-
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ផ្ញើសារសួរសុខទុក្ខ សម្តេចតេជោ ក្នុងគ្រាកម្ពុជាកំពុងរាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម ង្វៀង ហ៊្វូជុង អគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីសួរសុខទុក្ខ ក្នុងគ្រាកម្ពុជាកំពុងរាលដាលជំងឺកូវីដ១៩។ តាមរយៈលិខិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ង្វៀង ហ្វ៊ូជុង បានលើកឡើងថា សភាពការណ៍នៃជំងឺកូវីដ១៩ នៅតែបន្តប្រព្រឹត្តទៅយ៉ាងស្មុកស្មាញលើពិភពលោកទាំងមូល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយដល់គ្រប់វិស័យ ជីវភាពរស់នៅខាងសេដ្ឋកិច្ចរបស់បណ្តារដ្ឋ ក្នុងនោះមានវៀតណាម និងកម្ពុជា។ បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែបានយកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំនូវសភាពការណ៍នៃជំងឺ និងសូមចែករំលែកការលំបាកដែលកម្ពុជាកំពុងប្រទះដែលបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលកន្លងទៅ ។ ឯកឧត្តម ង្វៀង ហ៊្វូជុង បានវាយតម្លៃខ្ពស់ចំពោះបណ្តាវិធានការដែលគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដើម្បីបង្ការ និងប្រឆាំងជំងឺ Covid-19 នាពេលកន្លងទៅ ហើយជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា និងចំណាត់ការយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ រួមជាមួយការគាំទ្រ និងសាមគ្គីភាពរបស់ប្រជាជនទាំងមូលកម្ពុជាដាច់ខាតទប់ស្កាត់ និងគ្រប់គ្រងបានដោយជោគជ័យជំងឺ Covid-19 នាពេលឆាប់ៗនេះ។ ឯកឧត្តម អគ្គលេខាធិការ…
-
អាជ្ញាធរសម្រេចបិទផ្សារពិភពថ្មីឈូកមាស និងផ្សាររីករាយ នៅខណ្ឌសែនសុខ

-
សម្តេចក្រឡាហោម ស ខេង ផ្ញើសារជូនអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់

-
ធនាគារជាតិ លើកទឹកចិត្តឱ្យពលរដ្ឋ កាត់បន្ថយក ការទូទាត់ក្រដាសប្រាក់ ជំនួសដោយការទូទាត់ អេឡិត្រូនិក

-
វៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកា ចំនួន៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១មេសាឆ្នាំ២០២១បានឲ្យដឹងថា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០មេសា រដ្ឋាភិបាលវៀតណាមបានប្រកាសផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន៣០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ យោងតាមក្រសួងការបរទេស ក្រៅពីការផ្ដល់ជំនួយ ថ្នាក់ដឹកនាំវៀតណាមក៏បានសម្ដែងនូវការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងអាចជម្នះបាននូវការលំបាកដោយរោគរាតត្បាតកូវីដ-១៩ដោយជោគជ័យ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុនក្នុងពេលឆាប់ៗខាងមុខ។ ជាមួយគ្នានោះ រដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។ កម្ពុជាបានចាត់ទុកការផ្ដល់ជំនួយសប្បុរសធម៌នោះ មិនត្រឹមត្រែបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងល្អ រវាងប្រជាជាតិទាំងពីរផងដែរ៕
-
ក្រសួងការពារជាតិ ស្នើរដ្ឋបាលរាជធានីភ្នំពេញ សម្រួលទីតាំង១៤កន្លែង សម្រាប់ប្រើជាមណ្ឌលចាក់វ៉ាក់សាំង

-
បុរស២នាក់ដែលព្រហើនបេីករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ត្រូវសមត្ថកិច្ចហៅធ្វើការអប់រំណែនាំ

ភ្នំពេញ, បើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានកិត្តិយសជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានចូលខ្លួនសារភាពកំហុស ធ្វេីកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់ ៥លានរៀល ។ ដដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ ននិងបទបញ្ជាដោយផ្ទាល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វេីការស្រាវជ្រាវរហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូបដែលបានបេីករថយន្តឡាយផឹកស្រាបៀរ ដែលល្មេីសទៅនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ១៩ ( បទមិនគោរពវិធានការរដ្ឋបាល ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល ។ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពេញ បានធ្វេីការកោះហៅបុរសទាំងពីរឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ ឈ្មោះ ហួ ធឹម…
-
រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ ក្នុងចំណោមបងប្អូនអាជីវករផ្សារដេប៉ូ

-
សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តន៍វិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងថ្ងៃទី២១មេសាឆ្នាំ២០២១

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល យ៉ាងម៉ឺងម៉ាត់បំផុត តាមរយៈការចូលរួមត្រួតពិនិត្យ តាមគោលដៅបិទខ្ទប់ ការការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) និង ល្បាតត្រួតពិនិត្យការធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅពង្រឹងការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអោយបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ រាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវត្រូវមានលិខិតអនុញ្ញាតតាមការកំណត់ដែលមានចែងក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងករណីមានការបំពាន អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើការឃាត់ខ្លួនអនុត្តទៅតាមវិធានការច្បាប់។ ជាក់ស្តែងនៅវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ឈ្មោះ CHEN SHUAI អាយុ២៣ឆ្នាំ បន្ទាប់ពីបុរសម្នាក់នេះ បានល្មើសនឹងបម្រាមគោចរ និងមិនពាក់ម៉ាស ធ្វើដំណើរលើដងផ្លូវហើយ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់សួរនាំ ស្រាប់តែជនជាតិចិននោះ បានបើកម៉ូតូគេចខ្លួនយ៉ាងលឿន ពេលនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានប្រដេញតាមពីក្រោយ រហូតឃាត់ខ្លួនបានប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ អនុវត្តវិធានការច្បាប់។ ព្រមជាមួយបេសកកម្មអនុវត្តវិធានការបិទខ្ទប់ អាវុធហត្ថរាជធានីភ្នំពេញ…
-
ផ្សារជាច្រើនក្នុងរាជធានីភ្នំពេញ បានបិទជាបណ្ដោះអាសន្នក្រោយផ្ទុះកូវីដ-១៩(កម្រងរូបភាព)

គិតមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ផ្សារធំៗ និងផ្សារតូចៗ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានប្រកាសបិទជាបន្តបន្ទាប់ ក្រោយពីរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារនីមួយៗ ។ ផ្សារអូរឫស្សីបិទមុនគេ, ផ្សារចាស់ក៏ត្រូវបានបិទបន្ទាប់, ផ្សារដើមគរ ផ្សារនាគមាស ផ្សារធំទួលសង្កែ ឬផ្សាសាំហាន់ ផ្សារបឹងត្របែកផ្លាហ្សា, ផ្សារត្រពាំងថ្លឹង, ផ្សារឯករាជ្យ, ផ្សារទួលពង្រ, ផ្សារសេន ជូរីផ្លាហ្សា ផ្សារដេប៉ូ ផ្សារអូឡាំពិក និងផ្សារមួយចំនួនទៀត ក៏ត្រូវបានប្រកាសបិទជាបណ្ដោះអាសន្ន ដោយសាររកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ បានកើតឡើងចំពោះអាជីវករ និងអ្នកទិញ។ អាជ្ញាធរបានអះអាងថាការបិទផ្សារជាបណ្តោះអាសន្ននេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក៏ដើម្បីចូលរួមអនុវត្តន៍សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ។ សូមបញ្ចាក់ថា រាជរដ្ឋាភិបាលនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការលម្អិត ដើម្បីរឹតបន្ដឹងការអនុវត្តសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ សម្តេចអគ្គមហាសេនាបតីតេជោ…