Category: Covid-19

  • រដ្ឋបាលខេត្តតាកែវ ទទួលអំណោយពីសាខាគយ និងរដ្ឋាករខេត្ត ដើម្បីចែកជូនពលរដ្ឋកំពុងមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមលំនៅឋាន

    រដ្ឋបាលខេត្តតាកែវ ទទួលអំណោយពីសាខាគយ និងរដ្ឋាករខេត្ត ដើម្បីចែកជូនពលរដ្ឋកំពុងមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមលំនៅឋាន

    តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយជាទឹកសុទ្ធ១០០កេះ ទឹក្រូច៨០កេះ និងម៉ាស់ ២កេះធំ ស្មើនឹង ៥០០០ម៉ាស់ ពីសាខាគយ និងរដ្ឋាករខេត្តតាកែវ ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅបរិវេណ សាលាខេត្តតាកែវ ក្រោមវត្តមានចូលរួម ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ទុកចែកជូនពលរដ្ឋកំពុងមានជីវភាពខ្វះខាត ក៏ដូចជាពលរដ្ឋកំពុងធ្វើចត្តាឡី ស័កតាមលំនៅឋាន គ្រប់បណ្ដាក្រុងស្រុក អំឡុង ពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតជាខ្លាំង។ ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាង ជ្រោលជ្រៅ ចំពោះ លោក កែវ វ៉ាន្នី និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានផ្តល់ជូនអំណោយ ជាគ្រឿងឧបភោគ បរិភោគទាំងនេះមករដ្ឋបាលខេត្ត ក្នុងស្ថានភាពដែលប្រទេសកម្ពុជា យើងកំពុងតែ…

  • ឯកឧត្តម ឃួង ស្រេង ចុះចែកអំណោយសម្ដេចតេជោ ដល់ប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

    ឯកឧត្តម ឃួង ស្រេង ចុះចែកអំណោយសម្ដេចតេជោ ដល់ប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

    ភ្នំពេញ៖ ឯ ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនីទាំងអស់កុំដាក់ទោស ចំពោះ អ្នកដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយយើងសោះ។ ឯ ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី២២មេសាឆ្នាំ២០២១ ខណៈដែល ឯ ឧ អញ្ជើញ បន្តយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈដែររាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ឯ ឧ អភិបាលបញ្ជាក់ដែរថា ៖បងប្អូនកម្មករកម្មការនី មានការងារធ្វើ មានប្រាក់ដុល្លារចាយវាយ មានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺដោយសារតែការដឹកនាំរបស់ សម្ដេចតេជោហ៊ុនសែន។សម្ដេចបានខិតខំខ្លាំងខ្លាំងណាស់ ក្នុងការស្វែងរកអ្នកវិនិយោគទុនមកវិនិយោគនៅកម្ពុជាដើម្បីឱ្យបងប្អូនកម្មករកម្មការិនីរបស់យើងមានការងារធ្វើរហូតមកដល់សព្វថ្ងៃនេះ ។ដូច្នេះ សូមបងប្អូនកុំដាក់ទោស ចំពោះអ្នកដែលជួយយើងឱ្យសោះ។ ឯ ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៌ថា៖ជំងឺកូវីដ-១៩ បានកើតឡើងនៅទូទាំងពិភពលោក ហើយបងប្អូនកម្មករកម្មការិនីនៅឯបរទេស ក៏បានប្រឈមមុខនូវជំងឺកូវី-១៩នេះផងដែរ ។ ដោយឡែកសម្រាប់បងប្អូនកម្មករ កម្មការិនីនៅកម្ពុជា ដែលមានបញ្ហាជម្ងឺកូវីដ-១៩នេះ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ដោយបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ជួយសម្រួលដល់ជីវភាពរបស់បងប្អូនកម្មករកម្មការិនីថែមទៀត…

  • ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៧នាក់ និងឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

    ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៧នាក់ និងឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)
  • កងពលតូចលេខ៧០ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនគ្រួសារយោធិននៅតាមបណ្តាខណ្ឌនៅក្នុងរាជធានីភ្នំពេញ

    កងពលតូចលេខ៧០ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនគ្រួសារយោធិននៅតាមបណ្តាខណ្ឌនៅក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ នៅតាមបណ្តាខណ្ឌដូចជា៖•ទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ) • ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២ • ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា • ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក • ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកង • ខណ្ឌឬស្សីកែវ សាលបឋមសិក្សាច្រាំងចម្រេះ • ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២ សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩(ដូសទី២) ជូនគ្រួសារយោធិននេះ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ០៧ទីតាំងខាងលើនេះ ក្នុងគ្រា ដែល ប្រទេស កម្ពុជាបានបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល៕ ដោយ / គ្រី សម្បត្តិ

  • អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានការសង្ស័យ រឺប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវិដ-១៩ សូមទៅយកសំណាកនៅសាលមហោស្របចេនឡា ក្បែរផ្សារដើមគរ

    អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានការសង្ស័យ រឺប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវិដ-១៩ សូមទៅយកសំណាកនៅសាលមហោស្របចេនឡា ក្បែរផ្សារដើមគរ

    សូមបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលមានការសង្ស័យ រឺប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវិដ-១៩ សូមទៅយកសំណាកនៅសាលមហោស្របចេនឡា ក្បែរផ្សារដើមគរ ដែលក្រុមគ្រូពេទ្យរបស់យើងរងចាំនៅទីនោះ។ ២២ ០៤ ២០២១៖

  • ប្រជាពលរដ្ឋ ដែលធ្លាប់ទៅកុងស៊ីកាប់ជ្រូក មួយនៅខណ្ឌសែនសុខ ត្រូវធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋ ដែលធ្លាប់ទៅកុងស៊ីកាប់ជ្រូក មួយនៅខណ្ឌសែនសុខ ត្រូវធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅយកសាច់ជ្រូក ពីកុងស៊ីកាប់ជ្រូក ដែលមានទីតាំងស្ថិតនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ចន្លោះពីថ្ងៃទី១០ដល់ថ្ងៃទី២០មេសាឆ្នាំ២០២១ ហើយបុគ្គលិកនៅក្នុងកុងស៊ីនោះក៏មានវិជ្ជមានកូវីដ-១៩ផងដែរ។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ៕

  • សមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីបើកម៉ូតូគេចគោលដៅសមត្ថកិច្ចអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ

    សមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីបើកម៉ូតូគេចគោលដៅសមត្ថកិច្ចអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំងការិយាល័យចរារាណ៍ផ្លូវ គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល (បើកម៉ូតូគេចគោលដៅសមត្ថកិច្ចអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ) នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ផ្លូវ ជាតិលេខ១ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បាមឲ្យដឹងថា ជនសង្ស័យ ០២នាក់រួមមាន ៖ ទី១-ឈ្មោះ នី សារឿន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ។ និងទី២-ឈ្មោះ នូ ភារ៉ា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ។ ដោយជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិ២…

  • អ្នកឆ្លងថ្មី៤៤៦នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ១៣០នាក់

    អ្នកឆ្លងថ្មី៤៤៦នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ១៣០នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២២មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី២១មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៤៤៦នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន១៣០នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី២២មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៨ពាន់១៩៣នាក់ នោះបានព្យាបាលជាសះស្បើយចំនួន២ពាន់៩២៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៥ពាន់២០៤នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៥៩នាក់ហើយ។

  • មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ទៀត ដោយសារជំងឺកូវីដ-១៩

    មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ទៀត ដោយសារជំងឺកូវីដ-១៩

    ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់៖ បុរសឣាយុ ៥៥ឆ្នាំ ស្រ្តីឣាយុ ៨៣ឆ្នាំនិងស្រ្តីឣាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩៖

  • អាជ្ញាធរខណ្ឌមានជ័យ បានយកនូវស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ប្រគេនជូនព្រះសង្ឃដែលគង់វត្តចំនួន ៤វត្ត ក្នុងខណ្ឌមានជ័យ

    អាជ្ញាធរខណ្ឌមានជ័យ បានយកនូវស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ប្រគេនជូនព្រះសង្ឃដែលគង់វត្តចំនួន ៤វត្ត ក្នុងខណ្ឌមានជ័យ

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃដែលគង់នៅវត្ត ចំនួន ៤វត្ត គឺវត្តសាមគ្គីរង្សី វត្តពោធិញ្ញាណ វត្តសន្សំកុសល និងវត្តដំបូកខ្ពស់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ ។ ក្នុងឱកាសនេះដែរ លោកអភិបាលរង បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ…