Category: Covid-19

  • រដ្ឋបាលខេត្តសៀមរាប ឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងចេញប័ណ្ណសម្គាល់សម្រាប់ចេញចូលក្នុងតំបន់បិទខ្ទប់

    រដ្ឋបាលខេត្តសៀមរាប ឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងចេញប័ណ្ណសម្គាល់សម្រាប់ចេញចូលក្នុងតំបន់បិទខ្ទប់

    សៀមរាប៖ អ្នកសារព័ត៌មានជិត២០រូបមកពីជាង១០ស្ថាប័ន នៅសាលាខេត្តសៀមរាប ក្នុងឱកាសផ្តល់គ្រឿងឧបភោគបរិភោគជូនពួកគាត់ នារសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០២១នេះ ។ លោក ពិន ប្រាកដ អភិបាលរងខេត្តនិងតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា បងប្អូនអ្នកសារព៌ត៌មានទាំងរដ្ឋនិងឯកជន ដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំង (រាប់ទាំងគ្រួសារផង) ដើម្បីការពារជំងឺកូវីដ-១៩ ហើយបើស្ម័គ្រចិត្តចង់ចាក់ សូមរួសរាន់ទៅទទួលការចុះឈ្មោះនៅមន្ទីរព័ត៌មានខេត្ត ដោយឡែកសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចហើយជួបបញ្ហាពិបាកក្នុងការចេញចូលក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់នោះ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ នៅខេត្តសៀមរាប រដ្ឋបាលខេត្តកំពុងសម្របសម្រួលធ្វើប័ណ្ណសម្គាល់សម្រាប់ការចេញចូលក្នុងការចុះយកព័ត៌មានក្នុងតំបន់នោះ ដោយរង់ចាំប្រមាណជា២ឬ៣ថ្ងៃទៀតទើបរួចរាល់។ ចំពោះ សម្ភារៈអំណោយដែលផ្តល់ជូននៅពេលនេះ ជាមួយគ្នានោះ លោក ពិន ប្រាកដ បានថ្លែងកោតសរសើរដល់បងប្អូនអ្នកសារព័ត៌មានគ្រប់អង្គភាពស្ថាប័នក្នុងខេត្តសៀមរាបថា កន្លងមកនិងរហូតមកដល់ពេលនេះ បងប្អូនបានចូលរួមយ៉ាងសកម្មក្នុងការផលិតព័ត៌មាន ក្នុងនោះ បងប្អូនអ្នកសរព័ត៌មានមួយចំនួនធំ បានសហការល្អក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត អង្គភាពមន្ទីរនានាបំរើឱ្យវិស័យព័ត៌មានក្នុងខេត្តប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ ស្របទៅតាមបរិបទនៃការវីវត្តរីកចម្រើនផ្នែកប្រព័ន្ឋព័ត៌មានវិទ្យា ។ ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្ត លោក ពិន ប្រាកដ មានប្រសាសន៍ថា គ្រឿងឧបភោគបរិភោគដែលផ្តល់ជូននៅពេលនេះ ថ្វីត្បិតតែមិនអាចឆ្លើយតបបានទៅនឹងតម្រូវការរបស់បងប្អូនបានក៍ពិតមែន តែនេះបង្ហាញនូវការគិតគូរយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខនិងការលំបាករបស់បងប្អូនអ្នកសារព័ត៌មានក្នុងដំណាក់កាលវបត្តិជំងឺកូវី-១៩ កំពុងឆ្លងរីករាលដាលជាសាកល។ លោក អភិបាលរងខេត្ត ក៍បានសុំការយោគយល់និងអធ្យាស្រ័យពីសំណាក់បងប្អូនអ្នកសារព័ត៌មាននៃអង្គភាព ស្ថាប័នព័ត៌មានមួយចំនួនទៀតដែលមិនទាន់បានទទួល…

  • ក្រសួងសុខាភិបាល៖ ស្រ្តីជនជាតិខ្មែរ០២នាក់ទៀត ស្លាប់ដោយសារកូវីដ-១៩

    ក្រសួងសុខាភិបាល៖ ស្រ្តីជនជាតិខ្មែរ០២នាក់ទៀត ស្លាប់ដោយសារកូវីដ-១៩

    ក្រសួងសុខាភិបាលនៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានប្រកាសថាមានករណីមានអ្នជំងឺកូវីដស្លាប់ថ្មីចំនួន ០២នាក់ទៀត បានស្លាប់ដោយសារកូវីដ-១៩។ យោងតាមសេចក្តីជូនដំណឹងជនរងគ្រោះ សុទ្ធតែស្រ្តីភេទ ជនជាតិខ្មែរ មានឣាយុ ៥៤ឆ្នាំ ដូចគ្នា បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

  • រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៥១នាក់ទៀត ដែលបានរកឃើញ

    រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៥១នាក់ទៀត ដែលបានរកឃើញ

    រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៥១នាក់ទៀត ដែលបានរកឃើញ៖

  • សម្ដេច ស ខេង សារផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំង ក្នុងការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    សម្ដេច ស ខេង សារផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំង ក្នុងការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាង ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ទាំងអស់ ដែលបាន និងកំពុងចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុសនូវគោលការណ៍នានារបស់រាជរដ្ឋាភិបាល ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។ ខ្ញុំក៏សូមយកឱកាសនេះ ក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូម បន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេស ត្រូវចៀសវាង ការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យើងខ្ញុំយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ។ ក៏ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូមជំរុញទឹកចិត្តឲ្យបងប្អូនបន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ ។ ទន្ទឹមនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់…

  • ប្រជាពលរដ្ឋជិត១៧០០គ្រួសារ រស់នៅតំបន់បិទខ្ទប់ បន្តទទួលបានអំណោយគាំពារសង្គម

    ប្រជាពលរដ្ឋជិត១៧០០គ្រួសារ រស់នៅតំបន់បិទខ្ទប់ បន្តទទួលបានអំណោយគាំពារសង្គម

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បន្តចុះចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនជិត១៧០០គ្រួសារដែលរស់នៅសង្កាត់ចោមចៅទី២។ នាឱកាសអញ្ជើញចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនជិត១៧០០គ្រួសារដែលរស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបិទខ្ទប់ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេច បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ។ ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឱ្យមានការចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជា តំបន់ក្រហម ដែលជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម ហើយរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។ លោក ហែម ដារិទ្ធ…

  • អភិបាលរាជធានី៖ ការកាន់រំពាត់ដេញពលរដ្ឋឲ្យចូលផ្ទះ ដូចឪពុកម្ដាយប្រដៅកូនប៉ុណ្ណោះ បើអ្នកមិនស្ដាប់ទៀតត្រូវឃាត់ខ្លួនមកផាកពិន័យតាមច្បាប់កំណត់

    អភិបាលរាជធានី៖ ការកាន់រំពាត់ដេញពលរដ្ឋឲ្យចូលផ្ទះ ដូចឪពុកម្ដាយប្រដៅកូនប៉ុណ្ណោះ បើអ្នកមិនស្ដាប់ទៀតត្រូវឃាត់ខ្លួនមកផាកពិន័យតាមច្បាប់កំណត់

    ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ៖ការកាន់រំពាត់របស់កងកម្លាំងសមត្ថកិច្ច ដេញប្រជាពលរដ្ឋឲ្យចូលផ្ទះរបស់កងកម្លាំងមានសមត្ថកិច្ច គឺគ្រាន់តែគំរាមប្រជាពលរដ្ឋដែលនៅតែគឃ្លើនប៉ុណ្ណោះ មិនមែនជាការប្រើប្រាស់អំពើហិង្សានោះទេ។ លោក ឃួង ស្រេង បានអះអាងទៀតថា ៖ការកាន់រំពាននេះប្រៀបដូចជាឪពុកម្ដាយ ឬអាណាព្យាបាល ប្រដៅកូនចៅខ្លួនឯងតែប៉ុណ្ណោះ។ លោកបន្ថែមថា ក្នុងករណីប្រជាពលរដ្ឋនៅតែមិនស្ដាប់អាជ្ញាធរណែនាំ ត្រូវឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ពិសេសចាប់ផាកពិន័យតាមច្បាប់កំណត់តែម្ដង។ ការចេញមកបកស្រាយរបស់លោក ឃួង ស្រេង ធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ចបានកាន់រំពាត់ ដើរគំរាមប្រជាពលរដ្ឋ ដែលនៅតែបន្ដដើរចេញក្រៅផ្ទះមិនស្ដាប់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងដាក់ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ គេសង្កេតឃើញថា ៖បន្ទាប់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានកាន់រំពាត់ដើរគំរាមប្រជាពលរដ្ឋនោះ ពួកគាត់ក៏មានការខ្លាចរអារ និងមិនហ៊ានចេញក្រៅផ្ទះផងដែរ៕

  • នាយករដ្ឋមន្រ្តីជប៉ុនលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដើម្បីដោះស្រាយការកើនឡើងករណីឆ្លងកូវីដ១៩ក្នុងប្រទេសខ្លួន (មានវីដេអូ)

    នាយករដ្ឋមន្រ្តីជប៉ុនលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដើម្បីដោះស្រាយការកើនឡើងករណីឆ្លងកូវីដ១៩ក្នុងប្រទេសខ្លួន (មានវីដេអូ)
  • លោកស្រី គឹម ញឹប ចុះរុះរើទីតាំងលក់ដូរមិនរៀបរយ ដែលផ្ទុយនឹងវិធានការរបស់ក្រសួងសុខាភិបាល

    លោកស្រី គឹម ញឹប ចុះរុះរើទីតាំងលក់ដូរមិនរៀបរយ ដែលផ្ទុយនឹងវិធានការរបស់ក្រសួងសុខាភិបាល

    ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចុះដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ រុះរើទីតាំងលក់ដូរមិនរៀបរយ និងរំលោភលើដងផ្លូវសាធារណៈ នៅម្ដុំផ្សារថ្នល់បត់ចំការដូង ដែលបងប្អូនអាជីវករ និងប្រជាពលរដ្ឋ មកទិញទំនិញ បានផ្ទុយនឹងវិធានការរបស់ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីឈានដល់ការកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩។ ទន្ទឹមនេះ លោកស្រី អភិបាលខណ្ឌ បានអំពាវនាវដល់បងប្អូនអាជីករទាំងអស់ទៅយកសំណាកពិនិត្យរកមេរោគកូវីដ១៩ នៅអនុវិទ្យាល័យ និងបឋមសិក្សាដង្កោឱ្យបានគ្រប់គ្នា និងបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវក្រោយពេលយកសំណាករួចរាល់។ ដោយ / គ្រី សម្បត្តិ

  • រដ្ឋបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរព វិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺឆ្លង covid-19

    រដ្ឋបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរព វិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺឆ្លង covid-19

    ថ្ងៃទី២១ខែមេសាឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺឆ្លង covid-19។ ករណីបុគ្គលមានចេតនាមិនគោរពវិធានការរដ្ឋបាលពុំបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល 30 ថ្ងៃចាប់ពីថ្ងៃទទួលវិក័យប័ត្រពិន័យ មន្ត្រីដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌នៃរដ្ឋបាលខេត្តព្រះសីហនុ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ប្រាក់ពិន័យអន្តរការណ៍នេះត្រូវកត់ត្រាទុកជាចំណូលរបស់រដ្ឋបាលខេត្តព្រះសីហនុ។

  • អភិបាលខេត្តកណ្ដាល បញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវបន្តអនុវត្តន៍ដាច់ខាតនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    អភិបាលខេត្តកណ្ដាល បញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវបន្តអនុវត្តន៍ដាច់ខាតនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    អភិបាលខេត្តកណ្ដាល លោកគង់ សោភ័ណ្ឌ នៅព្រឹកថ្ងៃទី២១មេសា ឆ្នាំ២០២១ ក្នុងឱកាសឯកឧត្តមចុះពិនិត្យ ការអនុវត្តរបស់កងកម្លាំងមានសមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅ និងអាជ្ញាធរក្រុង ក្នុងការអនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានបញ្ជាឲ្យកងកម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ត្រូវធ្វើការល្បាតជាប្រចាំ នៅក្នុងតំបន់ភូមិសាស្រ្តក្រុងតាខ្មៅ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋ ដែលមិនមានការចាំបាច់ ធ្វើដំណើររាយប៉ាយពេញភូមិសាស្រ្តក្រុងតាខ្មៅឡើយ ។ លោកអភិបាលខេត្តក៏បាន ណែនាំឲ្យសមត្ថកិច្ចពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋឱ្យនៅក្នុងផ្ទះរៀងខ្លួន ហើយក្នុងករណីប្រជាពលរដ្ឋដែលមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅក្នុងភូមិជាប្រចាំ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមិនមានការចាំបាច់ចេញពីផ្ទះឡើយ ក្នុងករណីមានប្រជាពលរដ្ឋចេញមកក្រៅ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ដែលនៅប៉ុស្តិ៍ប្រចាំការ ត្រូវធ្វើការសួរនាំពួកគាត់ ជៀសវាងការចេញមកដោយសេរី និងមិនមានការសួរនាំពីអាជ្ញាធរឡើយ។ ជាងនេះទៅទៀត សង្កាត់មួយចំនួនដែលមានប្រជាពលរដ្ឋ មានផ្ទុកមេរោគកូវីដ-១៩ ដែលប្រឈមទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវដាក់នៅក្នុងតំបន់ក្រហម ដោយមិនឱ្យពួកគាត់ចេញក្រៅភូមិឬផ្ទះឡើយ ហើយអាជ្ញាធរភូមិ សង្កាត់ ត្រូវត្រៀមស្បៀងសម្រាប់ចែកជូនពួកគាត់ដល់ខ្នងផ្ទះ…