-
មេបញ្ជាការកងទ័ពជើងគោកបញ្ចេញកម្លាំងចូលរួមក្នុងការដឹកជញ្ជូនស្បៀង ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ដោយសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំងដែលបញ្ជូនជំហានដំបូង ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេសចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ប្រើប្រាស់រថយន្ត២០គ្រឿង។ គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ពប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។ ការចេញសេចក្តីសម្រេនោះ ដោយសារស្ថានភាពជំងឺកវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ។ ជាមួយនឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទប់ស្កាត់ការីករាលដាល់នៃជំងឺកូវីដ-១៩នេះតាំងពីដំបូងមក។ ការចូលរួមដូចជា ការពារទប់ស្កាត់លំហូរពលករមកពីប្រទេសថៃ ការដឹកជញ្ជូនពលករនិងប្រជាពលរដ្ឋ ត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណមណ្ឌលចត្តាឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់មេរោគនៅទីសារធារណៈ និងឯកជន និងចូលរួមការពារតំបន់បិទខ្ទប់ផងដែរ៕
-
សហរដ្ឋអាមេរិកផ្អាកការផលិតវ៉ាក់សាំងរបស់ Johnson & Johnson នៅក្នុងរោងចក្រមួយជាបណ្តោះអាសន្នរហូតដល់ការស៊ើបអង្កេតមួយត្រូវបានបិទបញ្ចប់

អាមេរិក៖ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានសម្រេចផ្អាកការផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson នៅឯរោងចក្រមួយក្នុងសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ស្របពេលអាជ្ញាធរកំពុងស៊ើបអង្កេតលើកំហុសមួយ ដែលធ្វើឱ្យវ៉ាក់សាំងនេះរាប់លានដូសខូចខាតកាលពីខែមុន ។ ការផ្អាកការផលិតនេះ ត្រូវបានគេមើលឃើញថា ជាការដាក់បន្ថែមសម្ពាធថ្មីទៀតលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលទើបតែត្រូវបានអាជ្ញាធរ និយ័តករអាមេរិកផ្អាកការប្រើប្រាស់ បន្ទាប់ពីរកឃើញថា អ្នកចាក់វ៉ាក់សាំងនេះដូសទី១មួយចំនួនមានបញ្ហាកំណកឈាមធ្ងន់ធ្ងរដ៏កម្រ ។ ទន្ទឹមគ្នា ក្រុមហ៊ុន Johnson & Johnson បញ្ជាក់ថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន Emergent និងទីភ្នាក់ងារ FDA ដើម្បីដោះស្រាយរាល់បញ្ហាដែលរកឃើញនៅក្នុងការស៊ើបអង្កេត ។ បើតាមក្រុមហ៊ុន Emergent BioSolutions ដែលជាម្ចាស់រោងចក្រ Baltimore និងជាអ្នកផលិតវ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson នោះ ទីភ្នាក់ងារ FDA បានស្នើឱ្យផ្អាកការផលិតកាលពីថ្ងៃទី១៦ ខែមេសា រហូតដល់ការស៊ើបអង្កេតត្រូវបិទបញ្ចប់ និងមានការជូនដំណឹងជាថ្មី ៕ ប្រភព៖…
-
ថៃមានផែនការអនុញ្ញាតអោយអ្នកជំងឺកូវីដ១៩ស្រាលធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះ ដើម្បីទុកគ្រែពេទ្យសម្រាប់អ្នកជំងឺមានករណីធ្ងន់

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃឆ្លងវីរុស Covid-19 តាមរយៈការដាក់ចេញផែនការមួយ ដោយអនុញ្ញាតអោយអ្នកជំងឺស្រាលធ្វើចត្តាឡីស័កខ្លួនឯងនៅតាមផ្ទះ ដើម្បីទុកគ្រែពេទ្យសម្រាប់អ្នកជំងឺមានករណីធ្ងន់ធ្ងរ ។ ផែនការគ្រាអាសន្នខាងលើ ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញបញ្ហាខ្វះគ្រែពេទ្យ ដែលកាន់តែអស់នៅពេលប្រទេសអាស៊ីមួយនេះកំពុងជួបប្រទះករណីផ្ទុះវីរុសកូវីដ១៩នៅរលកទី៣ ហើយវិធានការនេះដែរ នឹងត្រូវប្រកាន់យកក្នុងករណីសភាពការណ៍កាន់តែអាក្រក់ទៅប៉ុណ្ណោះ ។ យ៉ាងណាមិញ ក្រសួងសុខាភិបាលថៃកាលពីយប់ថ្ងៃចន្ទម្សិលមិញនេះបញ្ជាក់ថា ទោះជាចត្តាឡីស័កនៅតាមផ្ទះកំពុងស្ថិតក្រោមការពិចារណា ក៏វាមិនចាំបាច់ដែរពេលនេះដោយសារនៅសល់គ្រែពេទ្យ៣ពាន់ដែរ ដូច្នេះវានឹងមិនត្រូវអនុវត្តពេលនេះទេ ។ គួរបញ្ជាក់ថា នៅក្រោមផែនការចត្តាឡីស័កនៅតាមផ្ទះ អ្នកជំងឺកូវីដ១៩ត្រូវតែមិនចេញរោគសញ្ញា មានអាយុក្រោម៤០ឆ្នាំ និងមិនកើតរោគធាត់ជ្រុល មិនមានបញ្ហាសុខភាពផ្សេងៗ រួមមានរោគសួត ជំងឺក្រលៀន ជំងឺបេះដូងរ៉ៃរ៉ៃ ស្ត្រូក និងជំងឺផ្សេងទៀតដែលគ្រូពេទ្យគិតថា មិនមានសុវត្ថិភាពសំរាប់ចត្តាឡីស័កនៅផ្ទះ ។ មន្ទីរពេទ្យនឹងតំរូវអោយចុះពិនិត្យអ្នកជំងឺប្រភេទនេះ ជាទៀតទាត់រាល់១៤ថ្ងៃ និងបញ្ជូនទៅមន្ទីរពេទ្យបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤២លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤ម៉ឺននាក់ និងជាសះស្បើយ១២១លាន១៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤២លាន៦៩ម៉ឺន៧ពាន់៣១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤ម៉ឺន៣ពាន់១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២១លាន១៩ម៉ឺន៩ពាន់៧០០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៤៧ម៉ឺន៥ពាន់៤៣នាក់ ស្លាប់ចំនួន៥៨ម៉ឺន១ពាន់៥៤២នាក់ និងជាសះស្បើយចំនួន២៥លាន៤ម៉ឺន៣ពាន់៤៦៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៥លាន៣១ម៉ឺន៤ពាន់៧១៤នាក់ ស្លាប់១៨ម៉ឺន៥៥០នាក់ និងជាសះស្បើយ១៣លាន១០ម៉ឺន៣ពាន់២២០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៩៧ម៉ឺន៧ពាន់៧១៣នាក់ ស្លាប់ចំនួន៣៧ម៉ឺន៥ពាន់៤៩នាក់ និងជាសះស្បើយ១២លាន៤៦ម៉ឺន៧១២នាក់ ៕ ប្រភព៖ worldometers
-
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗក្រោយជិះម៉ូតូបុកសមត្ថកិច្ចនៅប៉ុស្តត្រួតពិនិត្យ ក្នុងរាជធានីភ្នំពេញ

យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសនោះឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួន នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ក្រោយពីបុរសរូបនោះ ជិះម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសរូបនោះ ថែមទាំងបានជេរប្រមាទមើលងាយ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ចថែមទៀត។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌ ដើម្បីសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។
-
សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្ស៦នាក់ បានជួបជុំគ្នាផឹកស៊ី ល្មើសនឹងច្បាប់ការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំគ្នាផឹកស៊ីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងខណ្ឌឬស្សីកែវ និងបានធ្វើការចាប់ឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។យោងតាមច្បាប់ បទមិនគោរពវិធានការរដ្ឋបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ពី ២លានទៅ ១០លានរៀល និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ៣ឆ្នាំ បើបានបណ្តាលអោយមានការចម្លងជម្ងឺកូវីដ១៩ដល់អ្នកដទៃ៕
-
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី២ រួចរាល់ហើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ Astra Zeneca ដូសទី២រួចរាល់ហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ពីរនាក់បានហើយ! ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ថ្ងៃទី២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ លើកនេះ មិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅ ខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។ ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត» ។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា រឿងដែលបារម្មណ៍តើ ខ្ញុំងងុយដេកដូច កាលចាក់ដូសទី១ ឬទេ?…
-
កម្រងរូបភាពមួយចំនួននៅលើដងផ្លូវក្នុងរាជធានីភ្នំពេញនាព្រឹកព្រលឹមថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង៕
-
រាជរដ្ឋាភិបាលចេញសេចក្តីណែនាំបន្ទាន់មួយ វិធានការលម្អិតដើម្បី រឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់

-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សារពោធិ៍ចិនតុង ជាបណ្ដោះអាសន្ន
