-
រូបភាពខ្លះៗថតបាននៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ

-
ខេត្តព្រះសីហនុផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារពាណិជ្ជកម្ម

-
ខេត្តព្រះសីហនុ សម្រេចបិទខ្ទប់ ភូមិភ្នំតូច ក្នុងស្រុកព្រៃនប់ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន

-
លោកជំទាវ ស្រី ពេជ ចន្ទមុន្នី បានចុះសួរសុខទុក្ខ និងបាននាំយកជាអាហារ ជូនដល់បងប្អូនក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ-១៩

ក្រោយពីបានបញ្ចប់បេសកកម្មតាមគោលដៅយកសំណាកនីមួយៗ នៅរាត្រីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ បងស្រី ពេជ ចន្ទមុន្នី បានមកសួរសុខទុក្ខ ណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព និងបាននាំយកជាអាហារ ជូនដល់បងប្អូនក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ នៅក្នុងបន្ទាយទ័ពអាវស ។#TYDA
-
ផ្សារអូឡាំពិកបិទជាបណ្តោះអាសន្ន ដោយសារការរាត្បាតនៃជំងឺកូវីដ-១៩

រដ្ឋបាលខណ្ឌបឹងកេងកងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានប្រកាសផ្អាកជាបណ្តោះអាសន្ន មូលដ្ឋានផ្សារអូឡាំពិក នៅក្នុងស្ង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅក្នុងសេចក្តីជូនដំណឹង ចុះហត្ថលេខាដោយ លោក ធឺមសំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ការបិទមូលដ្ឋានផ្សារអូឡាំពិកជាបណ្តោះអាសន្ននេះ ដោយសារមានអាជីវករនិងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ឆ្នាំ២០២១ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ សូមបញ្ជាក់ថា អាជ្ញាធរសម្រេចបិទផ្សារអូឡាំពិកជាបណ្តោះអសន្នក្នុង រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទៅពិនិត្យសមណាកនៅសាលមហោស្រព ចេនឡា ជិតផ្សារដើមគររាជធានីភ្នំពេញ និងអនុវត្តវិធានការចត្តឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
-
បុរសម្នាក់ដែលរកស៊ីដឹកកសិផល(ម្នាស់)ទៅលក់នៅផ្សារនាគមាស រស់នៅស្រុករុក្ខគិរី បានឆ្លងជំងឺកូវីដ-19 ត្រូវបានក្រុមគ្រូពេទ្យ ដឹកយកមកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយ

នៅល្ងាចថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តខេត្តបាត់ដំបង បានចេញសេចក្តីសំរេច ក្មុងការបិទខ្ទប់ភូមិមួយរបស់ស្រុករុក្ខគីរី បន្ទាប់ពីបានរកឃើញបុរសម្នាក់ ដែលប្រកបរបរដឹកកសិផល(ម្នាស់)ពីស្រុកភូមិខ្លួន ទៅលក់នៅឯផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ។ត្រូវបាននាំយកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយ។ បុរសខាងលើនេះ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានរកឃើញករណីឆ្លងជំងឺកូវីដ-19ដែលជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ជាមួយគ្នានោះ សមាជិកគ្រួសារចំនួន៧នាក់ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តយកវត្ថុសំណាកនិងដាក់ឲ្យធ្វើចត្តាឡីស័កក្នុងផ្ទះផង ហើយអាជ្ញាធរកំពុងតែស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ បន្ថែមទៀត។ ដោយឡែកលោក ស្រី ប៊ិន ប៉ូឡែន អភិបាលស្រុករុក្ខគីរី ខេត្តបាត់ដំបង ក៏បានឲ្យដឹងផងដែរថា បុរសឈ្មោះ យ៉ាន គឹមយ៉ា អាយុ២៧ឆ្នាំ មុខរបររកស៊ីជាអ្នកដឹកកសិផលម្នាស់ចេញពីស្រុករុក្ខគីរីយកទៅលក់ នៅឯរាជធានីភ្នំពេញ។ហើយត្រូវបានមន្រ្តីសុខាភិបាល ពិនិត្យធ្វើតេស្តរកឃើញថា៖ “វិជ្ជមានកូវីដ-19” កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២១។ លោកស្រីអភិបាលស្រុករុក្ខគីរី ខេត្តបាត់ដំបង ក៏បានបញ្ជាក់ដែរថា៖ដោយមានការពាក់ព័ន្ធដោយផ្ទាល់ក្នុងគ្រួសារ គឺសមាជិកគ្រួសាររបស់គាត់សរុ បចំនួន ៧នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តយកវត្ថុសំណាករួរាល់ហើយ។ចំណែកអ្នកពាក់ព័ន្ធផ្សេងៗទៀតក៏បានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនផងដែរ និងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៀត,ផង ។ យោងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ខែមេសា ឆ្នាំ២០២១នេះ …
-
លោក ណុប ដារ៉ា អញ្ជើញចុះត្រួតពិនិត្យឈាបនដ្ឋាន និងកន្លែងបញ្ចុះសពអ្នកបាត់បង់ជីវិត ដោយសារជម្ងឺកូវីត-១៩ នៅខេត្តបាត់ដំបង

បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យកន្លែងបូជាសព នឹងកន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភ្នំស្លឹក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ លោក ណុប ដារ៉ា បានឱ្យដឹងថា គឹតត្រឹមល្ងាចថ្ងៃទី២១ មេសា ឈាបនដ្ឋានសម្រាប់បូជាសពអ្នកដែលបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ បានសាងសង់រួចរាល់ហើយ ចំណែកឯទីតាំងសំរាប់បញ្ចុះសពអ្នកដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ក៏បានត្រៀមទុករួចរាល់ហើយដែរ ។ សូមកុំភ្លេចអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវិដ-១៩ ៕ ដោយវណ្ណលុក
-
កម្លាំងចម្រុះខេត្តកែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) មកពីខេត្តព្រះសីហនុ គោលដៅទៅកានប្រទេសវៀតណាម

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាមម៉ូតូពីខេត្តកំពតឆ្ពោះទៅខេត្តកែបតាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម ។ ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រងចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចបន្តការរឹតបន្តឹងឲ្យបានតឹងរឹង និងសុំការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហម និងតំបន់បិទខ្ទប់កុំធ្វើការចល័តចេញក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេសកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច មិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ៕
-
រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបងដែលបានរកឃើញនូវករណី ដែលមានការឆ្លងរាលជម្ងឺកូវីដ-19និងជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១

នៅព្រលប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដោយរកឃើញនូវករណីដែលមានការឆ្លងរាលដាលនៃជម្ងឺកូវីដ-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ។ ដោយយោងនូវសេចក្តីសម្រេចលេខ០៧៦/២១សសរ.ចុះថ្ងៃទី២១ខែមេសាឆ្នាំ២០២១នេះស្តីពីការសម្រេចបិទខ្ទប់ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធបុរសម្នាក់ វិជ្ជមានកូវីដ-19 ដែលចេញចូលដឹកកសិផលពីស្រុករុក្ខគីរីទៅបោះលក់នៅផ្សារនាគមាស (រាជធានីភ្នំពេញ)៕ ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )
-
ទិដ្ឋភាពផ្សារតូច-ធំ ក្នុងរាជធានីភ្នំពេញ បានផ្អាកដំណើរការ ជាបណ្ដោះអាសន្ន ជាបន្តបន្ទាប់ ក្រោយផ្ទុះកូវីដ-១៩ (មានវីដេអូ)
