-
អ្នកឆ្លងថ្មី៣០៣នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ២៣៩នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២១មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី២០មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៣០៣នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន២៣៩នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី២១មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៧៤៧នាក់ នោះបានព្យាបាលជាសះស្បើយចំនួន២ពាន់៧៩៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៤ពាន់៨៩៣នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៥៤នាក់ហើយ។
-
សេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

-
ធ្ងន់ករ! ឥណ្ឌាឆ្លងជិត៣០ម៉ឺននាក់ ១ថ្ងៃ ជាលើកដំបូង

ក្រសួងសុខាភិបាលឥណ្ឌាបានចេញផ្សាយ នាថ្ងៃទី២១ មេសា ២០២១នេះថា មានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុប្រទេសនេះ ចំនួនជិត៣០ម៉ឺននាក់ ត្រឹមពេល២៤ម៉ោងចុងក្រោយនេះ។ ក្រសួងថា មានអ្នកឆ្លងថ្មី ដល់ទៅ២៩៥០៤១នាក់ កាលពីម្សិលមិញ ខណៈដែលឲ្យឥណ្ឌាមានអ្នកកើតកូវីដ១៩ សរុបជាង១៥លាននាក់ហើយ៕
-
រដ្ឋបាលខណ្ឌទួលគោកផ្អាកជាបណ្តោះអាសន្នមូលដ្ឋានផ្សារដេប៉ូ ស្ថិតនៅសង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក

-
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ជូនដំណឹងពីការបន្ថែមទីតាំង ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២

-
សម្តេចតេជោ នឹងចេញដំណើរទៅហ្សាកាតា នៅរសៀល ថ្ងៃទី២៣ មេសា ព្រោះសម្ដេចនឹងត្រូវធ្វើតេស្តរកកូវីដ១៩ ២លើក មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា សម្តេចនឹងចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រោះសម្ដេច នឹងត្រូវធ្វើតេស្តចំនួន ២លើក ដើម្បីរកមេរោគកូវីដ១៩ មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈបណ្តាញសង្គម Facebook ថា៖ ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេសុី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតានៅម៉ោង១៣រសៀល ថ្ងៃ២៣ មេសា ២០២១។ ដូចនេះខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ២២ មេសា ២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេសុី ថ្ងៃ២៣ មេសា២០២១ ។ សម្តេចតេជោ ហ៊ុន ៣ បានបន្តថា៖ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេសុីផងដែរ។ សូមរំលឹកថា ដើម្បីធានាសុវត្ថិភាពពីការឆ្លងកូវីដ១៩នេះ…
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារបឹងទំពុន ត្រូវបានអំពាវនាវឲ្យតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ក្រោយពីអ្នកជំងឺកូវីដ-១៩បានទៅផ្សារនោះ

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២១មេសាឆ្នាំ២០២១ បានជូនដំណឹងថា នៅថ្ងៃទី១៣មេសាឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩បានទៅដើរ បឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញសម្រាប់គ្រឿងឧបភោគបរិភោគចាំបាច់ ក្នុងអំឡុងពេល បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

-
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព បាននាំយកអំណោយទៅផ្ដល់ជូនមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីឆ្លើយតបសកម្មភាពក្នុងការទប់ស្កាត់កូវីដ19

កំពង់ឆ្នាំង ៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង បានបញ្ជាក់នាព្រឹកថ្ងៃទី 21 ខែមេសា ឆ្នាំ 2021 ថា បច្ចុប្បន្នដោយសារតែប្រទេសកម្ពុជា ពិសេសខេត្តកំពង់ឆ្នាំង កំពុង រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ក្នុងនោះមន្ត្រី នៃមន្ទីរសុខាភិបាលមានសកម្មភាពយ៉ាងសកម្មខ្លាំងក្លា ក្នុងកិច្ចធ្វើការងារនេះ ។ ថ្វីបើអំណោយនេះ បន្តិចបន្តួចក៏ពិតមែន ប៉ុន្តែក៏វាអាចដោះស្រាយបញ្ហាដែលយើងលំបាកបានមួយគ្រា ៗផងដែរ ។ ក្នុងឱកាសនោះដែរលោកជំទាវ គ្រី សារ៉ន អនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពនិងជាប្រធានសាខាសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងដែរថា ថ្ងៃនេះផងដែរបានឯកភាពគ្នា បាននាំយកនូវទឹកសុទ្ធ ចំនួន 30កេស ក្រមាចំនួន 50 និងថវិកា 50ម៉ឺនរៀល មកប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដើម្បីឆ្លើយតបនិង តម្រូវការរបស់មន្ត្រីនៃមន្ទីរដែលកំពុងតែធ្វើសកម្មភាពទប់ស្កាត់នៃជំងឺកូវិដ19 នេះ។ នៅក្នុងឱកាសនោះដែរលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏បានថ្លែង អំណរគុណដល់លោកជំទាវទាំងអស់ ដែលបាននាំយកនូវអំណោយទឹកសុទ្ធ ក្រមា ថវិកាមួយចំនួនផ្តល់ជូននៅពេលនេះ និងសូមជូនពរដល់លោកជំទាវជួបតែសេចក្ដីសុខសេចក្ដីចំរើននិងទទួលជោគជ័យគ្រប់ភារកិច្ច។ លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំង…
-
លោកចាន់ វិចិត្ររាយការណ៍ផ្ទាល់ពីទិដ្ឋភាពនៅតំបន់ សង្កាត់ចោមចៅ២
