-
ក្រុមគ្រូពេទ្យសម្តេចតេជោ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានចុះយកសំណាកអ្នកដែលសង្ស័យនៅតាមទីតាំងដែលពាក់ព័ន្ធនៅក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
-
គ្រូពេទ្យជួរមុខជួយសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់បានដោយជោគជ័យ

នៅល្ងាចថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ ខ្ញុំបាទសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ។ប្រភព: មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
-
អភិបាលរាជធានីចុះពិនិត្យទីតាំង២កន្លែង នៅខណ្ឌសែនសុខសម្រាប់សម្រាកព្យាបាលជំងឺកូវីដ១៩

ភ្នំពេញ៖ ទីតាំងសម្រាប់ហូបការធំៗនិងមានលក្ខណៈទំនើបចំនួនពីរកន្លែងនៅក្នុងខណ្ឌសែនសុខ ដែលមានឈ្មោះ ដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញជ្រើសរើសយកជាទីតាំង សម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ ដែលមានប្រមាណ២០០០ គ្រែ ខណៈដែលជំងឺនេះបាននិងកំពុងបន្តរីករាលដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្លៃ។ ដើម្បីជំរុញឲ្យការងារនៃការរៀបចំទីតាំងសម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ទាំង២ទីតាំងខាងលើនេះឱ្យបានលឿន និងសមស្របជាទីតាំងសម្រាប់សំរាកព្យាបាលជម្ងឺ លោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ខែ មេសានេះ បានដឹកនាំអាជ្ញាធរខណ្ឌសែន សុខ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងនេះជាក់ស្ដែង មុននឹងបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាល ។ ទីតាំងទាំង២ខាងលើនេះ មានទីតាំងនៅជិតផ្សារអី អន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះ អាគារវិមានពិភពថ្មីសែនសុខ អាចដាក់គ្រែបានប្រមាណជា៨០០គ្រែនិងអាគារ សំរាប់ហូបការ ដឹព្រីមៀរ ដាក់បានប្រមាណ២០០០គ្រែ ។ សរុបទាំង២ទីតាំងនោះអាចដាក់បានចំនួនប្រមាណ២០០០គ្រែ។ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានធ្វើការណែនាំទៅ អាជ្ញាធរខណ្ឌសែន សុខ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចេះការពារខ្លួនឯង កុំអោយឆ្លងកូវីដ-១៩ ពោលគឺ នៅពេលដែលក្រុមការងារបញ្ជូនអ្នកជំងឺកូវីដ-១៩ មកកាន់ទីតាំងនេះ សូមរក្សាគម្លាតនិងការពារខ្លួនឲ្យបានម៉ត់ចត់បំផុត ទៅតាមការណែនាំគ្រប់យ៉ាងរបស់ក្រសួងសុខាភិបាល។ ទីតាំងទាំង២ខាងលើនេះ បានរៀបចំគ្រែសម្រាប់អ្នកជម្ងឺរួចរាល់ហើយ ពោលគឺនៅតែក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធបញ្ជូនអ្នកជម្ងឺកូវីដ-១៩មកសម្រាកព្យាបាលតែប៉ុណ្ណោះ។គួរបញ្ជាក់ថាក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា…
-
ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ក្នុងខណ្ឌមានជ័យ ជាតំបន់ដែលមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ

-
កម្មការិនីរោងចក្រកាត់ដេរហីរ៉ាយហ្សិនខេមបូឌាដែលប៉ះពាល់ដោយប្រយោលជាមួយអ្នកកើតកូវីដ១៩ ត្រូវបានអាជ្ញាធនិងក្រុមគ្រូពេទ្យចុះធ្វើការពិនិត្យនិងយកសំណាក

ខេត្តកំពង់ឆ្នាំង ៖ កម្មការិនីរោងចក្រកាត់ដេរហីរ៉ាយហ្សិនខេមបូឌា.១០៥នាក់ដែលរងការប៉ះពាល់ដោយប្រយោលជាមួយស្ត្រីជាម្តាយនិងកូនត្រូវបានអាជ្ញាធស្រុក.ខេត្ត.និងក្រុមគ្រូពេទ្យចុះធ្វើការពិនិត្យនិងយកសំណាក ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត.ប្រាក់វ៉ុន.បានឲ្យដឹងនៅតាមរក្សទូរសព្ទនៅវេលាម៉ោង 4. 18 នាទីរសៀលថ្ងៃទី 19 មេសា 2021 នេះថាក្រោយពីបានស្រាវជ្រាវរកឃើញស្ត្រីដែលជាកម្មកររោងចក្រកាត់ដេរមានឈ្មោះ ហង់ស៊ីម និងកូនប្រុសឈ្មោះ រៀមសារ៉ាក់ មានវិជ្ជមានកូវិដ.១៩ ភ្លាមកម្លាំងជំនាញនៃមន្ទីសុខាភិបាលខេត្តនិងក្រុមគ្រូពេទ្យរួមនិងអាជ្ញាធខេត្តស្រុកបានបនរញ្ញាប់ចុះទៅដល់រោងចក្រហីរ៉ាយហ្សិន ដែលស្ថិតក្នុងឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដើម្បីចុះទៅពិនិត្យនិងយកសំណាកអ្នកដែលមានការពាក់ពន្ធអ្នកកើតកូវិដ.១៩បាន១០៥នាក់បញ្ពូនទៅវិទ្យាស្ថានប៉ាស្ទ័រតែលទ្ធផលយ៉ាងណានោះយើងមិនទាន់បានដឹងនៅឡើយទេ ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត.ប្រាក់វ៉ុន.បានបញ្ជាក់ឲ្យដឹងទៀតថាអ្នកដែលត្រូវបានយកសំណាក់ទៅធ្វើការពិនិត្យទាំង 105 នាក់នោះអភិបាលខេត្តកំពង់ឆ្នាំងបានសម្រួលតែម្ចាស់រោងចក្រដើម្បីយកអគារជាន់ទី 3 ដាច់ចេញពីកន្លែងធ្វើការដោយឡែកពីគេធ្វើជាកន្លែងចិត្តាឡីស័ករយះពេល 14 ថ្ងៃដោយខាងរោងចក្រធានាក្នុងការចេញបាយទឹកក្នុង១ថ្ងៃ៣ពេលដោយរួមនិងការស្នាក់នៅក្នុងរយះពេលធ្វើចត្តាឡីសក័ផងដែរ ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតបុរសម្នាក់ដែលសម្រាកព្យាបាលនៅភ្នំពេញឈ្មោះ នូចុល ភេទប្រុសអាយុ៥៧ឆ្នាំមានទីលំនៅក្នុង ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំងត្រូវបានមន្ទីពេទ្យក្រុងភ្នំពេញបញ្ជូនមកស្រុកកំណើតវិញដោយសារស្ថានភាពជម្ងឺធ្ងន់ធ្ងហើយត្រូវបានក្រុមគ្រូពេទ្យយកពីផ្ទះមកមន្ទីពេទ្យបង្អែកខេត្តដើម្បីព្យាបាលបានប្រមាណជាប៉ុន្មានម៉ោងស្លាប់ ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថាបច្ចុប្បន្នមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងក្រុមគ្រូពេទ្យខេត្តបានចុះទៅដល់លំនៅដ្ឋានធ្វើការរារាំងទប់ស្កាត់កុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យដើម្បីជាការរីករាលដាលនៅក្នុងសហគមន៍បន្តទៀត ។ ពាក់ព័ន្ធនឹងករណីខាងលើនេះប្រធានមន្ទីរសុខាភិបាលក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្មករកម្មការនីរោងចក្រពាក់ព័ន្ធដោយប្រយោលអ្នកដែលមានកើតកើតជំងឺកូវីដ19 សូមរូតរះប្រញ្ញាប់មកធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីយកសំណាករកជម្ងឺកូវិដ១៩ផងដែរ ៕
-
រដ្ឋបាលសង្កាត់ចោមចៅទី២នាំអំណោយសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនពលរដ្ឋធ្វើចត្តាឡីស័ក១១គ្រួសារ

ភ្នំពេញ៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្ដាលភូមិក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២បានឲ្យដឹងថា អំណោយមកចែកជូនដល់ដៃបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១១គ្រួសារនៅពេលនេះរួមមាន៖ ក្នុង១គ្រួសារ ទទួលបាន អង្ករ១ បាវ២៥គីឡូក្រាម. មី១កេស.បាតាន់១ កេស. ត្រី ខ ១០កំប៉ុង.ទឹកត្រី ទឹកសុីអុីវ ២ យួរ.ទឹកបរិសុទ្ធវីតាល់ ១កេស ដើម្បីជួយរំលែកទុក្ខធុរៈខ្លះក្នុងកំឡុងពេលកូវីត-១៩ដ៏លំបាកនេះ។ លោក វ៉ា សារ៉ង បានអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន«សូមបងប្អូនទាំងអស់គ្នាបើពុំមានការចាំបាច់សូមកុំដើរចេញពីផ្ទះ ត្រូវរក្សា ៣ ការពារ ៣កុំ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា»។ ដោយ / គ្រី សម្បត្តិ
-
រួមគ្នាអត់ធ្មត់ និងសុខចិត្តលំបាករយៈពេលខ្លី ដើម្បីសេចក្តីសុខយូរអង្វែង

-
ឯកឧត្តម ស សុខា ចាត់តំណាងនាំយកថវិកាចំនួន២ម៉ឺនដុល្លារ និងទឹកបរិសុទ្ធចំនួន៣ពាន់កេស ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក សែម គន្ធា តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី បាននាំយកថវិកាចំនួន ២០,០០០ដុល្លារ និងទឹកបរិសុទ្ធចំនួន ៣,០០០ កេស ប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលបានទទួលដោយលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត និងបង្ការពីការរាតត្បាត នៃជំងឺកូវីដ ១៩ នៅកម្ពុជា ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ៕ ដោយប៊ុនធី និងវណ្ណលុក
-
ថៃមានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន៣នាក់បន្ថែមទៀត និងឆ្លងថ្មីៗជិត១,៤០០នាក់នៅក្នុងថ្ងៃចន្ទនេះ (មានវីដេអូ)

-
ហុងកុងបិទជើងហោះហើរពីឥណ្ឌា ហ្វីលីពីន និងប៉ាគីស្ថាន ដោយសារព្រួយបារម្ភខ្លាំងពីវីរុស Covid-19 បំប្លែងខ្លួនថ្មី (មានវីដេអូ)
