-
សាលាដំបូងខេត្តកំពង់ចាម ផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគាររយៈពេល ១ឆ្នាំពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវី-១៩ របស់សមត្ថកិច្ច

សាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ នេះបានសម្រេចផ្ដន្ទាទោសឈ្មោះ យន់ ស៊ាងហ៊ី ហៅប្រុស ដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ក្នុងបទល្មើសរារាំងវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់សមត្ថកិច្ច ដែលបានចុះអនុវត្ត ក្នុងភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ ។
-
ស្នងការខេត្តកំពតធ្វើការ ចែកម៉ាសដល់អ្នករតម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បី

ខេត្តកំពត៖ នៅព្រឹកថ្ងៃ ទី២០ ខែមេសា ឆ្នាំ ២០២១ លោក ឧត្ដមសេនីយ៍ ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកម្លាំងនគរបាល នៃ ស្នងការដ្ឋាន នគរបាលខេត្ត ធ្ធ្វើការចែកម៉ាស់ជូនដល់អ្នករត់ម៉តូកង់បី ផាស់អាប់ និង ម៉ូតូឌុប នៅក្នុងក្រុងកំពត ចំនួន ១៤០ ប្រអប់ និងម៉ាស់ក្រណាត់ ១៥០ម៉ាស់ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ។ លោក ឧត្ដមសេនីយ៍ ទោ ស្នងការក៏បានធ្វើការផ្តាំផ្ញើរ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមការពារនិង ពាក់ម៉ាក់ លាង ដៃជាមួយសាប៊ូ និងបាញ់អាល់កុល អោយបានគ្រប់ពេលវេលា ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ៕
-
ក្រុមគ្រូពេទ្យរបស់យើងនៅពេលនេះកំពុងយកសំណាកអាជីវករផ្សារស្ទឹងមានជ័យ ចាស់

-
ក្រសួងផែនការ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២

ក្រោមកិច្ចសហការរវាងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យផែនការ និងសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយអ.គ.វ.ក-១៩ក្នុងក្របខណ្ឌក្រសួងផែនការ និងអ.គ.វ.ក-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្រុមការងារសូមស្វាគមន៍ និងរីករាយរង់ចាំបម្រើបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខណ្ឌបឹងកេងកង ផ្ទាល់ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២ ដែលបានចាប់ផ្តើមដំណើរការពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ម៉ោងធ្វើការចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង១១និង៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង១៣:៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង១៦:៣០នាទីល្ងាច ទៅតាមកាលវិភាគកំណត់របស់ក្រសួងសុខាភិបាល និង គ.វ.ក-១៩។ ដោយ -រ៉ាវុធ
-
ក្រសួងពាណិជ្ជកម្មជួបប្រជុំជាមួយនឹងតំណាងផ្សារទំនើបមួយចំនួន ដើម្បី រកដំណោះស្រាយ និងផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២០មេសាឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំអនឡាញតាមប្រព័ន្ធ ZOOM ជាមួយជាមួយតំណាងផ្សារទំនើប ដើម្បីជួយសម្របសម្រួលរកដំណោះស្រាយ និងផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ កិច្ចប្រជុំខាងនោះ ធ្វើឡើងក្រោមវត្តមានលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម ផ្នែកពាក់ពន្ធ័របស់ក្រសួង និងមានការចូលរួមពីតំណាងផ្សារទំនើបដូចជា Aeon Mall, ផ្សារទំនើប Makro Phnom Phenh, ផ្សារទំនើប Lucky, ផ្សារទំនើប Bayon, ផ្សារទំនើប Supper Store, ផ្សារទំនើប Chip Mong និងតំណាងផ្សារទំនើប Bio Mart ជាដើម។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីជួយសម្របសម្រួលជូនផ្សារទំនើបអំពី ផលវិបាកក្នុងការធ្វើអាជីវកម្មក្នុងកំឡុងពេល បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ, ជួយសម្របសម្រួលក្នុងបញ្ហាប្រឈម របស់ផ្សារទំនើបដែលជួបប្រទះនាពេលបច្ចុប្បន្ន, ស្វែងយល់អំពីឧបសគ្គអំពីសេវាកម្មដឹកជញ្ជូនរបស់ផ្សារទំនើបជូន អតិថិជន, ស្វែងយល់អំពីស្ថានភាពនាំចូល ឬប្រមូល ទិញផលិតផលក្នុងស្រុកដើម្បីផ្គត់ផ្គង់ជូនអតិថិជន, ស្វែងយល់ពីការបែងចែកទំនិញ (ការលក់ផ្ទាល់ និងការលក់online) ជូនអតិថិជនក្នុងពេ បិទខ្ទប់, ធ្វើបច្ចុប្បន្នភាពតម្លៃទំនិញដោយប្រៀបធៀបមុនពេលបិទខ្ទប់ និងក្នុងអំឡុងពេលបិទខ្ទប់…
-
មានពេលវេលាតិចណាស់ដែលពួកគាត់បានសម្រាក មិនចង់ឃើញបងបង្អូនដែលធ្វើតេស្តរួចត្រូវរថយន្តសង្គ្រោះបន្ទាន់មកយកបងប្អូននោះទេ

-
លោក នុត ពុធដារ៉ា ជំរុញការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ និងត្រួតពិនិត្យការធ្វើចរាចរណ៍តាមផ្លូវទឹក ក្នុងភូមិសាស្ត្រខេត្តកណ្តាល

កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយគណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង បានចុះពិនិត្យការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន -រ៉ូតា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។ ជាមួយគ្នានេះលោកអភិបាលរងខេត្ត ក៏បានដឹកនាំមន្ត្រីរាជការ កងកម្លាំង ចុះត្រួតពិនិត្យការធ្វើចរាចរណ៍តាមផ្លូវទឹកក្នុងភូមិសាស្រ្តស្រុកខ្សាច់កណ្តាល ដើម្បីទប់ស្កាត់ការដឹកជញ្ជូនមនុស្សឆ្លងកាត់ខេត្តកណ្តាលតាមផ្លូវទឹក។ ដោយ / គ្រី សម្បត្តិ
-
រូបភាពថ្មីៗប្រចាំថ្ងៃនៃការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ក្រុមការងារនៃស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា បានចុះថតនិងផ្តិតរូបភាពមួយចំនួននៅតាមដងផ្លូវនានា និងមូលដ្ឋានមួយចំនួននៅថ្ងៃនេះ ត្រូវនឹងជាថ្ងៃទី០៦ នៃការអនុវត្តវិធានការនៃសេចក្តីសម្រេចពិសេសបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។ រហូតមកដល់ពេលនេះទីតាំងផ្សារជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបិទខ្ទប់ជាបន្ដបន្ទាប់ ក្រោយរកឃើញថា មានអាជីវករ និងអ្នកធ្លាប់ចូលទៅកាន់ទីតាំងនោះ បានឆ្លងជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការលម្អិតដើម្បីរឹតបន្ដឹងការអនុវត្តសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអាជ្ញាធរកំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម»។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យប្រើប្រាស់វិធានការបិទខ្ទប់ ចំពោះផ្សារ ឬទីតាំងលក់ដូរទាំងឡាយណា ដែលមិនមានរបៀបរៀបរយ ឬមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩។ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡា នៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន…
-
ក្រុមហ៊ុនសែលកាត អនុវត្តន៍វិធានការណ៍តឹងរ៉ឹងជាងមុនដល់និយោជិក និងអតិថិជនរបស់ខ្លួន

ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាត បានចូលរួមគាំទ្រយុទ្ធនាការ ៣ ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជា និងជនបរទេសទាំងអស់ បានយល់ដឹងអំពីសារៈសំខាន់នៃយុទ្ធនាការនេះ នៅតាមប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមទាំងអស់។ យុទ្ធនាការនេះ ជម្រុញឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធាន៣ការពារ ពោលគឺលាងដៃ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព រួមជាមួយនឹងវិធាន៣កុំ គឺត្រូវជៀសវាងទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ទៅតំបន់ដែលមានមនុស្សច្រើនកុះករ ឬប៉ះពាល់គ្នា ដូចជាការចាប់ដៃស្វាគមន៍ជាដើម។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលពលរដ្ឋទាំងអស់យល់ច្បាស់នូវគោលបំណងរបស់រាជរដ្ឋាភិបាល ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជម្ងឺឆ្លងនេះ ។ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% តែមួយគត់ យើងប្តេជ្ញាជួយការពារអតិថិជន និងបុគ្កលិកទាំងអស់របស់យើង ឱ្យមានសុខសុវត្ថិភាពល្អ ហើយពួកយើងក៏នឹងធ្វើកិច្ចការគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រដល់ពលរដ្ឋខ្មែរ នៅក្នុងកំឡុងស្ថានភាពដ៏ពិបាកនេះផងដែរ ៕ ដោយ / គ្រី សម្បត្តិ
-
ជនជាតិចិន១១នាក់ ដែលគេចចេញពីខេត្តព្រះសីហនូត្រូវចាប់បាននៅខេត្តកំពត

យោងព័ត៌មានបឋមពីសមត្ថកិច្ចនគរបាលខេត្តកំពតបានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០មេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន១១ នាក់ចេញពីខេត្តព្រះសីហនុ មកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ពួកគេទាំងនោះ បានល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការឆ្លងកាត់ព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយទៀត។ ករណីនោះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។