Category: Covid-19

  • មនុស្ស១០៤នាក់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

    មនុស្ស១០៤នាក់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

    រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០មេសានេះ បានជូនដំណឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១០៤នាក់ទៀត ដែលជាករណីឆ្លងនៅក្នុងសហគមន៍។ ខេត្តព្រះសីហនុនៅថ្ងៃទី១៨មេសាឆ្នាំ២០២១ ត្រូវបានក្រសួងសុខាភិបាលជូនដំណឹងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ចំនួន១៤៤នាក់។

  • ទិដ្ឋភាពទូទៅនៃដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកអប់រំនៅតាមមណ្ឌលទាំង១៥ ក្នុងរាជធានីភ្នំពេញ ដូសទី២

    ទិដ្ឋភាពទូទៅនៃដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកអប់រំនៅតាមមណ្ឌលទាំង១៥ ក្នុងរាជធានីភ្នំពេញ ដូសទី២

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន បានបន្តទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាលើកទី២ ក្រោមការរៀបចំផ្ដល់សេវាផ្ដល់វ៉ាក់សាំងដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល នៅតាមមណ្ឌលចំនួន១៥ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។ គូសបញ្ជាក់ផងដែរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអំឡុងនៃការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រសួងស្នើសុំ ឱ្យបុគ្គលិកអប់រំទាំងអស់ត្រូវទទួលការចាក់វ៉ាក់សាំងដូសទី២ នៅខណ្ឌដែលខ្លួនរស់នៅ ជៀសវាងការធ្វើដំណើរឆ្លងខណ្ឌ និងត្រូវចាក់នៅទីតាំងដែលក្រសួងបានរៀបចំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងកាតចាក់វ៉ាក់សាំងលើកទី១មកជាមួយ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២នេះ ជាវិធានការតែមួយគត់ ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព និងដើម្បីការពារបុគ្គលិកអប់រំ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអង្គការគ្រប់រូប កុំឱ្យឆ្លងជំងឺកូវីដ-១៩ ឬ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទោះបីឆ្លងជំងឺកូវីដ-១៩ ក៏ដោយ៕ដោយ -រ៉ាវុធ

  • សម្តេចតេជោ ទាមទារឱ្យពិភពលោកមានអភិបាលកិច្ច គាំទ្រពហុភាគីនីយម និងច្បាប់អន្តរជាតិ ដើម្បីជម្នះបញ្ហាបង្កដោយជំងឺកូវីដ១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

    សម្តេចតេជោ ទាមទារឱ្យពិភពលោកមានអភិបាលកិច្ច គាំទ្រពហុភាគីនីយម និងច្បាប់អន្តរជាតិ ដើម្បីជម្នះបញ្ហាបង្កដោយជំងឺកូវីដ១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

    ភ្នំពេញ៖ ថ្លែងសុន្ទរកថា បើកវេទិកាបូអាវសម្រាប់អាស៊ី ដែលប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទ ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នា ដើម្បីពង្រឹង អភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា ក្រៅតែពីការរាតត្បាតនៃជំងឺកូវីដ១៩ហើយនោះ ពិភពលោកបាននឹងប្រឈមបញ្ហាជាច្រើន ដែលបណ្តាលមកពីភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿនលើឆាកនយោបាយក្នុងតំបន់។ នៅចំពោះមុខមេដឹកនាំប្រទេសជាសមាជិក នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលជាវេទិកាផ្តួចផ្តើមឡើងដោយប្រទេសចិននេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍ នៃវិបត្តិ ជំងឺកូវីដ១៩ និងការប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចនេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន, ស្ថាបនា និងឥរិយាបថ ទទួលខុសត្រូវ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏សំខាន់នេះ ខ្ញុំយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។ កម្ពុជាទទួលស្គាល់នូវតួនាទីស្នូលនៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ…

  • ថៃឆ្លងកូវីដ ១៤៤៣នាក់ និងស្លាប់៣នាក់ទៀត នៅថ្ងៃនេះ

    ថៃឆ្លងកូវីដ ១៤៤៣នាក់ និងស្លាប់៣នាក់ទៀត នៅថ្ងៃនេះ

    នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានកូវីដ១៩ ហៅកាត់ថា CCSA ចេញផ្សាយដោយ The Nation នៅមុននេះបន្តិច៕

  • លោកជំទាវ ម៉ែន សំអន អំពាវនាវសូមឱ្យពលរដ្ឋអត់ធ្មត់ និងសូមចូលរួមទប់ស្តាត់ កូវីដ-១៩ ដោយសារជំងឺនេះកើត ហើយនឹងពេលស្លាប់ទៅមិនមានញាត្តិមិត្ត បងប្អូនទៅមើថែ និងទៅធ្វើបុណ្យជូនដូចសព្វដងទេ

    លោកជំទាវ ម៉ែន សំអន អំពាវនាវសូមឱ្យពលរដ្ឋអត់ធ្មត់ និងសូមចូលរួមទប់ស្តាត់ កូវីដ-១៩ ដោយសារជំងឺនេះកើត ហើយនឹងពេលស្លាប់ទៅមិនមានញាត្តិមិត្ត បងប្អូនទៅមើថែ និងទៅធ្វើបុណ្យជូនដូចសព្វដងទេ

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ដោយសារតែជំងឺនេះ ពេលឆ្លងវាទៅនិងពេលស្លាប់មិនមានញាត្តិមិត្ត បងប្អូនទៅមើថែនិងទៅធ្វើបុណ្យជូន ដូចកាលពីមិនមានជម្ងឺកូវីដនោះទេ។ ការអំពាវនាវបែបនេះរបស់ លោកជំទាវម៉ែន សំអនបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះ ខណៈដែរ លោកជំទាវ និងលោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ លោកទេស រដ្ឋមន្ត្រីឱម យិនទៀង ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌទួលគោក ចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ ដែលបាននិងកំពុងបិទខ្ទប់ដើម្បីបង្ការទប់ស្កាត់ជំងឺ-១៩ នៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងឱកាសនោះលោកជំទាវម៉ែន សំអន បានមានប្រសាសន៍ថា ៖សម្ដេចតេជោហ៊ុន សែនបានគិតគូរនិងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនគឺ ៣កុំនិង៣ការពារ។ លោកជំទាវបញ្ជាក់ផងដែរថា ៖ជំងឺដ៏កាចសាហាវនេះនៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យដូចកាលពីមិនទាន់មានកូវីដ-១៩ដែរ ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នា…

  • អាជ្ញាធរ​កំពុងបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បិទខ្ទប់ (Lock Down) យ៉ាងតឹងរឹង

    អាជ្ញាធរ​កំពុងបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បិទខ្ទប់ (Lock Down) យ៉ាងតឹងរឹង

    ផ្សាយផ្ទាល់ ៖​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​ អាជ្ញាធរ​កំពុងបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បិទខ្ទប់ (Lock Down) យ៉ាងតឹងរឹង ។

  • សុន្ទកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី

    សុន្ទកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី

    សុន្ទកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី ស្តីពី « ពិភពលោកក្នុងការការផ្លាស់ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ» 20-04-2021

  • ផ្សាយផ្ទាល់ ៖ វិទ្យាល័យ ច្បារអំពៅ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដូសទី២ រៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

    ផ្សាយផ្ទាល់ ៖ វិទ្យាល័យ ច្បារអំពៅ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដូសទី២ រៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

    ផ្សាយផ្ទាល់ ៖ វិទ្យាល័យ ច្បារអំពៅ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដូសទី២ រៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

  • ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន៤នាក់ បានស្លាប់

    ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន៤នាក់ បានស្លាប់

    ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន៤នាក់ បានស្លាប់៖

  • ខេត្តកំពង់ចាម បន្តរកឃើញអ្នកឆ្លងកូវីដ-19 ចំនួន ០៤នាក់ទៀត

    ខេត្តកំពង់ចាម បន្តរកឃើញអ្នកឆ្លងកូវីដ-19 ចំនួន ០៤នាក់ទៀត

    ខេត្តកំពង់ចាម៖ ករណីរកឃើញអ្នកឆ្លងកូវីដ-19 ចំនួន ០៤នាក់ នៅខេត្តកំពង់ចាម៖