-
“សូមបងប្អូនទាំងអស់គ្នាអត់ធ្មត់ និងមានការយោគយល់ខ្ពស់ និងទ្រាំលំបាកទាំងអស់គ្នាបន្តិច ដើម្បីកាត់ផ្តាច់ពីការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ

-
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានណែនាំដល់កងកម្លាំងទាំងអស់ឱ្យប្រកានខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជាជីវះ

អនុវត្ត តាមអនុសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ ថ្នាក់ ដឹកនាំ ក្រសួង មហាផ្ទៃ និង ថ្នាក់ ដឹកនាំ អគ្គស្នងការ ដ្ឋាន នគរបាល ជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ហេង ចាន់ ធារី ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និង សណ្ដាប់ ធ្នាប់សាធារណៈបានណែនាំជាប់ជាប្រចាំដល់កងកម្លាំង នាយកដ្ឋាន ទាំងអស់ អោយប្រកាន់ខ្ជាប់ជានិច្ច នូវ ក្រមសីលធម៌ វិជ្ជាជីវៈ វិន័យអាកប្បកិរិយា ថ្លៃថ្នូរអត់ធ្មត់ខ្ពស់ និងជៀស វាងដាច់ខាតប្រេីអំពើហឹង្សាគ្រប់រូបភាព ក្នុង ពេល បំពេញ ភារកិច្ច អនុវត្ត វិធានការ នានា របស់ រាជរដ្ឋាភិបាល និងសូមលេីកទឹកចិត្តអោយកងកម្លាំង ទាំងអស់បន្តអនុវត្តនូវបេសកកម្ម ដ៏ មាន សារៈសំខាន់ នេះ អោយ ទទួល បាន…
-
ប្រជាពលរដ្ឋនៅតំបន់ក្រហមដែលកំពុងខ្វះស្បើងអាចទាក់ទងទៅកាន់គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដើម្បីសុំជំនួយបន្ទាន់

គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ បានជូនដំណឹងថា ប្រសិនប្រជាពពលរដ្ឋកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ អាជជូនដំណឹងមកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈក្រុមតេឡេក្រាម https://t.me/foodsupport តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ.) ” ដោយបញ្ជាក់អោយបានច្បាស់លាស់អំពី ១.ស្ថានភាពមុខរបរ ២.ស្ថានភាពគ្រួសារ, ៣.មូលហេតុដែលនាំឲ្យខ្វះស្បៀង ( ជីវភាពខ្វះខាត ឬ មិនអាចចេញក្រៅទិញស្បៀងបាន)។ ៤.ទីតាំងស្នាក់នៅ៖ ផ្ទះ….. ផ្លូវ…. សង្កាត់…. ខ័ណ្ឌ….. ៥.លេខទំនាក់ទំនង………………. ។ ក្រុមការងារ “គ.ប.ខ.” បញ្ជាក់ថា គេនឹងនឹងទទួលដោះស្រាយតែសំណូមពររបស់ប្រជាពលរដ្ឋណាដែលពិតជាកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូវម្ហូបអាហារប្រចាំថ្ងៃចាំបាច់បន្ទាន់នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះតែប៉ុណ្ណោះ។
-
ជិត១៧០០គ្រួសាររស់នៅតំបន់បិទខ្ទប់បន្តទទួលបានអំណោយគាំពារសង្គម

-
បណ្តាប្រទេសសហភាពអឺរ៉ុបត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ខណៈការចែកចាយបន្តឡើងវិញហើយ

អាល្លឺម៉ង់៖ បណ្តាប្រទេសអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ហើយ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ក៏ដូចជាបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសពួកគេ បន្ទាប់ពីនិយ័តករឱសថអឺរ៉ុបបានគាំទ្រការប្រើប្រាស់ និងចាប់ផ្តើមចែកចាយវ៉ាក់សាំងនេះឡើងវិញ បន្ទាប់ពីបានផ្អាកអស់ពេលជាច្រើនសប្តាហ៍ ។ក្រសួងសុខាភិបាលអាល្លឺម៉ង់និយាយថា ខ្លួននឹងចាប់ផ្តើមធ្វើការចែកចាយទៅដល់រដ្ឋសហព័ន្ធសម្រាប់ការប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ហើយថា ក្រុមគ្រូពេទ្យទាំងអស់គួរតែបន្តប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ឡើងវិញចាប់ពីថ្ងៃពុធសប្តាហ៍នេះ ។ ដោយឡែកបារាំងនឹងចាប់ផ្តើមទទួលយកវ៉ាក់សាំងចាប់ពីសប្តាហ៍នេះ និងសប្តាហ៍បន្តបន្ទាប់ ខណៈដែលហូឡង់ក៏មានគំរោងចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ក្នុងប្រទេសខ្លូននៅសប្តាហ៍ក្រោយផងដែរ ។បើតាមប្រភពបានអោយដឹងថា ក្រុមហ៊ុន Johnson & Johnson គ្រោងនឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៥៥លានដូសទៅសហភាពអឺរ៉ុបនៅត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ៕ ប្រភព៖ CNA
-
ប្រជាពលរដ្ឋដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យលោកសង្ឃត្រូវញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២២មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអញនកជំងឺកូវីដ-១៩ មួយចំនួនគឺបុគ្គលិកធ្វើការនៅទីតាំងខាងលើ និងមានអ្នកជំងឺកូវីដ-១៩ បានទៅសួរសុខទុក្ខ អ្នកជំងឺនៅមន្ទីរពេទ្យនោះផងដែរ។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យព្រះកុសមៈ ឬមន្ទីរពេទ្យលោកសង្ឃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៨មេសាឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ និង មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៤លាន៤៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧ម៉ឺននាក់ និងជាសះស្បើយ១២២លាន៦០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៤លាន៤៣ម៉ឺន១ពាន់៨៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧ម៉ឺន១ពាន់៦២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២២លាន៦០ម៉ឺន៦ពាន់២៣៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៦០ម៉ឺន២ពាន់៥១នាក់ ស្លាប់ចំនួន៥៨ម៉ឺន៣ពាន់៣៣០នាក់ និងជាសះស្បើយចំនួន២៥លាន១៧ម៉ឺន៧ពាន់៤៣៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៥លាន៩២ម៉ឺន៤ពាន់៨០៦នាក់ ស្លាប់១៨ម៉ឺន៤ពាន់៦៧២នាក់ និងជាសះស្បើយ១៣លាន៤៤ម៉ឺន៩ពាន់៤០៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន១២ម៉ឺន២ពាន់៧៩៥នាក់ ស្លាប់ចំនួន៣៨ម៉ឺន១ពាន់៦៨៧នាក់ និងជាសះស្បើយ១២លាន៥៦ម៉ឺន១ពាន់៦៨៩នាក់ ៕ ប្រភព៖ worldometers
-
រូបភាពខ្លះៗថតបាននៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ (មានវីដែអូ)

កងកម្លាំងសន្តិសុខនៅតែឈរយាមកាមយ៉ាងយកចិត្តទុកដាក់ ត្រួតពិនិត្យមិនឱ្យមានការធ្វើចរាចរណ៍ និងទប់ស្កាត់ប្រជាពលរដ្ឋចេញពិភ្ទះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការីករាលដ្ឋានជំងឺកូវីដ-១៩។ ស្ថានភាពពនៃការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន នៅតែធ្ងន់ធ្ងរនៅឡើយ។គិតមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ផ្សារធំៗ និងផ្សារតូចៗ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានប្រកាសបិទជាបន្តបន្ទាប់ ក្រោយពីរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារនីមួយៗ ។ការបិទផ្សារជាបណ្តោះអាសន្ន នេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក៏ដើម្បីចូលរួមអនុវត្តន៍ សេចក្ដីសម្រេច ស្ដីពីវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ។សូមបញ្ជាក់ថា ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគកូវីដ -១៩ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាបិទខ្ទប់នៅទូទាំងរាជធានីភ្នំពេញនិងក្រុងតាខ្មៅដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២១ ដល់ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២១។
-
សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

