តអំពាវនាវឱ្យបងប្អូនដែលរស់នៅក្នុងសង្កាត់ទាំង៣ ដែលបានបិទខ្ទប់រួមមាន សង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប និងអាជីវករ ឬអ្នកពាក់ព័ន្ធ ដែលត្រូវធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងករណីនៅផ្សារក្រោម សូមមេត្តាអត់ធ្មត់ខ្ពស់ និងចូលរួមអនុវត្តនូវវិធានការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ។ ក្នុងករណី បុគ្គលទាំងឡាយណាមិនអនុវត្តវិធាននានា…
-
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បន្តរកឃើញអ្នកប៉ះពាល់ ជាមួយ បុរសឆ្លងកូវីដ-19 ក្នុងឃុំព្រែកជីក ស្រុករុក្ខគីរី កើនជាង១០០នាក់

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ មន្ទីរសុខាភិបាលខេត្តបានរកឃើញអ្នកប៉ះពាល់ជាមួយបុរសម្នាក់ដែលជាអ្នកប្រកបនូវរបរដឹកម្នាស់យកទៅលក់ នៅផ្សារនាគមាស រាជធានីភ្នំពេញកន្លងមកនោះ មានមនុស្សចំនួន១០នាក់ (ស្រី៥នាក់) ដែលបានប៉ះពាល់ដោយផ្ទាល់ ។ យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី២២ខែមេសានេះ អាជ្ញាធរបានរកឃើញមនុស្ស ចំនួន១០៦ (ស្រី៥១នាក់) បានប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាមួយបុរសម្នាក់ ឆ្លងជំងឺកូវីដ-19 រស់នៅក្នុង ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី កន្លងមក។ដោយអ្នកទាំងអស់នោះ ត្រូវបានតេស្តយកវត្ថុសំណាក លើកទី១រួចរាល់ហើយ និងជាលទ្ធផល មនុស្សចំនួន១០១នាក់ ទទួលបាននូវលទ្ធផល”អវិជ្ជមាន” និង៥នាក់ទៀត នៅមិនទាន់ចេញលទ្ធផល ។ តាមការឲ្យដឹង ពីលោកឱសថបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថានៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ក្រុមគ្រូពេទ្យ បានចុះយកវត្ថុសំណាកជាលើកទី១ លើមនុស្សចំនួន៥៣នាក់ដែលបានប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាមួយបុរសវិជ្ជមានកូវីដ-19ម្នាក់នោះ។ការតេស្តវត្ថុសំណាកគឺធ្វើឡើងតាមរយៈឧបករណ៍ពិសោធន៍រហ័ស ហើយជាលទ្ធផល”អវិជ្ជមាន” ទាំងអស់។ ប៉ុន្តែពួកគេទាំងនោះ ត្រូវបន្តរង់ចាំយកវត្ថុសំណាកជាបន្តបន្ទាប់ទៀត និងត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះរៀងៗខ្លួន។ គួររំលឹកថា៖ គិតត្រឹមថ្ងៃទី២២ខែមេសានេះអ្នកជម្ងឺកូវីដ-19 ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានចំនួន ២នាក់ជាបុរស ដោយរួមបញ្ចូលអ្នកឆ្លងកូវីដ-19ថ្មី…
-
លោក តូច វ៉ាន់រ៉ា តំណាងលោកជំទាវ ម៉ែន សំអូន និង លោក ថេង រិទ្ធី ប្រគាល់អំណោយជូន ឃុំសំបួរមាស ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល

លោកតូច វ៉ាន់រ៉ា តំណាងលោកជំទាវ ម៉ែន សំអូន ទីប្រឹក្សាក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ថេង រិទ្ធី ប្រគាល់អំណោយលោកស្រី ជួន ស្រីពៅ ជាឃុំស្វាយអំពារ នារសៀលថ្ងៃព្រហស្បតិ័ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ឃុំស្វាយអំពារ និងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ថ្លែងក្នុងឱកាសនោះ លោក តូច វ៉ាន់រ៉ានិងក្នុងនាមលោកជំទាវផ្ទាល់ក៏បានផ្ដាំសួរសុខទុក្ខ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។ លោកបានបន្តរថា សូមយកចិត្តទុក្ខដាក់បន្ថែមទៀត និងត្រូវចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសហការជាមួយបុគ្គលិកសុខាភិបាល ជាពិសេស ត្រូវពង្រឹងនូវការធ្វើចត្តាឡីស័ក និងការប្រមូលសំណាកចំពោះទីតាំងនិងមនុស្ស ដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នេះ…
-
សម្តេច ស ខេង ឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងការពារតាម គោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧបត្ថម្ភថវិកាដ៏ថ្លៃថ្លា ចំនួន ៣៤៨,៣២០,០០០រៀល ជូនដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរ បាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ។ ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ថា «ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ»។ ក្នុងឱកាសនៃការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លានេះ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ចែងបែងចែកថវិកានេះជូនដល់កងកម្លាំង ដោយក្នុង០១នាក់ ទទួលបានថវិកាចំនួន ២៨០,០០០រៀល៕ដោយ -រ៉ាវុធ
-
កងកម្លាំងប្រចាំការអនុវត្តវិធានបិទខ្ទប់រាជធានីភ្នំពេញ នៅតែបន្តឈរជើង តាមគោលដៅនីមួយៗពេលមានភ្លៀងធ្លាក់

នៅល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ ទោះបីជាមានភ្លៀងធ្លាក់ជោគជាំយ៉ាងណាក៏ដោយ ក៏កងកម្លាំងបិទ ខ្ទប់រាជធានីភ្នំពេញ នៅតែបន្តឈរជើង តាមគោលដៅនីមួយៗ ដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចដោយប្រកាសបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ត កណ្ដាល ចាប់ពីវេលាម៉ោង០០ ឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។ សូមនៅក្នុងផ្ទះ ឈ្នះកូវីដ
-
ទោះពេលនេះមេឃកំពុងតែភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ច នៅតែបន្តឈរប្រចាំការតាមគោលដៅនានា ដេីម្បីបន្តអនុវត្តការងាររបស់ខ្លួនដោយគ្មានការរអ៊ូរទាំឡេីយ

ទោះពេលនេះមេឃកំពុងតែភ្លៀងខ្លាំងស្ទេីរតែគ្របដណ្តប់គ្រប់ខណ្ឌនៃរាជធានីភ្នំពេញ យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តឈរប្រចាំការតាមគោលដៅនានាដេីម្បីបន្តអនុវត្តការងាររបស់ខ្លួនដោយគ្មានការរអ៊ូរទាំឡេីយ នេះហេីយជាតួនាទី ភារកិច្ចរបស់កងកម្លាំង លះបង់ទាំងពេលវេលា ទាំងកម្លាំងចិត្ត កាយ ព្រោះតែដេីម្បីការពារបងប្អូនប្រជាពលរដ្ឋ ដូច្នេះបេីមិនចាំបាច់សូមប្រជាពលរដ្ឋកុំចាកចេញពីផ្ទះ សមត្ថកិច្ចគ្រប់រូបគាត់ក៏ចង់នៅផ្ទះ ចង់មានពេលវេលាជួបជុំក្រុមគ្រួសារដូចបងប្អូនប្រជាពលរដ្ឋដែរ ប៉ុន្តែមុនអាចធ្វេីបានដោយសារភារកិច្ចត្រូវបំពេញជូនជាតិ មាតុភូមិ ៕
-
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលតំបន់បិទខ្ទប់ និងការយកវត្ថុសំណាកពីក្រុមគ្រូពេទ្យ ចំពោះប្រជាពលរដ្ឋដែលលរស់នៅ ក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ជាតំបន់ត្រូវបិទខ្ទប់ពីការឆ្លងរាលដាលកូវីដ-19 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រ ភូមិខ្នាចអំពរ ឃុំព្រែកជីកស្រុករុក្ខគីរី និងបានពិនិត្យមើលពីការចុះយកវត្ថុសំណាកប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ពីសំណាក់ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងអមដំណើរពីអាជ្ញាធរនៃរដ្ឋបាលស្រុករុក្ខគីរី និងស្ថាប័នកងកម្លាំងនិងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។ តាមការគូសបញ្ជាក់ពីលោកស្រី ប៊ិន ប៉ូឡែនអភិបាលស្រុករុក្ខគីរី បានគូសបញ្ជាក់ថា: ភូមិខ្នាចអំពរ មានប្រជាពលរដ្ឋរស់នៅ សរុបចំនួន ៣០៦ គ្រួសារ គិតជាមនុស្សរាយ ១.៣១៦នាក់។ក្រោយរកឃើញករណីនៃការរឆ្លងជម្ងឺកូវីដ-19ពីបុរសម្នាក់មានទីលំនៅក្នុងភូមិនេះ។រដ្ឋបាលស្រុក បានចាត់តាំងកម្លាំងសរុបដើម្បីបិទខ្ទប់នៅក្នុងភូមិខ្នាចអំពរឃុំព្រែកជីក ជាបន្ទាន់ភ្លាមៗ ចាប់តាំងពីយប់ថ្ងៃទី២១ខែមេសា ដោយបានចងខ្សែដាក់បម្រាមហាមឃាត់រារាំងការចេញចូលឆ្លងកាត់ភូមិខាងលើនេះ។ នៅក្នុងវិធានការចំពោះមុខនេះ អាជ្ញាធរស្រុកបានធ្វើការបិទខ្ទប់លំនៅដ្ឋានចំនួន៩៦ខ្នងផ្ទះ នៅតាមបណ្តោយផ្លូវក្នុងភូមិខាងលើ ប្រវែងប្រមាណជាង២គីឡូម៉ែត្រ។ នៅតាមខ្នងផ្ទះនីមួយៗ គិតជាមនុស្សរាយ ក្នុងមួយខ្នងផ្ទះប្រមាណពី៥-៧នាក់។គិតជាមនុស្សរាយ សរុបប្រមាណ ៥៧៦នាក់ និងហាមដាច់ខាតមិនអនុញ្ញាតិឱ្យចេញក្រៅផ្ទះ។ នៅក្នុងការចុះត្រួតពិនិត្យលក្ខណៈភូមិសាស្ត្ររបស់ភូមិដែលកំពុងធ្វើការបិទខ្ទប់នេះក្នុងនោះឯកឧត្តម អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជ្ញាធរស្រុកនិងកងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវធ្វើការបិទចរាចរណ៍ទូទាំងភូមិ ដោយមិនត្រូវឱ្យធ្វើដំណើរឆ្លងកាត់ភូមិទៀតទេ នៅពេលដែលអាជ្ញាធរកំពុងមានវិធានការក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាលក្នុងសហគមន៍ ចំពោះប្រជាពលរដ្ឋទូទៅ។ដោយលើកលែងតែឡានដឹកទំនិញតែប៉ុណ្ណោះ។ ហើយចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលឯកឧត្តម ងួន រតនៈ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បន្តចុះចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ នៅខណ្ឌដូនពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចែកជានិមិត្តរូប ២០០គ្រួសារ លើចំនួន ២.០០០គ្រួសារដែលរដ្ឋបាលខណ្ឌដូនពេញបានរៀបចំក្នុងថ្ងៃនេះ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។ ឆ្លៀតក្នុងឪកាសនោះលោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធម្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។ ទន្ទឹមនឹងនោះផងដែរលោកជំទាវក៏បានពន្យល់ និងសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋអំពីការបង្វែរពីថវិកា ៣០ម៉ឺនក្នុងមួយគ្រួសារ មកជាស្បៀងវិញផងដែរ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល។ ក្នុងថ្ងៃដដែលនេះផងដែរ ក្រុមការងាររបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន…
-
ក្រុមការងាររដ្ឋបាលខណ្ឌដង្កោ ចូលរួមជាមួយក្រុមការងាររបស់ក្រសួងសុខាភិបាល ចូលរួមរំលែកទុក្ខគ្រួសារនៃសពឈ្មោះ ប្រាក់ ហឿន ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រុមការងាររដ្ឋបាលខណ្ឌដង្កោ ចូលរួមជាមួយក្រុមការងាររបស់ក្រសួងសុខាភិបាល បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកថវិកាចំនួន ៥,០០០,០០០ រៀល របស់ក្រសួងសុខាភិបាល ឧបត្ថម្ភជូន គ្រួសារនៃសពឈ្មោះ ប្រាក់ ហឿន ភេទប្រុស អាយុ៧២ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះដែរ រដ្ឋបាលខណ្ឌ ក៏បានចូលរួមឧបត្ថម្ភ អង្ករចំនួន៥០គីឡូ ទឹកសុទ្ធចំនួន ១កេស មីចំនួន ១កេស ទឹកស៊ីអ៉ីវ ១យួរ ត្រីខកំប៉ុង ១យួរ និងបច្ច័យចំនួន ២០ម៉ឺនរៀលផងដែរ និងបានណែនាំដល់ក្រុមគ្រួសារសពបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល ៕ ដោយ / គ្រី សម្បត្តិ