Category: Covid-19

  • ប្រជាពលរដ្ឋដែលធ្លាប់ទៅបន្ទប់ព្យាបាលជំងឺអនុវត្តរាជធានី អូរបែកក្អម ត្រូវតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ

    ប្រជាពលរដ្ឋដែលធ្លាប់ទៅបន្ទប់ព្យាបាលជំងឺអនុវត្តរាជធានី អូរបែកក្អម ត្រូវតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ

    កម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២១មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅសម្រាកព្យាបាលនៅបន្ទប់ព្យាបាលជំងឺ អនុវត្តរាជធានី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៤គ ផ្លូវលេខ ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១។ ។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅបន្ទប់ព្យាបាលជំងឺនោះ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅទីនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • អាជ្ញាធរនឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ក្រហម

    អាជ្ញាធរនឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ក្រហម

    អាជ្ញាធរនឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ក្រហម៖

  • ក្រសួងមហាផ្ទៃ៖ ផ្អាកការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ជាបណ្ដោះអាសន្ន

    ក្រសួងមហាផ្ទៃ៖ ផ្អាកការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ជាបណ្ដោះអាសន្ន

    សេចក្តីជូនដំណឹងលេខ០៨៨ សជណ/អ.រ.ប ចុះថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការផ្អាកការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ជាបណ្ដោះអាសន្នក្នុងអំឡុងពេលហាមឃាត់ ការធ្វើដំណើរនៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយ -រ៉ាវុធ

  • នាយករដ្ឋមន្រ្តីជប៉ុនលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដើម្បីដោះស្រាយការកើនឡើងករណីឆ្លងកូវីដ១៩ក្នុងប្រទេសខ្លួន

    នាយករដ្ឋមន្រ្តីជប៉ុនលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដើម្បីដោះស្រាយការកើនឡើងករណីឆ្លងកូវីដ១៩ក្នុងប្រទេសខ្លួន

    ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បាននិងកំពុងធ្វើការលុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដែលដំបូងឡើយត្រូវបានកំណត់នៅចុងខែមេសាខាងមុខ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់នៅថ្ងៃពុធនេះ ។បើតាមសារព័ត៌មាន FNN និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតនោះ ជំនួសអោយការលុបចោលដំណើរទស្សនកិច្ចខាងលើនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា នឹងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការដោះស្រាយ ជុំវិញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗដែលកំពុងកើនឡើងខ្លាំង ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសានេះ នៅទូទាំងប្រទេសជប៉ុនមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៣ម៉ឺន៧ពាន់៣១៧ករណី ក្នុងនោះមានអ្នកស្លាប់៩ពាន់៦៧១នាក់ និងអ្នកជាសះស្បើយឡើងវិញ៤៨ម៉ឺន៦ពាន់៧៦នាក់ ខណៈអ្នកជំងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៤ម៉ឺន១ពាន់៥៧០នាក់ ៕ ប្រភព៖ Reuters

  • ខេត្តពោធិ៍សាត់បន្តអនុវត្ដន៍នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

    ខេត្តពោធិ៍សាត់បន្តអនុវត្ដន៍នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

    ខេត្តពោធិ៍សាត់បន្តអនុវត្តនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត៖

  • អភិបាលរាជធានី ចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ ដើម្បីពង្រឹងកម្លាំងក្នុងការអនុវត្ត ឱ្យបានជោគជ័យ កាត់ផ្តាច់ជម្ងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ

    អភិបាលរាជធានី ចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ ដើម្បីពង្រឹងកម្លាំងក្នុងការអនុវត្ត ឱ្យបានជោគជ័យ កាត់ផ្តាច់ជម្ងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ

    ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង នាព្រឹកថ្ងៃទី២១ ខែមេសានេះ បានចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ មុខវត្តស្ងួនពេជ្រ និងអូដឹម ក្នុងសង្លាត់កំបូលខណ្ឌកំបូល ដើម្បីពង្រឹងកម្លាំងដែលបាននិងកំពុងឈរជើងនៅគោលដៅនោះ អោយមានភាពរឹងមាំនិងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃ អោយទទួលបានជោគជ័យ ពោលគឹកាត់ផ្តាច់អោយបានការរីករាលដាលនៃជម្ងឺកូវីដ-១៩។ ឯ.ឧ ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនៅមុខវត្តស្ងួនពេជ្រ បានណែនាំអោយអាជ្ញាធរនិងកងកម្លាំង ដែលឈរជើងនៅទីនោះ សម្រួលចរាចរណ៍ចំពោះយានយន្តដែលមានសិទ្ធិក្នុងការឆ្លងកាត់អោយបានលឿន ជៀសវាងការកកស្ទះចរាចរណ៍ ។ លោកបានណែនាំទៅអាជ្ញាធរខណ្ឌកំបូលថា ចំពោះរថយន្ត ដែលមានសិទ្ធិអាចចេញបាន ពិសេសរថយន្តកុងទីន័រអោយចេញពីក្រៅក្រុងទៅ ។ចំពោះរថយន្តចូលក្រុង ត្រូវពិនិត្យអោយបានល្អិតល្អន់ ពោលគឺ អោយចូលតែចំពោះរថយន្តដឹកគ្រឿងឧបភោគបរិភោគ និងត្រូវនាំណែនាំអោយពួកគាត់ដឹក ចូលពេលយប់ ។ចំពោះរថយន្តទេសចរណ៍គឺអោយពួកគាត់ត្រឡប់ក្រោយវិញ ។ តែបើពួកគាត់នៅតែរឹងទទឹង មិនព្រមស្រាប់តាមការណែនាំ យើងត្រូវធ្វើការត្រួតពិនិត្យ ហើយបើពិនិត្យទៅ មិនមានឯកសារពាក់ព័ន្ធក្នុងការធ្វើដំណើរ ក្នុងអំឡុងបិទខ្ទប់នេះទេ គឺត្រូវឃាត់ទុកហើយពិន័យទៅតាមច្បាប់ ទើបអោយពួកគាត់ត្រឡប់ក្រោយវិញ។ ឯ.ឧ. ឃួង ស្រេង ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញនេះ លោកតែងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះអោយសោះ បើមិនមានការងារចាំបាច់ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់និងអនុវត្តអោយបានល្អទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល…

  • អាជ្ញាធរខណ្ឌមានជ័យ បានយកនូវស្បៀង ដែលជា អំណោយ របស់សម្ដេចតេជោ ប្រគេនជូនព្រះសង្ឃដែលគង់វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងវត្តនន្ទមុនី

    អាជ្ញាធរខណ្ឌមានជ័យ បានយកនូវស្បៀង ដែលជា អំណោយ របស់សម្ដេចតេជោ ប្រគេនជូនព្រះសង្ឃដែលគង់វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងវត្តនន្ទមុនី

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃដែលគង់វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងវត្តនន្ទមុនី ដែលស្ថិតនៅតំបន់ក្រហម ក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១ ។ ក្នុងឱកាសនេះដែរ លោកអភិបាលរង បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក៍ជាព្រះសង្ឃ តាមទីវត្តអារាម នានាក្នុងព្រះរាជាណាចក្រកម្ពុជា ។…

  • អ្នកជាប់ពាក់ព័ន្ធនឹងចំណតរថយន្តផ្សារដើមគ ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អ្នកជាប់ពាក់ព័ន្ធនឹងចំណតរថយន្តផ្សារដើមគ ត្រូវប្រញាប់ទៅធ្វើតេស្ដ

    អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២១មេសាឆ្នាំ២០២១ បានជូនដំណឹងថា គេបានរកឃើញថា មានអ្នកជំងឺកូវីដជាអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅចំណតរថយន្តផ្សារដើមគ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៥មេសាសឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នករត់រថយន្តឈ្នួលទាំងនៅចំណតរថយន្តផ្សារដើមគ និងអ្នកពាក់ពន្ធ័ទាំងអស់ជាមួយអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ និង មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។ សូមជម្រាបថា ផ្សារដើមគ…

  • ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ សម្រាប់ធ្វើការទូទាត់ ជំនួសដោយការទូទាត់អេឡិត្រូនិក ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩

    ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ សម្រាប់ធ្វើការទូទាត់ ជំនួសដោយការទូទាត់អេឡិត្រូនិក ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយលើកទឹកចិត្ត ដល់សាធារណជនទាំងអស់ ឱ្យមកប្រើប្រាស់សេវាអេឡិចត្រូនិក ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមសេចក្ដីជូនដំណឹងដែលអង្គភាព ទទួលបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ធនាគារជាតិនៃកម្ពុជា នឹងបន្ដអនុវត្តន៍វិធានការ ការពារហានិភ័យ ដែលអាច កើតឡើងជាយថាហេតុ ដោយសារការ ប្រើប្រាស់ក្រដាក់ប្រាក់ តាមរយៈការ សម្លាប់មេរោគនៅលើក្រដាក់ប្រាក់រៀល ដែលចូលមកធនាគារជាតិនៃកម្ពុជា ហើយបញ្ជេញ ក្រដាសប្រាក់ ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ។ ធនាគារជាតិនៃកម្ពុជា សូមបន្ដលើកទឹកចិត្តក្នុងការកាត់បន្ថយ ការប្រើប្រាស់ក្រដាស់ប្រាក់ ក៏ដូចជាការប្រើ ប្រាស់/ចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងការទូទាត់នានា ហើយ ជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើបាន។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិកដូចជា សេវាធនា គារតាមកម្មវិធីទូរសស័ព្ទចល័ត ក៏ដូចជាកម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់បែបទំនើប និងផ្ដល់សុវត្ថិភាពខ្ពស់ ងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ។ធនាគារជាតិនៃកម្ពុជា សង្ឃឹមថា សាធារណជនទាំងអស់ នឹងចូលរួមសហការ កាត់បន្ថយ…

  • មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ ដោយសារ ជំងឺកូវីដ-១៩

    មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ ដោយសារ ជំងឺកូវីដ-១៩

    ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់៖ បុរសឣាយុ ៣៣ឆ្នាំ ស្រ្តីឣាយុ ៦៦ឆ្នាំ បុរសឣាយុ ៦៣ឆ្នាំ ស្រ្តីឣាយុ ៥២ឆ្នាំ និងស្រ្តីឣាយុ ៦១ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩៖