-
អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរនឹងបន្តបិទការទស្សនាប្រាសាទនានា នៅក្នុងរមណីយដ្ឋានអង្គរសម្រាប់រយៈពេល ០៨ថ្ងៃទៀត

-
ហុងកុងបិទជើងហោះហើរពីឥណ្ឌា ហ្វីលីពីន និងប៉ាគីស្ថាន ដោយសារព្រួយបារម្ភខ្លាំងពីវីរុស Covid-19 បំប្លែងខ្លួនថ្មី

ហុងកុង៖ អាជ្ញាធរក្រុងហុងកុងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យម្សិលមិញថា ហុងកុងនឹងផ្អាកជើងហោះហើរពីប្រទេសឥណ្ឌា ប៉ាគីស្ថាន និងហ្វីលីពីនរយៈពេល១៤ថ្ងៃ ឬ ពីរសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២០ ខែមេសានេះតទៅ បន្ទាប់ពីវីរុសបំម្លែងខ្លួនប្រភេទថ្មីមានឈ្មោះថា N501Y ត្រូវបានរកឃើញនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះជាលើកដំបូង ។ បើតាមរដ្ឋាភិបាលទីក្រុងហុងកុង ប្រទេសទាំងបីខាងលើនេះត្រូវបានចាត់ចូលជាប្រភេទប្រទេសហានិភ័យខ្ពស់បំផុត ក្រោយមានករណីនាំចូលជាច្រើនចូលក្នុងទីក្រុងហុងកុងក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ ។ ទីក្រុងហុងកុងបានរាយការណ៍ពីករណីឆ្លងវីរុសបំម្លែងខ្លួនថ្មីចំនួន៣០ករណីកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដែលក្នុងនោះ មាន២៩ករណីត្រូវបាននាំចូល ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី១៥ ខែមីនាមក ៕ ប្រភព៖ retuers
-
អ្នកដែលធ្លាប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុសូណាត្រា និងអគារកាណាឌីយ៉ា ត្រូវប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៩មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានទៅគ្រឹះស្ថានហិរញ្ញវត្ថុសូណាត្រា ដែលមានទីតាំងស្ថិតនៅ អគារ ៤៣២ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង អគារវិមានគាណឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញត្រូវប្រញាប់ទៅធ្វើតេស្ដ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា បុគ្គលិរបបើគ្រឹះស្ថានសូណាត្រាដែលឆ្លងជំងឺកូវីដ-១៩ បានធ្វើការនៅទីនោះចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១២មេសា ហើយនៅអាគារវិមានកាណាឌីយ៉ាវិញ មានគឺមានបុគ្គលិកខាងផ្នែកម៉ាស៊ីនត្រជាក់ ឆ្លងជំងឺកូវីដ-១៩ធ្វើការនៅទីនោះចន្លោះពីថ្ងៃទី៥ដល់ថ្ងៃទី១២មេសាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវប្រជាពលរដ្ឋ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)…
-
ថ្ងៃនេះ! ថៃបន្តឆ្លងកូវីដ១៩ ចំនួន១៣៩០នាក់ទៀត ស្លាប់ថែម៣នាក់

ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សានៅថ្ងៃចន្ទ ទី១៩ មេសានេះថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃហៅកាត់ថា CCSA បានរាយការណ៍ពីអ្នកឆ្លងជំងឺ COVID-19 សរុប ១,៣៩០នាក់ទៀតត្រូវបានរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ ក្នុងរយៈពេលដូចគ្នានេះ អ្នកជំងឺ COVID-19 ចំនួន ០៣នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ ដោយក្នុងនោះម្នាក់ជាបុរសវ័យ ៥៦ឆ្នាំ និងពីរនាក់ទៀតជាស្ត្រីអាយុ ៨៤ឆ្នាំ និង ៦១ឆ្នាំ។ បើតាមទិន្នន័យពី CCSA នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,៣៩០នាក់ខាងលើនេះ ០៦នាក់ជាករណីនាំចូលមកពីក្រៅប្រទេស, ២៩៣នាក់រកឃើញនៅទីក្រុងបាងកក, ១៩៧នាក់នៅខេត្តឈៀងម៉ៃ, ៩៨នាក់នៅខេត្តឈុនបុរី និង ៨២នាក់នៅខេត្ត សាមុត ប្រាកាន។ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៤៣,៧៤២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១០៤នាក់ និងជាសះស្បើយឡើងវិញ ២៨,៧៨៧នាក់ គិតត្រឹមថ្ងៃទី១៩ មេសានេះ៕
-
មនុស្ស៤១នាក់នៅឱសថស្ថានមួយតំបន់ផ្សារតាប៉ាង ក្រុមគ្រូពេទ្យចុះយកសំណាក

-
សវនាការសម័យកូវីដ សម្រាប់អ្នកដែលបំពានវិធានការរបស់អាជ្ញាធរ

-
មន្ត្រីពាណិជ្ជកម្ម ចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឱ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឱ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ។ ការចុះស្រង់ថ្លៃទំនិញ និងការណែនាំនោះបានធ្វើឡើងក្រោមការដឹកនាំដោយ លោកអោម ប៊ុនធឿន ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ចំនួន៦រូបទៀត នៅតាមស្តង់បណ្ដោះអាសន្នមួយកន្លែង ដែលអាជ្ញាធរបានរៀបចំឡើង ស្ថិតក្នុងទីលានកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាតំបន់បិទខ្ទប់ (Lockdown)មួយ ដើម្បីបញ្ឈប់ការរាតត្បាតដោយជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកអោម ប៊ុនធឿន បានណែនាំឲ្យគ្រប់អាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឲ្យបានគ្រប់ផលិតផលឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងណែនាំកុំឲ្យមានការតម្លើងថ្លៃទំនិញឲ្យហួសកម្រិត ខុសឆ្ងាយពីតម្លៃដែលបានលក់កន្លងមក (តម្លៃមុនពេលបិទខ្ទប់ Lockdown) ជាពិសេស លោក បានសំណូមពរដល់អាជីវករ និងអតិថិជនទាំងអស់ ឱ្យជួយសហការ ផ្ដល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ព្រមទាំងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្នុងករណីមានជនឆ្លៀតឱកាសលក់តម្លើងតម្លៃកើតឡើង។ សូមបញ្ជាក់ថា ផ្សារចំនួន៣នៅក្រុងតាខ្មៅត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន ក្នុងនោះរួមមានដូចជា ផ្សារតាខ្មៅចាស់ ផ្សារតាខ្មៅថ្មី និងផ្សារកាត់ជ្រុង ហើយរដ្ឋបាលខេត្តកណ្ដាលបានរៀបចំផ្សារបណ្ដោះអាសន្ន ដែលមានលក់បន្លែ ត្រី សាច់ ផ្លែឈើនានា…
-
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថារកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១២៣នាក់

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង ១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ចំនួន ១នាក់។
-
ក្រសួងព័ត៌មានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្អាកការផ្សាយគ្រឿងស្រវឹង នៅក្នុងអំឡុងពេលអនុវត្តន៍ការបិទខ្ទប់ភូមិសាស្ត្រភ្នំពេញ និងក្រុងតាខ្មៅ

-
អ្នកដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅក្រសួងការងារកាលពីថ្ងៃ១១មេសា ត្រូវប្រញាប់ទៅធ្វើតេស្ដ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៩មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា នៅថ្ងៃទី១១មេសាឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងនោះ។ អនុគណៈកម្មការ បានអំពាវនាវប្រជាពលរដ្ឋ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា…