-
តំបន់ក្រហមគេមានវិធានការហាមឃាត់ ចេញ-ចូល និងកាតព្វកិច្ចត្រូវអនុវត្តន៍ដូចម្តេចខ្លះ?

រាជធានីភ្នំពេញ៖ក្រោយពី រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការនានា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលវិធានការនេះ រួមមានការ បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងក្នុងនេះបានដាក់ទីកន្លែងមួយចំនួន ជាតំបន់ក្រហមដែលជាតំបន់គ្រោះថ្នាក់ផងដែរ។ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ បានសំណូមពរ ឱ្យពលរដ្ឋ អាននូវខ្លឹមសារសង្ខេបនៃសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលដូចខាងក្រោម ៖ ១.វិធានការហាមឃាត់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់«តំបន់ក្រហម» ២.វិធានការធ្វើដំណើរនៅក្នុង«តំបន់ក្រហម» ៣.វិធានការហាមឃាត់ការធ្វើសកម្មភាពការងារ មុខរបរ និងអាជីវកម្មក្នុង«តំបន់ក្រហម»៕ ដោយ៖ម៉ាដេប៉ូ (សូមអានខ្លឹមសារខាងក្រោម)
-
លោក ហ៊ុន ម៉ាណែត បញ្ជាក់ពីការចាប់ផ្ដើមរៀបចំ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ

ក្នុងទំព័ត៌ហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ដែលជាបុត្រាសម្ដេចតេជោ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទូ២១មេសានេះ បញ្ជាក់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងាររបស់លោកមិនទាន់មានសិទ្ធិសម្រាកទេ។ លោកបានបន្តថា បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២ពាន់៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានតម្រូវការចាំបាច់។ លោក ហ៊ុន ម៉ាណែត បានបន្តថា រូបលោក និងក្រុមការងារសង្ឃឹមថា ការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលក្រុមការងារលោករៀបចំទាំងនោះ នឹងមិនមានតម្រូវការប្រើប្រាស់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ក្រុមការងាររបស់លោកនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងនោះឲ្យបានឆាប់រហ័សនិងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាឲ្យបានឆាប់រហ័ស។ តាមបាយការណ៍របស់ក្រសួងសុខា កម្ពុជាគិតត្រឹមថ្ងៃទី២០មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៤៤៤នាក់ នោះបានព្យាបាលជាសះស្បើយចំនួន២ពាន់៥៥៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៤ពាន់៨៣៥នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា…
-
កម្លាំងអន្ដរាគមន៍ពិសេស កាន់រំពាត់ត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋ ហាមចេញក្រៅផ្ទះ នៅតំបន់ក្រហម

-
សម្តេចតេជោ ផ្តល់ថវិកាបន្ថែម សរុបចំនួន ២ ២៩០ លានរៀល ដល់ខេត្តចំនួន ២០

-
លោកជំទាវ ម៉ែន សំអន នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់ពលរដ្ឋនៅតំបន់ក្រហម

-
Breaking NEWS: ផ្អាកជាបណ្តោះអាសន្នមូលដ្ឋានផ្សារដេប៉ូ ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

-
សម្តេចតេជោ ស្នើសុំដល់ពលរដ្ឋមានការយោគយល់ ពីដំណាក់កាលលំបាក របស់រាជរដ្ឋាភិបាល ក្នុងស្ថានភាព បិទខ្ពប់

-
សម្តេចតេជោ ហ៊ុន សែន ទាមទារឲ្យពិភពលោកមានអភិបាលកិច្ច គាំទ្រពហុភាគីនីយម និងច្បាប់អន្តរជាតិ

-
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ជូនដំណឹងពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ ក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ

-
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យតាមគោលដៅបិទខ្ទប់ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន
