Category: Covid-19

  • ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៧នាក់ និងឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៧នាក់ និងឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីចំនួនអ្នកជំងឺ COVID-19 ដ៏ច្រើនជាលើកដំបូង គឺរហូតដល់៧នាក់ និងអ្នកឆ្លងថ្មីៗចំនួន១,៤៧០នាក់ទៀតនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ។មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) បានបញ្ជាក់ថា ករណីឆ្លងថ្មីៗខាងលើនេះ គឺជាករណីឆ្លងក្នុងស្រុកទាំងអស់ ដោយក្នុងនោះ៤៤៦នាក់ត្រូវបានរកឃើញនៅទីក្រុងបាងកក ១១៨នាក់នៅខេត្តណុនថាបុរី ៩៩នាក់នៅខេតឈៀងម៉ៃ និង ៩៧នាក់ទៀតនៅខេត្តឈុនបុរី ។សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមេសានេះ នៅទូទាំងប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុប៤ម៉ឺន៨ពាន់១១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១១៧នាក់ និងជាសះស្បើយវិញចំនួន២ម៉ឺន៩ពាន់៨៤៨នាក់ ខណៈដែលអ្នកជំងឺ ១ម៉ឺន៨ពាន់១៤៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕ ប្រភព៖ Bangkok Post

  • សេវាសុខាភិបាលឯកជនទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩

    សេវាសុខាភិបាលឯកជនទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩

    ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩៖

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារកសិផលជ្រោយចង្វារត្រូវធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារកសិផលជ្រោយចង្វារត្រូវធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានទៅផ្សារកសិផលជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅ ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នៅថ្ងៃទី១៣ និងថ្ងៃទី ១៦ មេសា ឆ្នាំ២០២១។ ។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ប្រជាពលរដ្ឋទៅបន្ទប់ព្យាបាលជំងឺទូទៅ ពេទ្យ គាង នៅចាក់អង្រែក្រោមត្រូវធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋទៅបន្ទប់ព្យាបាលជំងឺទូទៅ ពេទ្យ គាង នៅចាក់អង្រែក្រោមត្រូវធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅប្រើសេវានៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺទូទៅ ពេទ្យ គាង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧៥E ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១៨មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅប្រើសេវានៅទីតាំងនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ក្រសួងពាណិជ្ជកម្ម បានបន្តនាំយកទំនិញចាំបាច់មួយចំនួន លក់ជូនប្រជាពលរដ្ឋ ៨ទីតាំងដែលកំពុងជាប់ក្នុងតំបន់ក្រហម ដែលកំពុងបិទខ្ទប់

    ក្រសួងពាណិជ្ជកម្ម បានបន្តនាំយកទំនិញចាំបាច់មួយចំនួន លក់ជូនប្រជាពលរដ្ឋ ៨ទីតាំងដែលកំពុងជាប់ក្នុងតំបន់ក្រហម ដែលកំពុងបិទខ្ទប់

    ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យក្រុមហ៊ុនហ្រ្គីនត្រេដ សហការជាមួយអគ្គនាយកដ្ឋានក.ប.ប. អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នៅថ្ងៃទី២២មេសានេះ បានបន្តនាំយកទំនិញចាំបាច់មួយចំនួន ទៅលក់ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់របស់រាជរដ្ឋាភិបាល។ ទំនិញដែលត្រូវបានយកទៅដាក់តាំងលក់នៅទីតាំងបណ្តាស្តង់រួមមាន អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងបន្លែស្រស់មួយចំនួន។ គោលដៅដែលក្រសួងពាណិជ្ជកម្មបានរៀបចំឡើង មាន០៨ ទីតាំង រួមមាន ខណ្ឌមានជ័យមាន៣ ទីតាំង គឺ១. ទល់មុខស្ថានីយប្រេងឥន្ធនៈ TELA ផ្លូវ 44C, ២. ទល់មុខសាលា CUS ផ្លូវ 5MC, ៣. ទល់មុខ PM ក្រុង ភូមិដំណាក់ធំ៥។ ខណ្ឌពោធិសែនជ័យ មាន ៤ ទីតាំង គឺ១. ផ្ទះ ឡ ទល់មុខ ខេ ម៉ល ភូមិត្រំពាំងថ្លឹង២, ២. ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា), ៣. ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ និង…

  • មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩

    មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩

    អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២២មេសានេះ បានជូនដំណឹងថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ពាំង សាម៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្រ្តីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២៩B ផ្លូវលេខ៤៨ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២០មេសា ឆ្នាំ២០២១។ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា មន្រ្តីរូបនោះបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ កាលពីព្រឹកថ្ងៃទី៣មេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអំពាវនាវឲ្យអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវទៅយកសំណាក នៅតាមទីតាំងដែលក្រសួងសុខាភិបាល បានកំណត់ក្នុងនោះមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅ ផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯងដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអំពាវនាវឲ្យអ្នកទាំងនោះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និង វិធានការ “៣ការពារ និង ៣កុំ” របស់…

  • ថៃប្រកាសពីការស្លាប់ប្រចាំថ្ងៃព្រោះកូវីដច្រើនបំផុត មិនធ្លាប់មាន!

    ថៃប្រកាសពីការស្លាប់ប្រចាំថ្ងៃព្រោះកូវីដច្រើនបំផុត មិនធ្លាប់មាន!

    The Nation បានចេញផ្សាយនៅមុននេះបន្តិច ពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ ដល់ទៅ៧នាក់ ក្នុងពេល២៤ម៉ោង កន្លងមកនេះ។ ប្រភពថា នេះជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងផ្ទុះកូវីដ១៩ នៅថៃ កាលពីឆ្នាំមុនមក។ ថៃមានអ្នកស្លាប់១១៧នាក់ហើយ រួមទាំង៧នាក់ទៀតនេះ។ ថ្ងៃនេះ ថៃក៏ប្រកាសពីឆ្លងជាង១ពាន់នាក់ទៀត៕

  • កិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌

    កិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌

    កិច្ចសម្ភាសន៍តាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ ស្តីពីប្រធានបទ (វិធានការហាមឃាត់ និងទណ្ឌកម្ម ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់តំបន់បិទខ្ទប់ និងតំបន់ក្រហម)៕

  • ប្រជាពលរដ្ឋទៅផ្សារគីឡូម៉ែត្រលេខ៤ ខណ្ឌទួលគោកត្រូវធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋទៅផ្សារគីឡូម៉ែត្រលេខ៤ ខណ្ឌទួលគោកត្រូវធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាគឺជាលក់សាច់ជ្រូក គីឡូលេខ ៤ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ហើយបានទៅលក់នៅផ្សារនោះរវាងពីថ្ងៃទី១០ដល់ថ្ងៃទី១៨មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់ ផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ប្រជាពលរដ្ឋ ឬអ្នកដែលធ្លាប់ពាក់ពន្ធ័ជាមួយបុគ្គលិកសាលាអន្តរជាតិ ICAN ត្រូវធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋ ឬអ្នកដែលធ្លាប់ពាក់ពន្ធ័ជាមួយបុគ្គលិកសាលាអន្តរជាតិ ICAN ត្រូវធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកផ្នែក IT ធ្វើការ សាលាICAN ដែលមានទីតាំងផ្ទះលេខ ៨៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រវាងពីថ្ងៃទី១០ដល់ថ្ងៃទី១៨មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅកាន់ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅសាលាអន្តរជាតិនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។