-
អង់គ្លេសកំពុងបើកការស៊ើបអង្កេតវីរុស Covid-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅប្រទេសឥណ្ឌា

អង់គ្លេស៖ ក្រុមមន្រ្តីសុខាភិបាលអង់គ្លេសបាននិងកំពុងធ្វើការស៊ើបអង្កេតទៅលើវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពដើមពីប្រទេសឥណ្ឌា ប៉ុន្តែមកទល់ពេលនេះ ពួកគេនៅពុំទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីចាត់ថ្នាក់វា គឺដូចជាការព្រួយបារម្ភនៅឡើយទេ ។ លោកស្រី Susan Hopkins ជាអ្នកពិគ្រោះយោបល់ផ្នែកជំងឺឆ្លង និងអតិសុខុមជីវសាស្ត្រនៅវិទ្យាស្ថានសុខភាពសាធារណៈចក្រភពអង់គ្លេស (PHE) បានប្រាប់កម្មវិធី “Andrew Marr Show” របស់ទូរទស្សន៍ BBC ថា យើងមិនទាន់មានទិន្នន័យគ្រប់គ្រាន់អំពីវីរុសបំប្លែងខ្លួនថ្មីនេះនៅឡើយទេ ដើម្បីអាចបញ្ជាក់បាន ថាតើវាជាវីរុសដែលអាចបង្កការព្រួយបារម្ភឬអត់… តែយើងបានដាក់វាជាវីរុសដែលស្ថិតក្រោមការតាមដាន ។ បើតាមវិទ្យាស្ថានសុខភាពសាធារណៈចក្រភពអង់គ្លេស (PHE) ខ្លួនបានរកឃើញករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីចំនួន៧៧ករណីនៅក្នុងចក្រភពអង់គ្លេស ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤១លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣ម៉ឺននាក់ និងជាសះស្បើយ១២០លាន៥៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤១លាន៩៩ម៉ឺន៩ពាន់៩៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣ម៉ឺន២ពាន់៨៦៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២០លាន៥៣ម៉ឺន១ពាន់៦៨៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៤០ម៉ឺន៤ពាន់៤៥៤នាក់ ស្លាប់ចំនួន៥៨ម៉ឺន១ពាន់៦១នាក់ និងជាសះស្បើយចំនួន២៤លាន៩៦ម៉ឺន១ពាន់២២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៥លាន៥ម៉ឺន៧ពាន់៧៦៧នាក់ ស្លាប់១៧ម៉ឺន៨ពាន់៧៩៣នាក់ និងជាសះស្បើយ១២លាន៩៤ម៉ឺន៨ពាន់៨៤៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៩៤ម៉ឺន៣ពាន់៧១នាក់ ស្លាប់ចំនួន៣៧ម៉ឺន៣ពាន់៤៤២នាក់ និងជាសះស្បើយ១២លាន៣៩ម៉ឺន១ពាន់៥៩៩នាក់ ៕ ប្រភព៖ worldometers
-
រដ្ឋបាលរាជធានី ណែនាំឱ្យបុគ្គលិក កម្មករ និយោជិត ទៅបញ្ជាក់សិទ្ធិ អនុញ្ញាត ពីអាជ្ញាធរ ដើម្បីធ្វើដំណើរ

-
ឯកឧត្តម អ៊ុ សារឹទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារតាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការត្រួតពិនិត្យការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងអំឡុងពេលនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។ ដោយ / គ្រី សម្បត្តិ
-
ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ដោយកំណត់បុគ្គលិក ត្រឹម២% ឲ្យទៅកន្លែងធ្វើការ

-
ក្រសួងសុខាភិបាល អនុវត្ដការធ្វើតេស្ដរហ័ស រកកូវីដ១៩ ជាមួយឧបករណ៍ តេស្តរហ័ស ត្រឹមតែ១៥នាទី

-
ក្នុងរយៈពេល៤ថ្ងៃ រថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបាន ២៣៤បាវ និងមី ១៤១៩កេស

-
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ណែនាំស្តីពីកំណត់ចំនួនមន្ត្រី និយោជិត បំពេញការងារក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីធានានិរន្តរភាពផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់

-
អាជ្ញាធរខណ្ឌមានជ័យ បន្តផ្តល់អំណោយរបស់សម្ដេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និង រាំងខ្ទប់ ក្នុងខណ្ឌមានជ័យ

ឯកឩត្តម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន ៨២៧ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងឱកាសនេះដែរ…
-
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីល្មើសនឹងវិធានការរដ្ឋបាល នៅខេត្តកណ្តាល

សេចក្តីរាយការណ៍បានអោយដឹងថាការឃាត់ខ្លួននោះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចរោងកាហ្វេ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចបានអោយដឹងថាបុរសទាំង៣នាក់ដែលល្មើសនិងវិធានរដ្ឋបាលមានឈ្មោះ ទេព វ៉ាន់ អាយុ៤៩ឆ្នាំ, ឈ្មោះ ម៉ៅ ប៉ាក់ អាយុ៤៧ឆ្នាំ និងឈ្មោះ លេ ហុងហ្វុង អាយុ ៤៥ឆ្នាំ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបានអោយដឹងថា បុរស៣នាក់នោះ មិនគោរពតាមការណែនាំរបស់អាជ្ញាធរ និងការផ្សព្វផ្សាយអំពីវិធានការពារ ស្តីពីការបិទខ្ទប់ក្រុងតាខ្មៅ ដោយបុរស៣នាក់នោះនៅបន្តប្រមូលផ្តុំគ្នាអង្គុយផឹកកាហ្វេនៅចំណុចភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បើទោះបីជាមានការអប់រំពីអាជ្ញាធរមានសមត្ថកិច្ច ម្តងជាពីរដងរួចមកហើយក្តីមុខសញ្ញាល្មើសទាំង ៣នាក់នេះនៅតែមិនស្ដាប់តាមការណែនាំ និងមិនមានការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវថែមទៀតផង ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកណ្តាល បានចុះឃាត់ខ្លួនជនទាំង៣នាក់នោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។ យោងតាមមាត្រា១០នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៖ បទមិនគោរពវិធានការរដ្ឋបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ពី ២លានទៅ ១០លានរៀល និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ៣ឆ្នាំ បើបានបណ្តាលអោយមានការចម្លងជម្ងឺកូវីដ១៩ដល់អ្នកដទៃ៕